ប្រាសាទសង់នៅដើមសតវត្សរ៍ទី៩ ស្ថិតក្នុងរចនាបថ គូលែន។ ជាប្រាសាទឥដ្ឋមួយក្នុងចំណោមប្រាសាទជាច្រើននៅលើខ្នងភ្នំគូលែន ដែលមានប្រាង្គបីព័ទ្ធជុំវិញដោយកំពែងមួយបាក់បែកអស់មានគោបុរៈមួយនិងហោត្រៃមួយ។
អ្នកស្រុកជឿថា ប្រាសាទនេះកាលដើមឡើយនៅល្អទេ តែត្រូវដំរីជាន់បាក់អស់។ ប្រាសាទសង់ក្នុងសម័យអង្គរបែរមុខទៅទិសខាងកើត មានគូទឹកមួយនៅខាងមុខប្រាសាទ ជើងទម្រផ្តែរមានលម្អដោយរូបព្រះឥន្ទគង់លើដំរីក្បាលបី។ គ្រឹះប្រាសាទបែកបាក់នៅសល់តែខ្លោងទ្វារនិងសំណល់វត្ថុបុរាណខ្លះៗ។
ប្រាសាទត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី៧ បានបាក់រលំអស់សល់តែមេទ្វារបញ្ឈរ។ ប្រាសាទមានប្រាង្គបួនសង់លើខឿនថ្មបាយក្រៀមរួមមួយរត់ជូរជើង-ត្បូងបែរមុខទៅកើត។ ប្រាសាទសង់អំពីឥដ្ឋលំអដោយថ្មភក់ ព័ទ្ធដោយគូទឹកដែលមានផ្លូវចូលខាងកើត និងខាងលិចដោយ។ ប្រាសាទមានសិលាចារឹកជាច្រើន។
អ្នកស្រុកបានប្រទះឃើញរូបបដិមា ដែលឆ្លាក់ជាប់ជញ្ជាំងថ្ម នៅតំបន់ជួរភ្នំក្រវាញកណ្ដាល ដែលទីតាំងនេះ ត្រូវបានប្រជាពលរដ្ឋ និយាយតៗគ្នាថា ជាទីសក្ការៈបូជានាសម័យចេនឡា មុនបុរេប្រវត្តិ និងសម័យអង្គរ។ ប៉ុន្តែតាមការវិភាគតាមរូបរាងនិងទឹកដៃ ចម្លាក់នេះ ធ្វើឡើងក្នុងសម័យកណ្ដាលនោះទេ តែត្រូវធ្វើការសិក្សាបន្ថែមទៀតទើបដឹងពីសម័យ...
ប្រាសាទនេះប្រហែលជាកសាងនៅសតវត្សរ៍ទី១១ មានប្រាង្គបីធ្វើពីឥដ្ឋរត់ជូរជើង-ត្បូងបែរមុខទៅកើតលំអដោយស៊ុមថ្មភក់។ ហោត្រៃពីរនិងកំពែងសង់អំពីថ្មបាយក្រៀម។ កំពែងមានផ្លូវចូលពីខាងកើតនិងស្រះធំមួយនៅខាងកើត។ ប្រាសាទនេះមានសិលាចារឹកពីរ ហើយបានរលំបាក់នៅដើមសតវត្សរ៍ទី២០។
វត្តនេះមានសំណល់ប្រាសាទចាស់ពីមុន (យ៉ាងហោចណាស់ពីរ) ដែលសង់នៅទីទួលខាងលិចព្រះវិហារ។ សព្វថ្ងៃសំណល់វត្ថុបុរាណទាំងនោះត្រូវបានដាក់តម្កល់លើទីទួលមួយ សម្រាប់គោរពបូជា រួមមាន៖ ផ្ដែរពីរនៃប្រាសាទពីរផ្សេងគ្នា មេទ្វារប្រាសាទពីរធ្វើពីថ្មភក់ និង មេទ្វារពីរទៀតជាថ្មថ្លើមអណ្ដើក។
ទួលកំណប់ត្រពាំងព្រៃ ជាទីតាំងដែលធ្លាប់រកឃើញនៅដើមសតវត្សទី២០នូវសិលាចារឹកមួយក្នុងប្រាសាទបុរាណបាក់បែកសម័យសតវត្សរ៍ទីប្រាំពីរ លេខ K-127 ដោយ អាដេម៉ាឡឺគ្លែ នៅក្នុងឆ្នាំ១៨៩១។ សិលាចារឹកនេះមានភាពល្បីល្បាញ ថាជាសិលាចារឹកចាស់ជាងគេ ដែលមានលេខសូន្យ តាមរយៈកាលបរិច្ឆេទ ឆ្នាំ៦០៥ នៃមហាសករាជ ត្រូវនិងឆ្នាំ ៦៨៣ នៃគ.ស។ សម័យកា...
