ពីដំបូងព្រះសីហនុគ្រាន់តែជាផ្នែកមួយនៃខេត្តកំពត។ ក្រុងដែលមាន ឈ្មោះដើមថា កំពង់សោមនេះ ត្រូវបានបង្កើតថ្មីនៅឆ្នាំ ១៩៦៤ ហើយឈ្មោះនេះគឺដើម្បីរំឭកដល់ស្នាព្រះហស្ត របស់ព្រះបាទ នរោត្តមសីហនុ ហើយបន្ទាប់មកនៅឆ្នាំ ២០០៨ ក្រុងនេះបានប្ដូរទៅជាខេត្តបន្ទាប់ពីការកែសម្រួលព្រំប្រទល់ខ្លះៗ។ ខេត្តព្រះសីហនុមានកំពង់ផែសមុទ្រទឹកជ្រ...
ខេត្តចាស់ជាងគេនៅតំបន់មាត់សមុទ្រ ដែលពីអតីតកាលគ្របដណ្ដប់លើមាត់សមុទ្រកម្ពុជាទាំងមូល។ លុះកន្លងមកបន្តបន្ទាប់ទើបមានការបំបែកទៅជាខេត្តផ្សេងៗ ដូចជាខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកែប។ ខ្សែឆ្នេរដ៏វែងនៃខេត្តនេះសន្ធឹងលើឈូងសមុទ្រថៃភាគខាងត្បូង ដែលជាតំបន់ទេសចរណ៍សមុទ្រកំពុងពេញនិយម។ ខេត្តមានសំណង់ប្រវត្តិសាស្រ្តជា...
រឿងព្រេងភ្នំនេះតំណាលពីសេដ្ឋីម្នាក់មានកូនស្រីឈ្មោះនាង រំសាយសក់ ដែលចេះតែឈឺ ហើយក្រោយមកមានតាបសឈ្មោះតាគ្រាមបានមើលជំងឺនាងជា ទើបឪពុកបានផ្សំផ្គុំនាងជាភរិយាតាបសនោះ។ តាបសបានបង្ហាត់បង្រៀនឱ្យនាងចេះមន្តអាគមជាច្រើន។ ក្រោយមកមានព្រះរាជបុត្រមួយអង្គនាមចៅរាជកុលមកសុំរៀនមន្តវិជ្ជាពីតាគ្រាម ប៉ុន្តែតាបសហាមមិនឱ្យមើលប្រពន្ធ...
ប្រាសាទអំពិលរលំ ជាឈ្មោះដែលយើងស្គាល់តាមឯកសារផ្សេងៗរបស់អ្នកស្រាវជ្រាវតែប៉ុណ្ណោះ ពោលគឺមិនមែនជាឈ្មោះដែលអ្នកស្រុកហៅទេ។ ប្រាសាទអំពិលរលំ សាងអំពីឥដ្ឋរាងបួនជ្រុងស្មើ មានប្រាង្គបីរត់ជួរគ្នាពីជើងទៅត្បូង បែរមុខទៅទិសខាងកើត។ សព្វថ្ងៃ ប្រាង្គកណ្ដាលនៅឈរមានរូបរាង ក្បែរព្រះវិហារថ្មីមួយនៅខាងកើត រីឯប្រាង្គសងខាងចំនួនពីរ...
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងជើង។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
រមណីយដ្ឋានកោះខ្សាច់សេកុង ដែលផុសនៅកណ្ដាលទន្លេសេកុងមានសភាពដូចរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែននៅខេត្តកំពង់ចាមដែរ។ រមណីយដ្ឋាននេះបើកទទួលភ្ញៀវតែនៅរដូវទឹកសម្រកអំឡុងពិធីបុណ្យចូលឆ្នាំ។ ភ្ញៀវទេសចរដ៏ច្រើនលើសលប់ បានសម្រុកមកកម្សាន្តនៅរមណីយដ្ឋាននេះ ដែលស្ថិតនៅមិនឆ្ងាយពីទីរួមខេត្ត។ កោះខ្សាច់នោះមានទំហំប្រហែល ៤ហិកតា អមដោ...
អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ស្ថិតនៅចម្ងាយ១៨គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។ គឺជាអាកាសយានដ្ឋានអន្តរជាតិទី៣របស់កម្ពុជា។ អាកាសយានដ្ឋាននេះពីដើមមានឈ្មោះថា ព្រលានយន្តហោះកងកេង ដែលត្រូវបានសាងសង់ឡើងនៅទសវត្សរ៍ឆ្នាំ៦០ ដោយសហភាពសូវៀត។ អាកាសយានដ្ឋានបានផ្អាកដំណើរការមួយរយៈក្នុងសម័យសង្គ្រាមស៊ីវិល ហើយបានបើកដំណើរ...
ឧទ្យានជាតិគីរីរម្យគឺជាតំបន់ទេសចរណ៍ កម្សាន្តធម្មជាតិទឹកធ្លាក់ ជួរភ្នំ គ្របដណ្ដប់ដោយព្រៃឈើមានពណ៌បៃតងគ្រប់រដូវកាល និងសម្បូរទៅដោយសត្វព្រៃជាច្រើនប្រភេទ និងមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង តាំងពីសម័យសង្គមរាស្ត្រនិយម រហូតមកដល់បច្ចុប្បន្ននេះ។ នៅទីនោះរមណីយដ្ឋាន វីគិរីរម្យ ផាញ រីស៊ត បានក្លាយជាចំណុចចាប់អារម្មណ៍ម...
