ឆ្លូងភ្នំព្រះ គឺជាតំបន់វប្បធម៌ និងប្រវត្តិសាស្ត្រមួយនៅទីរួមស្រុកឆ្លូង។ មានអាស្រម និងព្រះពុទ្ធរូបដ៏ធំមួយ ដែលមនុស្សមកពីកន្លែងផ្សេងៗ បានទៅលេងកម្សាន្ត។ គេនិយាយថារូបសំណាកព្រះពុទ្ធនេះ ធ្វើពីឈើតាត្រាវ ដែលអណ្ដែតតាមទន្លេមេគង្គពីប្រទេសឡាវ ហើយមកជាប់នៅនឹងកំពង់ទឹកវត្តមួយ ដែលឥឡូវមានឈ្មោះថា វត្តសិលានទីឆ្លូង។ ឧបាសក...
ខេត្តព្រៃវែងមានច្រកព្រំដែនចំណាស់មួយគឺច្រកបន្ទាយចក្រីឆ្លងទៅកាន់ប្រទេសវៀតណាម។ ច្រកនេះក៏ដូចច្រកព្រំដែនដទៃទៀតដែរ គឺមានទីផ្សារ ផ្ទះសំណាក់ កាស៊ីណូ និងអាហារដ្ឋាន។
ថ្វីបើជាទីសំចតសម្រាកកាយរយៈពេលខ្លីនាពេលថ្ងៃសម្រាប់អ្នកដំណើរទាំងឡាយ យ៉ាងណាមិញទីនេះមានអ្វីៗច្រើនដែលការចូលលេងកម្សាន្តត្រឹមតែមួយភ្លែត មិនអាចឱ្យភ្ញៀវទាំងឡាយទទួលបាននូវបទពិសោធពេញលេញនោះឡើយ។ លាតសន្ធឹងនៅផ្ទៃដីប្រមាណជា ៤៦ ហិកតាដែលស្ថិតនៅលើទឹកដីភាគខាងលិច កំពង់ថ្ម រមណីយដ្ឋានកែច្នៃមួយនេះមានលក្ខណៈស្អាតបាតប្រកបដោយអន...
ទឹកជួរទូកយោលជារមណីយដ្ឋានទេសចរណ៍ប្លែកមួយ ក្នុងចំណោមរមណីយដ្ឋានល្បីៗនៅ ខេត្តរតនគីរី។ ទីនេះជាមានទឹកទន្លេសេសានដែលហូរកាត់ ប្រកបដោយឆ្នេរខ្សាច់សម្រាប់ងូតទឹកកម្សាន្ត រួមនិងថ្មប៉ប្រះទឹកជាច្រើន។ តាមមាត់ច្រាំងទន្លមានផ្ទាំងថ្មប្រកបដោយរូបរាងជាច្រើន ដែលបង្កើតបានជារឿងនិទានរបស់អ្នកស្រុក។ រឿងនោះតំណាលថា កាលដើមឡើយមានបង...
ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ នាចុងសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គបី សង់ពីឥដ្ឋលំអដោយថ្មភក់។ ប្រាសាទមានកំពែងឥដ្ឋដែលរលំអស់ប្រកបដោយខ្លោងទ្វារនៅទិសខាងកើត ព្រទាំងមានហោត្រៃមួយផងដែរ។ នៅទីនេះគេរកឃើញសិលាចារឹកជាច្រើន។
រមណីដ្ឋានអូរឫស្សីកណ្ដាល ជាតំបន់អភិរក្សមានដីនិងព្រៃឈើ ទំហំជាង៥០០០ហិកតា តាមបណ្ដោយទឹកធ្លាក់។ ទីនេះច្រើនមានភ្ញៀវនៅចុងសប្ដាហ៍ ប៉ុន្តែនៅថ្ងៃបុណ្យទានវិញមានភ្ញៀវរហូតដល់ពាន់នាក់មកលេងទីនេះ។ អូរឫស្សីកណ្ដាលជាមរណីដ្ឋានអេកូទេសចរណ៍ ប្រកបដោយទឹកហូរខួបប្រាំងវស្សា ព្រៃព្រឹក្សាម្លប់ត្រឈៃ។ ទីនោះត្រូវបានអភិវឌ្ឍន៍ដោយសហគមន...
