ទេសចរដែលនិយមទៅកម្សាន្តរយៈពេលច្រើនថ្ងៃនៅតំបន់ភ្នំគូលែនអាចស្នាក់នៅតំបន់កម្សាន្តនានា ដែលស្ថិតនៅតាមជើងភ្នំនេះ។ គេអាចរាប់បញ្ចូលនូវរីស៊តនិងសួនកម្សាន្តនានា ដូចជា សួនក្រអូបឃុនរាម (13.6664, 104.0152), សួនផ្កាឃុនរាម (13.6565, 103.9978), សួនអ័រគីដេ (13.6134, 104.0322), ជំរំតង់ទស្សនីយភាព (13.5304, 104.0170), មណ...
ទឹកធ្លាក់អូរពក មានសក្ដានុពលទេសចរណ៍ប្រកបដោយភាពទាក់ទាញ ប្រហាក់ប្រហែលនឹងទឹកជ្រោះដាចំប៉ីនៅជិតនេះដែរ។ រមណីយដ្ឋាននៅមានលក្ខណៈធម្មជាតិច្រើន ដែលយើងឃើញមានកំណាត់ឈើ ដែលហូរធ្លាក់មកតាមទឹក និងដើមឈើបាក់នៅតាមបណ្ដោយទឹកជ្រោះនៅរាយប៉ាយពាសពេញ។ ផ្នែកខាងលើជាជ្រលងមានទឹកហូរកាត់តាមគន្លៀតថ្មរដិបរដុប ជាថ្នាក់តូចៗ រហូតដល់ល្បាក់ក...
តំបន់អភិរក្សព្រៃសហគមន៍សង្ឃរុក្ខវ័ន្តគឺជាព្រៃចុងក្រោយនៅក្នុងខេត្តឧត្តរមានជ័យដែលមានផ្ទៃដីជាង៣ម៉ឺនហិកតា។ នៅឆ្នាំ២០១៨ តំបន់នេះបានក្លាយជាតំបន់ការពារដែនជម្រកសត្វព្រៃក្រោយមានការតស៊ូការពារតាំងពីឆ្នាំ២០០១ពីសំណាក់អតីតព្រះចៅអធិការវត្តប្រាសាទរាជាសំរោងដែលស្រឡាញ់ធម្មជាតិនិងជាអតីតមេគណខេត្ត។ ព្រៃសហគមន៍សង្ឃរុក្ខវ័ន្...
ប្រាសាទបុរាណមួយ កសាងឡើងអំពីឥដ្ឋនិងថ្មភក់មានរចនាបថសម្បូណ៌ព្រៃគុក។ ប្រាសាទឥដ្ឋនេះបានបាក់រលំដំបូលទាំងស្រុង សល់តែជញ្ជាំងប្រេះស្រាំនៃតួប្រាង្គកណ្ដាលមានទំហំប្រមាណ ៨x១០ម៉ែត្រ។ ក្រៅពីនេះ មានប្រាង្គពីរទៀតនៅសងខាង ដែលបាក់រលំរាបអស់ សល់តែគំនរឥដ្ឋ។ ទីនេះនៅមានសំណល់វត្ថុលំអធ្វើពីថ្មភក់មួយចំនួនផងដែរ។ ថ្វីបើទីនេះមិនប...
មិនដូច ទេទឹកពុះ នៅកំពង់ស្ពឺនោះទេ នៅទីនេះគឺជាតំបន់កម្សាន្តដែលមានទឹកស្ទឹងកំរៀងហូរចុះមកប៉ះនឹងថ្មនាបាតស្ទឹងបង្កើតជាទស្សនីយភាពទឹកបែកពពុះ ទើបគេហៅថា ទឹកពុះ (ពពុះ) កំរៀងយ៉ាងដូច្នេះ។ សភាពទឹកមានទំនងដូចជារមណីយដ្ឋានពពុះពេជ្រចិន្តាដែរ ជាពិសេសនៅរដូវប្រាំង។ ស្ទឹងកំរៀងមានប្រភពទឹកពីជួរភ្នំ ដែលបង្កើតជាទេសភាពល្អត្រកាល...
