រចនាបថប្រាសាទនេះបង្ហាញថា វាត្រូវបានសាងសង់នៅសតវត្សរ៍ទី១២ឬ១៣ គឺប្រាសាទមានរចនាបថបាយ័ន កសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទពីរសង់លើខឿនថ្មបាយក្រៀម បែរមុខទៅកើត ធ្វើពីថ្មបាយក្រៀមលម្អដោយថ្មភក់នៅខាងក្រៅ ហើយមានជ្រុងផ្សេងទៀតលម្អដោយទ្វារបញ្ឆោត។ ប្រាសាទនៅខាងជើងរលំបាក់អស់សល់សំណល់ថ្មនៅរាយប៉ាយនិងបំណែកចម្លាក...
ប្រាសាទទោលតូចមួយនៅកណ្ដាលវាលស្រែមិនមានព្រៃជុំវិញ ដោយទីនេះជាផ្លូវចូលទៅកាន់វត្តស្រងែ។ ប្រាសាទធ្វើពីថ្មបាយក្រៀមសុទ្ធ ទំហំ ៣ x ៣ ម. កម្ពស់ ៣.៥ ម. មិនមានទ្វារឬចម្លាក់អ្វីទេ តែនៅរក្សារូបរាងបានល្អណាស់ គ្រាន់តែរង្គោះផ្នែកដំបូលបន្តិច ទើបគេចងរឹតដោយខ្សែកាប។ ទំហំប្រាសាទដ៏តូចនេះ សក្ដិសមនឹងការដាក់តម្កល់រូបអ្នកតារប...
ដោយស្ថិតនៅចម្ងាយប្រហែលជា១៧គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ វាលពិឃាដ បឹងជើងឯកគឺជាអតីតចម្ការនិងជាកន្លែងបញ្ចុះសពចិន។ ទីនោះធ្លាប់ជាកន្លែង ដែលពួកខ្មែរក្រហមយកអ្នកទោសរាប់ពាន់នាក់ទៅប្រហារជីវិតរវាងឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។ បច្ចុប្បន្ន ទីនោះត្រូវបានគេស្គាល់ថាជា វាលពិឃាដ។ រណ្តៅធំៗដែលមានសាកសពរាប់ពាន់ ត្រូវបានគ...
ទីវត្តដ៍ចំណាស់មួយនេះ មាននៅសល់សំណង់បុរាណគឺព្រះវិហារដ៏ស្រស់ស្អាតប្រកបដោយក្បាច់រចនាវិចិត្រ ហើយរក្សាទុករូបរាងដដែល។
ប្រាសាទនេះត្រូវបានស្ថាបនាឡើងដោយព្រះបាទសុរ្យវរ្ម័នទី២ នៅចុងសតវត្សរ៍ទី១១ និង ដើមសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា មានរចនាបថអង្គរវត្ត។ ប្រាសាទចៅសាយទេវតាជាប្រាសាទតូចដែលមានការរចនា និងប្លង់ស្រដៀងគ្នានឹងប្រាសាទធម្មនន្ទដែលមានទីតាំងម្ខាងទៀតនៃផ្លូវ(លើកលែងតែមានគោបុរៈ និងហោត្រៃបន្ថែម)។ ប្រាសាទនេះម...
ទេសភាពដ៏ស្រស់ស្អាតនៃទឹកជ្រោះតាតៃបានទាក់ទាញភ្ញៀវដោយការអភិរក្សធម្មជាតិ និងសត្វព្រៃ។ តាតៃជាទីចាប់អារម្មណ៍ដោយសារគេចូលចិត្តទស្សនាទេសភាពទឹកធ្លាក់ និងព្រៃឈើខៀវស្រងាត់នៃតំបន់ជុំវិញនោះ។ ទេសចរអាចប្រទះនឹងសត្វព្រៃ និងរុក្ខជាតិមួយចំនួនក្នុងដំណើរទៅកាន់ទីនោះ ដែលជាទីស្ទឹងបែកជាបួននិងដងស្ទឹងកាច់កុងពត់ពេនធ្វើឱ្យភ្ញៀវទ...
ព្រះវិហារសវនាការ ជាអតីតបូជនីយដ្ឋានក្នុងកំពែងក្រុងលង្វែក។ ប្រាសាទនៅទីនេះ ភាគច្រើនត្រូវបានគេចាត់ទុកជាព្រះវិហារ ដែលសាងនៅលើខឿនថ្មបាយក្រៀមចាស់ជាសំណង់អំពីសម័យដើម។
ប្រាសាទប្រហែលជាសង់នៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ នៅក្នុងទីវត្តនាមរូបនេះមានប្រាសាទចាស់បុរាណមួយធ្វើពីឥដ្ឋ សង់លើគ្រឹះថ្មបាយក្រៀមលំអដោយថ្មភក់។ ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មភក់បែរមុខទៅកើត។ ប្រាង្គកណ្ដាលមានលម្អទ្វារបញ្ឆោតអមដោយទេវរូបភេទស្រីឆ្លាក់ចូលក្នុងបល្ល័ង្ក។ ប្រាសាទហ៊ុមព័ទ្ធដោយ...
