ខេត្តរតនគិរីបង្កើតឡើងក្នុងឆ្នាំ១៩៥៩ ដោយសម្ដេចព្រះនរោត្តម សុរាម្រិត មានទីតាំងរដ្ឋបាលដំបូងនៅស្រុកបរកែវ បន្ទាប់មកនៅស្រុកលំផាត់ ហើយក្រោយឆ្នាំ ១៩៧៩ លើកមកវើនសៃ រួចទើបចុងក្រោយបំផុតមកក្រុងបានលុងសព្វថ្ងៃ។ ឈ្មោះខេត្តផ្សារភ្ជាប់ទៅនឹងតំបន់ដែលសម្បូរដោយរ៉ែត្បូងពណ៌លឿង នៅបរកែវ និងជាតំបន់ខ្ពង់រាបមានភ្នំជាច្រើន។ ខេត្...
ប្រាសាទលលៃកសាងឡើងនៅចុងសតវត្សរ៍ទី៩ ដោយព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់ព្រះឥសូរនិងបិតាព្រះអង្គ។ ព្រះបិតារបស់ព្រះអង្គត្រូវបានគោរពជាសិវលិង្គមួយឈ្មោះថា ឥន្ទ្រវរមេស្វរៈនៅក្នុងប្រាសាទនេះ។ ប្រាសាទនេះស្ថិតនៅចំកណ្ដាលនៃបារាយណ៍ឥន្ទ្រតាដាក ដែលមានទឹកសម្រាប់ប្រើប្រាស់នៅទីក្រុងហរិហរល័យ និង សម្រាប់ធ្វើស្រែចំការនៅតំបន់ន...
ស្ថាបនានៅសតវត្សរ៍ទី៨ ក្នុងរចនាបថកំពង់ព្រះ និងឧទ្ទិសថ្វាយសាសនាហិណ្ឌូ ហើយមានការរចនារូបទេពអប្សរមានមាឌធំៗ ព្រះហស្ថកាន់ផ្កាឈូក និងស៊ែ។ ចម្លាក់លើជញ្ជាំងឥដ្ឋមានផ្នួងសក់ខ្ពស់ៗរាងស៊ីឡាំង ស្រដៀងនឹងឥណ្ឌា មិនតែប៉ុណ្ណោះមានការរចនាផ្តែរ សរសរផ្អោប និងប្រាសាទអណ្ដែតយ៉ាងល្អឥតខ្ចោះ។ ប្រាសាទសង់ពីឥដ្ឋមានរាងចតុកោណកែងបែរមុ...
ឆ្នេរខ្សាច់ដីដុះជាទីតាំងរមណីយដ្ឋាននាមាត់ទន្លេ ដែលកំពុងពេញនិយមសម្រាប់ងូតទឹកលេងកម្សាន្តរបស់ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និង អន្តរជាតិដែលបានទៅដល់ទឹកដីខេត្តព្រៃវែងនេះ ។ ឆ្នេរខ្សាច់ កន្លែងកម្សាន្តដីដុះនេះមាន ដីខ្សាច់ដុះចេញពីក្នុងទន្លេចាប់ពីមាត់ច្រាំងរហូតដល់កណ្ដាលទន្លេ និង លាតសន្ធឹងយ៉ាងល្វឹងល្វើយតាម...
ថ្វីត្បិតតែផ្លូវធ្វើដំណើរមានភាពលំបាកគួរសម ភ្ញៀវអាចមានអារម្មណ៍ធូរស្បើយក្រោយពីបានជួបទិដ្ឋភាពដ៏ស្រស់ស្អាតនៃទឹកជ្រោះមួយនេះ ដែលស្ថិតនៅជាអាថ៌កំបាំងសម្រាប់ទេសចរពីចម្ងាយ។ ទីនេះមានសភាពស្ងប់ស្ងាត់ដោយមិនសូវមានទេសចរទៅដល់ តែបង្កប់នូវសម្រស់ស្អាតគួរចង់គយគន់។
ប្រាសាទនេះប្រហែលជាសង់ឡើងប្រាសាទនេះមានប្រាង្គបីបែរមុខទៅកើត ដែលពីរធ្វើពីឥដ្ឋ និងមួយទៀតធ្វើពីថ្មបាយក្រៀម។ ក្នុងចំណោមប្រាង្គទាំងនេះមានតែប្រាង្គថ្មបាយក្រៀមដែលនៅមានរូបរាង ចំណែកប្រាង្គពីរទៀតដែលធ្វើពីឥដ្ឋបានបាក់រលំអស់ បន្សល់ទុកសិលាចារឹកមួយផ្ទាំងមានពីរបន្ទាត់។
ខេត្តស្ទឹងត្រែងនេះមានជនជាតិចម្រុះជាតិសាសន៍រស់នៅ ដូចនៅក្នុងនិមិត្តសញ្ញាខេត្តពីមុនជាកងចក្រមានផ្លែចំនួន១៧ តំណាងជនជាតិដែលរស់នៅទីនេះ ពិសេសគឺជនជាតិឡាវ។ តាមរយៈឈ្មោះ ទីនេះគឺជាស្ទឹងដុះស្មៅត្រែង តែការស្រាវជ្រាវពីប្រវត្តិខេត្តនេះបង្ហាញថា ពីអតីតកាលជាទីតាំងចំណុះឱ្យ នគរសម្ភបុរៈ (ស្រុកសំបូរក្រចេះសព្វថ្ងៃ) រហូតដល់...
