ប្រាសាទស្ថិតក្នុងអន្តររចនាបទ សតវត្សរ៍ទី១០ដល់១១។ ប្រាសាទនេះមានប្រាង្គប្រាំឬប្រាំមួយរាងបួនជ្រុងស្មើ ធ្វើពីឥដ្ឋរត់ជួរជើងត្បូងបែរមុខទៅកើត មានទ្វារបញ្ឆោតនៅជ្រុងផ្សេងទៀត តែបានរលំបាក់អស់។ ប្រាង្គកណ្ដាលមានយ៉ធ្វើពីឥដ្ឋ ហើយមានគូទឹកមួយនិងស្រះមួយស្ថិតនៅចម្ងាយ ៥០ម៉ែត្រ ភាគអគ្នេយ៍។ ប្រាង្គបីសង់ពីឥដ្ឋតម្រៀបគ្នាជើងត្បូង ហើយប្រាង្គកណ្ដាលបានបន្សល់ទុកនៅសរសរពេជ្រមួយយ៉ាងធំនៅឆ្វេងដៃ។ ក្រៅពីនោះយើងបានឃើញសរសរពេជ្រមានរចនាបទបន្ទាយស្រីខ្លះដែរនៅខ្ទមអ្នកតា។