វត្តស្ថិតនៅតាមបណ្ដាយផ្លូវទៅអង្គរបុរី គួរជាទីសំចតសម្រាប់អ្នកទេសចរណ៍។ ព្រះវិហារបានសង់លើទីទួលមានគូទឹកព័ទ្ធជុំវិញ ទើបគេសន្មតថាជាកោះ រួមនិងទីសេនាសនៈស្រស់ស្អាតដទៃក្នុងវត្ត រួមមាន សាលាឆាន់ កុដិ ជាដើម។ ព្រះវិហារនេះសង់លើទីតាំងប្រាសាទបុរាណ ស.វ.ទី៧ ទើបមានបន្សល់សម្ភារៈសំណង់ប្រាសាទបុរាណ ហើយក្នុងព្រះវិហារមានជើងទម...
ក្នុងដំណើរទៅកម្សាន្តនៅទឹកជ្រោះធម្មជាតិច្រកល្អៀង ទេសចរអាចឡើងលេងភ្នំឡាងត្រាចដែលជាភ្នំមានធម្មជាតិត្រជាក់ត្រឈឹងត្រឈៃ និងជាតំបន់ធម្មជាតិដ៏ទាក់ទាញមួយដែរ។ ភ្នំមានដើមឈើជាច្រើនអមផ្លូវឡើង និងមានម្លប់អាចសំចត ប្រកបដោយខ្យល់អាកាសល្អបរិសុទ្ធ។ លើភ្នំនេះ មានផ្ទាំងថ្មតូចធំជាច្រើនលាយឡំ នឹងដើមឈើ ហើយក៏មានវត្តមួយសង់លើចង្...
ព្រះបទុមចេតិយនៅវត្តមណីរតនារាម អមជុំវិញដោយព្រះបដិមាអសីតិមហាសាវ័ក ៨០ អង្គ យ៉ាងស្រស់ស្អាត នៅវត្តមណីរតនាតរាម ត្រូវបានកសាងយ៉ាងស្អាត និង ទាក់ទាញ នៅក្នុងបរិវេណវត្តមណីរតនារាម ដែលបានដឹងថាជាទីអារាម ដែលភិក្ខុវជិរប្បញ្ញោ សាន សុជា គង់នៅ។ ទីអារាមនេះ ក៏ជា «មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន» ផងដែរ។
មនុស្សម្នាកុះករភាគច្រើនជាយុវវ័យនៅស្រុកថ្មពួក និងស្រុកស្វាយចេក បាននាំគ្នាទៅលេងទឹកនៅអាងតាម៉េង ដែលជាទំនប់បង្ហៀរនេះនៅរដូវភ្លៀង។ រមណីយដ្ខានតាមរដូវនេះស្ថិតនៅលើខ្នងទំនប់ទៅកាន់ភូមិមួយចំនួននៃឃុំគោកកឋិន។ អាងតាម៉េងជាកេររបបកម្ពុជាប្រជាធិបតេយ្យដែលត្រូវបានស្តារឡើងវិញដោយអាជ្ញាធរមូលដ្ឋាន ហើយចុងក្រោយគឺក្រសួងធនធានទឹក...
ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ប្រាសាទស្ថិតនៅកណ្ដាលបារាយណ៍នៃប្រាសាទបឹងមាលា។ ប្រាសាទជាលានរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀម។ ជ្រុងនីមួយៗប្រវែង១០ម៉ែត្រ និងកម្ពស់ប្រមាណ០,៨ម៉ែត្រ។ លាននេះ ទ្របល្ល័ង្ករាង៨ជ្រុងនិងព្រះពុទ្ធរូបប្រក់នាគសរុបទាំងខឿនមានកម្ពស់៦,៥ម៉ែត្រ ធ្វើអំពីថ្មភក...
រមណីយដ្ឋានមួយដែលមានលក្ខណៈខុសពីគេ គឺជាតូបបណ្ដែតលើទឹក ដែលទទួលបានការពេញនិយមពីអ្នកនៅទីក្រុងភ្នំពេញ ជាពិសេសយុវវ័យ។ មូលហេតុងាយយល់ដោយសារវាស្ថិតនៅជិតទីក្រុងអាចទៅមកងាយស្រួលដោយម៉ូតូ។ នៅទីនេះមានបម្រើសេវាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងមានតូបបណ្ដែតលើទឹកដោយយកធុងដែក ឬជ័រជាពោងតម្រៀបជាប់គា្នចងភ្ជាប់ដោយខ្សែពួរ ទៅត្រើយសងខ...
ប្រាសាទដែលកាលបរិច្ឆេទកសាងនាដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៦ ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា។ កូនប្រាសាទនេះព័ទ្ធដោយកំពែងថ្មបាយក្រៀមប្រហែល ៣០ ម៉ែត្រ បួនជ្រុង មានក្លោងទ្វារពីរខាងកើត និងខាងលិច សង់អំពីថ្មបាយក្រៀម ឥដ្ឋនិងថ្មភក់។ ឥដ្ឋដែលប្រើសាងសង់នៅប្រាសាទអង្គុយទាំងពីរនេះ មានទំហំធំៗខុសប្លែកពីទីដទៃ...
