Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

សង្កាត់ស្វាយតឿ ខេត្តស្វាយរៀង
132 km ពីរាជធានី
ស្តូបតាណរ

ផែនទី

អាហារ

សណ្ឋាគារ

4.4 km ពី ខេត្តស្វាយរៀង

នៅទីតាំងនោះមានមន្ទីរបូជនីយដ្ឋានមួយដែលមានកំពូលស្រួច រៀបជាថ្នាក់ៗ ព័ទ្ធជុំវិញដោយកពា្ចក់។ ឆ្អឹងលលាដក្បាលត្រូវរៀបនៅថ្នាក់ខាងលើ។ ឆ្អឹងស្មងដៃ ស្មងជើង និង ឆ្អឹងផេ្សងៗទៀតត្រូវរៀបនៅថ្នាក់បន្ទាប់ ហើយច្រវ៉ាក់ ខ្នោះ និងសម្លៀកបំពាក់ត្រូវរៀបនៅថ្នាក់ក្រោម បង្អស់។ នៅក្បែរមន្ទីរបូជនីយដ្ឋាននេះ មានរណ្ដៅកប់ សាកសពរួមចំន...

ឃុំតាសៀម សៀមរាប
335 km ពីរាជធានី
ប្រាសាទក្រញូង

ផែនទី

អាហារ

សណ្ឋាគារ

79.1 km ពី សៀមរាប

ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទឧទិត្យាវរ្ម័នទី២ នៅពាក់កណ្ដាលសតវត្សរ៍ទី១១ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើតមានទ្វារបញ្ឆោតនៅមុខផ្សេងទៀត។ ប្រាសាទមានហោត្រៃពីរធ្វើពីថ្មបាយក្រៀម ហើយហ៊ុមព័ទ្ធដោយកំពែងមួយធ្វើពីថ្មបាយក្រៀមមានខ្លោងទ្វារនៅខាងកើត និងគូទឹកមួយ។

ឃុំក្ដីដូង ខេត្តកំពង់ធំ
170 km ពីរាជធានី
ស្តូបវត្តក្ដីដូង

ផែនទី

អាហារ

សណ្ឋាគារ

4.5 km ពី ខេត្តកំពង់ធំ

ប្រជាជនបានសាងសង់មន្ទីរបូជនីយដ្ឋានមួយនៅវត្តក្ដីដូង ដើម្បីតម្កល់អដ្ឋិធាតុជនរងគ្រោះដែលស្លាប់ជំនាន់ខ្មែរក្រហម។ សាក្សីនិយាយថា អដ្ឋិធាតុដែលដាក់តម្កល់នៅក្នុងបូជនីយដ្ឋាននេះ សុទ្ធតែត្រូវបានគាស់ និងជញ្ជូនយកចេញពីអណ្ដូងទឹកចំនួនបួនកន្លែង ដែលមាននៅក្នុងភូមិក្ដីដូង និងយកមកពីគ្រប់កន្លែងក្នុងក្រុងស្ទឹងសែន។ សាក្សីដែលធ...

ឃុំពងទឹក ខេត្តកែប
150 km ពីរាជធានី
ភ្នំវល្លិ៍

ផែនទី

អាហារ

សណ្ឋាគារ

14.0 km ពី ខេត្តកែប

ភ្នំវល្លិ៍ជាអតីតទីតាំងយុទ្ធសាស្រ្តយោធាដ៏រឹងមាំមួយរបស់ក្រុមខ្មែរក្រហមនៅភាគនិរតីប្រទេស ដែលបច្ចប្បន្នបានក្លាយជាតំបន់កសិទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍។ ទីនេះមានប្រវត្តិអតីតមេបញ្ជាការខ្មែរក្រហមឈ្មោះ ឈូក រិន បានបញ្ជាឱ្យបាញ់សម្លាប់ចំណាប់ខ្មាំងបរទេស៣នាក់ ក្នុងនោះមាន ជនជាតិស្ត្រាលី បារាំង និងអង់គ្លេសនៅទីនោះ។ តំ...

សង្កាត់ចតុមុខ រាជធានីភ្នំពេញ
3.1 km ពីរាជធានី
ព្រះបរមរាជវាំងចតុមុខមង្គល

ផែនទី

អាហារ

សណ្ឋាគារ

3.6 km ពី រាជធានីភ្នំពេញ

ព្រះបរមរាជវាំងនៅកម្ពុជាគឺជាកន្លែងគង់ប្រថាប់របស់ព្រះមហាក្សត្រកម្ពុជា។ បរិវេណព្រះបរមរាជវាំងជាប្រាសាទ ក្នុងរាជធានីភ្នំពេញដែលចាប់ផ្ដើមកសាងក្នុងរាជ្យរបស់ព្រះបាទពញាយ៉ាត ហើយត្រូវបានកសាងឡើងវិញ នៅឆ្នាំ១៨៨៦ នៅពេលដែលព្រះបាទនរោត្តម ផ្លាស់ប្តូររាជធានីពីឧដុង្គមកកាន់ភ្នំពេញ។ ប្រាសាទដែលមានក្បូរក្បាច់រចនាដ៏ប្រណីតទាំ...

