ជាឆ្នេរសមុទ្រនៅក្រុងព្រះសីហនុដែលមានប្រវែងខ្លីជាងគេ ដោយស្ថិតនៅចន្លោះតំបន់ដែលស្ងប់ស្ងាត់មានបរិយាកាសផ្ទុយពីកន្លែងដទៃ ធ្វើឱ្យងាយសម្រាកកម្សាន្តដោយអារម្មណ៍សុខស្រួល។ នៅជុំវិញក៏មានការលក់ដូរអាហារ តែក៏មិនច្រើនដូចជានៅឆ្នេរផ្សេងៗដែរ។ រមណីយដ្ឋានឆ្នេរព្រែកត្រែងដ៏ស្រស់ត្រកាលនេះ គ្មានមនុស្សម្នាអ៊ូអរចុះងូតទឹកលេងទាំង...
ប្រាសាទគុកប្រុសជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ។ ប្រាសាទមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ។
ភ្នំនេះមានឈ្មោះបីគឺ ភ្នំឧដុង្គ ភ្នំព្រះរាជទ្រព្យ និង ភ្នំអដ្ឋរស្ស។ ឧដុង្គ ជាខ្សែភ្នំមួយដែលលាតសន្ធឹងពីជើងទៅត្បូង ប្រវែង ១៥០០ ម៉ែត្រ និង ទទឹង ៧០០ ម៉ែត្រ។ ភ្នំនេះមានកំពូល ៥ គឺ កំពូលចេតីយ៍ទន្ទឹម កំពូលត្រៃត្រឹង្គ កំពូលភ្នំចេតីយ៍កំពូលបួន ព្រះអង្គចូលបរិនិព្វាន្ត និងកំពូលភ្នំអរិយកាស្សប។ ភ្នំនេះមានរាងដូចជាសត...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គពីរបែរមុខទៅកើត មួយធ្វើពីថ្មភក់និងមួយទៀតធ្វើពីថ្មបាយក្រៀម។ ប្រាង្គដែលសង់ពីថ្មបាយក្រៀមបានបាក់រលំអស់មិនមាននៅសល់រូបរាងទេ ចំណែកប្រាង្គថ្មភក់ មានលំអដោយទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀមនិងគូទឹកជុំវិញព្រ...
តំបន់អេកូទេសចរណ៍មួយលាតសន្ធឹងតាមដងទន្លេមេគង្គខាងលើរវាងព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង ជាកម្រងកោះដ៏ច្រើនស្ថិតនៅក្នុងភូមិចំនួនបី គឺខ្សាច់លាវ កោះខ្ញែរ និងពន្ធជា។ ទីតាំងនេះ បង្កើតឡើងនៅឆ្នាំ២០១៨ ប្រជុំទៅដោយកោះតូចធំជាច្រើនគ្របដណ្ដប់ដោយព្រៃឈើតូចធំ និងជាបណ្ដុំសរសៃទឹក និងជីវចម្រុះនៃដងទន្លេមេគង្គ។ ក្នុងដំណ...
អដ្ឋិធាតុជាច្រើន ត្រូវបាននាំយកទៅតម្កល់ទុកនៅក្នុងចេតីយដ៏សមរម្យមួយ ដែលជាស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបបខ្មែរក្រហម។ ស្ដូបមានខឿនពីរជាន់ទំហំជិតបួនម៉ែត្របួនជ្រុងតម្កល់លលាដ៍និងឆ្អឹងរបស់ជនរងគ្រោះដែលត្រូវបានសម្លាប់ក្នុងទីវត្តអដ្ឋិការាម ដែលនៅសម័យនោះជាមន្ទីរសន្តិសុខ។ នៅឆ្នាំ១៩៩៥ ប្រជាជនបានចាប់ផ្ដើមជួសជុល...
សម្រាប់ប្រជាពលរដ្ឋនៅទីរួមខេត្តនិងតំបន់ជិតខាង រួមទាំងអ្នកទេសចរជិតឆ្ងាយ ពិតជាមានការលំបាកក្នុងការសម្រេចចិត្តរើសរកកន្លែងពិសាអាហារប្រកបដោយទេសភាពប្រណិត។ សួនមុន្នីជាទីលំហែពិតប្រាកដ សម្រាប់សម្រាកលម្ហែកាយ ដោយមានតូបជាច្រើន បម្រើអាហារបែបស្រុកស្រែ អាចថតរូបស្អាតៗអមដោយទេសភាពផ្កាចម្រុះពណ៌ និងស្រះទឹក។ ស...