ក្រុមប្រាសាទសំបូរព្រៃគុកដ៏ល្បីល្បាញក្នុងខេត្តនិងរូបដំរីជាន់ខ្លាជាតំណាងឱ្យខេត្តមួយនេះ ដែលស្ថិតនៅចំកណ្ដាលប្រទេសកម្ពុជា។ ខេត្តនេះក៏ជាទីដែលមានបណ្ដាញផ្លូវជាតិបែកទៅខេត្តព្រះវិហារនិងខេត្តសៀមរាបដ៏មានចំណាស់។ ក្រៅពីតំបន់ព្រៃឈើធម្មជាតិព្រៃឡង់ តំបន់បេតិកភណ្ឌវប្បធម៌សំបូរព្រៃគុក ខេត្តនៅមាន សក្ដានុពលនេសាទដ៏ធំធេង ព...
វត្តសាលាម្នាងនៃស្រុកស្រែអំបិលជាវត្តទេសចរណ៍មួយ ដែលប្រកបដោយសោភ័ណភាពប្រណិត។ ក្នុងទីវត្តមានសំណង់សាសនាជាច្រើន រួមនិងរូបសំណាក។ វត្តស្ថិតលើចង្កេះភ្នំមួយនេះមានទីតាំងខ្ពស់អាចមើលឃើញទិដ្ឋភាពជុំវិញគួរជាទីរីករាយ។
ប្រាសាទសង់នៅចុងសតវត្សរ៍ទី៧។ ប្រាសាទត្រពាំងគុកជាស្ថាបត្យកម្មមានសំណង់គភ៌គ្រឹះដូចប្រាសាទ អាស្រមមហាឥសី និងភ្នំដា ជាគម្រប់បីក្នុងប្រទេសកម្ពុជា។ ប្រាសាទនេះមានប្រាង្គមួយរាងការ៉េធ្វើពីថ្មភក់បែរមុខទៅទិសឦសាន ដែលប្រាង្គនេះផ្គុំឡើងដោយផ្ទាំងថ្មភក់ធំៗ ដោយ ដុំនីមួយៗមានប្រវែងប្រហែល ២,៣០ ម៉ែត្រ។ កំពែងតូចមួយធ្វើអំពីថ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
ស្ពាននេះ សាងសង់ឡើងពីថ្មភក់ ដែលមានទ្រដោយសសរធំៗ។ វាជាស្ពានថ្មតែមួយគត់ស្ថិតក្នុងតំបន់វង់តូចដែលបង្ហាញដល់ទេសចរពីសំណង់ស្ពាន ពីអតីតកាល។ កាលមុនគេបានធ្វើចរាចរណ៍លើស្ពាននេះ ប៉ុន្តែសព្វថ្ងៃនេះគេបានសង់ផ្លូវវាងហើយ តែគេនៅបន្តគយគន់សំណង់នេះបាន។
ប្រាសាទមានឈ្មោះថា ភ្នំរុង ដូចគ្នាទៅនឹងប្រាសាទដែលបានបាត់បង់ពីទឹកដីប្រទេសកម្ពុជាទៅប្រទេសថៃនាខេត្តបុរីរម្យ។ ប្រាសាទកសាងឡើងក្នុងសតវត្សរ៍ទី៧ ឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទភ្នំរុងមានប្រាង្គទោល ជាប្រាសាទភ្នំដែលកសាងឡើងដោយការពូនជាកូនភ្នំមួយកម្ពស់ប្រមាណជាង១០ម៉ែត្រ ហើយមានបល្ល័ងរាងការ៉េទំហំជ្រុង២ម៉ែត្រ ត...