ប្រាសាទតាពេជ្រ គុកតាពេជ ឬ ទួលតាពេជ្រ មានរឿងនិទានស្រដៀងនិងរឿងភ្នំប្រុសភ្នំស្រី ដែលតំណាលពីតាពេជ្រនិងយាយស្រីបានភ្នាល់គ្នាកសាងប្រាសាទដោយសន្មតថា អ្នកឈ្នះនិងបង្ហោះគោមជាសញ្ញាបញ្ជាក់ថាបានកសាងរួចរាល់។ ពេលនោះតាពេជ្រ គិតថាខាងយាយស្រីជាមនុស្សស្រីមិនមានកម្លាំងអាចសង់លឿនជាងបុរសឡើយ ម្ល៉ោះហើយតាពេជ្រក៏នៅលេងអុកសិន។ ពេល...
ប្រាសាទសាងសង់ឡើងនៅដើមសតវត្សរ៍ទី១០ ជាប្រាសាទទោលតូចមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើត បាក់បែកអស់ មានត្រពាំងមួយនៅខាងកើតឈ្មោះ ត្រពាំងចំបក់។ ក្របទ្វារ សរសរពេជ្រ និងផ្តែរធ្វើពីថ្មភក់។ ពីមុនអ្នកស្រុកហៅប្រាសាទនេះថាប្រាសាទត្រយាំង ដោយហេតុថាមានដើមត្រយាំងធំមួយដុះចំពីលើប្រាង្គ។
ទួលប្រាសាទស្ថិតក្នុងបរិវេណវត្តប្រាសាទសំរោងដែលទើបកកើតថ្មី មាននៅសល់តែខឿនប្រាសាទចាស់។ ទីទួលប្រាសាទបុរាណសំរោង ឬដែលសព្វថ្ងៃហៅថា ប្រាសាទសំរោងមានរឹទ្ធិ ស្ថិតនៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រ ក្បែរជាយដែនកម្ពុជា-ថៃ។ ទីទួលនេះបន្សល់ស្នាមប្រាសាទបាក់បែកជាបំណែកថ្មជាច្រើននៅរាយប៉ាយពេញដី។ ទួលមានទំហំ ២០...
ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ដែលលំអដោយផ្ដែរមួយផ្ទាំង និងទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាសាទបានរលំបាក់អស់សល់តែមេទ្វារនៅបញ្ឈរ។
ប្រាសាទមានឈ្មោះថា ភ្នំរុង ដូចគ្នាទៅនឹងប្រាសាទដែលបានបាត់បង់ពីទឹកដីប្រទេសកម្ពុជាទៅប្រទេសថៃនាខេត្តបុរីរម្យ។ ប្រាសាទកសាងឡើងក្នុងសតវត្សរ៍ទី៧ ឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទភ្នំរុងមានប្រាង្គទោល ជាប្រាសាទភ្នំដែលកសាងឡើងដោយការពូនជាកូនភ្នំមួយកម្ពស់ប្រមាណជាង១០ម៉ែត្រ ហើយមានបល្ល័ងរាងការ៉េទំហំជ្រុង២ម៉ែត្រ ត...
ធៀបនឹងប្រាសាទដងទង់ដែលនៅជិតគ្នាប្រាសាទនេះមានប្រាង្គច្រើនជាង តែត្រូវបាក់រលំអស់ខ្លាំងជាងប្រាសាទដងទង់ទៅទៀត។
ទីវត្តនេះមានទួលមួយជាប្រភពសិលាចារឹកជាអក្សរខ្មែរបុរាណប្រកបដោយកាលបរិច្ឆេទ ចាស់ជាងគេ មានលេខ K600 និង K.557។ សិលាចារឹកនេះចារលើជើងទម្រមានមានចារឹកអក្សរ៣ជ្រុង ក្នុងមហាសករាជ ៥៣៣ ថ្ងៃ ១៣កើត ខែមាឃ ត្រូវនឹងឆ្នាំ ៦១១ឬ៦១២ នៃគ្រិស្តសករាជ ស្ដីពីសិលាចារឹកនេះចារឹក និយាយពីតង្វាយរបស់បោញឧយ ថ្វាយចំពោះក្បោញកម្រតេងអញ មានអ្...
