តាមពិតទៅ ប្រាសាទវត្តប្រាសាទប្រាកដជាមានឈ្មោះរបស់ខ្លួន តែដោយសារគ្មានសិលាចារឹក ឬរឿងព្រេងនិទានបន្សល់ទុក ទើបគេដាក់ឈ្មោះតាមវត្ត ថាប្រាសាទវត្តប្រាសាទ។ សរុបទៅឈ្មោះវត្ត ដាក់តាមប្រាសាទ ហើយឈ្មោះប្រាសាទដាក់តាមឈ្មោះវត្ត។ ប្រាសាទកសាងឡើងអំពីថ្មបាយក្រៀម ហើយមានការបាក់បែកច្រើនអន្លើ ដោយបន្សល់ទុកតែជញ្ជាំង ប្រាសាទ និងខ្...
វត្តសាលាម្នាងនៃស្រុកស្រែអំបិលជាវត្តទេសចរណ៍មួយ ដែលប្រកបដោយសោភ័ណភាពប្រណិត។ ក្នុងទីវត្តមានសំណង់សាសនាជាច្រើន រួមនិងរូបសំណាក។ វត្តស្ថិតលើចង្កេះភ្នំមួយនេះមានទីតាំងខ្ពស់អាចមើលឃើញទិដ្ឋភាពជុំវិញគួរជាទីរីករាយ។
សួនរុក្ខជាតិអង្គរជាសួនមានដាំរុក្ខជាតិរាប់ម៉ឺនដើម និងផ្កាចម្រុះជាង៥០០ប្រភេទ។ ការបង្កើតឲ្យមានសួនរុក្ខជាតិនេះឡើងគឺក្នុងគោលបំណង ដើមី្បធ្វើការផ្សព្វផ្សាយដល់ទេសចរដែលចូលមកទស្សនា ស្វែងយល់អំពីអំបូររុក្ខជាតិគ្រប់ប្រភេទដែលត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ សួនរុក្ខជាតិអង្គរបែងចែកជា...
សំណង់អគារប្រវតិ្តសាស្រ្តមួយនេះ ធ្លាប់ជាសណ្ឋាគារដ៏ធំស្កឹមស្កៃនិងស្រស់ស្អាតមួយនាសម័យអាណានិគមនិងរាស្រ្តនិយម។ ក្រោយពីត្រូវបោះបង់ចោល សណ្ឋាគារនេះបានប្រែសម្បុរទៅតាមកាលវេលា ប៉ុន្តែអគារទាំងមូលនៅមានសភាពរឹងមាំនៅឡើយ ហើយបច្ចុប្បន្នកំពុងត្រូវបានជួលជុលលាបពណ៌ឡើងវិញ ដោយរក្សានូវទម្រង់ដើមទាំងស្រុង ហើយក្លាយជាសណ្ឋាគារទំ...
ឡពិឃាដភ្នំទ្រង់បាត គឺជាកន្លែងដុតសពមនុស្សកាលពីរបបខ្មែរក្រហម។ ប្រជាជន១៧មេសាភាគច្រើនបានត្រូវសម្លាប់នៅទីនោះ។ ឡពិឃាដ គ្រាន់តែជាឈ្មោះដែលប្រជាជនគ្រប់គ្នានាំគ្នាហៅបន្ទាប់ពី របបខ្មែរក្រហមត្រូវដួលរលំប៉ុណ្ណោះ។ ប្រជាជនបានបកស្រាយថា ប្រជាជនជម្លៀសដែលត្រូវបានសម្លាប់ ត្រូវខ្មែរក្រហមដុតជាមួយនឹងអង្កាមដើម្បីយកផេះ និងកម...
ខេត្តដែលមានប្រវត្តិចាស់ជាងគេ ធ្លាប់ជាទីតាំងរាជធានីខ្មែរសម័យដ៏សែនរុងរឿង សឹងមានប្រាសាទ អង្គរវត្តដ៏ល្បីល្បាញថាជាសំណង់សាសនាធំជាងគេក្នុងលោក ហើយក៏ជានិមិត្តរូបប្រទេសទាំងមូល នៅលើទង់ជាតិដែរ។ សំណង់ប្រវត្តិសាស្ត្រជាច្រើនមាននៅសេសសល់ ក្នុងរាជធានីបុរាណមួយនេះ ដែលឈ្មោះនេះរំឭកដល់ជ័យជំនះនៃកងទ័ពខ្មែរលើកងទ័ពសៀមនៃនគរអយុ...