ប្រាសាទសល់តែខ្លោងទ្វារ ផ្ដែរ និងជើងទម្រ ធ្វើពីថ្មភក់ ដែលទីនេះធ្លាប់ជាប្រាសាទឥដ្ឋមានប៉មចំនួន៣ មានច្រកចូលពីខាងកើត ហ៊ុំព័ទ្ធដោយគូទឹកនិងមានស្រះមួយស្ថិតនៅខាងកើតប្រាសាទ។ ប្រាសាទនេះសង់ឡើងក្នុងកំឡុងស.វ.ទី១១ ក្នុងរាជព្រះបាទស្រីសូរ្យវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ យោងតាមសិលាចារឹកប្រាសាទព្រះនេត្រព្រះK215 តំ...
ជាតំបន់រមណីយដ្ឋានកែច្នៃថ្មីបន្ទាប់ពីការសាងសង់ទំនប់មុខទឹកទប់ទឹកស្ទឹង ដែលមានប្រភពពីខ្ពង់រាបនៅខាងជើងតំបន់នេះនៃខេត្តត្បូងឃ្មុំ។ មានសំណង់តូបជាច្រើនអមមាត់ទំនប់ដែលផ្លូវគមនាគមន៍ផងដែរ ដែលរង់ចាំបម្រើសេវាដល់ភ្ញៀវនៅថ្ងៃសម្រាកឬរដូវបុណ្យទាន ដែលមានចំនួនរាប់ពាន់។ ទីកម្សាន្តនេះមានទឹកទំនប់ដែលអាចងូតកម្សាន្ត ហើយអាចជិះទ...
ទំនប់ស្ទាក់ទឹកសាលាតាអន ជាទំនប់ប្រវត្តិសាស្ត្រដែលបានសាងសង់ឡើងក្នុងតម្លៃជាង៣២ លានដុល្លាអាមេរិកជាគម្រោងនៃកម្ចីហិរញ្ញប្បទានសម្បទាន របស់ សាធារណរដ្ឋកូរ៉េ បានបំពាក់និងតម្លើងរួចរាល់អស់ហើយផងដែរ។ ទំនប់ស្ទាក់ទឹកសាលាតាអន រួមមាន សំណង់មេមានបន្ទះទ្វារទឹក ដែលស្ទាក់ទឹកស្ទឹងសង្កែ និង ប្រឡាយមេដូនទាវ ផ្ដល់អត្ថប្រយោជន៍ដ...
ទំនប់រកាថ្វីត្បិតតែមិនទាន់មានការពេញនិយមពីសំណាក់ទេសចរ មានធារទឹកដ៏ស្រស់ស្អាត ស្ថិតនៅជិត វត្តលើកូនភ្នំមួយ។ ទីនេះមានប្រវត្តិទាក់ទងនឹងការផលិតខ្សែភាពយន្តរបស់ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានមក បោះព្រះពន្លា ដើម្បីថតខ្សែភាពយន្ត។ ហេតុនេះហើយបានជាអ្នកខ្លះហៅដោយភាន់ច្រឡំ ថាជា «ដំណាក់សម្ដេចឪ»។
ប្រាសាទពណ្ណរាយ ឬប្រាសាទភ្នំព្រះនរាយណ៍ មានទីតាំងស្ថិតនៅលើកូនភ្នំមួយ មានកម្ពស់ ប្រមាណ៨០ម. ដែលត្រូវឡើងតាមជណ្ដើរ ប្រមាណ ២០៨កាំ។ ប្រាសាទនេះបែកបាក់អស់ប្រាង្គខាងជើងមួយ នៅសល់តួប្រាង្គចំនួនពីរ ដែលមានប្រាង្គ ទំហំ ៤ x ៤ម. និងកំពស់ ៨ម.។ ប្រាសាទកសាងឡើងអំពីឥដ្ឋ និងថ្មភក់ជាមេទ្វារ និងសន្លឹកផ្ដែរជាថ្មភក់ដែរ។ សាងសង់...