ប្រាសាទតែមួយគត់ក្នុងខេត្តដែលអាចទៅដល់ដោយស្រួល បន្សល់រូបរាងតែជាគំនរឥដ្ឋបែកបាក់និងសំណល់ជញ្ជាំងតិចតួចគួរឱ្យសោកស្ដាយពន់ពេក។ ក្រៅពីនេះក្នុងខេត្តមានប្រាសាទដទៃទៀតដែលនៅកប់ក្នុងទីឆ្ងាយមិនទាន់មានផ្លូវធ្វើដំណើរទេសចរណ៍ទៅដល់ដោយស្រួលបានដូចជាប្រាសាទល្បើកស្រុត ប្រាសាទព្រះធាតុខ្វាន់ពីរជាដើម។ លោកយាយដែលជាអ្នកនៅថែរក្សាអ...
ប្រាសាទបែកបាក់នេះស្ថិតនៅលើទីទួលបុរាណមួយដែលមានរុក្ខជាតិដុះព័ទ្ធ ពិបាកនឹងសម្គាល់រាង ដែលសព្វថ្ងៃត្រូវកំពុងតែសិក្សាដោយមន្ទីរវប្បធម៌ និងអ្នកជំនាញ ដើម្បីកំណត់តួនាទីនិងប្រភេទសំណង់ឱ្យ ច្បាស់លាស់។ ជាពិសេសបញ្ហាទីតាំងនឹងផ្លូវចូល ព្រោះកន្លងមកត្រូវដើរកាត់តាមវាលស្រែរបស់អ្នកភូមិ។
ប្រាសាទនេះមានតួនាទីជាដូចជាប្រាសាទដូនម៉ៅនៃប្រាសាទតាកែវដែរ គឺគ្រាប់តែជាខ្លាងទ្វារទៅកានបារាយណ៍នៃប្រាសាទខ្នារ (ក្រឡាពាស) តែប៉ុណ្ណោះ។
វត្តគិរីមុនីសារាវ័នហៅវត្តជើងព្រៃ មានរក្សាទុកសំណល់វត្ថុបុរាណជាច្រើន ជាពិសេសគឺផ្សារភ្ជាប់នឹងសាវតាព្រះបាទរាមាជើងព្រៃ ដែលគេជឿថាតំបន់នេះជាតំបន់ប្រវត្តិសាស្ត្រក្នុងសម័យអន្តរកាលនៃសង្គ្រាមស៊ីវិល និងជាទីតាំងមជ្ឈមណ្ឌលរបស់ព្រះអង្គ។ យើងសង្កេតឃើញវត្តមានសន្លឹកសីមា ព្រះពុទ្ធបដិមាប្រក់នាគ បំណែកនានា និងមានសិលាចារឹកម...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ សំណង់ប្រាសាទមានប្រាង្គពីរធ្វើពីឥដ្ឋដែលរលំបាក់បែកសង់ខឿនមួយធ្វើពីថ្មបាយក្រៀម។ កំពែងព័ទ្ធជុំវិញធ្វើពីថ្មបាយក្រៀម មានខ្លោងទ្វារមួយស្ថិតនៅទិសខាងកើតនិងមានស្រះមួយ ស្ថិតនៅទិសឦសាន។
ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ គ្រឹះប្រាសាទស្ថិតនៅកណ្ដាលព្រៃធ្លាប់មានប្រាង្គពីរសង់ពីឥដ្ឋដែលរលំបាក់បែកអស។ ប្រាសាទមានស្រះនៅទិសខាងកើត។
ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១១។ ប្រាសាទមានប្រាង្គរាងបួនជ្រុងស្មើសង់ពីថ្មបាយក្រៀម ដែលបាក់រលំអស់បែរមុខទៅកើត។
2024 © Royal Academy of Cambodia