ប្រាសាទជ្រុងត្រូវបានកសាងនៅចុងសតវត្សរ៍ទី ១២ ដោយព្រះបាទជ័យវរ្ម័នទី ៧ មានក្បាច់រចនាផ្កាភ្ញីរស់រវើក អមដោយចម្លាក់អាទិទេពជាច្រើននៅគ្រប់ផ្នែកនៃប្រាសាទ។ ប្រាសាទជ្រុងជាប្រាសាទតូចមួយ ដែលស្ថិតនៅគ្រប់ជ្រុងលើបរិវេណកំពែងប្រាសាទអង្គរធំហើយមានរូបរាងដូចគ្នាទាំងបួន។ ប្រាសាទជ្រុងដែលអាចដើរទៅដល់ជិតជាងគេគឺនៅជ្រុងឦសាន(ខាងក...
ប្រាសាទស្លុតី ឬប្រាសាទថ្នមប្តីកសាងឡើងនៅចន្លោះសតវត្សរ៍ទី៧ និងទី៨តាមរចនាបថកំពង់ព្រះ។ ប្រាសាទនេះមានប្រាង្គបីនៅទន្ទឹមគ្នាធ្វើពីឥដ្ឋក្រហមមានទំហំប្រហាក់ប្រហែលគ្នា៥គុណ៥ម៉ែត្រកម្ពស់ប្រមាណ៧ម៉ែត្រសង់ឡើងបែរមុខទៅទិសខាងកើតតែបច្ចុប្បន្ននៅសល់តែប្រាង្គពីរប៉ុណ្ណោះដោយមូលហេតុប្រាង្គមួយទៀតត្រូវខូចខាតក្នុងសម័យខ្មែរក្រហម...
វត្តនេះ មានមន្ទីរបូជនីយដ្ឋានដ៏ល្អប្រណិតមួយធ្វើពីបេតុងមានពីរជាន់ ដែលកសាងឡើងក្នុងឆ្នាំ១៩៩៣។ មន្ទីរបូជនីយដ្ឋាននេះ មានដាក់តម្កល់អដ្ឋិធាតុជនរងគ្រោះដែលយកមកពីភូមិឫស្សី និងភូមិបំពង់ចាក់។
ទីតាំងនៃនគរភ្នំបានបន្សល់ទុកស្លាកស្នាមប្រវត្តិសាស្ត្រ និងវប្បធម៌ជាច្រើន។ ដោយសារជាទីតាំងសំខាន់បែបនោះហើយ ទើបសារមន្ទីរមួយត្រូវបានបង្កើតឡើងសម្រាប់តម្កល់ទុកវត្ថុសិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្រនានា។ សារមន្ទីរនេះ បានកសាងឡើងក្នុងឆ្នាំ ២០០៦ ក្នុងគោលបំណងប្រមូល និងរក្សារាល់វត្ថុបុរាណចាស់ៗដែលមាននៅក្នុងស្រុកអង្...
ទួលប្រាសាទស្ថិតក្នុងបរិវេណវត្តប្រាសាទសំរោងដែលទើបកកើតថ្មី មាននៅសល់តែខឿនប្រាសាទចាស់។ ទីទួលប្រាសាទបុរាណសំរោង ឬដែលសព្វថ្ងៃហៅថា ប្រាសាទសំរោងមានរឹទ្ធិ ស្ថិតនៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រ ក្បែរជាយដែនកម្ពុជា-ថៃ។ ទីទួលនេះបន្សល់ស្នាមប្រាសាទបាក់បែកជាបំណែកថ្មជាច្រើននៅរាយប៉ាយពេញដី។ ទួលមានទំហំ ២០...
ខេត្តមណ្ឌលគិរីត្រូវបានគេស្គាល់ថាជាទីស្ថានសម្បូរដោយរមណីយដ្ឋានធម្មជាតិ ភ្នំមានព្រៃក្រាស់ៗ នឹងទេសភាពខៀវស្រងាត់និងទឹកធ្លាក់ទៀតផង។ ក្នុងចំណោមទីកន្លែងទាំងនេះ ជ្រៃយួសជាទីកន្លែងចំណាស់ដ៏ល្បីមួយប្រកបដោយព្រឹក្សាធំៗ និងជ្រោះតូចមួយ។ កាលពីសម័យមុនដែលមិនទាន់មានផ្លូវខ្វាត់ខ្វែងទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗ ជ្រៃយួសឈរនៅលំដ...
នៅឆ្នាំ១៩៨២ រណ្ដៅចំនួនប្រហែល៥៦រណ្ដៅស្ថិតនៅជុំវិញបរិវេណវត្តព្រែកដាច់ ត្រូវបានគាស់ដោយប្រជាជនក្នុងភូមិ។ ឆ្អឹងដែលគាស់បានត្រូវជញ្ជូនយកទៅដាក់នៅមន្ទីរបូជនីយដ្ឋានមួយ ដែលសាងសង់ឡើងនៅលើទីតាំងដែលជាអតីត មន្ទីរសន្ដិសុខ១៨ ឬមន្ទីរសន្ដិសុខព្រែកដាច់។ នៅពេលបច្ចុប្បន្ននេះ អដ្ឋិធាតុមួយចំនួនបានពុកផុយ ហើយដោយសារមានតម្រូវកា...
រមណីយដ្ឋានកែឆ្នៃនេះ ស្ថិតនៅក្បែរជើងភ្នំគីរីរម្យ ទីនេះភាគច្រើនត្រូវបានគេកែច្នៃឱ្យមានភាពរស់រវើកល្អស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ទីនោះមានសេវា សណ្ឋាគារ សួនច្បារ សួនកុមារ សួនសត្វ សួននៃរូបចម្លាក់ ទីលានលេងកីឡា និងកន្លែងងូតទឹកជាដើម។ ដោយទីនោះជាតំបន់ត្រូវឆ្លងកាត់ទៅឧទ្យានជាតិគីរីរម្យ ព្រមទាំងទឹកធ្លាក់ចំបក់ផងន...
ភ្នំគូលែន ឬ ព្រះមហិន្ទ្រាបវ៌ត ឬ ភ្នំជាទីសក្ការៈ មានកម្ពស់ជិត ៥០០ម៉ែត្រ គឺជាភ្នំមួយដ៏ធំល្មមប្រកបដោយ សិលាលាយឡំនឹង ព្រៃស៊ុបទ្រុប។ ភ្លៀងដែលធ្លាក់នៅទីនោះបានផុសចេញជាប្រភពទឹកហូរធ្លាក់ចុះមកបំពេញស្ទឹងសៀមរាប បង្កើតបានជាទឹកជ្រោះដ៏ស្រស់ស្អាត។ តាំងពីបុរាណមកគេមានជំនឿថា ទឹកជ្រោះភ្នំគូលែននេះជាទឹកបង្កើតលោក ហើយបានក្ល...
រមណីយដ្ឋានធ្នស់តាព្រហ្ម ឬទឹកហូរប៉ប្រះថ្មធ្នស់តាព្រហ្ម គឺជាតំបន់ធម្មជាតិ ប្រវត្តិសាស្រ្តមួយដ៏យូរយារណាស់មកហើយ ដោយមានសំណល់ទីទួលប្រាសាទបុរាណមួយ ដែលមានទម្រលិង្គនិងយោនី។ បច្ចុប្បន្នទីនោះបានប្រែក្លាយជាអាស្រម តំកល់នូវព្រះពុទ្ធបដិមា។ ទីនេះក៏ជាតំបន់ប្រភពទឹកដ៏សំខាន់បំផុត របស់ស្ទឹងតាំងក្រសាំងឬអាចហៅបានថាជាក្បាលស...
សំណង់អគារប្រវតិ្តសាស្រ្តមួយនេះ ធ្លាប់ជាសណ្ឋាគារដ៏ធំស្កឹមស្កៃនិងស្រស់ស្អាតមួយនាសម័យអាណានិគមនិងរាស្រ្តនិយម។ ក្រោយពីត្រូវបោះបង់ចោល សណ្ឋាគារនេះបានប្រែសម្បុរទៅតាមកាលវេលា ប៉ុន្តែអគារទាំងមូលនៅមានសភាពរឹងមាំនៅឡើយ ហើយបច្ចុប្បន្នកំពុងត្រូវបានជួលជុលលាបពណ៌ឡើងវិញ ដោយរក្សានូវទម្រង់ដើមទាំងស្រុង ហើយក្លាយជាសណ្ឋាគារទំ...
បាក់ត្រា ជាប្រភេទរមណីយដ្ឋានធម្មជាតិ មានភ្នំតូចមានកម្ពស់ ៥០ម៉ែត្រ មានព្រៃខ្លុងជាច្រើន ផ្ទាំងថ្មធំៗ នៅរកេតរកូតពេញព្រៃ ទឹកអូរ និងអណ្ដូងទឹកធម្មជាតិ។ បាក់ត្រាក៏ជាកន្លែងគោរពបូជាមួយយ៉ាងសំខាន់ ដែលនៅទីនោះមានវត្តដែលជាទីសក្ការៈបូជារបស់ខ្មែរយើង។ យើងអាចលំហែកាយដោយស្រូបយកអាកាសបរិសុទ្ធ និងគយគន់ទីអារាមដ៏ស្រស់ស្អាតនៃ...
តំបន់អេកូទេសចរណ៍រុនតាឯកជាភូមិឋានមានទេសភាពធម្មជាតិព័ទ្ធដោយបឹងដ៏ធំ ទេសភាពស្រស់ស្អាតនាពេលអស្តង្គត ក្រោមការគ្រប់គ្រងរបស់សហគមន៍ទេសចរណ៍នៅទីនេះ។ ក្រុមភ្ញៀវទេសចរចូលចិត្តមកទស្សនានិងស្នាក់នៅក្នុងភូមិនេះ ដើម្បីមើលឃើញពីជីវិតបែបជនបទរបស់ប្រជាជនស្នាក់នៅផ្ទះបរិស្ថាន មិនមានបណ្ដាញភ្លើងអគ្គិសនី ហើយប្រើជំនួសដោយថាមពលពន្...
វត្តធម្មយុត្តិ ត្រូវខ្មែរក្រហមប្រើប្រាស់ជាមន្ទីរឃុំឃាំង ហើយនៅក្រោយឆ្នាំ១៩៧៩ មន្ទីរបូជនីយដ្ឋានមួយត្រូវបាន សាងសង់ឡើង ដើម្បីដាក់តម្កល់ឆ្អឹងសាកសពដែលស្លាប់នៅក្នុងបរិវេណវត្តនេះ។ តាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មន្ទីរបូជនីយដ្ឋានមួយនេះត្រូវបានចាត់ទុកជាកន្លែងគោរពវិញ្ញាណក្ខន្ធនិងជាកនែ្លងប្រារឰធ្វើទិ...
2024 © Royal Academy of Cambodia