ឈ្មោះ “បន្ទាយស្ទោង" នេះ អ្នកស្រុកហៅសំដៅលើ ប្រាសាទផង និងសំដៅដល់ឈ្មោះទីតាំងស្ថាននាមជាភូមិនិងឃុំផង។ ប្រាសាទបន្ទាយស្ទោង សាងសង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ មានកំពែងឥដ្ឋព័ទ្ធជុំវិញ ហើយបែរមុខទៅទិសខាងកើត ពោល គឺបែរមុខឆ្ពោះទៅរកស្ទឹងស្ទោងដែលនៅក្បែរប្រាសាទតែម្ដង។ ប្រាសាទនេះ នៅសល់រូបរាងច្រើនគួរសម តែគួរឱ្យសោកស្...
ប្រាសាទប្រហែលជាកសាងឡើងក្នុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ ប្រាសាទនេះរលំបែកបាក់អស់ជាច្រើន តែយើងអាចកំណត់ថាវាមានប្រាង្គបី បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់ ឥតមានផ្ដែរទេ។ ប្រាសាទមានកំពែងជុំវិញធ្វើពីថ្មបាយក្រៀមទំហំ៤៥x២៥ម៉ែត្រ ដែលមានខ្លោងទ្វារចូលពីខាងកើត និងទ្វារបញ្ឆោតមួយនៅខាងលិច។ ប្រា...
ជាអារាមមួយ ដែលតាមរាជពង្សាវតារជាសាស្រ្តាស្លឹករឹតនៅវត្តកោកកាក បានឲ្យដឹងថា វត្តហរិរក្សរាជិនី ឬវត្តវាំងចាស់នេះ ត្រូវបានកសាងឡើងក្នុងរាជព្រះបាទអង្គដួង ស្ថិតនៅក្នុងបរិវេណក្រុងឧដុង្គ ដែលព្រះវិហារចាស់ ត្រូវបានជួសជុលឡើងវិញ ព្រមទាំងមានដាក់តាំងកាំភ្លើងធំបុរាណចំនួន ១១ដើមព័ទ្ធជុំវិញ។ ទីក្រុងឧត្តុង្គចាប់ផ្តើមសាងឡើ...
ប្រាសាទសង់នៅអំឡុងចុងសតវត្សរ៍ទី១០និងដើមសតវត្សរ៍ទី១១។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ក្នុងធ្លាកំពែងទីមួយមាន ប្រាង្គមួយរាងបួនជ្រុងស្មើ ធ្វើពីឥដ្ឋនិងថ្មភក់។ ថ្មភក់ ត្រូវបានគេប្រើសម្រាប់គ្រឹះប្រាសាទ ទ្វារនិងទ្វារបញ្ឆោត។ ប្រាង្គនេះបែរទៅកើតនិងមានទ្វារបញ្ឆោតនៅជ្រុងផ្សេងទៀត។ ប្រាង្គរណបប្រាំបីស្ថិតនៅជុំវិញប...
ល្អាងស្ពានជាឈ្មោះដែលអ្នកស្រាវជ្រាវផ្ដល់ឱ្យ ដោយហៅតាមរូបរាងថ្មដែលមានសណ្ឋានដូចជាស្ពាននៅក្នុងល្អាង។ ភ្នំទាក់ទ្រាំងមានល្អាង ដែលកកើតឡើងនៅចុងស័កទី១ សម័យពែមីញៀង ដែលមានអាយុកាលប្រហែល៣០០លានឆ្នាំមុនគ្រឹស្តសករាជ។ នៅទសវត្សទី៦០ (ឆ្នាំ១៩៦៤) លោករ៉ូឡង់-ម៉ូរ៉េ (Roland Mourer) និងប្រពន្ធរបស់គាត់អ្នកស្រីសេស៊ីល (Cécile)...
2024 © Royal Academy of Cambodia