ភ្នំសំបុកមានកម្ពស់ប្រមាណ ៧០ម៉ែត្រ និងមានចម្ងាយប្រហែល៣០០ម៉ែត្រពីផ្លូវធំ។ ភ្នំមួយនេះគ្របដណ្ដប់ដោយដើមឈើច្រើនប្រភេទ ដែលមានដាក់ស្លាកឈ្មោះវិទ្យាសាស្ត្រ ហើយក៏មានជណ្ដើរនិងផ្លូវបេតុងឡើងទៅដល់វាលនៅជាន់ខាងលើ។ សំណង់លើកំពូលភ្នំនេះមានប្រាសាទតូចមួយ ផ្ទះ និងខ្ទម ដែលជាទីស្នាក់អាស្រ័យសម្រាប់ព្រះសង្ឃ អ្នកបួស និងដូនជី។...
ប្រាសាទបន្ទាយសៀម ឬបន្ទាយសៀមកាត់សក់ កសាងឡើងអំពីថ្មបាយក្រៀម ក្នុងរជ្ជកាលស្តេច៣ព្រះអង្គ នៅសម្ភុបុរ (ព្រះនាងនីពេន្រ្ទទេវី, ព្រះនាងជេស្ថារ្យ, ព្រះនាងជយេន្រ្ទភា)។ ប្រាសាទនេះខូចខាតជាទម្ងន់ដោយតួប្រាសាទទាំងមូលបានខូចខាតដោយសារការជីកកកាយរបស់មនុស្ស។ ទោះបីជាតួប្រាសាទត្រូវបានខូចខាតទាំងស្រុង តែប្រាសាទនេះ នៅសេសសល់កំ...
ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនារដូវប្រាំងក្នុងដងទន្លេដែលមានទីតាំងទល់មុខវត្តព្រះវិហារសសរ១០០ គឺជាទីកម្សាន្តរបស់ទេសចរ ដែលធ្វើដំណើរមកទស្សនាវត្តសសរ១០០រួចហើយ។ នៅទីនេះមានតូបជាច្រើនសង់លើទឹករាក់ៗដែលមានសភាពជាទឹកជួរដូចនៅកាំពីដែរ។ ទេសចរអាចងូតទឹកនិងភ្លក់រសជាតិត្រីទឹកសាបធំៗដូចជាត្រីក្អែក ត្រីបាវ៉ាត្រីគ្រុំជាដើម ដែលផ្ដល...
វិមានអនុស្សាវរីយ៍ ២ធ្នូ ត្រូវបានកសាងឡើង ដើម្បីរំលឹកអនុស្សាវរីយ៍នៃការបង្កើតឡើងនូវ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយ សម្ដេច ហេង សំរិន។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅទីតាំងភូមិសាស្រ្តនៃវិមានអនុស្សាវរីយ៍នេះ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាថ្ងៃនាំទៅដល់ការផ្ដួលរំលំរបបខ្...
ដំណើរតាមទូកទៅកោះព្រហ្មចារីយ៍ទេសចរអាចគយគន់ទេសភាពទន្លេ ប្រជុំកោះខ្សាច់និងរុក្ខជាតិមានឫសដ៏រឹងមាំសម្រាប់ទប់ទល់នឹងកម្លាំងទឹកហូរ និងសត្វកម្រជាច្រើន ដូចជា សត្វផ្សោត សត្វក្ដាន់ជាដើម។ កោះមានឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាតដូចនារីក្រមុំព្រហ្មចារីយ៍ កំពុងគ្រប់គ្រងដោយ «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ»។...
សហគមន៍ទេសចរណ៍នេះមានបណ្ដុំទេសភាពនៃព្រៃឈើស្រស់ស្អាតដុះអមសងខាងព្រែក ទឹកថ្លាហូរតិចៗមិនដាច់ដ៏ត្រជាក់ស្រេង ដីចម្ការដំណាំបៃតងខ្ចីនៅជុំវិញ ដែលជាទីតាំងដ៏ល្អសម្រាប់លម្ហែកាយ និងស្ទូចត្រី។ ភ្ញៀវចុះពីផ្លូវជាតិចម្ងាយតែជាង ១ គីឡូម៉ែត្រ ប៉ុណ្ណោះនឹងទៅដល់ហើយ។ ព្រៃឫស្សី ស្មៅ និងដើមឈើខ្ពស់ៗដុះស្រោងអមផ្លូវចូល។ ទីនេះមានត...