ប្រាសាទក្រហមមានប្រាង្គទោលសង់ពីឥដ្ឋលាយជាមួយថ្មបាយក្រៀមនិងគ្រឿងលម្អធ្វើពីថ្មភក់ ដែលជាសំណល់ សសរពេជ្រ និងបំណែកថ្មភក់។ ប្រាសាទមានគូទឹកព័ទ្ធជុំវិញ ហើយប្រាសាទមានលក្ខណៈពិសេសមួយគឺ ប្រាង្គរៀបដោយឥដ្ឋ ប៉ុន្តែមានយ៉សង់ពីថ្មបាយក្រៀម។ លក្ខណៈបែបនេះនិងសសរពេជ្ររាង៦ជ្រុង អាចឱ្យសន្និដ្ឋានបានថា ប្រាសាទក្រហមសង់ក្នុងសម័យអង...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោលរាងបួនជ្រុងស្មើ ធ្វើពីថ្មភក់បែរមុខទៅទិសនិរតីទន្ទឹមគ្នានឹងប្រាសាទលិង្គ១។ នៅចំកណ្ដាលក៏មានតម្កល់សិវលិង្គដ៏ធំមួយដែរប៉ុន្តែមានបែកប្រេះដោយកន្លែង។
ប្រាសាទប្រហែលជាសាងសង់នៅដើមសតវត្សរ៍ទី៩ និងពាក់កណ្តាលសតវត្សរ៍ទី១០ បូជាថ្វាយចំពោះសាសនាហិណ្ឌូ មានរចនាបថគូលែននិងកោះកេរ។។ ប្រាសាទត្រពាំងខ្នារកសាងពីឥដ្ឋប្រកបដោយមេទ្វារធ្វើពីថ្មភក់មានគ្រឹះជាថ្មបាយក្រៀម សង់នៅលើកូនភ្នំ១ដ៏តូចច្រឡឹងសង់បែរមុខទៅទិសខាងលិចហើយមានកំពែងកសាងពីឥដ្ឋ។ ប្រាសាទនេះមានប្រាង្គ១២ តែបាក់រលំអស់ជា...
នៅក្នុងការរៀបរាប់របស់រឿងព្រេងដែលនិទានអំពី “ភ្នំសន្ទុក" ក៏មានរំលេចនូវឈ្មោះគុកវាំង ដែរ។ គុកវាំង សាងសង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងកើត ហើយជញ្ជាំងផ្សេងទៀតគេលម្អជាទ្វារបញ្ឆោត។ ទ្វារនីមួយៗ គេរៀបឥដ្ឋដូចជាបន្ទះត្រង់នៅចំកណ្ដាល ហើយអមដោយសសរផ្អោបនិងហោជាងនៅខាងលើ។ ហោជាងនៅទិសខាងកើត នៅកណ្ដាលមានលម្អ...
ពីមុនទីនេះមានឈ្មោះត្រឹមជាអាស្រម លុះក្រោយមកបានប្រែក្លាយទៅជាវត្ត។ ទីតាំងវិមានអណ្ដែតនេះ គឺជាសំណង់អាស្រមថ្មីត្រួតលើខឿនប្រាសាទចាស់ ដែលតាមឯកសារមានប្រាង្គមួយបែរមុខទៅទិសខាងកើត សង់លើខឿនថ្មបាយក្រៀមមានកសិន្ធុព័ទ្ធជុំវិញមានច្រកចូលពីខាងកើត និងខាងលិច ដូចដែលយើងបានឃើញសំណង់គូទឹកព័ទ្ធជុំវិញទីនោះ។ ប្រាសាទនេះសង់ក្នុងចន...
វត្តនេះមានសំណល់ប្រាសាទចាស់ពីមុន (យ៉ាងហោចណាស់ពីរ) ដែលសង់នៅទីទួលខាងលិចព្រះវិហារ។ សព្វថ្ងៃសំណល់វត្ថុបុរាណទាំងនោះត្រូវបានដាក់តម្កល់លើទីទួលមួយ សម្រាប់គោរពបូជា រួមមាន៖ ផ្ដែរពីរនៃប្រាសាទពីរផ្សេងគ្នា មេទ្វារប្រាសាទពីរធ្វើពីថ្មភក់ និង មេទ្វារពីរទៀតជាថ្មថ្លើមអណ្ដើក។
ប្រាសាទស្ថាបនាឡើងនាសតវត្សទី១១ នៃគ.ស ក្នុងរជ្ជកាលព្រះបាទសូរ្យវរម្ម័នទី១ ឧទ្ទិសថ្វាយសាសនាហិណ្ឌូស្ថិតក្នុងរចនាបទឃ្លាំង។ ប្រាសាទសង់ឡើងពីថ្មភក់មានលក្ខណៈប្រាសាទជារោងទងវែងៗចំនួនពីរ ស្របគ្នាពីលិចទៅកើត ប្រវែងប្រមាណ ២០ម៉ែត្រ។ រោងទងខាងជើង ត្រូវទ្រុឌទ្រោមអស់ ចំណែករោងខាងត្បូងមានចម្លាក់ដ៏ប្រណិតៗជាច្រើន ហើយមានមតិខ...
2024 © Royal Academy of Cambodia