រមណីយដ្ឋាន ចំការធូរេនអូរតង លេចមុខមកប្រណាំងប្រជែងជាមួយរមណីយដ្ឋានដទៃៗក្នុងតំបន់នេះជាប្រភេទ រមណីយដ្ឋានកសិទេសចរណ៍ ដែលមានទីតាំងស្រស់ស្អាត មានកន្លែងលេងទឹកថ្លាឈ្វង់ អមដោយផ្ទាំងថ្មក្រាលបាតស្ទឹង មានកន្លែងអង្គុយលម្ហែអមដងស្ទឹង និងកន្លែងថតរូបស្អាតៗ។ បន្ថែមពីនេះ រមណីដ្ឋានមានចំការផ្លែឈើចម្រុះដូចជា ទុរេន សាវម៉ាវ ត...
វត្តគិរីមុនីសារាវ័នហៅវត្តជើងព្រៃ មានរក្សាទុកសំណល់វត្ថុបុរាណជាច្រើន ជាពិសេសគឺផ្សារភ្ជាប់នឹងសាវតាព្រះបាទរាមាជើងព្រៃ ដែលគេជឿថាតំបន់នេះជាតំបន់ប្រវត្តិសាស្ត្រក្នុងសម័យអន្តរកាលនៃសង្គ្រាមស៊ីវិល និងជាទីតាំងមជ្ឈមណ្ឌលរបស់ព្រះអង្គ។ យើងសង្កេតឃើញវត្តមានសន្លឹកសីមា ព្រះពុទ្ធបដិមាប្រក់នាគ បំណែកនានា និងមានសិលាចារឹកម...
ភ្នំនេះជារមណីយដ្ឋានចម្រុះ រូមមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ តំបន់នេះ មានផ្ទៃដី ២៥០០ ហិចតា ដែលគេឲ្យឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំណោមនេះ ផ្ទៃដីចំនួន ១២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ ដាំដើមឈើ និងរៀបចំគ្រប់គ្រង។ ផ្ទៃដី៧០ហិចតានេះរួមមាន ភ្នំចំនួន៥...
រមណីយដ្ឋានធម្មជាតិស្ទឹងថ្វាក ជារមណីយដ្ឋានមួយដែលមានទឹកធ្លាក់នៃស្ទឹងសង្កែប៉ែកខាងលើ ហើយបានបង្កើតឡើងចាប់ពីឆ្នាំ២០១១មក។ នៅរដូវប្រាំង កម្រិតទឹករាក់ល្មមសម្រាប់ទេសចរអង្គុយលេងក្នុងស្ទឹងលើថ្មរដេបរដុប។ ទីនេះមានដើមឈើធំៗ ផ្ដល់ជាម្លប់ និងគុម្ពឫស្សីជាច្រើនដុះតាមច្រាំងនិងផ្លូវចូលទៅលេងអមទៅដោយតូប ដែលសាងសង់ឡើងសម្រាប់ភ...
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងលិច។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
មាត់ទន្លេកំពង់ឆ្នាំងប្រកបដោយទេសភាព ទន្លេ និងភ្នំដ៏ស្រស់ស្អាត។ ពីទីនេះទៅគេអាចមើលឃើញរូបរាងនៃភ្នំនាងកង្រី និងទឹកទន្លេសាបដែលហូរកាត់ទីនេះ។ តំបន់នេះជាកន្លែងប្រមូលផ្តុំភ្ញៀវទេសចរ ជាពិសេសវាក៏ជាតំបន់ពាណិជ្ជកម្មដ៏សកម្មផងដែរ គឺជាទីដោះដូរទំនិញរបស់អ្នករស់នៅក្នុងទន្លេសាប ព្រមទាំងអ្នកស្រុកកំពង់លែងដែលមានកំពង់ដទៅកាន...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទចិនមានប្រាង្គបី ធ្វើអំពីថ្មភក់និងថ្មបាយក្រៀម ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនានិកាយសិវនិយម។ ប្រាង្គទាំងបីនេះស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមហើយត្រូវបានជួសជុលឡើងវិញ។ នៅមុខប្រាង្គកណ្ដាលផ្នែកខាងឆ្វេង ត្រង់ផ្លូវចូលមានផ្ទាំងសិលាចារឹកមួយ ដែលម...
នៅលើទីតាំងប្រាសាទចាស់ គេបានសង់វិហារវត្តឃ្លាំងខ្មូតត្រួតពីលើនោះ។ នៅតាមផ្លូវក្លោងទ្វារវត្តមានចេតិយ បុរាណធំមួយ ដែលប្រហែលជាត្រូវបានសង់កំពូលបន្តុបពីលើ។ នៅទីវត្តនេះ មានបន្សល់នូវបល្ល័ង្គ និងវត្ថុបុរាណ មួយចំនួន។ ព្រះវិហារបុរាណនេះសង់ក្នុងឆ្នាំ ១៩១៨ ចំណែកចេតិយបុរាណសង់ឆ្នាំ ១៨១៣។
ទេសចរដែលចង់ទៅទស្សនាហ្វូងសត្វត្មាតត្រូវងើបពីព្រលឹម ដើម្បីចេញដំណើរទៅកាន់ទីលានអាហារដ្ឋានសត្វត្មាត លួចសម្លឹងពីខ្ទមមួយតាមប្រឡោះតូចៗ។ ស្ថិតនៅចម្ងាយប្រមាណជិត ១០០ ម៉ែត្រ ពីចំណីគេអាចមើលឃើញហ្វូងសត្វត្មាត ហើរចុះពីដើមឈើមកហែកស៊ីខ្មោចសត្វគោនាវេលាព្រឹកពេលថ្ងៃរះព្រាងៗ។ ទីតាំងស្ថិតនៅតំបន់ដែនជម្រកសត្វព្រៃឆែប និង ឧទ្យ...