មន្ទីរវប្បធម៌ខេត្តក្រចេះ គ្រោងរៀបចំផ្ទះសសរ ១០០ ធ្វើជាសារមន្ទីរខេត្តនៅពេលខាងមុខ។ កន្លងមកមន្ទីរបានធ្វើការប្រមូលវត្ថុបុរាណពីវត្តចំណាស់ៗជាច្រើននិងវត្ថុបុរាណដែលបានបាក់បែកពីទីទួលប្រាសាទនានា ដែលមានអាយុកាលរាប់រយឆ្នាំ យកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តដើម្បីដាក់តាំងបង្ហាញជូនភ្ញៀវទេសចរជាតិនិងអន្...
កោះទ្រង់ជាកោះនៅលើទន្លេមេគង្គទល់មុខនឹងទីរួមខេត្ត។ អ្នកទស្សនាត្រូវធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គតាមទូកដទៅកាន់ទីនោះ ដែលអាចឱ្យគេស្គាល់ពីជីវភាពរស់នៅនៃអ្នកចម្ការ ដើមឈើធំៗ ទេសភាពទន្លេនៅជុំវិញនិងខ្យល់អាកាសដ៏បរិសុទ្ធ។ ទេសចរនឹងទទួលបានការស្វាគមន៍ពីសំណាក់សហគមន៍ ដោយមានសេវាហូបចុក នឹងស្នាក់នៅទីនោះផងដែរ។ លក្ខណៈពិសេសម...
ខុសពីប្រាសាទល្បើកស្រុតដែលនៅតំបន់ជាមួយគ្នានោះ ប្រាសាទនេះនៅមានរូបរាងនៅសល់ខ្លះ រួមមានប្រាង្គមួយធ្វើពីឥដ្ឋប្រកបដោយក្បូរក្បាច់រចនាដ៏រស់រវើកមានរចនាបថសំបូរ ថ្វីត្បិតតែមានការជីកគាស់កកាយហើយមែន។ សំណល់មេទ្វារមួយធ្វើពីថ្មភក់នៅអែបជញ្ជាំងឥដ្ឋ ដែលនៅសល់ក្រោយពីដំបូលបានរលំបាក់បែកអស់។ ចំណែកសសរពេជ្រនិងផ្ដែរបាត់បង់អស់។...
ទំនប់ទឹកមួយនេះស្ថិតនៅមិនឆ្ងាយពីទីរួមស្រុកស្នួលបានក្លាយទៅជារមណីយដ្ឋានពេញនិយមរបស់អ្នកស្រុក ដោយមានការសង់ជាតូបទទួលទេសចរជិតឆ្ងាយជាច្រើន។ ទីនេះមានទឹកច្រើនតាមរដូវកាលអាចឱ្យការចូលទៅកម្សាន្តមានភាពអ៊ូអរ ជាពិសេសនៅរដូវបុណ្យទាននានា។
ទួលឥដ្ឋធំមួយមានបល្ល័ង្កធ្វើអំពីថ្មភក់មួយ និងថ្មទ្រនាប់ជណ្ដើរដែលហាក់ដូចជាបញ្ជាក់ថា ប្រាសាទចាស់ពីមុនបែរមុខទៅទិសខាងកើតស្ថិតនៅជាប់ផ្លូវទៅស្រុកសំបូរ។ ចម្ងាយប្រមាណ១៥០ម៉ែត្រពីទីនេះមានត្រពាំងមួយស្ថិតនៅខាងកើត។ ទីកន្លែងស្ថិតនៅជាប់ផ្លូវមួយនេះក៏ជាទីដែលគេរកឃើញបល្ល័ង្កមួយ, ផ្តែរមួយ និងកុលាលភាជន៍ធំមួយដែលបាននាំយកទៅ...
