ទន្លេវ៉ៃកូ គឺជារមណីយដ្ឋានធម្មជាតិមួយជាប់ទីរួមខេត្តស្វាយរៀង ហើយក៏ ជាប្រភពទឹកប្រើប្រាស់ នៃទីរួមខេត្តនេះផងដែរ។ ថ្វីត្បិតតែគេហៅវាថាទន្លេ តាមពិតវាជាបឹងដ៏ធំមួយ ចាប់តាំងពីស្រុកមេសាង ខេត្តព្រៃវែងមក។ តាមផ្លូវមាត់ទន្លេនេះ គេអាចឃើញវាលបឹងធំល្វឹងល្វើយ ប្រកបដោយទឹកច្រើន ដែលអាចធ្វើពិធីប្រណាំងទូកងបានទៀតផង។ មានអ្នកស្...
នៅក្បែរបរិវេណមន្ទីរសន្ដិសុខធ្លកជិតវត្តធ្លក មានរណ្ដៅកប់សាកសពរួមចំនួន៤១រណ្ដៅ ប៉ុន្ដែ មានតែរណ្ដៅ៣ប៉ុណ្ណោះដែលត្រូវបានគាស់កាលពីឆ្នាំ១៩៨២។ ឆ្អឹងសាកសពចំនួន៩៣២នាក់ដែល ប្រជាជនគាស់បានពីរណ្ដៅទាំង៣ ត្រូវបានយកទៅតម្កល់នៅក្នុងមន្ទីរបូជនីយដ្ឋានវត្តធ្លក ដែលមានចម្ងាយ ប្រហែល១គីឡូម៉ែត្រពីកន្លែងគាស់សាកសព។ សាក្សីមិនស្គាល...
តំបន់នេះជាអតីតៈបុរាណស្ថានតាំងពីសម័យបុរេអង្គរមក ហើយក្រោយមកនៅសម័យអង្គរនាចុងស.វ.ទី១០ មានការរៀបចំនិងសង់ប្រាសាទបន្ថែមទៀត។ ទីតាំងនេះធ្លាប់ជាទីតាំងដើមរបស់បដិមាមួយចំនួនដូចដូចជា ព្រះគណេស ព្រះសិវ(រចនាបថកោះកេរ) គោនន្ទិ ផ្តែរសម័យបុរេអង្គរ (រចនាបថព្រៃក្មេង) និងសសរពេជ្រសម័យអង្គរ(រចនាបថកោះកេរ) សិលាចារឹកលេខK69,K70,...
រហូតមកដល់ឆ្នាំ១៩៩៥ ចៅអធិការវត្តបឹងរ៉ៃបានប្រើប្រាស់កុដិធំចំនួន២កន្លែងដែលខ្មែរក្រហម ធ្លាប់បានប្រើប្រាស់ធ្វើជាមន្ទីរសន្ដិសុខធំជាងគេប្រចាំស្រុកស្វាយជ្រុំ ធ្វើជាកុដិសម្រាប់ព្រះសង្ឃគង់ដដែល ហើយនៅឆ្នាំ១៩៨២ ឆ្អឹងលលាដ៏ក្បាលសាកសពចំនួន៣៣០ ដែលគាស់ចេញពីរណ្ដៅកប់សាកសពរួមមួយ ចំនួនក្នុងចំណោមរណ្ដៅសាកសពទាំង២៨រណ្ដៅដែលស្...
ថ្វីត្បិតតែច្រកព្រំដែននេះ មិនមានសកម្មភាពខ្លាំងដូចជាច្រកបាវិតក៏ដោយ វាជាច្រកសេដ្ឋកិច្ចមួយដែរ ជាមួយនឹងប្រទេសវៀតណាម។ នៅទីនេះ ប្រជុំដោយសណ្ឋាគារ និងកាស៊ីណូ ព្រមទាំងមានរមណីយ ដ្ឋានបែបអន្តរជាតិទៀតផង។
ទឹកវិលជាតំបន់កម្សាន្តបែបលក្ខណៈគ្រួសារ ដែលមានបឹងមួយដ៏ធំដែលអាចឱ្យភ្ញៀវអញ្ជើញមកជិះទូកលេង និងគយគន់មើលទេសភាពដ៏ខៀវស្រងាត់ជុំវិញបឹងនេះ។ ថ្វីត្បិតតែមនុស្សភាគច្រើនយល់ថាទីនេះជាបឹង តាមការពិតវាជាព្រែកមួយដែលមានប្រភពតាំងពីខ្ពង់រាបខេត្តត្បូងឃ្មុំ កាត់ស្រុកកំចាយមារ ទើបមកដល់ រមាសហែក ហើយហូរចាក់ដល់ទៅប្រទេសវៀតណាម។ ទឹកវ...