ឃុំព្រែកគយ ខេត្តកណ្ដាល
33.8 km ពីរាជធានី
ភ្នំធន្តមន្ត

ផែនទី

អាហារ

សណ្ឋាគារ

24.0 km ពី ខេត្តកណ្ដាល

វត្តនេះបានសាងសង់ឡើងក្នុងឆ្នាំ១៩៥៤ ដោយព្រះសង្ឃមួយអង្គព្រះនាម រ័ត្ន ផាន់។ សព្វថ្ងៃ ដោយមានការផ្គត់ផ្គង់ពីពុទ្ធបរិស័ទ វត្តនេះបានក្លាយជាកន្លែងទាក់ទាញអ្នកទេសចរក្នុងខេត្តកណ្តាល។ ម្យ៉ាងព្រោះគេជឿលើព្រះពុទ្ធបដិមាប្រកបដោយភាពស័ក្តិសិទ្ធិ ម៉្យាងទៀតគឺគេចូលចិត្តទៅលេងកម្សាន្តលើភ្នំក្នុងវត្តនេះ។ វត្តនេះក៏មានសំណល់វត្...

ឃុំកំភុន ខេត្តស្ទឹងត្រែង
380 km ពីរាជធានី
ឆ្នេរខ្សាច់ចម្ការក្រូច

ផែនទី

អាហារ

សណ្ឋាគារ

8.2 km ពី ខេត្តស្ទឹងត្រែង

រមណីយដ្ឋាននេះប្លែកពីកោះខ្សាច់សេកុង ដែលទទួលភ្ញៀវតែនៅរដូវទឹកសម្រក ព្រោះជារមណីយដ្ឋានមានអមដោយចម្ការផលានុផល ប្រកបដោយទេសភាពទន្លេគួរឱ្យគយគន់ ជាពិសេសមានកោះខ្សាច់នៅរដូវទឹកសម្រកផងដែរ។ ភ្ញៀវអាចបរិភោគអាហារយ៉ាងឆ្ងា្ញញ់ពិសា ជាពិសេសត្រីធម្មជាតិក្នុងតំបន់។

ឃុំភ្នំត្បែងមួយ ខេត្តព្រះវិហារ
299 km ពីរាជធានី
ប្រាសាទសំឡាញ

ផែនទី

អាហារ

សណ្ឋាគារ

58.9 km ពី ខេត្តព្រះវិហារ

ប្រាសាទសង់នៅសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គបីធ្វើពីថ្មបាយក្រៀមរត់ដូរដើង-ត្បូង សង់លើខឿនថ្មបាយក្រៀម។ ប្រាង្គទាំងនេះបែរមុខទៅកើត និងលំអដោយទ្វារបញ្ឆោតនៅជ្រុងខាងលិច។

ឃុំខ្នងភ្នំ សៀមរាប
ពីរាជធានី
ប្រាសាទថ្មដាប់

ផែនទី

អាហារ

សណ្ឋាគារ

ពី សៀមរាប

ប្រាសាទថ្មដាប់ មានរចនាបថគូលែន សាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នាដើមសតវត្សរ៍ទី៩ ឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គមួយបែរមុខទៅទិសខាងកើត មានកំពែងឥដ្ឋព័ទ្ធជុំវិញដែលបែកបាក់អស់។ ប្រាសាទនេះជាស្ថាបត្យកម្មដ៏ល្អវិចិត្រមួយមានភាពលេចធ្លោជាងប្រាសាទផ្សេងៗលើភ្នំគូលែន។ ផ្តែរនិងសសរពេជ្...

ឃុំតាសាល ខេត្តកំពង់ស្ពឺ
112 km ពីរាជធានី
ស្ទឹងថ្មដា

ផែនទី

អាហារ

សណ្ឋាគារ

62.9 km ពី ខេត្តកំពង់ស្ពឺ

ទេសចរអាចសម្រាកលំហែនៅតំបន់នេះ ដែលមានតូបលក់អាហារ និងកន្លែងមុជទឹកស្ទឹងដែលហូរមកពីទំនប់ពាមល្វា ហើយកាត់សំដៅទៅទីរួមស្រុកឱរ៉ាល់ ចូលទៅស្ទឹងព្រែកត្នោត។ នៅទីនេះមានផ្ទាំងថ្មធំៗជាច្រើនកប់នៅបាតស្ទឹងសម្រួលដល់ការមុជទឺក ហើយបន្ទាប់មកអាចហូបអាហារបែបស្រុកស្រែយ៉ាងឆ្ងាញ់ពិសា។ ទឹកនៅតំបន់នេះហូរខ្លាំងគួរសម ដូចនេះទេសចរដែលមានអ...

