ឆ្នេរកោះស្នេហ៍ជាឆ្នេរដែលនៅក្នុងក្រុងខេមរភូមិន្ទ ជាកន្លែងកម្សាន្តដ៏ស្រស់ស្អាត និង ជាទីកន្លែងសម្រាប់ទាក់ទាញ ដល់គូសង្សារ និង អ្នកដែលចូលចិត្តទេសភាពបែបធម្មជាតិ ។ នៅម្ដុំនេះមានរមណីយដ្ឋានប្រណិតៗជាច្រើន ដូចជា កោះស្នេហ៍ ឡុង ប៉ិច ដែលជារមណីយដ្ឋានទេសចរណ៍ដ៏ប្រណិតមួយ ដែលមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារតែនៅទីនោះ មានការរៀបចំប្លែកខុសពីគេ។ ទីនេះមានរចនាជាផ្ទះឈើលាយថ្មដ៏ស្រស់ស្អាតលើឆ្នេរខ្សាច់ ការជិះទូកកម្សាន្តនៅលើដៃព្រែកជាដើម។