ភ្នំលុប្រាណក៏មានទេសភាពប្រហាក់ប្រហែលនឹងភ្នំណាមលៀ គ្រាន់តែថ្មមួយនេះមានសភាពជ្រេលជាងអាចឡើងបានស្រួល។ ភ្នំលុប្រាណ ត្រូវបានជនជាតិភាគតិចពូនងហៅថា ភ្នំថ្ម ដែលពីលើនោះគេអាចមើល ឃើញទេសភាពធម្មជាតិដ៏ស្រស់ស្អាតជាពិសេសគឺសម្រស់ផ្កាអង្គាសីល។
ប្រាសាទកសាងក្នុងសតវត្សរ៍ទី១០ បាក់រលំអស់នៅសល់តែគ្រឹះ និងមេទ្វារបញ្ឈរ។ ប្រាសាទមានប្រាង្គទោលសង់ពីឥដ្ឋលំអដោយថ្មភក់ មានរចនាបថ បន្ទាយស្រី។ គេអាចឃើញសំណល់បុរាណវត្ថុខ្លះៗនៅក្បែរនោះ។
ប្រាសាទធ្វើពីថ្មបាយក្រៀមសង់ឡើងក្នុងកំឡុងស.វ.ទី១១ នៅលើខឿនថ្មបាយក្រៀម មានរាងជាអក្សរ U ថែវរាងទ្រវែង ច្រកចូលខាងកើត។ ថែវទី២ រាងជាចតុកោណ ផ្នែកខាងលិចនិងខាងកើត មានច្រកតូចចំនួន២ កំពែងសង់ពីថ្មបាយក្រៀម ច្រកចូលពីខាងកើតតែបាក់បែក។ លក្ខណៈចម្លែកនៃប្រាសាទនេះគឺតួប្រាសាទសង់អែបនឹងកំពែងខាងជើង ហើយមិនមានសំណល់ដំបូលទេ ដែលអា...
អ្នកខ្លះហៅប្រាសាទនេះ ថា “ប្រាសាទកំបុត” ដ្បិតពាក្យនេះសំដៅលើកំពូលប្រាសាទនេះបាក់បែកអស់។ ប្រាសាទសង់ឡើងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត មានរាងបួនជ្រុងស្មើ ហើយមានគូទឹកទឹកព័ទ្ធជុំវិញ។ ប្រាសាទនេះសង់ឡើងមានបួនថ្នាក់ ដែលបីថ្នាក់ខាងក្រោមមានរូបរាងច្បាស់លាស់ រីឯថ្នាក់ទីបួន គេបានកែជារាងមូលនៅសម័យក្រោយ ហើយមានយ៉លយតូចមួយចេញ...
វត្តមានប្រវត្តិតាំងពីយូរលង់ ដោយមានសល់ព្រះវិហារកសាងក្នុងសម័យទសវត្សឆ្នាំ១៩៦០ ហើយមានព្រៃព្រឹក្សាតូចធំនិងសំណង់ថ្មីជាច្រើន។ វត្តត្រូវបានស្នើជាវត្តទេសចរណ៍សម្រាប់ខេត្ត។
ភ្នំនាគសជារមណីយដ្ឋានទេសចរណ៍ដែលបង្កើតថ្មី ជាតំបន់បណ្ដុំនៃផ្ទាំងថ្មរាងចម្លែកៗ ដោយការឆ្លាក់ថ្មដានានានៅទីនេះបង្កើតជាសួនកម្សាន្ត។ បច្ចុប្បន្នភ្នំនេះ ជាតំបន់ជម្រកសត្វក្ងោក ដែលតែងតែហើរចុះមកលេងនៅពេលព្រឹកព្រលឹម និងពេលថ្ងៃរៀបលិច។ ក្រៅពីសត្វក្ងោក ក៏នៅមានសត្វឃ្មុំ និងសត្វព្រៃដទៃទៀតផងដែរ។ ទេសភាពថ្មភ្នំដ៏ត្រកាលទ...
ប្រាង្គមួយទៀតដែលអ្នកផងជាទូទៅស្គាល់ឈ្មោះថា ប្រាសាទជ្រៃ N១៨ ក៏ស្ថិតនៅក្នុងបរិវេណកសិន្ទុទឹកនៃក្រុមប្រាសាទសំបូរដូចគ្នា ។ ប្រាង្គនេះ មានរាងបួនជ្រុងទ្រវែង សាងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត ហើយនៅផ្នែកខាងក្នុង គេតម្រៀបជាពិតានភ្ជាប់គ្នាដោយកំណាត់ថ្មភក់ព័ទ្ធជុំវិញ។ នៅផ្នែកខាងក្នុងទិសខាងលិចមានហ៊ឹងធ្វើអំពីបន្ទះថ្មភក...
មន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ បានបង្ហាញនូវរមណីយដ្ឋានទេសចរធម្មជាតិដ៏ថ្មីស្រឡាងមួយដែលទើបរកឃើញនៅដើមឆ្នាំ ២០១៨ នេះ គឺ តំបន់ដីច្រោះ នៅក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនាពាក់កណ្តាល ខែឧសភា ឆ្នាំ ២០១៨ ដែលមន្ត្រីនៃមន្ទីរទេសចរបញ្ជាក់ថា វាល្អឥតខ្ចោះ។ បើតាមការបង្ហាញរបស់មន្ត្រីនៃមន្ទីរទេសចរខេត្តកំពង់ស្ពឺប...
ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័នទី២ ពាក់កណ្តាលសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា មានរចនាបថប្រែរូប។ ប្រាសាទបាក់រោងសាងពីឥដ្ឋមានប្រាង្គទោលចំហទ្វារទៅទិសខាងកើតមិនមានកំពែងទេតែមានគូទឹកព័ទ្ធជុំវិញនិងមានស្រះខាងកើត។ ប្រាសាទនេះមានរាងបួនជ្រុងស្មើបែរមុខទៅកើត មានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ប...
2024 © Royal Academy of Cambodia