ប្រាសាទដែលមានតួនាទីជាមន្ទីរពេទ្យឬអរោគ្យសាលាមួយនេះ មានទ្រង់ទ្រាយជាប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀមបែរមុខទៅខាងកើតមានយ៉ធ្វើពីថ្មបាយក្រៀម និង ទ្វារបីផ្សេងទៀតជាទ្វារបញ្ឆោត។ ប្រាសាទនេះមានហោត្រៃមួយធ្វើពីថ្មបាយក្រៀមនៅជ្រុងអាគ្នេយ៍ និងមានកំពែងមួយរាងចតុកោណកែងធ្វើពីថ្មបាយក្រៀម ប្រវែងពីកើតទៅលិច៣២ម៉ែត្...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទដែលមានប្រាង្គទោលធ្វើពីថ្មបាយក្រៀម ហើយបែរមុខទៅទិសខាងកើតនេះ មានយ៉ពីរជាន់និងបង្អួចធំៗពីរ ប្រកបដោយចម្រឹង ព្រមទាំងស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតពីថ្មបាយក្រៀមតាមជ្រុងផ្សេងទៀត។
ប្រាសាទគុកខាងជើងមានស្ថាបត្យកម្មដូចប្រាសាទអាស្រមមហាឥសីនៅសម្បូរព្រៃគុក។ កូនប្រាសាទនេះមានរាងជាបន្ទប់តូចមួយធ្វើអំពីថ្មភក់ សម្រាប់តាបសឥសីសមាធិ។ ប្រាសាទបែរមុខទៅទិសខាងកើតសំដៅទន្លេមេគង្គ មានរាងតូចច្រឡឹងទំហំប្រមាណ ២ ម៉ែត្របួនជ្រុង គួរឱ្យគយគន់មិនឆ្អែតភ្នែកឡើយ។ ខ្លោងទ្វារខាងកើតមានលម្អដោយសសរពេជ្រមួយគូរាងមូល ទ្រ...
រមណីយដ្ឋានកែឆ្នៃមួយនាស្រុកសំឡូត ដែលទាក់ទាញទេសចរមកពីជិតឆ្ងាយនោះ ទំនងជាធ្វើឱ្យយើងទាយថាទីនេះច្បាស់ជាសម្បូរទៅដោយដើមគ្រញូងមិនខាននោះទេ។ គេបានតំណាលថា កាលពីមុនមានគល់គ្រញូងងាប់ដ៏ធំមួយដើមធ្លាក់អណ្ដែតតាមទឹកស្ទឹងពីតំបន់ព្រៃភ្នំខាងលើ ហើយក៏មកទើរនៅទីនេះក៏ដោយសារតែមានផ្ទាំងថ្មច្រូងច្រាងជាច្រើន ទើបក្រោយមកអ្នកភូមិក៏ប្...
អដ្ឋិធាតុដែលប្រមូលបានក្រោយការគាស់រណ្ដៅសាកសពនៅព្រៃធូរដុង ត្រូវប្រជាជនប្រមូលមកដាក់ក្នុងកន្លែងតែមួយ គឺនៅក្នុងចេតីយមួយក្នុងទីធ្លាវត្តអូររាំងឪ។ ព្រៃធូរដុងមានទីតាំងស្ថិតនៅភូមិលេខ២ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្ដកំពង់ចាម។ ជីវ ហ៊ន់ អាយុ៦៨ឆ្នាំ រស់នៅភូមិលេខ១ ឃុំគងជ័យបានប្រាប់ថា ព្រៃធូរដុងជាទីតាំងសម្លាប់មនុស្ស ន...
ប្រាសាទកសាងឡើងនៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ក្នុងរចនាបថឃ្លាំង។ ប្រាសាទមានប្រាង្គមួយរាងកាកបាទធ្វើពីថ្មបាយក្រៀមបែរមុខទៅកើត មានយ៉ដែលចោះប្រហោងជាបង្អួច។ ប្រាង្កនេះមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀម បែរមុខទៅលិច ប៉ុន្តែត្រូវបាក់បែកអស់ សល់តែកំពែងនិងខ្លោងទ្វារ ដែលមា...
ប្រាសាទសង់ឡើងក្នុងអំឡុងសតវត្សរ៍ទី ១១ នៃគ.ស. ដើម្បីឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូ។ ប្រាសាទនេះស្ថិតលើកំពូលកូនភ្នំមួយឈ្មោះថាណងឃូ កម្ពស់ប្រមាណ ៧០ ម៉ែត្រ។ ប្រាសាទសង់ពីថ្មបាយក្រៀមនិងឥដ្ឋ សណ្តូកលើកំពូលភ្នំកើត-លិច។ ប្រាង្គរាងបួនជ្រុងស្មើធ្វើពីឥដ្ឋកម្ពស់ប្រហែល១០ ម៉ែត្រ និងរាងប្លង់បាតបួនជ្រុងស្មើរ បែរមុខទៅកើតមានស៊...
ផ្ទះស្ថិតនៅកណ្តាលបឹងទឹកសាបនៃខេត្តតាកែវ ដែលសាងសង់ឡើងដោយតាម៉ុក។ ផ្ទះនេះត្រូវបានសាងសង់ ឡើងក្នុងឆ្នាំ១៩៧៧ ដើម្បីធ្វើជាទីលំនៅផ្ទាល់ខ្លួនរបស់គាត់ ព្រមទាំងទីសេនាធិការនៃ ភូមិភាគនិរតី ក្នុងសម័យប៉ុលពតចន្លោះឆ្នាំ១៩៧៥-១៩៧៩។ ផ្ទះនេះស្ថិត នៅលើទួល អាចមើលទេសភាពជុំវិញបាន ៣៦០ដឺក្រេ។ ពីផ្លូវលំទៅកាន់ផ្ទះតាម៉ុក គេត្រូវដ...
2024 © Royal Academy of Cambodia