ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាសតវត្សរ៍ទី១០។ ប្រាសាទនេះស្ថិតនៅជាគូជិតប្រាសាទដំរី មានប្រាង្គទោលរាងបួងជ្រុងស្មើ ធ្វើអំពីថ្មបាយក្រៀម មានជណ្ដើរឡើងទាំងបួនទិស ទៅកាន់ទ្វារបញ្ឆោតលើកលែងតែជណ្ដើរខាងកើត មានទ្វារចូលក្នុងតួប្រាង្គតែម្ដង គឺប្រាសាទនេះបែរមុខទៅទិសខាងកើត។ ស៊ុមទ្វារអំពីថ្មភក់និងលំអដោយស...
ប្រាសាទប្រុសឬប្រាសាទសក្ល មានទីតាំងស្ថិត នៅកណ្តាលវាលស្រែ តាមផ្លូវពីកំពង់លែងទៅកំពង់ធំ។ ប្រាសាទនេះត្រូវបានគេសាងសង់បន្ថែមនូវជណ្តើរឡើងនិងកំពូលប្រាង្គដែលសាងពីស៊ីម៉ង់។ ប្រាសាទនេះមានទំហំ ៨ x ៧ ម. ខាងក្នុងមានទំហំ ៦ x ៥ ម. មានទ្វារបញ្ឆោត ៣។ បើមើលតាមរចនាបថក្នុងការសាងសង់ ប្រាសាទប្រុសប្រហែលត្រូវបានសាងសង់ដំណាលគ្ន...
ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងជើងខាងក្នុង។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។
ដងព្រែកទឹកឈូកំពតបានទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ័ជាខ្លាំងនៅ មួយរយៈចុងក្រោយ នេះ។ ដូងទេរ ជារមណីយដ្ឋានមួយក្នុងចំណោមនោះ ស្ថិតលើដងព្រែកទឹកឈូ ដែលបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ ដោយមានផ្ដល់សេវាកម្មម្ហូបម្ហា បរិយាកាសម្លប់ឈើ ឆ្នេរមាត់ព្រែក ភោជនីយដ្ឋានលើឆ្នេរក្រោមលម្ហមេឃក្បែរដើមដូងទេរ បារនីយដ្ឋានខ្ពស់សម្រាប់គន់...
ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅក្រុងកំពត ភ្នំសេដាអនក៏ជាកន្លែងដែលទាក់ទាញអ្នកចូលចិត្តឡើងភ្នំ ទើបទេសចរបរទេសប្រសិទ្ធិនាមថ្មីមួយទៀតថា Climbodia ។ ភ្នំសេដាអនឬភ្នំក្បាលរមាសគឺជាតំបន់ទេសចរណ៍ឈានមុខមួយ ប្រកបដោយព្រៃព្រឹក្សាលតាវល្លិ៍ និងសត្វព្រៃ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។ ភ្ញៀវទេសចរចូលចិត្តមកកម្ស...
វត្តលើដែលស្ថិតនៅលើភ្នំមួយនៃ ខេត្តព្រះសីហនុមានកម្ពស់១៣២ម៉ែត្រ ត្រូវបានកសាងឡើង១៩៦៤។ វត្តនេះមានរូបគំនូរដែលព័ណ៌នាអំពីពុទ្ធប្រវត្តិ និងជាវត្តដ៏ចំណាស់មួយ។ អារាមមួយនេះជាទីសក្ការៈរបស់ពុទ្ធសាសនិក ជារមណីយដ្ឋានដែលមានខ្យល់អាកាសបរិសុទ្ធ និងអាចមើលឃើញ «ទិដ្ឋភាពក្រុង» គឺទេសភាពនៃទីក្រុងព្រះសីហនុនេះផងដែរ។ ទីនេះជាសម្ប...
តាមពិតទៅ ប្រាសាទវត្តប្រាសាទប្រាកដជាមានឈ្មោះរបស់ខ្លួន តែដោយសារគ្មានសិលាចារឹក ឬរឿងព្រេងនិទានបន្សល់ទុក ទើបគេដាក់ឈ្មោះតាមវត្ត ថាប្រាសាទវត្តប្រាសាទ។ សរុបទៅឈ្មោះវត្ត ដាក់តាមប្រាសាទ ហើយឈ្មោះប្រាសាទដាក់តាមឈ្មោះវត្ត។ ប្រាសាទកសាងឡើងអំពីថ្មបាយក្រៀម ហើយមានការបាក់បែកច្រើនអន្លើ ដោយបន្សល់ទុកតែជញ្ជាំង ប្រាសាទ និងខ្...
ប្រាសាទឯកភ្នំឬវត្តឯក ជាស្ថាបត្យកម្មរចនាបថសតវត្សរ៍ទី ១១ កសាងឡើងនៅក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០)។ នៅជុំវិញប្រាសាទមានគូទឹក ដែលសព្វថ្ងៃប្រាសាទនេះត្រូវបាក់បែកជាច្រើនអន្លើដោយមូលហេតុធម្មជាតិនិង ការជីកកកាយរបស់មនុស្ស។ ប៉ុន្តែទោះជាយ៉ាងនេះក្ដីប្រាសាទនៅមានទ្រង់ទ្រាយល្អខ្លះ គួរឱ្យចង...
នៅក្បែរបរិវេណមន្ទីរសន្ដិសុខធ្លកជិតវត្តធ្លក មានរណ្ដៅកប់សាកសពរួមចំនួន៤១រណ្ដៅ ប៉ុន្ដែ មានតែរណ្ដៅ៣ប៉ុណ្ណោះដែលត្រូវបានគាស់កាលពីឆ្នាំ១៩៨២។ ឆ្អឹងសាកសពចំនួន៩៣២នាក់ដែល ប្រជាជនគាស់បានពីរណ្ដៅទាំង៣ ត្រូវបានយកទៅតម្កល់នៅក្នុងមន្ទីរបូជនីយដ្ឋានវត្តធ្លក ដែលមានចម្ងាយ ប្រហែល១គីឡូម៉ែត្រពីកន្លែងគាស់សាកសព។ សាក្សីមិនស្គាល...
វត្តសោមនស្សគឺជាវត្តមានព្រះវិហារកសាងក្នុងឆ្នាំ១៩៣៧ ប្រកបដោយគំនូរបុរាណ ស្រដៀងនឹងគំនូរនៅថែវព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំង និងនៅវត្តធោធិរុក្ខារាមនៅកំពង់ត្រឡាចលើដែរ។ ប៉ុន្តែគំនូរនេះមិនស្ដីអំពីរឿងព្រះវេស្សន្តរទេ តែជារឿងកម្រមួយក្នុងបញ្ញាសជាតក គឺរឿង មហាជម្ពូបតី គូរក្នុងទសវត្ស ១៩៤០ ដោយជាងឈ្មោះ ភៀន។...
ប្រាសាទព្រះធាតុទឹកឆា មានទំហំ ៨ x ៨ម. កម្ពស់ប្រមាណ ១១.៥ ម. ចំណែកទំហំខាងក្នុង ៤.៥ x ៤ម.។ ឈ្មោះដើមនៃប្រាសាទគឺ ស្រីជលង្កេស្វរៈ សង់ពីឥដ្ឋ មានសសរពេជ្រនិងផ្ដែរជាថ្មភក់។ ប្រាសាទសង់ឡើងមុនសម័យអង្គរនេះ មានកំពែងពីរជាន់ ហើយត្រូវបានជួសជុលជាច្រើនលើក។ តាមសិលាចារឹក K88 ប្រាសាទនេះមានឈ្មោះដើម ស្រីជលង្គេស្វរៈ កសាងឡើងក្...
រមណីយដ្ឋានកាំពីជាកន្លែងដ៏គួរឱ្យទាក់ទាញបែបធម្មជាតិដែលមានទីតាំងតាមបណ្ដោយទន្លេមេគង្គ ជិតអន្លង់ផ្សោតកាំពី។ កាំពីជាប្រជុំកោះតូចមួយដែលមានដីខ្សាច់ស្រស់ស្អាតទឹករាក់ដែលភ្ញៀវទេសចរអាចមុជទឹកនិងហែលលេងកម្សាន្តមុនពេលពិសាអាហារក្នុងរោងវែងដែលសង់ជាជួរតាមបណ្ដោយទន្លេ។ កាំពីជារមណីយដ្ឋានតាមរដូវដែលទេសចរអាចកម្សាន្តតែក្នុងរដ...
ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៣ ចុងសតវត្សរ៍ទី៩។ ប្រាសាទគោកចកដែលទើបត្រូវបានជួសជុលឡើងវិញរួចហើយ សង់ពីឥដ្ឋនិងថ្មបាយក្រៀម មានប្រាង្គពីរធ្វើពីឥដ្ឋបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់និងមានសសរពេជ្ររាង៨ជ្រុង។ ជ្រុងបីផ្សេងទៀតរបស់ប្រាង្គខាងត្បូងមានលម្អជាទ្វារបញ្ឆោតធ្វើពីឥដ្ឋ។ ប្រាសាទមានគូទឹកមួយទំហំ...
វត្តអារញ្ញសាគរមានភាពល្បីល្បាញដោយសំណង់វិហារមួយប្រកបដោយស្ថាបត្យកម្មគួរឲ្យទាក់ទាញ គឺព្រះវិហារមានសសរឥដ្ឋតាន់មានទម្រង់រមួល ផ្គុំដោយឥដ្ឋដែលរមួលស្រាប់តាំងពីដុតក្នុងឡ។ សសរខាងក្នុងនិងគ្រឿងបង្គំដំបូលធ្វើពីឈើមានរចនាបថខ្មែរសុទ្ធសាធ។ វត្តនេះត្រូវបានចាត់ទុកជាវត្តទេសចរណ៍គំរូប្រចាំខេត្ត។
2024 © Royal Academy of Cambodia