ខេត្តចាស់ជាងគេនៅតំបន់មាត់សមុទ្រ ដែលពីអតីតកាលគ្របដណ្ដប់លើមាត់សមុទ្រកម្ពុជាទាំងមូល។ លុះកន្លងមកបន្តបន្ទាប់ទើបមានការបំបែកទៅជាខេត្តផ្សេងៗ ដូចជាខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកែប។ ខ្សែឆ្នេរដ៏វែងនៃខេត្តនេះសន្ធឹងលើឈូងសមុទ្រថៃភាគខាងត្បូង ដែលជាតំបន់ទេសចរណ៍សមុទ្រកំពុងពេញនិយម។ ខេត្តមានសំណង់ប្រវត្តិសាស្រ្តជា...
ខេត្តស្ថិតនៅចុងពាយ័ព្យនៃប្រទេសដែលមានក្ដានុពលសេដ្ឋកិច្ចយ៉ាងសំខាន់មួយរបស់ប្រទេសជាតិ។ ច្រកអន្តរជាតិផ្លូវគោកធំជាងគេជាមួយប្រទេសថៃ គឺក្រុងប៉ោយប៉ែតកំពុងទទួលបានភ្ញៀវទេសចរណ៍យ៉ាងកុះករ តាមរយៈកាស៊ីណូខ្នាតអន្តរជាតិដែលបើកឱ្យមានការចូលលេងកំសាន្តទាំងយប់ទាំងថ្ងៃ។ ក្រៅពីនេះទៀតខេត្ត មានតំបន់កម្សាន្តមួយចំនួនទៀត រួមមានទេ...
ខេត្តព្រះវិហារស្ថិតនៅភាគខាងជើងបំផុតនៃប្រទេស នៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងតំបនប្រវត្តិសាស្ត្រ។ ខេត្តដែលនៅជាប់ទល់ដែនជាមួយ ប្រទេសថៃ និងប្រទេសឡាវនេះ មានជនជាតិខ្មែរនិងកួយរស់នៅប្រមាណ២០% មានរបរធ្វើស្រែចម្ការ និងអនុផលព្រៃឈើ។ ខេត្តមានឈ្មោះស្របតាមប...
ទីតាំងអាកាសយានដ្ឋានឃ្លាតពីចំណុចកណ្ដាលទីក្រុង ប្រមាណ៦ គីឡូម៉ែត្រ។ ព្រលានយន្តហោះអន្តរជាតិ នេះជាព្រលានយន្តហោះអន្តរជាតិទី២នៃ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីភ្នំពេញ។ ទីនេះមានសេវាសម្រាប់ជើងយន្តហោះក្នុងស្រុក ទាំងជើងយន្តហោះអន្តរជាតិផងដែរ។ មធ្យោបាយសម្រាប់ធ្វើដំណើរទៅទីក្រុងមាន តាក់ស៊ី តាក់ស៊ីទេសចរណ៍ រថយន្ត15ក...
នេះជាច្រកព្រំដែនអន្តរជាតិតូចដែលដើរតួសំខាន់សម្រាប់ផ្លាស់ប្ដូរទំនិញរវាងខេត្តកណ្ដាលនិងវៀតណាម។ គឺនៅច្រកនេះហើយដែលទេសចរអាចធ្វើដំណើរឆ្លងកាត់ចូលមកកម្ពុជាពីវៀតណាមតាមនាវាទេសចរណ៍ពីខេត្តមាត់ជ្រូក (ដុកឡាប់)។ នៅច្រកនេះមានកាស៊ីណូជាច្រើនផងដែរ។
ច្រកព្រំដែនជាំក៏ជាច្រកអន្តរជាតិមួយទៀតរវាងកម្ពុជាថៃ ដែលស្ថិតក្នុងតំបន់អន្លង់វែងដែលជាតំបន់ចុងក្រោយនៃកម្លាំងកម្ពុជាប្រជាធិបតេយ្យមុនសមាហរណកម្ម។ តាមច្រកនេះក៏គេច្រើនចេញទៅព្យាបាលជំងឺនៅខេត្តស៊ីសាកេតប្រទេសថៃដែរ។ នៅទីនេះក៏ប្រជុំដោយសណ្ឋាគារ និងកាស៊ីណូ តែក៏មានសកម្មភាពមិនចាញ់ច្រកអូរស្មាច់នោះដែរ។
ពីដំបូងព្រះសីហនុគ្រាន់តែជាផ្នែកមួយនៃខេត្តកំពត។ ក្រុងដែលមាន ឈ្មោះដើមថា កំពង់សោមនេះ ត្រូវបានបង្កើតថ្មីនៅឆ្នាំ ១៩៦៤ ហើយឈ្មោះនេះគឺដើម្បីរំឭកដល់ស្នាព្រះហស្ត របស់ព្រះបាទ នរោត្តមសីហនុ ហើយបន្ទាប់មកនៅឆ្នាំ ២០០៨ ក្រុងនេះបានប្ដូរទៅជាខេត្តបន្ទាប់ពីការកែសម្រួលព្រំប្រទល់ខ្លះៗ។ ខេត្តព្រះសីហនុមានកំពង់ផែសមុទ្រទឹកជ្រ...
អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ស្ថិតនៅចម្ងាយ១៨គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។ គឺជាអាកាសយានដ្ឋានអន្តរជាតិទី៣របស់កម្ពុជា។ អាកាសយានដ្ឋាននេះពីដើមមានឈ្មោះថា ព្រលានយន្តហោះកងកេង ដែលត្រូវបានសាងសង់ឡើងនៅទសវត្សរ៍ឆ្នាំ៦០ ដោយសហភាពសូវៀត។ អាកាសយានដ្ឋានបានផ្អាកដំណើរការមួយរយៈក្នុងសម័យសង្គ្រាមស៊ីវិល ហើយបានបើកដំណើរ...
ថ្មដា ជាឃុំមួយក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់ទេសចរណ៍ថ្មីសន្លាងមួយ កំពុងទាក់ទាញភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយ។ តំបន់ទេសចរណ៍មួយនេះ នៅជាប់ព្រំប្រទល់កម្ពុជា-ថៃ ដែលថ្មដា ជាច្រកមួយឆ្លងចូលប្រទេសថៃផងដែរ។ រីឯទេសភាពនៅលើភ្នំថ្មដា មើលមួយភ្លែតស្មានតែសមុទ្រឈើដូចនៅមណ្ឌលគិរី និងពពកហោះលើភ្នំបូកគោ។ ថ្មដានៅពេលព្រឹ...
ប៉ោយប៉ែតជាច្រកព្រំដែនធំជាងគេរវាងកម្ពុជានិងថៃ ហើយក៏ច្រកសេដ្ឋកិច្ចដ៏សំខាន់មួយដែរ។ នៅទីនេះ អ្នកស្រុកភាគច្រើនជាអ្នកលក់ដូរនៅក្នុងផ្សាររ៉ុងក្លឿ ដែលស្ថិតនៅក្នុងដីថៃ នឹងអ្នកដឹកជញ្ជូនទំនិញផ្សេងៗដែល ត្រូវឆ្លងកាត់ច្រកនេះ។ ក្នុងរយៈពេលចុងក្រោយនេះ មានសំណង់ជាច្រើនដែលកើតដុះដាលដូចផ្សិត មានទាំងកាស៊ីណូ សណ្ឋាគារ ឃ្លាំង...
ក្នុងនាមជាខេត្តល្បីខាងផលិតក្អមឆ្នាំងនិងគ្រឿងប្រើប្រាស់មានគុណភាពល្អធ្វើអំពីដី ខេត្តកំពង់ឆ្នាំង អាចមានប្រវត្តិឈ្មោះជាប់ទាក់ទងនឹងមូលហេតុខាងលើ។ ក្រៅពីលក្ខណៈពិសេសនេះ ខេត្តនៅមានសំណល់ បុរាណវត្ថុដ៏ច្រើននៅតំបន់កំពង់លែងជាអាណាខេត្តពីដើម។ ដោយខេត្តនៅជាប់ជួរភ្នំក្រវាញ សក្ដានុពល ទេសចរណ៍ក៏មានច្រើនកន្លែងដែលធ្វើឱ្យខេ...
ច្រកមួយនេះមិនសូវមានសកម្មភាពទេថ្វីត្បិតតែវាជាច្រកអន្តរជាតិក៏ដោយ។ នៅត្រើយម្ខាងនៃទន្លេមានច្រកក្អមសំណដែលស្ងប់ស្ងាត់ដូចគ្នា។ ច្រកអន្តរជាតិនេះក៏មិនទាន់មានសំណង់កុះករដូចច្រកដទៃទេ។
ខេត្តដែលមានវ័យចំណាស់ជាងគេក្នុងចំណោមខេត្តរាជធានីទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា ដោយមានភ្នំដា ជាភស្តុតាង។ ទឹកដីដ៏យូរលង់នេះសំបូរទៅដោយធនធានប្រវត្តិសាស្រ្តជាច្រើនដែលទាក់ទងនៅសម័យ អាណាចក្រភ្នំ និងសម័យចេនឡា ដែលទីនេះត្រូវបានគេស្គាល់ថា ជាចេនឡាទឹក ហើយក៏ជាដើមកំណើត នៃអាណាចក្រខ្មែរបុរាណដែរ។ ខេត្តមានប្រាសាទបុរាណជាច្...
ខេត្តកំពង់សឺ្ពសិ្ថតនៅក្នុងតំបន់ខ្ពង់រាបជើងភ្នំក្រវាញ ដែលធ្វើឱ្យមិនសូវសម្បូរទឹកភ្លៀង ប៉ុន្តែជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេ។ ជាខេត្តដែលនៅជិតរាជធានីជាងគេទី២បន្ទាប់ពីខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ មានសក្ដានុពលសេដ្ឋកិច្ចធំធេងផ្នែកកម្លាំងពលកម្មក្រោមការវិនិយោគធំៗពិបរទេស ជាពិសេស វិស័យសហគ្រាសកាត់ដេរ។ ដំណាំឧស...
ច្រកព្រំដែនអូរស្មាច់ជាច្រកអន្តរជាតិមួយរវាងកម្ពុជាថៃ ដែលតាមច្រកនេះគេច្រើនចេញទៅព្យាបាលជំងឺនៅខេត្តសុរិន។ នៅទីនេះក៏ប្រជុំដោយសណ្ឋាគារ និងកាស៊ីណូជាច្រើនផងដែរ។
កណ្ដាលគឺជាខេត្តមួយក្នុងចំណោមខេត្តដែលស្ដុកស្ដម្ភជាងគេក្នុងប្រទេស។ ខេត្តមានប្រជាជនប្រមាណ ជាង១លាននាក់ និងផ្ទៃដីជិត៣៦៦០ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជនខ្ពស់លំដាប់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ។ ប្រជាជនភាគច្រើនក្នុង ខេត្តប្រកបរបរធ្វើស្រែ និងធ្វើការតាមរោងចក្រនានា។ ក្រៅពីនេះ អ្នករស់នៅតាមដងទន្លេមានរបរធ្...
នេះគឺជាច្រកព្រំដែនទ្វេភាគីកម្ពុជាថៃ ដែលជាច្រកសេដ្ឋកិច្ចនាំទំនិញចេញចូល ពីខេត្តបាត់ដំបង ស្រុកសំពៅលូនទៅប្រទេសថៃ។ នៅទីនេះ ក៏មានឃ្លាំង និងផ្ទះសំណាក់ដែរ ប៉ុន្តែមិនទាន់មានភាពអ៊ូអរខ្លាំងទេ។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាអាកាសយានដ្ឋានដែលដើរតួជាច្រកអន្តរជាតិ ដ៏សំខាន់ របស់កម្ពុជា។ កំណើនចរាចរនៅព្រលានយន្តហោះនៅកម្ពុជាឆ្លុះបញ្ចាំងពីកំណើនទេសចរនៅកម្ពុជា ជាពិសេសលទ្ធផលសេដ្ឋកិច្ចប្រកបដោយជោគជ័យដល់ឱកាសពាណិជ្ជកម្ម។ ទីផ្សារអាកាសចរណ៍កម្ពុជាបានកើនឡើងយ៉ាងរហ័ស ស្របនឹងការពង្រីក និងកែលម្អជាបន្តបន្ទាប់នៃអា...
រាជធានីភ្នំពេញ គឺជាទីដែលមានកេរ្តិ៍ឈ្មោះល្បីក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មានទីតាំងស្ថិតនៅប្រសព្វនៅទន្លេ៤ រួមមានទន្លេមេគង្គលើនិងក្រោម ទន្លេសាបនិងទន្លេបាសាក់ចំមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ និង វប្បធម៌ ដែលជាលំនៅដ្ឋានរបស់ប្រជាព...
ខេត្តត្បូងឃ្មុំធ្លាប់មានតាំងពីមុនសម័យលង្វែកមកម្ល៉េះ ហើយក៏ជាតំបន់នេះទាក់ទងដល់រឿងទុំទាវ។ ក្នុងសម័យក្រោយមកខេត្តនេះត្រូវបានកាត់បញ្ចូលជាខេត្តកំពង់ចាម លុះដល់ឆ្នាំ ២០១៣ ទើបកាត់ចេញជាខេត្តត្បូងឃ្មុំវិញ ទើបក្លាយជាខេត្តថ្មីជាងគេក្នុងពេលបច្ចប្បន្ន។ ប្រវត្តិឈ្មោះខេត្តនេះគឺត្រូវបានដំណាលថា មានដើមស្ពុងធំមួយដុះជាប់ន...
ខេត្តព្រៃវែងមានច្រកព្រំដែនថ្មីមួយគឺច្រកម៉ឺនជ័យ។ ច្រកអន្តរជាតិថ្មី។ ថ្វីត្បិតច្រកនេះមិនទាន់ដំណើរការដោយសារ វិបត្តិកូវីដ១៩ ប៉ុន្តែតទៅអនាគតនឹងដើរតួជាច្រកសំខាន់សម្រាប់ទេសចរអន្តរជាតិ។ ច្រកនេះមិនទាន់មានសំណង់ធំដុំឡើយ នៅជុំវិញនោះ។
2024 © Royal Academy of Cambodia