ឈ្មោះសព្វថ្ងៃដែលគេប្រើប្រាស់ គឺប្រាសាទតាមាន់ ប៉ុន្តែក៏មានមតិខ្លះថាឈ្មោះត្រឹមត្រូវគឺ ប្រាសាទតាមន្ត ដែរ។ សំណង់ស្ថាបត្យកម្មនេះ ស្ថិតនៅលើចង្កេះភ្នំដងរ៉ែក ដែលសាងសង់ឡើងក្នុងសតវត្សរ៍ទី១១ ពីថ្មបាយក្រៀមលាយថ្មភក់ដោយព្រះបាទសុរិយវរ្ម័នទី១។ ប្រាសាទបែរមុខទៅទិសខាងត្បូងតម្រូវទៅតាមភូមិសាស្ត្រប្រកបដោយក្បូរក្បាច់រចនាដ...
គ្រឹះថ្មបាយក្រៀមសង់ជាលានមួយ តាមលក្ខណៈសំណង់ដូចជាគ្រឹះប្រាសាទកប់គងដែរ ពោលគឺមានសំណង់ឈើនៅពីលើ។ ទីនេះមាននៅសល់បល្ល័ង្ក៤សម្រាប់តំកល់រូបបដិមានិងមានសិលាចារឹកចុះលេខ K.១៥៨។
រមណីយដ្ឋានធម្មជាតិខ្នងផ្សារ ជាតំបន់ព្រៃភ្នំដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ដើម្បីទៅកាន់ទីនោះ យើងត្រូវចូលទៅទីស្នាក់ការបរិស្ថានក្នុងភូមិរលាក់កងជើងស្រង់ឈ្មោះអ្នកឡើងភ្នំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងរៀបចំការជូនដំណើររបស់មន្ត្រីបរិស...
ប្រាសាទត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី៧ បានបាក់រលំអស់សល់តែមេទ្វារបញ្ឈរ។ ប្រាសាទមានប្រាង្គបួនសង់លើខឿនថ្មបាយក្រៀមរួមមួយរត់ជូរជើង-ត្បូងបែរមុខទៅកើត។ ប្រាសាទសង់អំពីឥដ្ឋលំអដោយថ្មភក់ ព័ទ្ធដោយគូទឹកដែលមានផ្លូវចូលខាងកើត និងខាងលិចដោយ។ ប្រាសាទមានសិលាចារឹកជាច្រើន។
សាងសង់ក្នុងអំឡុង សតវត្សរ៍ទី៦ ប្រាសាទឥដ្ឋនេះបានបាក់បែកស្ទើរតែទាំងស្រុង ដោយគ្រាន់តែបន្សល់នូវខឿន ព្រមទាំងគ្រឿងលំអមួយចំនួនធ្វើអំពីតែថ្មភក់តែប៉ុណ្ណោះ។
តំបន់អេកូទេសចរណ៍ជីផាត ក្រៅពីទឹកជ្រោះឆាយខ្ពស់និងឆាយជ្រៃដែលស្ថិតនៅតំបន់នេះ មានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ដូចជាផ្នូរបុរាណមានអាយុកាល ប្រមាណជា ៥០០ឆ្នាំ ពាងបុរាណ មើលថ្ងៃលិចពីកំពូលភ្នំ ការចាក់បង្កងពេលរាត្រី មើលអំពិលអំពែក ជិះទូកកម្សាន្តតាមដៃសមុទ្រ មើលថ្ងៃរះ រូងប្រចៀវ អូរទឹកវេទ អូរតាមក្រវាញ អូរក្រូច អូ...
ប្រាសាទជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ។ ប្រាសាទមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ។ សាលសំណាក់នេះស្ថិតលើផ្លូវបុរាណអង្គរធំព្រះខ័នកំពង់ស្វាយ។
សួនសត្វ សូនដំណាំ ញឹម វណ្ណដា ឬក៏គេច្រើនហៅថា សួនសត្វទឹកឈូកំពត មានសត្វច្រើនប្រភេទ ដូចជា ដំរី, ខ្លាឃ្មុំ, ខ្លាដំបង, តោ, ប្រែង, ស្វា, ទោច, ជ្រូកព្រៃ, ទន្សោង, រមាំង, អូដ្ឋ, អូទ្រីស, ក្ងោក, មៀម, សេក, ព្រាប, ក្រពើ និងពស់ថ្លាន់ ជាដើម។ ក្រៅពីសត្វ ក៏មានដំណាំហូបផ្លែជាច្រើនទៀតដូចជា ធូរេន, សាវម៉ាវ, មង្ឃុត។ល។ សួនន...
