ទឹកជ្រោះវាលពួច

ទឹកជ្រោះវាលពួច ជាតំបន់រមណីយដ្ឋានធម្មជាតិហ៊ុមព័ទ្ធទៅដោយព្រៃក្រាស់ៗ ជាទីកន្លែងស្ងប់ស្ងាត់ ព្រោះកម្រមិនសូវមានទេសចរបានទៅដល់ទីនោះទេ។ ប្រភពទឹកជ្រោះគឺជូរភ្នំបូកគោដ៏វែងអន្លាយ មានដល់ទៅ១១ដំណាក់ ប្រសិនបើសិនគេតស៊ូដើរសសៀរឡើងជម្រាលភ្នំប្របមាត់ទឹកនោះ។ ជាទូទៅគេច្រើនទៅដល់ត្រឹមដំណាក់ទី២ដល់ទី៤ប៉ុណ្ណោះ ដោយសារផ្លូវពិបាកធ្វើដំណើរឡើង ហើយក៏ជាកន្លែងគ្រោះថ្នាក់ផងដែរ ព្រោះព្រៃឈើសម្បូរដោយសត្វមានពិស។ ចំពោះអ្នកបានទៅដល់ពិតជាសរសើរមិនដាច់ពីមាត់អំពីទេសភាពធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ទឹកធ្លាក់ថ្លាឈ្វេង គួរឲ្យចង់មុជលេងកម្សាន្ត។ គួរកត់សម្គាល់ថានៅទីនោះ មានសង់រោងមួយចំនួនស្វាគមន៍ទេសចរណ៍ផងដែរ។

ទីតាំងនៅលើផែនទី