ប្រាសាទដែលស្ថិតនៅលើកូនភ្នំគុកកម្ពស់ប្រហែលជា ២០ម. ប៉ុន្តែស្ថិតក្នុងបរិវេណបន្ទាយកងយោធា។ ប្រាសាទឥដ្ឋរាង៤ជ្រុង សង់បែរមុខទៅខាងកើត ស៊ុំទ្វារ និងផ្តែរធ្វើពីថ្មភក់។ បំណែកផ្តែរដែលធ្លាក់បាក់ជាពីរកំណាត់ មានចម្លាក់រូបព្រះឥន្ទ្រគង់លើដំរីឰរាវ័ណសឲ្យឃើញថាប្រាសាទនេះត្រូវបានសាងសង់នៅស.វទី១០-១១ នៃគ.ស ហើយមានស្ថិតក្នុងរច...
ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រើយខាងជើង ត្រង់ឃុំចំបក់ មានភ្នំមួយខ្ពស់ទទុងនៅក្បែរមាត់ទន្លេនោះ ឈ្មោះ " ភ្នំសុពណ៌កាឡី " ជាភ្នំស័ក្ដិសិទ្ធិ។ រឿងព្រេងតំណាលពីភ្នំនេះ មានដំណើរដូចរឿងព្រះវិហារសសរ១០០ដែរ ខុសត្រង់ក្រពើឈ្មោះ សុពណ៌កាឡី និងក្រពើឈ្មោះ " នាងឱរ៉ៃ " នៅទន្លេតូច ត្រង់កំពង់វត្តមហាលាភ ជាក្រពើរបស់លោ...
គ្រឹះថ្មបាយក្រៀមសង់ជាលានមួយ តាមលក្ខណៈសំណង់ដូចជាគ្រឹះប្រាសាទកប់គងដែរ ពោលគឺមានសំណង់ឈើនៅពីលើ។ ទីនេះមាននៅសល់បល្ល័ង្ក៤សម្រាប់តំកល់រូបបដិមានិងមានសិលាចារឹកចុះលេខ K.១៥៨។
តំបន់អូរថ្មដាប់ ជាទីតាំងមួយដែលបុព្វបុរសខ្មែរបានដាប់យកថ្មទៅសាងសង់ប្រាសាទនានានាសម័យនោះ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានបន្តយកថ្មនៅតំបន់នោះ មកជួសជុលប្រាសាទ ព្រោះសម្បូរដោយថ្មដែលមានគុណភាពល្អសម្រាប់សង់ប្រាសាទ។ ជាទីតាំងភូមិសាស្ត្រដែលងាយស្រួលដឹកជញ្ជូនតាមផ្លូវទឹក ដោយបណ្ដែតតាមបឹងទន្លេសាប។ បច្ចេកទេសយកថ្មនាព...
បើសិនជាអ្នកទេសចរណ៍មានភាពតស៊ូ បន្តពីប្រាសាទតាញាញទៅ គេអាចសាកល្បងទៅកាន់ប្រាសាទមួយទៀត គឺប្រាសាទកំពូលតានន្ទ ដែលត្រូវដើរឡើងភ្នំ ប្រមាណ៨០០ម. ពីប្រាសាទតាញាណកើតទៅ។ ប្រាសាទនោះក៏មានសភាពបែកបាក់នៅសល់ជញ្ជាំងតែបីជ្រុងប៉ុននោះ។ ប្រាសាទស្ថិតលើភ្នំទីពីរដែលនៅជាប់នឹងភ្នំតាញាណ ដែលគេហៅថា ភ្នំតានន់ ហើយប្រាសាទនោះមានឈ្មោះដល់...
ប្រាសាទប្រហែលជាសង់ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ សតវត្សរ៍ទី១០។ ប្រាសាទសង់ពីឥដ្ឋ ស្ថិតក្នុងទីវត្តសន្លោង មានទ្វារពិតមួយនៅខាងកើត និងទ្វារបញ្ឆោតបីនៅទិសដទៃ។ ប្រាសាទបែរមុខទៅកើត មានយ៉មួយនិងជាន់បញ្ឆោតបួន។ ចំណែកនៅជ្រុងឦសានមានសំណង់មិនទាន់រួចរាល់ហៅថាប្រាសាទធំ ដែលសង់ពីឥដ្ឋប្រកបដោយស៊ុមទ្វារធ្វើពីថ្មភក់និងមានស...
វត្តពោរពេញដោយសំណង់សម័យអាណានិគមបារាំង ដែលមានអាយុកាលលើសមួយសតវត្ស ហើយរក្សាបាននូវទម្រង់ដើម ប្រកបដោយរចនាបថស្រស់ស្អាត ទាំងព្រះវិហារ ទាំងកុដិ។ វត្តស្ថិតនៅមិនឆ្ងាយពីរាជធានីហើយផ្លូវធ្វើដំណើរក៏ងាយស្រួល។
ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនានិកាយព្រះសិវៈ ក្នុងរជ្ជកាលព្រះបាទឧទ័យទិត្យាវរ្ម័នទី២ ឆ្នាំ១០៦០។ ប្រាសាទនេះមានចម្លាក់ខុសពីប្រាសាទផ្សេងៗទៀត គឺឆ្លាក់នៅលើថ្មតូចៗ ស្រដៀងនឹងឥដ្ឋ។ ចម្លាក់នេះនៅសេសសល់តិចតួចប៉ុណ្ណោះ។ បាភួនជាប្រាសាទភ្នំមានរាងដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើពីថ្មភក់ថ្មបាយក្រៀម...