ច្រកព្រំដែនបាវិត ជាច្រកអន្តរជាតិធំជាងគេជាមួយនឹងប្រទេសវៀតណាម។ ច្រកនេះក៏ជាច្រក សេដ្ឋកិច្ចធំមួយដែរក្នុងការធ្វើពាណិជ្ជកម្ម។ នៅក្រុងបាវិត មានតំបន់សេដ្ឋកិច្ចពិសេស ប្រជុំដោយរោងចក្រ សណ្ឋាគារ និងកាស៊ីណូ ព្រមទាំងមានរមណីយដ្ឋានបែបអន្តរជាតិជាច្រើនទៀត។
ប្រាសាទក្រហម សាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវ័រម្ម័នទី៥ និងសុរិយ្យវ័រម្ម័នទី១ នាចុងសតវត្ស ទី១០ និងទី១១ តាមរចនាបថឃ្លាំង។ ជាប្រាសាទទោលស្ថាបនាអំពីឥដ្ឋមិនទាន់ឆ្លាក់រូបរួចរាល់នៅឡើយទេ។ ប្រាសាទស្ថិត នៅចំកណ្ដាលទីទួលដែលមានវិជ្ជមាត្រ៥០ម៉ែត្រ ហើយហ៊ុំដោយគូទឹក។ សព្វថ្ងៃនេះមួយផ្នែកនៃទួល និងស្នាមភ្លោះ ត្រូវបានគេសាងផ្...
សហគមន៍ទេសចរណ៍អណ្តូងឫស្សីទទួលបានចំណូលពីការលក់ផលិតផលទេសចរណ៍ និងការផ្ដល់សេវាកម្មផ្សេងៗទៀត។ ទីនេះជាតំបន់ដែលប្រជាពលរដ្ឋមានមុខរបរប្រពៃណីតាំងពីបរមបុរាណមកផ្នែកស្មូនឆ្នាំងដែលវត្ថុធាតុដើមគឺដីឥដ្ឋនៃភ្នំក្រាំងមាសជាប់ភូមិនោះហើយ។ ក្រៅពីរបរខាងលើក៏មានរបរបន្ទាប់បន្សំដទៃទៀត ដូចជាឡើងត្នោត តម្បាញជាដើម។ ទេសចរបរទេសច្រើនទ...
ប្រាសាទនេះជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ ហើយមានស្រះរាងការ៉េមានគែមស្រះ ជាថ្មបាយក្រៀម។ សាលាសំណាក់នេះសម្រាប់អ្នកធ្វើដំណើរតាមផ្លូវបុរាណអង្គរធំភិម័យ។
ប្រាសាទដែលស្ថិតនៅលើកូនភ្នំគុកកម្ពស់ប្រហែលជា ២០ម. ប៉ុន្តែស្ថិតក្នុងបរិវេណបន្ទាយកងយោធា។ ប្រាសាទឥដ្ឋរាង៤ជ្រុង សង់បែរមុខទៅខាងកើត ស៊ុំទ្វារ និងផ្តែរធ្វើពីថ្មភក់។ បំណែកផ្តែរដែលធ្លាក់បាក់ជាពីរកំណាត់ មានចម្លាក់រូបព្រះឥន្ទ្រគង់លើដំរីឰរាវ័ណសឲ្យឃើញថាប្រាសាទនេះត្រូវបានសាងសង់នៅស.វទី១០-១១ នៃគ.ស ហើយមានស្ថិតក្នុងរច...
បន្តដំណើរពីកោះទន្សាយ ៥ គម. យើងអាចទៅដល់កោះពោធិ តាមកាណូត។ ពិតណាស់ថាកោះពោធិ៍ស្ថិតនៅឆ្ងាយជាងកោះទន្សាយពីរដង ប៉ុន្តែទេសចរ អាចត្រូវចំណាយដល់ទៅបីដងដើម្បីទៅកាន់ទីនោះ។ កោះពោធិ គឺជាកោះមួយ ដែលមានទេសភាពស្រស់ស្អាត អាចត្រូវ នឹងចំណង់ចំណូលចិត្តរបស់ទេសចរ ដែលនិយមបែបអេកូទេសចរណ៍ ហើយវា ក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស...
ទឹកជួរគឺជាទឹកទន្លេដែលហូរប៉ប្រះនឹងថ្មនៅរដូវទឹកសម្រក។ ទិដ្ឋភាពនេះយើងអាចអាចឃើញនៅ តំបន់ដែលមានទឹកទន្លេជម្រៅរាក់ហូរបាចសាច។ ក្នុងខេត្តស្ទឹងត្រែងមានទឹកជួរទន្លេសេសាន ត្រង់ឃុំភ្លុក ស្រុកសេសាន។ ទីនេះមានទឹកជួរអូរចាប និងទឹកជួរបុប្ផាភ្លុក ដែលនៅទីនេះគេបានសង់តូបជាច្រើនដែលអាចដើរឆ្លងទៅដល់តាមស្ពានដូចនៅរមណីយដ្ឋានកាំពីខ...
ប្រាសាទព្រះធាតុទឹកឆា មានទំហំ ៨ x ៨ម. កម្ពស់ប្រមាណ ១១.៥ ម. ចំណែកទំហំខាងក្នុង ៤.៥ x ៤ម.។ ឈ្មោះដើមនៃប្រាសាទគឺ ស្រីជលង្កេស្វរៈ សង់ពីឥដ្ឋ មានសសរពេជ្រនិងផ្ដែរជាថ្មភក់។ ប្រាសាទសង់ឡើងមុនសម័យអង្គរនេះ មានកំពែងពីរជាន់ ហើយត្រូវបានជួសជុលជាច្រើនលើក។ តាមសិលាចារឹក K88 ប្រាសាទនេះមានឈ្មោះដើម ស្រីជលង្គេស្វរៈ កសាងឡើងក្...
2024 © Royal Academy of Cambodia