គ្រឹះប្រាសាទក្នុងស្រុកជាំក្សាន្តក្នុងជម្រៅព្រៃមិនទាន់រុករានលំបាកនឹងទៅដល់។ នៅទីទួលនេះមានត្រឹមតែថ្មបាយក្រៀមមួយចំនួនតែប៉ុណ្ណោះ។ គួរកត់សម្គាល់ថាក្រៅពីគ្រឹះប្រាសាទនេះនៅជុំវិញក៏មានគ្រឹះប្រាសាទបាក់បែកជាច្រើនទៀតផងដែរ។
ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ ប្រាសាទបែកបាក់អស់នេះ មានប្រាង្គរាងការ៉េធ្វើពីឥដ្ឋ បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ និងលំអដោយទ្វារបញ្ឆោតតាមជ្រុងដទៃផ្សេងទៀត។ ស៊ុមទ្វារលំអដោយសសរពេជ្ររាងប្រាំបីជ្រុង ដែលជាទំរផ្តែរមួយមានឆ្លាក់រូបព្រះឥន្ទ្រ គង់លើដំរីព្ធរាវ័ណ។ ប្រាសាទស្ថិតនៅជិតផ្លូវជាតិ ដោយបន្សល់ត្រឹមតែខ្...
វត្តបានរក្សាទុកសំណល់វត្ថុបុរាណជាច្រើនដែលគេបានយកមកពីតំបន់ជិតៗនោះ។ គេសង្កេតឃើញមានផ្ដែរសម័យសតវត្សទី១១ ចំនួន ៤ មានឆ្លាក់រូបព្រះឥន្ទ្រគង់លើដំរីឰរាវ័ណ ក្នុងរចនាបថ ឃ្លាំងនិងបាពួន និងផ្ដែរសតវត្សទី៧ នៃរចនាបថព្រៃក្មេង។ មានចេតិយសម័យកណ្ដាលធ្វើពីថ្មភក់ចំនួន ២ បំណែកសសរពេជ្រ ជើងទម្រ និងសន្លឹកសីមាជាច្រើនទៀត។ ដោយឡែក...
ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ នៅទីនេះគេបានរកឃើញមាសសន្លឹក ៥សន្លឹក តម្រៀបជារាងកាកបាទ ដោយមានវត្ថុ១នៅកណ្ដាល និងវត្ថុបួនទៀតនៅអមសងខាងលើក្រោម ដែលសន្លឹកមាសកណ្ដាលមានឆ្លាក់ជារូបគោនន្ទិ ដែលជាជំនិះនៃព្រះឥសូរ។ សំណល់ប្រាសាទថ្មបាយក្អែក គឺបាក់បែកស្ទើរតែអស់ទៅហើយ គឺនៅសល់តែ...
នៅចម្ងាយប្រមាណ១០០ ម. ពីក្រុមប្រាសាទភ្នំត្រប់ ដើរកាត់តាមព្រៃគុម្ពោតទៅកាន់ទួលមួយនៅជិតនោះ គេសង្កេតឃើញគ្រឹះប្រាសាទមួយទៀត ដែលសង់ពីឥដ្ឋ។ តាមទំហំនៃគ្រឹះនេះ ប្រាសាទមានទំហំប្រហាក់ប្រហែលគ្នានឹងក្រុមប្រាសាទស្រះត្រប់ដែរ។
វត្តនេះមានសំណង់វិហារថ្មីលើទួលប្រាសាទចាស់ ដែលអ្នកស្រុកបានប្រមូលយកវត្ថុបុរាណរក្សាទុកក្នុងបន្ទប់មួយដែលមានដូចជា ផ្ដែរ មេទ្វារ ព្រះបដិមារ បំណែកផ្សេងៗនៃសំណង់បុរាណ។
ប្រាសាទកសាងក្នុងសតវត្សរ៍ទី១០ ដែលជាប្រាសាទមានប្រាង្គមួយ សព្វថ្ងៃនេះ នៅសល់មេទ្វារបញ្ឈរបែរទៅទិសខាងកើត។ គ្រឹះប្រាសាទក្នុងព្រៃចម្ការដំឡូងលំបាកនឹងរុករកទៅដល់ មានចម្ងាយប្រមាណ ១០០០ម៉ែត្រពីផ្លូវ នាមាត់ស្រះធំមួយជាស្រះរបស់ប្រាសាទ។ នៅជិតប្រាសាទអ្នកស្រុកបានរើសយកសំណល់សំណង់បុរាណដាក់តម្កល់លើតូបអ្នកតាមួយ។ នៅលើមេទ្វារ...
