ទឹកធ្លាក់វាលថ្មហួត ដែលនៅចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីវត្តតាំងយូ។ ទឹកធ្លាក់ដ៏មានប្រជាប្រិយភាពមួយនៅតំបន់នោះមិនសូវមានអ្នកបានទៅដល់។ នៅទីនោះខ្សែទឹកហូរមកពីទីឆ្ងាយតាមបណ្ដោយស្ទឹង ហូរធ្លាក់ជាច្រើនដំណាក់ កាត់វាលដ៏ធំ ដែលអ្នកក្នុងតំបន់នេះ ហៅថាវាលថ្មហួត។ ទឹកធ្លាក់វាលថ្មហូតមានកម្ពស់ ប្រមាណជា ១៥ ម៉ែត្រ មានទឹកធ្លាក់ជ...
ប្រាសាទមានទំហំធំ ប្រកបដោយកំពែងថ្មបាយក្រៀម៤ជាន់ ដែលជាន់ទី១ ទំហំ៤២១ x ៣៧១ម. កម្ពស់ ៣ម. មានច្រកចូល៤ នៅតាមទិសធំ រីឯជាន់ទី២ មានកំពស់ ១,៦០ម និងមានស្រះទឹកពីរ ដែលមានទំហំ២០មx២០ម មានច្រកចូលខាងកើតនិងខាងលិច។ ចំណែកកំពែងទី៣ មានច្រកចូលនៅតាមទិសធំទាំងបួន ហើយដែលកំពែងនីមួយៗសុទ្ធតែមានរូបអ្នកយាមប្លែកៗគ្នា។ ចាប់ពីកំពែងទី...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះគ្មានឈ្មោះដើមនៅក្នុងសិលាចារឹកឡើយ ទើបសម័យក្រោយមកនេះគេហៅថា ប្រាសាទច្រាបជាផ្លូវការជារៀងមក។ ដល់បច្ចុប្បន្ននេះ។ ប្រាសាទមានកំពែងការពារពីរជាន់ ធ្វើអំពីថ្មបាយក្រៀមដូចគ្នា ដោយកំពែងទី១ឬកំពែងខាងក្នុងរត់ជួរជើងទៅត្បូង បែរមុខទៅរកទិស ខាងលិចតាមស៊...
ទីតាំងនៃនគរភ្នំបានបន្សល់ទុកស្លាកស្នាមប្រវត្តិសាស្ត្រ និងវប្បធម៌ជាច្រើន។ ដោយសារជាទីតាំងសំខាន់បែបនោះហើយ ទើបសារមន្ទីរមួយត្រូវបានបង្កើតឡើងសម្រាប់តម្កល់ទុកវត្ថុសិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្រនានា។ សារមន្ទីរនេះ បានកសាងឡើងក្នុងឆ្នាំ ២០០៦ ក្នុងគោលបំណងប្រមូល និងរក្សារាល់វត្ថុបុរាណចាស់ៗដែលមាននៅក្នុងស្រុកអង្...
វត្តព្រះពោធិសត្វគិរីរម្យ មានភាពល្បីល្បាញ មួយរយៈចុងក្រោយ ដោយ ព្រះចៅអធិការ វត្តគីរីរម្យថ្មី ដែលមានព្រះនាមហៅក្រៅថា លោកតាឪ។ ព្រះអង្គល្បីល្បាញផ្នែក មន្តអាគមស័ក្ដិសិទ្ធិ ធ្វើឱ្យមានជំនឿពីសំណាក់បរិស័ទជិតឆ្ងាយ ហើយកសាងបាននូវសំណង់តូចធំជាច្រើននៅក្នុងវត្ត។
ទីនេះជាមជ្ឈមណ្ឌលទេសចរណ៍ វប្បធម៌ សាសនាសំពៅត្រៃលោក ត្រៃលក្ខណ៍ ដែលមានទទឹង១២.៨ ម៉ែត្រ កម្ពស់២១ ម៉ែត្រនិងរូបចម្លាក់កូរសមុទ្រទឹកដោះចំនួន ៤២ រូប និងនាគខាងមុខ២។ ការកសាងនូវសមិទ្ធិផលនេះគឺជាការបង្ហាញនូវការគាំទ្រក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងកំពុងមានពុទ្ធបរិស័ទប្រមាណជាង ៩៥% ទូទាំងប្រទេស មានជំន...