ប្រាសាទត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី៧ បានបាក់រលំអស់សល់តែមេទ្វារបញ្ឈរ។ ប្រាសាទមានប្រាង្គបួនសង់លើខឿនថ្មបាយក្រៀមរួមមួយរត់ជូរជើង-ត្បូងបែរមុខទៅកើត។ ប្រាសាទសង់អំពីឥដ្ឋលំអដោយថ្មភក់ ព័ទ្ធដោយគូទឹកដែលមានផ្លូវចូលខាងកើត និងខាងលិចដោយ។ ប្រាសាទមានសិលាចារឹកជាច្រើន។
ខេត្តព្រៃវៃងមានសារមន្ទីរដែលប្រមូលផ្ដុំទុកដាក់នូវសម្បត្តិវប្បធម៌ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដែលយើងអាច ឃើញមានសិលាចារឹកដែលទើបរកឃើញថ្មីៗ សំណល់កុលាលភាជន៍ សំណល់កែវកងបុរាណ ហើយភ្ញៀវទេសចរណ៍អាចឆ្លៀតចូលទស្សនាបានដោយស្រួលព្រោះស្ថិតក្នុងទីរួមខេត្ត។
រមណីយដ្ឋាននេះមានរឿងព្រេងទាក់ទងនឹងប្រវត្តិភ្នំបាណន់ ភ្នំសំពៅ និងភ្នំនានានៅតំបន់នេះ។ ល្អាងភ្នំធម្មជាតិនេះ មានជណ្ដើរធ្វើពីបេតុងនិងមានបង្កាន់ដៃឡើងរហូតទៅដល់មាត់ល្អាង។ ភ្នំរំសាយសក់មានល្អាងដែលនៅមាត់ល្អាងមានរូបសំណាកបដិមាករមួយសំរាប់ការបន់ស្រន់ សុំសេចក្ដីសុខសប្បាយ។ យើងអាចធ្វើដំណើរចូលទៅក្នុងល្អាងតាមកាំជណើ្ដរ ហ...
ក្នុងនាមជាវត្តល្បីនិងជាវត្តទេសចរណ៍នៅខេត្តស្ទឹងត្រែង វត្តនេះមានសាលាឆាន់ដ៏ចំណាស់នេះ ដែលត្រូវបានកែជា ឧបដ្ឋានសាលា នៅឆ្នាំ១៩៩៧។ សាលានេះមានគំនូរបុរាណយ៉ាងប្រណីតគូសវាសសព្វជញ្ជាំងដ៏ក្រាស់ដែលតម្រៀបពីឥដ្ឋនេះ ថ្វីត្បិតតែមានការជួសជុលខ្លះ ប៉ុន្តែនៅរក្សារូបរាងដើមដដែល។ ព្រះវិហារក៍មានលំអដោយរូបគំនូរមានលក្ខណៈប្លែក តែគ...
«កម្ពោជិកបុត្តាខេមរាតរី» មានន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា» មានបណ្តោយប្រវែងជាង ៨៧,៤៧ ម៉ែត្រ ទទឹងប្រមាណជិត២ម៉ែត្រ ជម្រៅ០,៨០ម៉ែត្រ និងផ្ទុកចំណុះមនុស្សបានចំនួន១៧៩នាក់។ ទូកងនេះបានរក្សាទុកនៅជិតទួលបារាយអណ្ដែត ហើយជាទូកងដែលជាប់កំណត់ត្រាពិភពលោក World Guinness Record នេះ ត្រូវបានរចនាឡើងដោយផ្នែក...
មន្ទីរបូជនីយដ្ឋានមួយក្បែរវត្តឫស្សីសាញ់ មានតម្កល់ឆ្អឹងលលាដ៏ក្បាលប្រហែល១០០០។ អដ្ឋិធាតុទាំងអស់នេះត្រូវបានថែរក្សាការពារយ៉ាងល្អ ទោះជាមន្ទីរបូជនីយដ្ឋានមួយនេះមានសភាពទ្រុឌទ្រោមណាស់ទៅហើយក៏ដោយ។ សាក្សីនិយាយថា មានរណ្ដៅសាកសពចំនួន៣ ដែលត្រូវបានគាស់នៅក្នុងឆ្នាំ១៩៨២ ហើយ អដ្ឋិធាតុត្រូវបានយកទៅតម្កល់នៅក្នុងមន្ទីរបូជនីយ...
កៅអីថ្នក់រត់តាមខ្សែរ៉តនាំអ្នកជិះសំដៅចូលទឹកយ៉ាងលឿនស្លេវ ទាក់ទាញក្រសែភ្នែកដ៏ភ្ញាក់ផ្អើលពីអ្នកអង្គុយនៅតូបជាច្រើនដែលសង់ប្របទឹកស្ទឹងច្រាលនៃរមណីយដ្ឋានដូនម៉ៅពេជ្រនិល។ អាហារថ្ងៃត្រង់ដែលបានស្នើក្នុងបញ្ជីម្ហូបជាប្រភេទអាហារក្នុងស្រុកដែលឆ្លងកាត់ទីនេះ។ ភ្ញៀវអាចជិះទូកទា ទូកត្នោត គយគន់ទេសភាពតាមដងស្ទឹង ជិះកន្រ្តករ៉...
វត្តទេសចរណ៍គំរូនេះមានអាយុកាលប្រមាណ១សតវត្សរ៍ ដែលកាលពីមុនគឺជាទីតាំងព្រះរាជដំណាក់របស់ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ដល់ឆ្នាំ១៩២៧។ លុះក្រោយមកព្រះរាជដំណាក់ត្រូវបានប្ដូរទីតាំងទៅនៅជិតអាស្រមព្រះអង្គចេកព្រះអង្គចមវិញ ទើបបរិវេណរាជដំណាក់ចាស់ត្រូវបានប្រែក្លាយជាវត្តអារាមព្រះពុទ្ធសាសនាម្ដង។ ក្នុងរបបខ្មែរក្រហម វត្តដំណ...
2024 © Royal Academy of Cambodia