ទីនេះគឺជាអតីតព្រះរាជដំណាក់របស់ព្រះបាទនរោត្តម សីហនុ សម្រាកលំហែព្រះកាយ ដែលត្រូវបានសាងសង់ឡើងពីថ្មនិងមានបិទដោយឈើស្លាខ្មៅនៅក្នុងឆ្នាំ១៩៣៦។ អគារទាំងមូលនៅមានសភាពរឹងមាំ ប៉ុន្តែទ្វារនិងបង្អួចត្រូវបានបាត់បង់អស់ ហើយអគារគួរណាស់ត្រូវបានជួសជុលស្ដារឡើងវិញផងដែរ។ នៅទីនេះគេអាចមើលឃើញនូវទេសភាពដ៏ស្រស់ស្អាតគួរឲ្យរំភើបនៅខ...
ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋ រត់ជួរជើង-ត្បូង និងបែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ ប៉ុន្តែបានរលំបាក់ទាំងស្រុង។ នៅប្រាសាទនេះមានសិលាចារឹក ៣ ផ្ទាំង។
ប្រាសាទគុកព្រះធាតុ ត្រូវបានសាងសង់ឡើង នៅក្បែរដងទន្លេមេគង្គ នៅលើចង្កេះភ្នំហាន់ជ័យ។ ដោយសារបូជនីយដ្ឋាន ដ៏សំខាន់នេះមាន លក្ខណៈស្រដៀង នឹងប្រាសាទអាស្រមមហាឥសី នៅស្រុកអង្គរបុរីទើបបានជាគេបញ្ចូលប្រាសាទនេះ ក្នុងសម័យកាលនគរភ្នំមានរចនាបថភ្នំដា។ ប្រាសាទសង់ឡើងដោយថ្មបាសាល់ មានរាងការ៉េជ្រុងទំហំ ៤.៥ ម. និងកម្ពស់ ៥ ម៉ែត្...
ប្រាសាទស្ថិតក្នុងរចនាបថបន្ទាយស្រីនិងឃ្លាំង នៃរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ន និងព្រះបាទជ័យវរ្ម័ន ទី៥។ ប្រាសាទសង់ក្នុងអំឡុងចុងសតវត្សរ៍ទី១០ និងដើមសតវត្សរ៍ទី១១ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទធ្វើពីឥដ្ឋមានប្រាង្គបី រត់ជួរជើងត្បូង ហើយមានហោត្រៃពីរ បែរមុខទៅប្រាង្គកណ្ដាល។ ប្រាសាទហ៊ុំព័ទ្ធដោយគូទឹកមានផ្លូវចូ...
ប្រាសាទដែលមានតួនាទីជាមន្ទីរពេទ្យឬអរោគ្យសាលាមួយនេះ មានទ្រង់ទ្រាយជាប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀមបែរមុខទៅខាងកើតមានយ៉ធ្វើពីថ្មបាយក្រៀម និង ទ្វារបីផ្សេងទៀតជាទ្វារបញ្ឆោត។ ប្រាសាទនេះមានហោត្រៃមួយធ្វើពីថ្មបាយក្រៀមនៅជ្រុងអាគ្នេយ៍ និងមានកំពែងមួយរាងចតុកោណកែងធ្វើពីថ្មបាយក្រៀម ប្រវែងពីកើតទៅលិច៣២ម៉ែត្...
វត្តព្រះអង្គធំនៅលើភ្នំគូលែន ដែលជាទីសក្ការៈរបស់មហាជនទូទៅ ដែលប្រជុំទៅដោយអ្នកគោរពបូជានិងអ្នកទេសចរណ៍កុះករ។ វត្តមានជណ្ដើរឡើងទៅកាន់ព្រះបដិមាព្រះពុទ្ធ ដែលមនុស្សភាគច្រើនយល់ថា ជារូបសំណាកព្រះសម្មាសម្ពុទ្ធចូលនិព្វាន។ ប៉ុន្តែរូបនេះព្រះអង្គនៅបើកព្រះនេត្រនៅឡើយ តែព្រះនេត្រពិតត្រូវចោរលួចយកទៅបាត់ ហើយសព្វថ្ងៃនេះគេជំន...
សំណង់នេះសាងឡើងនៅសតវត្សរ៍ទី១១ ក្នុងរចនាបទឃ្លាំង ក្នុងរាជព្រះបាទសុរ្យវរ្ម័នទី១។ ប្រាសាទបន្ទាយស្រីដំដែក មានទីតាំងស្ថិតក្នុងបរិវេណវត្តប្រាសាទបន្ទាយស្រី។ ប្រាសាទនេះជាសំណង់ទោលបែរមុខទៅទិសខាងកើត និងមានហោត្រៃពីរបែរមុខទៅទិសខាងលិច ដែលបច្ចុប្បន្នរលំបាក់បែកអស់ហើយ។ សម្ភារៈសំណង់មានថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ ហើយមាន...
2024 © Royal Academy of Cambodia