ប្រាសាទដំរីក្រាប ត្រូវបានកសាងនៅចុងសតវត្សរ៍ទី៨ ដើមសតវត្សរ៍ទី៩ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងធ្វើពីឥដ្ឋ សង់លើខឿនខ្ពស់មួយធ្វើពីថ្មបាយក្រៀម និងមានទ្វារបញ្ឆោតនៅមុខផ្សេងទៀត។ ប្រាង្គកណ្ដាលមានជាន់បញ្ឆោតមានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គខាងជើងមានតែសល់តែផ្នែកខាងក្រោម ឯប្រាង្គខាងត្បូ...
ប្រាសាទតុបខាងលិចកាលដើមឡើយមានតួប្រាង្គទោលតែឯងសង់នៅលើខឿនខ្ពស់ប៉ុណ្ណោះ នាសតវត្សរ៍ទី១០ ប៉ុន្តែមានការកែបន្ថែមបន្ថយដែលធ្វើឡើងចាប់ពីសតវត្សរ៍ទី១៣ដល់ សតវត្សរ៍ទី១៧ ដូចជាតួប្រាង្គពីរទៀតឱ្យរត់ជួរជាមួយតួប្រាង្គទោល(ឥឡូវក្លាយជាតួប្រាង្គកណ្ដាល)។ ប្រាសាទនេះ ធ្វើអំពីថ្មភក់បែរមុខទៅខាងកើតលម្ ដោយសសរពេជ្រនិងផ្ដែទ្វារខាងត...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គបីសង់ពីថ្មភក់មានលំអដោយទ្វារបញ្ឆោតធ្វើពីឥដ្ឋនៅតាមដងផ្សេងទៀត។ ប្រាង្គសងខាងមានទំហំតូចជាងប្រាង្គកណ្ដាល និងមានស្លាកស្នាមច្រកចូលមួយតែមិនប្រទះឃើញកំពែងទេ។
រមណីយដ្ឋានកោះខ្សាច់សេកុង ដែលផុសនៅកណ្ដាលទន្លេសេកុងមានសភាពដូចរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែននៅខេត្តកំពង់ចាមដែរ។ រមណីយដ្ឋាននេះបើកទទួលភ្ញៀវតែនៅរដូវទឹកសម្រកអំឡុងពិធីបុណ្យចូលឆ្នាំ។ ភ្ញៀវទេសចរដ៏ច្រើនលើសលប់ បានសម្រុកមកកម្សាន្តនៅរមណីយដ្ឋាននេះ ដែលស្ថិតនៅមិនឆ្ងាយពីទីរួមខេត្ត។ កោះខ្សាច់នោះមានទំហំប្រហែល ៤ហិកតា អមដោ...
ប្រាសាទត្រូវបានសាងសង់នៅដើមសតវត្សរ៍ទី១២ ដែលគោរពសាសនាហិណ្ឌូ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២ មានរចនាបថអង្គរវត្ត។ ប្រាសាទសង់ពីថ្មបាយក្រៀមនិងថ្មភក់នេះ មានទ្វារចូលពីបួនទិស សង់លើខឿន៣ជាន់។ ប្រាសាទនេះមានកំពែងទំហំ ៤៥x៤០ ម៉ែត្រ ព័ទ្ធជុំវិញ ដោយមានទ្វារចូលពីខាងលិចនិងខាងកើត និងមានគូទឹកទឹកព័ទ្ធជុំវិញ។ ប្រាសាទកោរ...
ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងជើងខាងក្នុង។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។
ប្រាសាទកសាងក្នុងសតវត្សរ៍ទី៩ បាក់រលំអស់នៅសល់តែគ្រឹះថ្មបាយក្រៀម។ ប្រាសាទមានប្រាង្គទោលសង់ពីឥដ្ឋលំអដោយថ្មភក់ មានរចនាបថ គូលែន។ គេអាចឃើញសំណល់បុរាណវត្ថុផ្សេងៗនៅក្បែរនោះ។
ក្រុមហ៊ុន Prince Culture and Development Co Ltd បានចំណាយទុន ៨៥ លានដុល្លារសង់ឧទ្យានកម្សាន្តដ៏ធំដំបូងគេនៅប្រទេសកម្ពុជានិងមានទំហំ១៣ហិកតា។ ជារមណីយដ្ឋានអេកូអន្តរជាតិដែលផ្តល់ឱ្យភ្ញៀវទេសចរនូវវិស្សមកាលលំហែកាយជាមួយនឹងទេសភាពស្រស់ស្អាតការកំសាន្តជាលក្ខណៈគ្រួសារនិងទេសចរណ៍រួមមានសួនផ្កាចម្រុះពណ៌សួនកម្សាន្តផ្ទះសំណា...