នៅលើកំពូលភ្នំមួយកម្ពស់ប្រមាណ៥០ម៉ែត្រឈ្មោះថាភ្នំកំបោរ មានប្រាសាទមួយដែលមានប្រាង្គបី ដែលមានភាពទ្រុឌទ្រោមណាស់ទៅហើយ។ សព្វថ្ងៃនៅទីនេះសល់តែជញ្ជាំងមួយ ហើយនិងមានស្រះនៅជើងភ្នំ ហើយសព្វថ្ងៃគេបានកសាងជារោងបុណ្យមួយនៅទីនោះ។ ក្នុងបរិវេណចង្អៀតលើកំពូលភ្នំ គេអាចឃើញទម្រង់គ្រឹះប្រាង្គប្រាសាទចំនួនបី សង់ស្របគ្នាបែរមុខទៅកើត...
ទឹកធ្លាក់ ៧ ដំណាក់ព្រៃព្រឹក្សាបៃតងខ្ចី និងសំឡេងសត្វយំប្រគំជាតន្ត្រីធម្មជាតិលាយឡំសូរទឹកហូរឈូៗឥតឈប់ឈរ គឺជាភាពទាក់ទាញបែបធម្មជាតិនៃទឹកធ្លាក់ជ្រាវ ដែលមានជម្រាលច្រើនដំណាក់អំណោយផលដល់ការងូតទឹកលេងកម្សាន្ដពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ពីកន្លែងចតយានជំនិះភ្លាមប្រមាណតែជាង ១ រយម៉ែត្រលោកអ្នកនឹងទៅដល់ទឹកធ្លាក...
អដ្ឋិធាតុ ដែលបានគាស់ចេញពីទីតាំងសម្លាប់កូនត្នោត វាលតារាងបាល់ និងខាងលិចសាលារៀនភូមិរំលេច ត្រូវនាំយកមកដាក់តម្កល់នៅក្នុងបរិវេណវត្តនេះ ដើម្បីទុកធ្វើជាទីសម្រាប់គោរពវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ និងជាកន្លែងរំឭកទិវាថ្ងៃ២០ ឧសភា។ កាលពីឆ្នាំ១៩៧៩ ប្រជាជន និងរដ្ឋអំណាចមូលដ្ឋានបាននាំគ្នាជីកកកាយរណ្ដៅសាកសពរួមនៅតាមទ...
ឧទ្យានជាតិគិរីរម្យមានផ្ទៃដី ប្រមាណ៨៤០១ហិកតា ដែលស្ថិតនៅលើខ្ពង់រាបមានកម្ពស់ចាប់ពី ៣០០ ទៅ ១០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ រមណីយដ្ឋានគិរីរម្យគឺជាតំបន់ឧទ្យានធម្មជាតិដ៏ធំ និងនៅជិតរាជធានីភ្នំពេញ ជាងគេ។ តំបន់នេះត្រូវបានកសាងឡើងតាំងពីជំនាន់សង្គមរាស្ត្រនិយម ហើយបន្ទាប់មករាជរដ្ឋាភិបាលកម្ពុជា បានចុះបញ្ជីជាឧទ្យានជាតិ...
តំបន់នេះស្ថិតនៅតាមដងទន្លេស្រែពក មានឆ្នេរខ្សាច់ទឹកទន្លេរាក់ៗ ទឹកជួរនិងមានម្លប់ដើមរ៉ៃលើ មាត់ច្រាំងទន្លេ មានរុក្ខជាតិសម្រាប់អង្គុយលេងបែបធម្មជាតិ។ រមណីយដ្ឋាននេះ ទើបតែមានភ្ញៀវទេសចរមកលេងក្នុងចន្លោះឆ្នាំ ២០១៦នេះទេ ភាគច្រើន នៅរដូវក្ដៅឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ។ គួរបញ្ជាក់ផងដែរថា នៅខ្សែទឹកខាងលើក្បែរនោះមា...
រហូតមកដល់ឆ្នាំ១៩៩៥ ចៅអធិការវត្តបឹងរ៉ៃបានប្រើប្រាស់កុដិធំចំនួន២កន្លែងដែលខ្មែរក្រហម ធ្លាប់បានប្រើប្រាស់ធ្វើជាមន្ទីរសន្ដិសុខធំជាងគេប្រចាំស្រុកស្វាយជ្រុំ ធ្វើជាកុដិសម្រាប់ព្រះសង្ឃគង់ដដែល ហើយនៅឆ្នាំ១៩៨២ ឆ្អឹងលលាដ៏ក្បាលសាកសពចំនួន៣៣០ ដែលគាស់ចេញពីរណ្ដៅកប់សាកសពរួមមួយ ចំនួនក្នុងចំណោមរណ្ដៅសាកសពទាំង២៨រណ្ដៅដែលស្...
ព្រះវិហារបុរាណដែលស្ថិតនៅក្នុងវត្តនេះ មានរចនាបថចំណាស់គួរឱ្យគយគន់ធៀបនឹងសំណង់ព្រះវិហារបែបសម័យ។ ព្រះវិហារនេះត្រូវបានជួសជុលនិងលាបលនសាជាថ្មី ដោយរក្សាទ្រង់ទ្រាយដើមទាំងអស់។
2024 © Royal Academy of Cambodia