តំបន់អភិរក្សសត្វស្លាបបឹងទន្លេឆ្មាឬបឹងឆ្មាមានចម្ងាយ៣០គីឡូម៉ែត្រ ពីស្រុកស្ទោង ទីរួមខេត្តកំពង់ធំ ហើយនៅទីនោះ មានភូមិនេសាទ ឃុំម្សាក្រង និងឃុំពាមបាង។ អ្នកស្រុករស់នៅទីនោះលើផ្ទះអណ្ដែត ដែលផ្លាស់ទីទៅលើទៅក្រោមតាម កម្រិតទឹក នៅក្នុងព្រៃ និងព្រៃលិចទឹក។ បឹងទន្លេឆ្មា ជាតំបន់មួយដែលមានប្រព័ន្ធជីវចម្រុះធម្មជាតិយ៉ាងស្រ...
វ្យាធបុរៈ នៃអាណាចក្រហ្វូណន ដែលបច្ចុប្បន្នហៅថា អង្គបុរី ត្រូវបានអ្នកបុរាណវិទូជាច្រើនអះអាងថាជាអតីតរាជធានីមួយដ៏ចំណាស់មួយរបស់ខ្មែរតាំងពីមុនសម័យមុនអង្គរ។ ទីក្រុងបុរាណមួយនេះ ត្រូវបានអ្នកស្រាវជ្រាវ រុករកឃើញ ស្លាកស្នាម ជាគូទឹក និងកំពែងទីក្រុងធ្វើពីឥដ្ឋមានកម្ពស់ពី៦ទៅ៨ម៉ែត្រ ទទឹងប្រវែង១ម៉ែត្រ និងមានប្រវែងជិត៦...
ទំនប់ទឹកស្ទឹងគង្គាជាកន្លែងមុជទឹកកម្សាន្តមួយ ដែលនៅក្នុងខែវស្សាមានទឹកហូរធ្លាក់តាមទ្វារទំនប់យ៉ាងត្របាញ់គួរជាទីគយគន់ និងរៀងរាល់ថ្ងៃរសៀលគេតែងឃើញភ្ញៀវទេសចរណ៍ក្នុងខេត្តនាំគ្នាមកមុជទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយដែលងាយស្រួលក្នុងការធ្វើដំណើរទៅមកមិនសូវចំណាយថវិកាច្រើន។ នៅខាងក្រោមទ្វារទឹកស្ទឺងគង្គា ភាគច្រើនគឺមាន...
ប្រាសាទធ្វើពីថ្មបាយក្រៀមនឹងឥដ្ឋ បែរមុខទៅកើតមានយ៉មួយធ្វើពីថ្មបាយក្រៀមនិងស្រះមួយស្ថិតនៅជើងភ្នំ។ ប្រាសាទបានស្រុតប្រេះដោយអន្លើ។ ភ្នំព្រះទេវៈ គឺជាតំបន់បេតិកភណ្ឌវប្បធម៌ដ៏ចំណាស់ ដែលដូនតាខ្មែរបានកសាងប្រាសាទព្រះទេវៈ នៅអំឡុងសម័យអង្គរ នៅលើភ្នំនោះ។ មានរឿងដំណាលថា ពីមុនព្រះអង្គចេក-ព្រះអង្គចម ធ្លាប់មានវត្តមាននៅភ្ន...
ប្រាសាទសង់ពីឥដ្ឋនិងថ្មបាយក្រៀមមានគ្រឿងលំអជាថ្មភក់ជាប្រាសាទតែមួយគត់ក្នុងស្រុកអន្លង់វែង។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើទំហំ ៤x៤ ម៉ែត្រ បែរមុខទៅខាងកើតមានទ្វារបញ្ឆោតរៀបដោយឥដ្ឋ។ ប្រាង្គនេះនៅសល់តែជញ្ជាំងកប់ក្នុងដីប្រមាណជា១ម៉ែត្រ។ ប្រាសាទមានស៊ុមទ្វារធ្វើពីថ្មភក់ និង សសរស្តម្ភរាងប្រាំបីជ្រុង។ កំពូលប្រា...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០។ ប្រាសាទនេះសង់ពីថ្មបាយក្រៀមនិងឥដ្ឋមានប្រាង្គទោលបែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់។ ប្រាង្គនេះមានសភាពបែកបាក់ប៉ុន្តែមានបន្សល់ទុកសិលាចារឹកមួយផ្ទាំងមាន១៤បន្ទាត់ ដែលប្រហែលជាយកមកពីប្រាសាទផ្សេង។
2024 © Royal Academy of Cambodia