វត្តនេះត្រូវបានកសាងក្នុងសម័យសង្គមរាស្ត្រនិយមហើយក៏បានជួសជុលឡើងវិញ។ អារាមវត្តស្បូវរីក ជាអតីតមន្ទីរពេទ្យប្រចាំសហករណ៍លាជ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យដែលជាវត្តដ៏ចំណាស់ ដែលស្ថិតជិតទីប្រជុំជនស្រុកភ្នំក្រវាញតែម្ដង។ ព្រះវិហារវត្តស្បូវរីក សង់ឡើងពីសសរឈើ ដែលគិតមកដល់ពេលនេះ មានអាយុកាលយូរឆ្នាំជាងគេនៅក្នុងខេត្ត។ អ...
ស្ពាននេះកសាងឡើងក្នុងសតវត្សរ៍ទី១២ ហើយមានឈ្មោះ "ព្រះទិស" ឬ "ប្រាប់ទិស"។ ស្ពានបុរាណសម័យអង្គរនេះ សង់ពីថ្មបាយក្រៀមនិងថ្មភក់ដែលមានបណ្ដោយ៨៦ម៉ែត្រ ទទឹង១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង១០ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់) ចំនួ ២១។ តាមការវិភាគប្រវត្តិសិល្បៈលើបង្កាន់ដៃ នាគនិងថ្មគោល គឺស្ថិតនៅក្នុងរ...
សំណង់អគារប្រវតិ្តសាស្រ្តមួយនេះ ធ្លាប់ជាសណ្ឋាគារដ៏ធំស្កឹមស្កៃនិងស្រស់ស្អាតមួយនាសម័យអាណានិគមនិងរាស្រ្តនិយម។ ក្រោយពីត្រូវបោះបង់ចោល សណ្ឋាគារនេះបានប្រែសម្បុរទៅតាមកាលវេលា ប៉ុន្តែអគារទាំងមូលនៅមានសភាពរឹងមាំនៅឡើយ ហើយបច្ចុប្បន្នកំពុងត្រូវបានជួលជុលលាបពណ៌ឡើងវិញ ដោយរក្សានូវទម្រង់ដើមទាំងស្រុង ហើយក្លាយជាសណ្ឋាគារទំ...
ទឹកធ្លាក់ថ្មដាធំ ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រងមួ នៅជាប់ព្រំដែនកម្ពុជាថៃ ដែលអាចធ្វើដំណើរបានដោយស្រួលបន្ទាប់ពីមានផ្លូវជាតិលេខ៥៥ តាមផ្លូវចង្កេះភ្នំក្ងិចក្ងក់ អមដោយទេសភាពព្រៃភ្នំគួរឱ្យទាក់ចិត្ត។ ទេសចរតែងតែមិនភ្លេចផ្ដិតរូបភាពស្រស់បំព្រងនៃទស្សនីយភាពធម្មជាតិនេះ អមដោយសំឡេងទឹកធ្លាក់រណ្ដំឮឈូឆរឥតឈប់។ ទឹកធ្ល...
កុលាបប៉ៃលិន ជាឈ្មោះដែលប្រហែលជាគេដាក់តាមឈ្មោះរឿងប្រលោមលោកល្បីល្បាញរបស់លោកញ៉ុកថែម ឆ្នាំ១៩៦០ ស្ដីពី ប្រវត្តិតស៊ូរបស់កំឡោះខេត្តបាត់ដំបង មកប្រកបរបរជាកម្មករត្បូងនៅប៉ៃលិន។ ស្ថិតនៅចង្កេះភ្នំយ៉ាតផ្នែកខាងក្រោយពីអតីតកាលទីនេះគឺជាកន្លែងគេជីករកត្បួង តែបច្ចុប្បន្ននេះជាទីសម្រាកលំហែដែលអាចគយគន់ទេសភាពភ្នំជុំវិញ ជាពិសេ...
រមណីយដ្ឋាននេះបានកសាងឡើងដោយអាណានិគមនិយមបារាំងនៅឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ដោយលោក ហ្វ្រង់ស្វាបូដ្វាំង ជារ៉េស៊ីដង់សុប៉េរីយើរ នៅប្រទេសកម្ពុជា ហើយសម្ពោធជាផ្លូវការ នៅឆ្នាំ ១៩២៥។ ភ្នំបូកគោគឺជាកន្លែងកម្សាន្តសម្រាប់ពួកអាណានិគមបារាំង ដែលត្រូវការផ្លាស់ប្តូរបរិយាកាសពីតំបន់វាលទំនាបទៅតំបន់ភ្នំក្បែរមា...