វត្តមានប្រវត្តិតាំងពីយូរលង់ ដោយមានសល់ព្រះវិហារកសាងក្នុងសម័យទសវត្សឆ្នាំ១៩៦០ ហើយមានព្រៃព្រឹក្សាតូចធំនិងសំណង់ថ្មីជាច្រើន។ វត្តត្រូវបានស្នើជាវត្តទេសចរណ៍សម្រាប់ខេត្ត។
គម្រោងទីក្រុងសៀងហៃ កំពុងសាងសង់ឡើងនៅក្នុងទឹកដីវិនិយោគរបស់ក្រុមហ៊ុនសៀងហៃ រីហ្សតនាព្រំប្រទល់ កម្ពុជាវៀតណាម។ គម្រោងនេះ គឺសាងសង់ឡើងសម្រាប់ទទួលភ្ញៀវជាតិ និង អន្តរជាតិ។ ក្រុមហ៊ុនមានគោលដៅបង្កើត«ពិភពសប្បាយគ្មានដែនកំណត់» ដែលនៅទីនោះរួមមាន កាស៊ីណូ, ខុនដូ, សណ្ឋាគារ ដែលបំពាក់ដោយបរិក្ខាទំនើបៗ។ នៅពេលអនាគតរីស៊ត នឹងម...
នៅទីតាំងនោះមានមន្ទីរបូជនីយដ្ឋានមួយដែលមានកំពូលស្រួច រៀបជាថ្នាក់ៗ ព័ទ្ធជុំវិញដោយកពា្ចក់។ ឆ្អឹងលលាដក្បាលត្រូវរៀបនៅថ្នាក់ខាងលើ។ ឆ្អឹងស្មងដៃ ស្មងជើង និង ឆ្អឹងផេ្សងៗទៀតត្រូវរៀបនៅថ្នាក់បន្ទាប់ ហើយច្រវ៉ាក់ ខ្នោះ និងសម្លៀកបំពាក់ត្រូវរៀបនៅថ្នាក់ក្រោម បង្អស់។ នៅក្បែរមន្ទីរបូជនីយដ្ឋាននេះ មានរណ្ដៅកប់ សាកសពរួមចំន...
បឹងដូនទយ បានក្លាយទៅជាទីកន្លែង លំហែកាយងួតទឹកលេងកម្សាន្ត របស់ពលរដ្ឋនៅខេត្តស្វាយរៀង ពីព្រោះនៅចំណុចស្ពានបង្ហៀរទឹកបឹងដូនទយនេះ ពិតជាមានភាព ទាក់ទាញគួរឲ្យចង់ទស្សនា និងងួតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ តំបន់ដូនទយនេះ មានផ្ទៃបឹងធំធេង ហើយមានខ្យល់អាកាសបរិសុទ្ធ និងមានទឹកថ្លាល...
ជាប្រាសាទទោលមួយសង់នៅលើទួលក្បែរស្ទឹង ដែលសព្វថ្ងៃស្ទឹងនេះគឺជាបន្ទាត់ព្រំដែនរវាងកម្ពុជា និងប្រទេសវៀតណាម។ ប្រាសាទនេះខូចខាតអស់ច្រើន សល់តែជញ្ជាំង មានច្រកចូលពីទិសខាងកើត លំអដោយទ្វារបញ្ឆោត៣ ប្រាសាទនេះសាងឡើងឧទ្ទិសដល់ព្រះវិស្ណុ សម័យអង្គរ យោងតាមផ្តែរប្រាសាទនេះ ដែលស្ថិតក្នុងរចនាបថព្រៃក្មេង។ បូជនីយដ្ឋានបុរេអង្គរន...