ថ្វីត្បិតរតនគិរីជាតំបន់ដែលស្ថិតនៅឆ្ងាយពីស្នូលនៃអាណាចក្រខ្មែរបុរាណក្ដី ក៏គេនៅអាចប្រទះ ឃើញសំណល់ប្រាសាទបុរាណនៅតំបន់នេះដែរ។ នៅលើភ្នំកុកដែលមានកម្ពស់ប្រមាណ ៧០ម៉ែត្រ មានគ្រឹះប្រាសាទមួយនៅទីនោះដែលបន្សល់ទុកតែគំនរឥដ្ឋ ធ្វើឱ្យលំបាកកំណត់អាយុកាល។ តាមកំណត់ត្រាស៊ីសាក ទួលឥដ្ឋមានកំពស់លើសពីបីម៉ែត្រនិងទទឹង៨ម៉ែត្រ។ ទួលន...
វត្តនេះសង់ព្រះវិហារលើទីទួលប្រាសាទបុរាណចាស់ ដែលសម្ភារៈសំណង់ចាស់គេបានយកទៅធ្វើជាចេតិយ និងរូបព្រះពុទ្ធចូលនិព្វានមួយ។ ចេតិយបុរាណធ្វើពីថ្មស្ថិតនៅក្នុងវិហារ ហើយនៅជុំវិញទីវត្តគេអាចឃើញគំនរ ឥដ្ឋ និងខ្ទមអ្នកតាជាច្រើនជុំវិញនោះ។ អ្នកស្រុកនៅទីនោះច្រើនសំគាល់ថាជាទេវរូបស័ក្ដសិទ្ធិ តាមការពិតទាំងឈ្មោះរបស់វត្តនេះ ទាំងច...
វត្តគិរីមុនីសារាវ័នហៅវត្តជើងព្រៃ មានរក្សាទុកសំណល់វត្ថុបុរាណជាច្រើន ជាពិសេសគឺផ្សារភ្ជាប់នឹងសាវតាព្រះបាទរាមាជើងព្រៃ ដែលគេជឿថាតំបន់នេះជាតំបន់ប្រវត្តិសាស្ត្រក្នុងសម័យអន្តរកាលនៃសង្គ្រាមស៊ីវិល និងជាទីតាំងមជ្ឈមណ្ឌលរបស់ព្រះអង្គ។ យើងសង្កេតឃើញវត្តមានសន្លឹកសីមា ព្រះពុទ្ធបដិមាប្រក់នាគ បំណែកនានា និងមានសិលាចារឹកម...
ប្រាសាទសាងសង់ឡើងនៅដើមសតវត្សរ៍ទី១០ ជាប្រាសាទទោលតូចមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើត បាក់បែកអស់ មានត្រពាំងមួយនៅខាងកើតឈ្មោះ ត្រពាំងចំបក់។ ក្របទ្វារ សរសរពេជ្រ និងផ្តែរធ្វើពីថ្មភក់។ ពីមុនអ្នកស្រុកហៅប្រាសាទនេះថាប្រាសាទត្រយាំង ដោយហេតុថាមានដើមត្រយាំងធំមួយដុះចំពីលើប្រាង្គ។
ប្រាសាទសង់នៅសតវត្សរ៍ទី១១។ ប្រាសាទមានប្រាង្គរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ ដែលបាក់រលំអស់បែរមុខទៅកើតលំអដោយសសរស្ដម្ភប្រាំបីជ្រុង។ ប្រាង្គនេះមានយ៉មួយដែលភ្ជាប់ទៅនឹងហោបន្ទាត់ទ្រូងមួយនៅខាងកើត។ ប្រាង្គនេះមានទ្វារបីដែលមួយនៅខាងកើត មួយនៅខាងជើង និងមួយទៀតនៅខាងត្បូង។ ស្រះមួយស្ថិតនៅ ខាងកើតប្រាសាទ។ នៅលើមេទ្វារខាងត្បូងនៃ...
ប្រាសាទនេះមានតួនាទីជាដូចជាប្រាសាទដូនម៉ៅនៃប្រាសាទតាកែវដែរ គឺគ្រាប់តែជាខ្លាងទ្វារទៅកានបារាយណ៍នៃប្រាសាទខ្នារ (ក្រឡាពាស) តែប៉ុណ្ណោះ។
ក្នុងទីតាំងវត្តប្រើសមាសឬវត្តទំព្រងនេះ គេឃើញមានសំណល់ប្រាសាទចាស់និងស្រះបុរាណ មានសភាពដូចជាប្រាសាទស្រះត្រប់ដែរ គឺបំណែកប្រាសាទ នឹងស្រះធំមួយ ប៉ុន្តែបានកែប្រែរូបរាងដោយមានការជីកបន្ថែមយកទឹកប្រើប្រាស់។ ស្រះនៅមានសំណល់គែមស្រះជាថ្មបាយក្រៀម ឯបំណែកគ្រឿងប្រាសាទមាននៅរាត់រាយជិតព្រះវិហារ។
វត្តដែលប្រកបដោយព្រះវិហារនិងឧបដ្ឋានសាលាដ៏ស្រស់ស្អាតមួយនេះ មានរក្សាទុកនូវសិលាចារឹកពីរផ្ទាំង ដែលគេបានដាក់តាំងនៅចំពីខាងមុខព្រះវិហារតែម្ដង។ គឺជាសិលាចារឹកសម័យកណ្ដាល ដែលបានចាក់ភ្ជាប់ ទៅនឹងជើងទម្រ លើខឿនអមសងខាងផ្លូវចូលព្រះវិហារ។
នៅតំបន់ប្រាសាទព្រះគោ ថាឡាបរិវ៉ាត់ ក៏ធ្លាប់មានប្រាសាទបុរាណដទៃទៀត ដែលភាគច្រើនរលំបែកបាក់អស់ ដូចជាប្រាសាទខ្ទប់នេះជាដើម។ ប្រាសាទបុរាណនេះតាមកំណត់ត្រារបស់ស៊ីសាក មានប្រាង្គមួយធ្វើពីអិដ្ឋ ហ៊ុំព័ទ្ធដោយកំពែងអិដ្ឋដែរ មានទ្វារចូលពីទិសខាងកើត។ សំណល់មេទ្វារថ្មភក់មួយបង្ហាញថាប្រាសាទមានយ៉ ហើយនៅជុំវិញក៏មានសំណល់អិដ្ឋរាយ...
ប្រាសាទតាពេជ្រ គុកតាពេជ ឬ ទួលតាពេជ្រ មានរឿងនិទានស្រដៀងនិងរឿងភ្នំប្រុសភ្នំស្រី ដែលតំណាលពីតាពេជ្រនិងយាយស្រីបានភ្នាល់គ្នាកសាងប្រាសាទដោយសន្មតថា អ្នកឈ្នះនិងបង្ហោះគោមជាសញ្ញាបញ្ជាក់ថាបានកសាងរួចរាល់។ ពេលនោះតាពេជ្រ គិតថាខាងយាយស្រីជាមនុស្សស្រីមិនមានកម្លាំងអាចសង់លឿនជាងបុរសឡើយ ម្ល៉ោះហើយតាពេជ្រក៏នៅលេងអុកសិន។ ពេល...
ទួលនេះជាទីសក្ការៈបូជារបស់អ្នកភូមិដែលមានសង់ជាសាលាឆទាននិងមានតូបអ្នកតាមួយ ដែលតម្កល់វត្ថុបុរាណមួយចំនួន ដូចជាសិលាចារឹកមួយផ្ទាំង K726 រៀបរាប់ពីដីក្នុងតំបន់នេះហើយនិងបល្ល័ង្កព្រមទាំងបំណែកវត្ថុបុរាណដទៃទៀត។
ប្រាង្គមួយដែលនៅសេសសល់ត្រឹមរូបបដិមាតែមួយគត់ ទីទួលប្រាសាទនិងខឿនជុំវិញ។ នៅខាងក្រោយសាលាស្រុកថ្មពួកនេះ គេសង្កេតឃើញគូទឹកដ៏ធំ ព័ទ្ធទីទួលមួយទំហំ ប្រមាណជាង២០០ បួនជ្រុង មានច្រកចូលពីទិសខាងកើត។ សព្វថ្ងៃនេះមានមានសំណល់វត្ថុបុរាណធំដុំទេ គឺមានតែគ្រឹះប្រាសាទចាស់និងរូបលំអសម័យថ្មីខ្លះ។
ទីនេះគឺជាទីតាំងនៃឡកុលាលភាជន៍បុរាណ ដែលគេអាចឃើញនូវសំណល់ភាជន៍ជាច្រើនដែលគេធ្លាប់បានដុតនៅទីនេះ។
នៅជិតព្រះសក្យមុនីចេតិយ ដែលទើបសង់ថ្មី មានចេតិយច្រើនទៀត ដែលតម្កល់អដ្ឋិធាតុព្រះរាជា សម័យមុន ហៅថាចេតិយទន្ទឹម។ ចេតិយខាងជើងមានឆ្លាក់រូបដំរី លេចក្បាលធ្លោ ឡើងប៉ុនដំរីមែនទែន គេហៅថា "ចេតិយសាមពាន់" ត្រូវបានកសាងឡើងតាំងពី គ្រិស្តសករាជ ១៦២៣ ដោយព្រះបាទជ័យជេដ្ឋា ដើម្បីបញ្ចុះព្រះបរមអដ្ឋិនៃ ព្រះបាទស្រីសុរិយោពណ៌ជាបិតា...
2024 © Royal Academy of Cambodia