ខេត្តព្រៃវៃងមានសារមន្ទីរដែលប្រមូលផ្ដុំទុកដាក់នូវសម្បត្តិវប្បធម៌ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដែលយើងអាច ឃើញមានសិលាចារឹកដែលទើបរកឃើញថ្មីៗ សំណល់កុលាលភាជន៍ សំណល់កែវកងបុរាណ ហើយភ្ញៀវទេសចរណ៍អាចឆ្លៀតចូលទស្សនាបានដោយស្រួលព្រោះស្ថិតក្នុងទីរួមខេត្ត។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បង្កើតឡើងនៅឆ្នាំ២០១៤ មានផ្ទៃដី ចំនួនជាង១ម៉ឺនហិចតា។ នៅតំបន់នេះ តាមការស្រាវជ្រាវរបស់មន្ត្រីរាជបណ្ឌិត្យសភា គេបានរកឃើញស្ថានីយបុរាណ និងវត្ថុបុរាណ មានដូចជា ទួលសន្លុង(ទួលឡស្លដែក) ចំនួនជាង៥០ និង បុរាណវត្ថុមួយចំនួន ដូចជាឧបករណ៍ថ្មរំលីងក្នុងយុគថ្មរំលីង(២០០០ឆ្នាំមុ...
ភ្នំកំពង់ត្រាច មានល្អាងថ្មកំបោរនិងភ្នំមួយនៅក្បែរនោះផងដែរ។ កាលពីដើមទីនេះធ្លាប់ជាល្អាងមួយ យ៉ាងធំនៅចំកណ្តាលភ្នំ ប៉ុន្តែក្រោយមកមានថ្មមួយផ្ទាំងយ៉ាងធំបាក់ហើយបិទកន្លែងនោះបាត់ទៅ។ នៅក្នុងល្អាងភ្នំនោះ គេឃើញទីសក្ការបូជា និងមានអក្សរចារឹកលើជញ្ជាំងថ្មផងដែរ។ រមណីយដ្ឋាននេះ មានល្អាងតូចធំជាច្រើន ជាពិសេស មានអណ្តូងមួយម...
ចេតីយដ៏ថ្មីសន្លាងមួយនៅក្នុងវត្តសុគន្ធារាមហៅវត្តស្គន់ ដែលសាងសង់ឡើងដោយក្រុមសាច់ញាតិរបស់សាកសព គឺដើម្បីធ្វើជាវិមានរំឭកវិញ្ញាណក្ខន្ធចំពោះជនរងគ្រោះដែលត្រូវបានសម្លាប់នៅទីតាំងសម្លាប់មនុស្សនៅក្បែរនោះ។ មានតែឆ្អឹងភ្លៅប៉ុណ្ណោះ ដែលត្រូវបានរៀបដាក់ជាជុង ជាធ្នឹម មានបែបបទជាបួនជ្រុង ទំហំ២ម៉ែត្រក្រឡា ដែលអាចបញ្ជាក់បានថ...
ប្រាសាទនេះកសាងនៅសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គប្រាំធ្វើពីថ្មភក់ សង់ជាពីរជួរបែរមុខទៅកើត មានប្រាង្គបីនៅខាងមុខនិងប្រាង្គពីរទៀតនៅខាងក្រោយ។ ប្រាសាទមានស៊ុមទ្វារធ្វើពីថ្មភក់ និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គទាំងប្រាំបានរលំបាក់បែកអស់ សល់តែពីរដែលនៅសម្គាល់រូបរាងបាន។ គេអាចមើលឃើញសំណល់ហោត្រៃពីរធ្...
ភ្នំសន្ទុកធ្លាប់មានឈ្មោះថា ភ្នំអាសន្នមានទុក្ខ ភ្នំគិរីចមជង្គ និង ភ្នំគ្របទុក្ខជាដើម។ ភ្ញៀវទេសចរទាំងឡាយ អាចឡើងកាំជណ្ដើរដ៏វែង ដែលមានដល់ទៅ ៨០៩កាំ ឬក៏ឡើងរថយន្តដល់កំពូលភ្នំផងដែរ។ នៅលើកំពូលភ្នំមានរូបព្រះពុទ្ធបដិមាដ៏អស្ចារ្យ ដែលធ្វើឡើងពីថ្មភ្នំ ឥរិយាបថចូលព្រះនិព្វានដែលមានប្រវែងវែងជាង ១០ម៉ែត្រ និងមានរូបចម្ល...
សង់ឡើងនៅដើមសតវត្សរ៍ទី១១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ស្ថិតនៅលើភ្នំកំបុតប្រាសាទមួយនេះមិនមានផ្លូវឡើងស្រួលទេ។ ប្រាសាទឥដ្ឋមានប្រាង្គទោល មានទំហំប្រហែល៥ម៉ែត្របួនជ្រុងនិងមានស៊ុមទ្វារថ្មភក់។ ប្រាសាទនេះបាក់បែកដំបូលអស់ មានទ្វារពិតនៅខាងកើតនិងទ្វារបញ្ឆោតបីផ្សេងទៀត។
2024 © Royal Academy of Cambodia