ឃុំពាក់ស្នែង សៀមរាប
355 km ពីរាជធានី
ប្រាសាទនាងកង្រី

ផែនទី

អាហារ

សណ្ឋាគារ

40.4 km ពី សៀមរាប

ប្រាសាទនេះត្រូវបានគេស្ថាបនាឡើងក្នុងអំឡុងចុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលនៃព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសថ្វាយសាសនាព្រាហ្មណ៍។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋរត់ដូរជើងត្បូងបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់។ ហោត្រៃពីរធ្វើពីឥដ្ឋ ត្រូវបានរលំបាក់អស់នៅដើមសតវត្សរ៍ទី២០។ កសិន្ធមួយមានផ្លូវចូលមួយពីខាងកើត។ ស្រ...

សង្កាត់គោកចក សៀមរាប
320 km ពីរាជធានី
សារមន្ទីរសង្គ្រាម

ផែនទី

អាហារ

សណ្ឋាគារ

5.6 km ពី សៀមរាប

សារមន្ទីរនេះមានរក្សាទុកអាវុធយុទ្ធភណ្ឌដែលសេសសល់ពីសម័យសង្គ្រាមស៊ីវិល ដែលទេសចរអាចស្វែងយល់ពីសំណល់សង្គ្រាមផង និងប្រវត្តិសាស្ត្រកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សំណល់សង្គ្រាមទាំងនោះមានដូចជា គ្រាប់មីន, រថក្រោះ, កាំភ្លើងបាញ់យន្តហោះ, រ៉ុកកែត, កាំភ្លើង, យន្តហោះប្រដេញ និងឧទ្ធម្ភាគចក្រជាដើម។ សារមន្ទីរប្រវត្...

ឃុំថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង
399 km ពីរាជធានី
គ្រឹះប្រាសាទខ្ទប់

ផែនទី

អាហារ

សណ្ឋាគារ

14.4 km ពី ខេត្តស្ទឹងត្រែង

នៅតំបន់ប្រាសាទព្រះគោ ថាឡាបរិវ៉ាត់ ក៏ធ្លាប់មានប្រាសាទបុរាណដទៃទៀត ដែលភាគច្រើនរលំបែកបាក់អស់ ដូចជាប្រាសាទខ្ទប់នេះជាដើម។ ប្រាសាទបុរាណនេះតាមកំណត់ត្រារបស់ស៊ីសាក មានប្រាង្គមួយធ្វើពីអិដ្ឋ ហ៊ុំព័ទ្ធដោយកំពែងអិដ្ឋដែរ មានទ្វារចូលពីទិសខាងកើត។ សំណល់មេទ្វារថ្មភក់មួយបង្ហាញថាប្រាសាទមានយ៉ ហើយនៅជុំវិញក៏មានសំណល់អិដ្ឋរាយ...

កំពែងអង្គរធំ សៀមរាប
325 km ពីរាជធានី
ប្រាសាទឃ្លាំងខាងជើង

ផែនទី

អាហារ

សណ្ឋាគារ

11.3 km ពី សៀមរាប

ប្រាសាទឃ្លាំងខាងជើងត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទរាជិន្ទ្រវរ្ម័នទី២ ក្រោយមកត្រូវបានកសាងឡើងវិញពីថ្មដោយព្រះបាទជ័យវរ្ម័នទី៥ ប្រហែលជាមុនពេលកសាងប្រាសាទឃ្លាំងត្បូង។ ប្រាសាទរាងបួនជ្រុងកសាងពីថ្មភក់ស្ថិតនៅទល់មុខព្រលានជល់ដំរី ក្រោយប្រាសាទសួរព្រ័ត្រគឺជាប្រាសាទឃ្លាំង មានន័យថា "បន្ទប់ផ្ទុកសម្ភារៈ" ប៉ុន្តែដូច...

ឃុំកណ្ដោលជ្រុំ ខេត្តត្បូងឃ្មុំ
154 km ពីរាជធានី
ប្រាសាទព្រះធាតុព្រៃគី

ផែនទី

អាហារ

សណ្ឋាគារ

6.7 km ពី ខេត្តត្បូងឃ្មុំ

ប្រាង្គសង់ពីឥដ្ឋដែលបាក់បែកអស់កំពូលដោយគ្មានការថែរក្សា ប៉ុន្តែនៅរក្សាទ្រង់ទ្រាយបានប្រសើរខ្លះដែរ ដោយនៅមានក្លោងទ្វារនិងសសរពេជ្រ។ ស្ថិតនៅទីទួលក្នុងវត្តព្រៃគី ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក។