ថ្វីត្បិតតែខេត្តកែបជាខេត្តតូចបំផុតរបស់ប្រទេសកម្ពុជា មានវិសាលភាពត្រឹម ៣៥២គីឡូម៉ែត្រការ៉េ ប៉ុន្តែជាខេត្តប្រកបដោយសក្ដានុពលទេសចរណ៍ធំធេង។ ខេត្តទើបបង្កើតឡើងនាឆ្នាំ ២០០៨ ដោយបំបែក ចេញពីខេត្តកំពត មានតែស្រុកដំណាក់ចង្អើរមួយ និងក្រុងកែប មួយតែប៉ុណ្ណោះ។ ខេត្តកែបជាខេត្តទេសចរណ៍ តាំងពីសម័យសង្គមរាស្ត្រនិយម និងជាខេត្ត...
ផ្សារក្តាមនៅកែបគឺជាទីកន្លែងលក់ម្ហូបសមុទ្រស្រស់ៗ ជាទីឆ្ងាញ់ពិសាក្រៃលែង។ នៅទីនេះគេអាចរក ទិញមិនត្រឹមតែក្ដាមប៉ុណ្ណោះទេ គឺមានលក់បង្គា មឹក និងសត្វសមុទ្រផ្សេងៗទៀតដែលរស់រវើក ផងដែរ។ នៅទីនេះយើងអាចទិញរួចហើយ ជួលគេស្ងោរដោយតម្លៃសមរម្យ ដូចនេះយើងនឹងមានម្ហូប ដ៏ឆ្ងាញ់ពិសា ស្រស់ៗ ថ្មីៗ។ ក្រៅពីនេះក៏មានលក់នូវម្ហូបសមុទ្រ...
នៅតាមបណ្ដោយផ្លូវឆ្ពោះទៅកាន់ភ្នំវល្លិ៍ ព្រះវិហារធ្វើពីស៊ីម៉ង់តដ៏ធំមួយនៅវត្តកំពង់ត្រឡាច ភូមិ កំពង់ត្រឡាច ឃុំកែប ស្រុកកំពត ត្រូវបានប្រើប្រាស់ជាមន្ទីរសន្ដិសុខកាលពីជំនាន់ខ្មែរក្រហម។ អ្នកទោស ដែលជាប់នៅក្នុងមន្ទីរសន្ដិសុខនេះ ត្រូវខ្មែរក្រហមនាំយកទៅសម្លាប់នៅក្នុងរណ្ដៅធំៗចំនួនពីរក្នុងបរិវេណវត្ត និងនៅកន្លែងផេ្ស...
កោះទន្សាយគឺជារមណីយដ្ឋានធម្មជាតិមានឆ្នេរពីរដែលល្អបំផុតសម្រាប់ហែលទឹកកម្សាន្ត ប្រកបដោយទេសភាពសមុទ្រស្រស់អស្ចារ្យ។ ភ្ញៀវអាចទៅកាន់ទីនោះដែលជាកោះមួយក្នុងចំណោមកោះទាំង១៣នៅក្នុងដែនសមុទ្រខេត្ដ តាមកាណូត ដើម្បីសម្រាកលំហែ មុជទឹកសមុទ្រ។ នៅលើកោះនោះមានរុក្ខជាតិស្រស់ត្រកាល និងអាកាសធាតុត្រជាក់ស្រួល ចំណែកនៅលើវាលខ្សាច់ដ៏...
ភ្នំសរសៀជារមណីយដ្ឋានធម្មជាតិដ៏អស្ចារ្យ មានភ្នំតូចៗបី លាតសន្ធឹងក្នុងផ្ទៃដីសរុបប្រហែល ១.៥ គីឡូម៉ែត្រការ៉េ ហើយមានកម្ពស់ប្រហែល ៤០ ម៉ែត្រ។ នៅទីនោះមានល្អាងរូងភ្នំពីធម្មជាតិនេះ រួមមានដូចជា រូងភ្នំអាចម៍ប្រចៀវ រូងភ្នំដំរីស ដែលមានស្ថាបត្យកម្មកំពូលមួយគឺវាលស្រែ ១០០ ដែលបានលាក់បំពួនអាត្មាក្នុងរូងងងឹតនេះ។ ក្នុងចំណ...
ភ្នំវល្លិ៍ជាអតីតទីតាំងយុទ្ធសាស្រ្តយោធាដ៏រឹងមាំមួយរបស់ក្រុមខ្មែរក្រហមនៅភាគនិរតីប្រទេស ដែលបច្ចប្បន្នបានក្លាយជាតំបន់កសិទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍។ ទីនេះមានប្រវត្តិអតីតមេបញ្ជាការខ្មែរក្រហមឈ្មោះ ឈូក រិន បានបញ្ជាឱ្យបាញ់សម្លាប់ចំណាប់ខ្មាំងបរទេស៣នាក់ ក្នុងនោះមាន ជនជាតិស្ត្រាលី បារាំង និងអង់គ្លេសនៅទីនោះ។ តំ...