ប្រាសាទភ្នំជីសូរបែរមុខទៅទិសខាងកើត ដែលមានជណ្តើរចោតមួយចុះទៅក្រោមមាន ៣៩៦កាំ កសាងពីថ្មបាយក្រៀម ដែលប្រៀបបានទៅជណ្តើរនៅប្រាសាទអង្គរវត្ត។ ពេលចុះដល់ក្រោមមាន កូនប្រាសាទតូចមួយជាគោបុរៈ ឈ្មោះប្រាសាទសែនធ្មុល។ ភាសាខ្មែរបុរាណ ធ្មុល គឺ សត្វគោ មានន័យថា ជាទីតម្កល់គោ។ គោនេះគឺជាគោនន្ទិន ជាយានជំនិះរបស់ព្រះឥសូរនេះឯង។ ទីនេ...
អាងត្រពាំងថ្មមានផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦ ជាអាងមានផ្ទុកធារទឹកច្រើនជាងគេក្នុងប្រទេស បន្ទាប់ពីទន្លេសាបដែលជាអាងធម្មជាតិ។ ទីនេះមានទឹកថ្លានិងត្រជាក់ល្អ ដូចនេះទើបមានភ្ញៀវទេសចរជាច្រើនចាប់ចិត្តទៅកម្សាន្ត ហើយក៏ក្លាយទៅជារមណីយដ្ឋានកែឆ្នៃដ៏ធំមួយ។ ប្រជាពលរដ្ឋបានសង់តូបធ្វើអំពីឫស្សី ឈើប្រក់ស្បូវដូចៗគ្នា ស្អាតសមរ...
តំបន់អភិរក្សសត្វស្លាបបឹងទន្លេឆ្មាឬបឹងឆ្មាមានចម្ងាយ៣០គីឡូម៉ែត្រ ពីស្រុកស្ទោង ទីរួមខេត្តកំពង់ធំ ហើយនៅទីនោះ មានភូមិនេសាទ ឃុំម្សាក្រង និងឃុំពាមបាង។ អ្នកស្រុករស់នៅទីនោះលើផ្ទះអណ្ដែត ដែលផ្លាស់ទីទៅលើទៅក្រោមតាម កម្រិតទឹក នៅក្នុងព្រៃ និងព្រៃលិចទឹក។ បឹងទន្លេឆ្មា ជាតំបន់មួយដែលមានប្រព័ន្ធជីវចម្រុះធម្មជាតិយ៉ាងស្រ...
ប្រាសាទប្រហែលជាសង់នៅសតវត្សរ៍ទី១០ដល់១១ តែមិនមានឯកសារបញ្ជាក់ទេ។ ប្រាសាទមានប្រាង្គទោលសង់ពីឥដ្ឋលំអដោយថ្មភក់ ដែលគេបោះបង់អស់រយ:ពេលជាយូរព្រោះវាស្ថិតក្នុងព្រៃជ្រៅ។ បច្ចុប្បន្នប្រាសាទនេះរលំបាក់បែកនៅសល់តែគ្រឹះ បែរមុខទៅកើតមានទំហំ៤ ម៉ែត្របួនជ្រុង ស្ថិតលើទីទួលហ៊ុមព័ទ្ធដោយគូទឹក។
ភ្នំសន្ទុកធ្លាប់មានឈ្មោះថា ភ្នំអាសន្នមានទុក្ខ ភ្នំគិរីចមជង្គ និង ភ្នំគ្របទុក្ខជាដើម។ ភ្ញៀវទេសចរទាំងឡាយ អាចឡើងកាំជណ្ដើរដ៏វែង ដែលមានដល់ទៅ ៨០៩កាំ ឬក៏ឡើងរថយន្តដល់កំពូលភ្នំផងដែរ។ នៅលើកំពូលភ្នំមានរូបព្រះពុទ្ធបដិមាដ៏អស្ចារ្យ ដែលធ្វើឡើងពីថ្មភ្នំ ឥរិយាបថចូលព្រះនិព្វានដែលមានប្រវែងវែងជាង ១០ម៉ែត្រ និងមានរូបចម្ល...