ច្រកព្រំដែនបាវិត ជាច្រកអន្តរជាតិធំជាងគេជាមួយនឹងប្រទេសវៀតណាម។ ច្រកនេះក៏ជាច្រក សេដ្ឋកិច្ចធំមួយដែរក្នុងការធ្វើពាណិជ្ជកម្ម។ នៅក្រុងបាវិត មានតំបន់សេដ្ឋកិច្ចពិសេស ប្រជុំដោយរោងចក្រ សណ្ឋាគារ និងកាស៊ីណូ ព្រមទាំងមានរមណីយដ្ឋានបែបអន្តរជាតិជាច្រើនទៀត។
ឆ្អឹងអវៈយវៈ និងឆ្អឹងលលាដ៏ក្បាលចំនួន៤២៥ ត្រូវបាននាំយកទៅដាក់តម្កល់នៅក្នុងមន្ទីរបូជនីយ ដ្ឋានមួយដែលស្ថិតនៅក្នុងបរិវេណវត្តកំពង់អំពិល។ នៅឆ្នាំ១៩៩២ មន្ទីរនេះត្រូវបានសាងសង់ឡើងដោយមានជញ្ជាំងធ្វើពីបេតុង ដំបូលប្រក់ក្បឿង និងហ៊ុំពទ្ធ័ទៅដោយកំពែងថ្ម។
ខេត្តស្វាយរៀងបង្កើតឡើងនាឆ្នាំ១៩២២ ដោយពួកអាណានិគមបារាំងដែលប្រមូលខេត្តស្រុកតូចៗ នៃរដ្ឋបាលខ្មែរពីមុន រួមមាន ស្វាយទាប រំដួល រមាសហែក ផ្នែកមួយនៃខេត្តរោងដំរី និងខេត្តបាភ្នំ ក្នុងគោលបំណងចង់ឱ្យងាយស្រួលគ្រប់គ្រងរដ្ឋបាលខេត្តនិងប្រមូលពន្ធអាករដាក់ឃ្លាំងព្រះរាជទ្រព្យនៅខេត្តបាភ្នំ។ បារាំងបានធ្វើការប្រជុំនៅឃុំក្រោល...
ជាទីកន្លែងសក្ការៈប្រកបដោយជំនឿមុតមាំរបស់អ្នកស្រុកជិតឆ្ងាយ។ វត្តនេះល្បីល្បាញដោយភាពសក្ដិសិទ្ធនៃបារមីព្រះពុទ្ធរូប ដែលអ្នកបន់ស្រន់តែងសមប្រកបក្រោយពីបានមកបួងសួងនៅទីនេះ។ ក្នុងបរិវេណវត្តមានស្រះដ៏ធំ ព្រះវិហារ និងកុដិចាស់ពីសម័យមុនផងដែរ។ វត្តត្រូវបានចាត់បញ្ចូលជាវត្តទេសចរណ៍ក្នុងខេត្ត។
រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ ជាទីចាប់អារម្មណ៍របស់អ្នកទេសចរជាតិ និងអន្តរជាតិ ដោយមានអាហារពិសេសប្រចាំតំបន់គឺ«សម្លផ្សិតប្រចាក់ និងបបរផ្សិតប្រចាក់» ។ អាហារដ្ឋាននៅទីនោះមានមុខម្ហូបប្រើបន្លែធម្មជាតិ ត្រី សាច់ សុទ្ធសឹងជារបស់ប្រជាសហគមន៍ព្រៃឈើចម្ការកូនគគីរ។ រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ មានព្រៃធម្មជាតិទំហំ៤០៤...
មន្ទីរបូជនីយដ្ឋានមួយក្បែរវត្តឫស្សីសាញ់ មានតម្កល់ឆ្អឹងលលាដ៏ក្បាលប្រហែល១០០០។ អដ្ឋិធាតុទាំងអស់នេះត្រូវបានថែរក្សាការពារយ៉ាងល្អ ទោះជាមន្ទីរបូជនីយដ្ឋានមួយនេះមានសភាពទ្រុឌទ្រោមណាស់ទៅហើយក៏ដោយ។ សាក្សីនិយាយថា មានរណ្ដៅសាកសពចំនួន៣ ដែលត្រូវបានគាស់នៅក្នុងឆ្នាំ១៩៨២ ហើយ អដ្ឋិធាតុត្រូវបានយកទៅតម្កល់នៅក្នុងមន្ទីរបូជនីយ...
ក្នុងវត្តនេះមានសំណង់ថ្មីៗជាច្រើនដូចជារូបព្រះបដិមារដែលមានកម្ពស់ជាង២០ម៉ែត្រ ព្រះវិហារដ៏វិចិត្រ គួរជាទីជ្រះថ្លាដល់ពុទ្ធបរិស័ទជិតឆ្ងាយ។ វត្តត្រូវបានស្នើជាវត្តទេសចរណ៍សម្រាប់ខេត្ត។
2024 © Royal Academy of Cambodia