ឆ្នេរកែបជាទីលំហែមានទឹកសមុទ្រនៅជិតទីក្រុងភ្នំពេញជាងគេ បើធៀបទៅទីដទៃដូចជា ខេត្តព្រះសីហនុជាដើម។ ទេសចរណ៍ជាតិនិងអន្តរជាតិអាចចំណាយពេលធ្វើដំណើរពីភ្នំពេញមកត្រឹមបីបួនម៉ោងក៏អាចមកដល់ ហើយបន្ទាប់ពីកម្សាន្តរួច អាចវិលត្រឡប់ទៅភ្នំពេញវិញបាន។ បើទោះបីជាតាមប្រវត្តិ គឺជាឆ្នេរសិប្បនិមិត្តដែលកើតដោយការដឹកខ្សាច់មកចាក់ក្នុងសម...
ឧទ្យានមានផ្ទៃដី ៩.០០០ ហិកតានេះ ជាឧទ្យានតែមួយគត់ដែលស្ថិតនៅក្នុងទីរួមខេត្ត មានទិដ្ឋភាពដ៏ស្រស់ត្រកាលនៃឆ្នេរខ្សាច់មាត់សមុទ្រនិងព្រៃកោងកាង។ ទីនេះបានដើរតួជាជម្រកធម្មជាតិដ៏សំខាន់សម្រាប់សត្វព្រៃ ដូចជាចតុប្បាទបក្សាបក្សីសម្បូរបែបប្រកបដោយជីវសាស្ត្រចម្រុះ និង សោភណភាពទេសភាពស្រស់បំ...
បន្តដំណើរពីកោះទន្សាយ ៥ គម. យើងអាចទៅដល់កោះពោធិ តាមកាណូត។ ពិតណាស់ថាកោះពោធិ៍ស្ថិតនៅឆ្ងាយជាងកោះទន្សាយពីរដង ប៉ុន្តែទេសចរ អាចត្រូវចំណាយដល់ទៅបីដងដើម្បីទៅកាន់ទីនោះ។ កោះពោធិ គឺជាកោះមួយ ដែលមានទេសភាពស្រស់ស្អាត អាចត្រូវ នឹងចំណង់ចំណូលចិត្តរបស់ទេសចរ ដែលនិយមបែបអេកូទេសចរណ៍ ហើយវា ក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស...
ក្នុងទ្រង់ទ្រាយជាឆ្នេរនេសាទ ឆ្នេរអង្កោលបង្ហាញនូវសម្រស់ទាក់ភ្នែកមួយបែប ប្រកបដោយឆ្នេរខ្សាច់ពណ៌ស្ករត្នោតនិងដើម ដូងដុះរៀងតាមឆ្នេរ។ ឆ្នេរខ្សាច់ពណ៌ស្ករត្នោតប្រវែង ៣០០ ម៉ែត្រក្រាលភ្ជាប់វាលស្មៅបៃតងខ្ចីអមដោយព្រៃដូងរាប់រយដើមដុះរៀងតាមឆ្នេរ ជាទីឋានលម្ហែគយគន់ផ្ទៃសាគរឆ្ងាយដាច់កន្ទុយភ្នែក និងស្រូបយកខ្យល់អាកាសបរិសុ...
ការលំហែកម្សាន្តនៅសួនសត្វមេអំបៅពិតជាធ្វើឲ្យអារម្មណ៍ទេសចរស្រស់ថ្លា ព្រោះមានអាកាសធាតុល្អ អមទៅដោយទេសភាពយ៉ាងស្រស់ត្រកាលគ្មានពីរ។ បរិវេណសួនទាំងមូលរំលេចដោយសួនផ្កាគ្រប់ប្រភេទចម្រុះពណ៌ សួនចិញ្ចឹមមេអំបៅ អាងចិញ្ចឹមត្រី និងទ្រុងចិញ្ចឹមដង្កូវនាង។ ទីនោះក៏មានអាហារដ្ឋានសម្រាប់បម្រើសេវាដល់ភ្ញៀវយ៉ាងសមរម្យផងដែរ។ សួនមេ...
រមណីយដ្ឋានធម្មជាតិភ្នំពោនមានទីតាំងស្ថិតនៅជិតបង្កើយនិងឆ្នេរសមុទ្រ ដែលមានលក្ខណៈអំណោយផលល្អដល់ភ្ញៀវទេសចរក្នុងការកម្សាន្ត និងថតផ្ដិតយករូបភាព។ ទីនេះមានទេសភាពធម្មជាតិ ព្រៃព្រឹក្សាស្រស់បំព្រង ព្រមទាំងមានឆ្នេរខ្សាច់ មាត់សមុទ្រល្អស្អាត។ នៅក្នុងបរិវេណវត្តនេះ មានសង់នូវ ព្រះពុទ្ធរូបមួយព្រះអង្គ ដែលគេហៅថា ទ្រង់វិត...
2024 © Royal Academy of Cambodia