ភ្នំវល្លិ៍ជាអតីតទីតាំងយុទ្ធសាស្រ្តយោធាដ៏រឹងមាំមួយរបស់ក្រុមខ្មែរក្រហមនៅភាគនិរតីប្រទេស ដែលបច្ចប្បន្នបានក្លាយជាតំបន់កសិទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍។ ទីនេះមានប្រវត្តិអតីតមេបញ្ជាការខ្មែរក្រហមឈ្មោះ ឈូក រិន បានបញ្ជាឱ្យបាញ់សម្លាប់ចំណាប់ខ្មាំងបរទេស៣នាក់ ក្នុងនោះមាន ជនជាតិស្ត្រាលី បារាំង និងអង់គ្លេសនៅទីនោះ។ តំ...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោលរាងបួនជ្រុងស្មើ ធ្វើពីថ្មភក់បែរមុខទៅទិសនិរតីទន្ទឹមគ្នានឹងប្រាសាទលិង្គ១។ នៅចំកណ្ដាលក៏មានតម្កល់សិវលិង្គដ៏ធំមួយដែរប៉ុន្តែមានបែកប្រេះដោយកន្លែង។
ព្រះវិហារសវនាការ ជាអតីតបូជនីយដ្ឋានក្នុងកំពែងក្រុងលង្វែក។ ប្រាសាទនៅទីនេះ ភាគច្រើនត្រូវបានគេចាត់ទុកជាព្រះវិហារ ដែលសាងនៅលើខឿនថ្មបាយក្រៀមចាស់ជាសំណង់អំពីសម័យដើម។
ស្ពានសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ស្ពាននេះស្ថិតនៅលើផ្លូវបុរាណពីអង្គរធំទៅកោះកេរ ជាស្ពានថ្មបាយក្រៀមលាតសន្ធឹងនិរតី-ឦសានមានបង្កាន់ដៃធ្វើពីថ្មភក់ និងរន្ធត្រដេវ៧ បណ្ដោយប្រវែង៣០ម៉ែត្រនិងទទឹង១០ម៉ែត្រ។
ទឹកធ្លាក់អូរពក មានសក្ដានុពលទេសចរណ៍ប្រកបដោយភាពទាក់ទាញ ប្រហាក់ប្រហែលនឹងទឹកជ្រោះដាចំប៉ីនៅជិតនេះដែរ។ រមណីយដ្ឋាននៅមានលក្ខណៈធម្មជាតិច្រើន ដែលយើងឃើញមានកំណាត់ឈើ ដែលហូរធ្លាក់មកតាមទឹក និងដើមឈើបាក់នៅតាមបណ្ដោយទឹកជ្រោះនៅរាយប៉ាយពាសពេញ។ ផ្នែកខាងលើជាជ្រលងមានទឹកហូរកាត់តាមគន្លៀតថ្មរដិបរដុប ជាថ្នាក់តូចៗ រហូតដល់ល្បាក់ក...
តំបន់ទឹកឆានេះមានខាងជើងគឺជាខ្ពង់រាប មានកូនភ្នំមួយចំនួននៅជាប់មាត់ទឹក។ នៅជុំវិញតំបន់នេះ មានព្រែកធំៗ ជាច្រើនហូរចាក់ ដូចជាព្រែកកំពង់សាជាដើម។ ផ្នែកខាងត្បូង គឺជាទំនាបដែលជាជម្រាលពីខ្ពង់រាបផ្នែកខាងជើង ទំនាបនេះគឺជាផ្ទៃបឹងទឹកឆាដែលជាបឹងធម្មជាតិមួយដ៏ធំស្ថិតនៅខាងជើងនៃស្រុកព្រៃឈរ និងជាទីរមណីដ្ឋានដែលជាគួរជាទីពេញចិត...
អ្នកស្រុកបានប្រទះឃើញរូបបដិមា ដែលឆ្លាក់ជាប់ជញ្ជាំងថ្ម នៅតំបន់ជួរភ្នំក្រវាញកណ្ដាល ដែលទីតាំងនេះ ត្រូវបានប្រជាពលរដ្ឋ និយាយតៗគ្នាថា ជាទីសក្ការៈបូជានាសម័យចេនឡា មុនបុរេប្រវត្តិ និងសម័យអង្គរ។ ប៉ុន្តែតាមការវិភាគតាមរូបរាងនិងទឹកដៃ ចម្លាក់នេះ ធ្វើឡើងក្នុងសម័យកណ្ដាលនោះទេ តែត្រូវធ្វើការសិក្សាបន្ថែមទៀតទើបដឹងពីសម័យ...
ខេត្តស្វាយរៀងបង្កើតឡើងនាឆ្នាំ១៩២២ ដោយពួកអាណានិគមបារាំងដែលប្រមូលខេត្តស្រុកតូចៗ នៃរដ្ឋបាលខ្មែរពីមុន រួមមាន ស្វាយទាប រំដួល រមាសហែក ផ្នែកមួយនៃខេត្តរោងដំរី និងខេត្តបាភ្នំ ក្នុងគោលបំណងចង់ឱ្យងាយស្រួលគ្រប់គ្រងរដ្ឋបាលខេត្តនិងប្រមូលពន្ធអាករដាក់ឃ្លាំងព្រះរាជទ្រព្យនៅខេត្តបាភ្នំ។ បារាំងបានធ្វើការប្រជុំនៅឃុំក្រោល...
2024 © Royal Academy of Cambodia