តាំងពីយូរណាស់មកហើយ ការស្រាវជ្រាវស្តីពីអរិយធម៌អង្គរ ច្រើនផ្តោតតែទៅលើការសិក្សាពីសិលាចារឹក និងជាពិសេសទៅលើប្រាង្គប្រាសាទនិងសិល្បៈតែប៉ុណ្ណោះ។ ឯការសិក្សាស្រាវជ្រាវស្តីពីកុលាលភាជន៍ ទើបចាប់ផ្ដើមនៅទសវត្សឆ្នាំ១៩៦០ ដោយលោក ប៊ែរណា ហ្វីលីប គ្រោស្លីយេ(Bernard-Philippe Groslier) ហើយបានត្រូវផ្អាកដោយសង្គ្រាមស៊ីវិល។ ប...
នៅខេត្តកោះកុងសម្បូរទៅដោយតំបន់ទឹកធ្លាក់ជាច្រើនកន្លែងមិនចាញ់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរីនោះទេ ជាពិសេសនៅក្នុងព្រៃស្រោងនៃទឹកដីស្រុកថ្មបាំង និងស្រុកស្រែអំបិល ដែលជាផ្នែកមួយនៃតំបន់ធម្មជាតិអារ៉ែងតែម្ដង។ ទឹកធ្លាក់ស្ទឹងពង្រូលកំពុងតែបង្អួតភាពឆើតឆាយរបស់ខ្លួន រួមនិងរមណីយដ្ឋាននានានៅក្បែរនេះ។ នៅគ្រប់រដូវកាលទឹកធ្...
គេអាចបានត្រឹមសន្និដ្ឋានថា ជាប្រាសាទសង់នៅសតវត្សរ៍ទី១១។ ប្រាសាទសង់ពីឥដ្ឋស្ថិតក្នុងចន្លោះព្រៃឫស្សីដែលពិបាកលុកលុយចូល។ ប្រាសាទនេះមានប្រាង្គទោល បានលិចកប់ទៅក្នុងដីពាក់កណ្ដាល ដូចជាប្រាសាទដទៃក្នុងតំបន់នេះ។ ប្រាសាទស្ថិតលើគន្លងផ្លូវអង្គរធំទៅវត្តភូដែលជាផ្លូវបុរាណសម័យអង្គរ។ នៅជាប់នឹងផ្លូវកៅស៊ូតំបន់នេះមានបឹងធំមួយ...
សហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ មិនត្រឹមតែសម្បូរទៅដោយព្រៃឈើ សត្វព្រៃប៉ុណ្ណោះទេ តែក៏ជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតថែមទៀត។ តំបន់ទេសចរណ៍ធម្មជាតិមួយនេះបង្កើតឡើងតាំងពីឆ្នាំ២០០០មកម្ល៉េះ ដែលមានតួនាទីគ្រប់គ្រង ការពារ និងថែរក្សាព្រៃឈើភ្នំដែក។ ទេសចរអាចកម្សាន្តដោយទស្សនាទេសភាពព្រៃឈើធម្មជាតិបៃតង សត្វព្រៃជាច្...
2024 © Royal Academy of Cambodia