ខ្លោងទ្វារព្រះសក្យមុនីចេតិយ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ អមដោយទង់ជាតិនិងព្រះពុទ្ធសាសនា បាននាំផ្លូវភ្ញៀវទេសចរចូលទៅកាន់រមណីយដ្ឋានជាច្រើននៃភ្នំព្រះរាជទ្រព្យ។ ព្រះសក្យមុនីចេតិយបានសាងសង់ ឡើងយ៉ាងប្រណិតស្ថិតនៅលើកំពូល ភ្នំខ្ពស់ជាងគេនៅផ្នែកខាងជើង មានកំពស់៤០ម៉ែត្រ បានបញ្ចុះបឋម សិលា ឆ្នាំ១៩៩៦ ហើយកសាងរួចរាល...
ល្អាងភ្នំនេះកើតឡើងដោយការបំផ្ទុះថ្មភ្នំ ក្រោយពីក្រុមហ៊ុនបីបានធ្វើអាជីវកម្មយកថ្ម។ ការពិសោធន៍ទឹកដែលដក់នៅទីនេះជាទឹកភ្លៀង នឹងទឹកចេញពីក្នុងភ្នំ ប៉ុន្តែមានសារធាតុពុល ពីរំសេវបំផ្ទុះនោះ ទើបមានការហាមប្រាមមិនឱ្យចុះមុជឡើយ ថ្វីត្បិតតែទឹកនេះ មានពណ៌ខៀវស្រងាត់ ដូចទឹកសមុទ្រនៅកោះបាលី។ ទោះជាមានការហាមប្រាម ក៏ទឹកនេះបានទ...
ប្រាសាទព្រហ្មកិល នៅខាងជើងស្ទឹងចម្ងាយប្រហែលជា ១៥០ ម៉ែត្រ ជិតស្ពានទ័ព ដែលពិនិត្យតាមឈ្មោះ ជាប់ទាក់ទងរឿងព្រេងមួយ។ រឿងនោះនិទានពីបុរសអ្នកដើររកផ្ដៅម្នាក់ បានប្រទះឃើញដើមរកាខ្មៅមួយ យកមកធ្វើជាដំបងយ៉ាងមាំ ហើយល្អអស្ចារ្យ សន្មតហៅថា "ដំបងក្រញូង" ជារូបតំណាងខេត្តបាត់ដំបង។ ក្រោយពីបានដំបងនេះមកកាន់កាប់ថែរក្សា បុរសនោះក...
វត្តនេះមានសំណល់ប្រាសាទចាស់ពីមុន (យ៉ាងហោចណាស់ពីរ) ដែលសង់នៅទីទួលខាងលិចព្រះវិហារ។ សព្វថ្ងៃសំណល់វត្ថុបុរាណទាំងនោះត្រូវបានដាក់តម្កល់លើទីទួលមួយ សម្រាប់គោរពបូជា រួមមាន៖ ផ្ដែរពីរនៃប្រាសាទពីរផ្សេងគ្នា មេទ្វារប្រាសាទពីរធ្វើពីថ្មភក់ និង មេទ្វារពីរទៀតជាថ្មថ្លើមអណ្ដើក។
ប្រាសាទត្រូវបានកសាងដោយព្រះបាទឧទ័យទិត្យវរ្ម័នទី២នៅ ពាក់កណ្ដាលសតវត្សរ៍ទី១១។ ប្រាសាទនេះកសាងឡើងលើដីទួលមួយកន្លែង ចំកណ្ដាលបារាយណ៍ខាងលិច ឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះមានកំពែងព័ទ្ធជុំវិញដែលមានគោបុរៈបី។ ប្រាង្គភាគច្រើននៃប្រាសាទនេះបានដួលរលំ ប៉ុន្តែត្រូវបានជួសជុលឡើងវិញ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃ...
ប្រាសាទកសាងនាសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ ហើយមានរចនាបថបាខែង។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ក៏មិនខុសពីប្រាសាទ ថ្មបាយក្អែកដែរ គឺគ្មានព័ត៌មានណាមួយច្បាស់លាស់ពីឈ្មោះនៃប្រាសាទនេះទេ។ ប៉ុន្តែអ្នកស្រុកយល់ថា ឈ្មោះ «ប្រាសាទបី» គឺដោយសារឃើញប្រាសាទនេះមានតួ...
រមណីយដ្ឋានធម្មជាតិនៃរាជធានីភ្នំពេញ បន្ទាប់ពីការកាត់បញ្ចូលសង្កាត់នេះ ទៅក្នុងរាជធានី ដែលពីមុននៅក្នុងស្រុកមុខកំពូលខេត្តកណ្ដាល។ ទីនោះជាភូមិតម្បាញសូត្រ បែបបុរាណដែលសិប្បករ ក្នុងតំបន់មានជំនាញរវៃ និងត្បាញសម្រាប់ជីវភាពពួកគេ និងជាភូមិនេសាទផងដែរ។ ភ្ញៀវទេសចរអាចរីករាយជាមួយជំនាញក្នុងការត្បាញ និងនេសាទរបស់ពួកគេ។ កោ...
2024 © Royal Academy of Cambodia