បឹងកោះសុក្រមជារមណីយដ្ឋានធម្មជាតិមួយ ដែលរៀបចំឡើងនៅមាត់បឹងដ៏ធំល្វឹងល្វើយ ដោយមានទីកម្សាន្ត ព្រមទាំងមានលក់ម្ហូបអាហារដ៏ឆ្ងាញ់ពិសា។ ទីតាំងជាកម្មសិទ្ធិរបស់ ចម្ប៉ាពេជ្រគ្រូប ដែលមានឈ្មោះថា បឹងកោះសុក្រម ឬក៏ កោះសុក្រមទទួលទេសចរណ៍បែបធម្មជាតិ និងមានតូបពិសាអាហារជាច្រើនព័ទ្ធមាត់បឹង អាចហែលទឹកលេង ឬដើរលេងតាមស្ពានដ៏វែង...
ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រើយខាងជើង ត្រង់ឃុំចំបក់ មានភ្នំមួយខ្ពស់ទទុងនៅក្បែរមាត់ទន្លេនោះ ឈ្មោះ " ភ្នំសុពណ៌កាឡី " ជាភ្នំស័ក្ដិសិទ្ធិ។ រឿងព្រេងតំណាលពីភ្នំនេះ មានដំណើរដូចរឿងព្រះវិហារសសរ១០០ដែរ ខុសត្រង់ក្រពើឈ្មោះ សុពណ៌កាឡី និងក្រពើឈ្មោះ " នាងឱរ៉ៃ " នៅទន្លេតូច ត្រង់កំពង់វត្តមហាលាភ ជាក្រពើរបស់លោ...
វត្តមញ្ចសិលា ថ្មគ្រែ មានឈ្មោះជាភាសាបាលី និងភាសាខ្មែរជាការបកប្រែផ្ទាល់។ ជាភាសាបាលី មញ្ច = គ្រែ ឯ ពាក្យ សិលា គឺ ថ្ម។ វត្តចំណាស់មួយនេះ មានភាពល្បីល្បាញ ដោយនៅច្រាំងទន្លេមុខវត្ត មានដុំថ្មមួយ ដែលជាសិលាចារឹក លេខ K.122។ ក្រៅពីនេះ ក្នុងទីវត្តមានសំណល់ បល្ល័ង្កនិងបំណែកផ្ដែរ ព្រមទាំងជាទីតាំង ដែលជាប្រភពសិលាចារឹកព...
ប្រាសាទឯកោកណ្ដាលព្រៃចម្ងាយប្រមាណជាងមួយគីឡូម៉ែត្រពីផ្លូវភូមិ។ តាមឯកសាររបស់ CISARK ប្រាសាទនេះមាន៖ ប្រាង្គបីធ្វើពីឥដ្ឋបែរមុខទៅកើតនិងប្រាង្គមួយទៀតធ្វើពីឥដ្ឋបែរមុខទៅជើង។ ខ្លោងទ្វារកំពែងធ្វើពីឥដ្ឋនៅខាងកើតនិងប្រាង្គមួយទៀតធ្វើពីឥដ្ឋបែរទៅខាងលិច។ ប្រាសាទនេះមានលក្ខណៈពិបាកពិពណ៌នាពីរូបរាងដោយឯកសាររបស់លោក H. Parme...
វត្តរកាកណ្ដាលចាស់ សាងសង់នៅក្នុងសតវត្សទី ១៨ ដែលមានព្រះវិហារឈើបុរាណ ចំណាស់ប្រមាណជាង២០០ឆ្នាំ ជាទីដែលទេសចរជាតិនិងអន្តរជាតិមិនគួររំលង។ ព្រះវិហារឈើបុរាណនេះ ដែលបានជួសជុលឡើងវិញរួចនេះ មានរំលេចទៅដោយ ក្បាច់ក្បូរយ៉ាងវិចិត្រធ្វើឡើងពីឈើគ្រញូង និងតាត្រាវ ជាពិសេស ក្បាច់ផ្កាភ្ញីនៅតាមហោជាង។ ប្រជាពលរដ្ឋនិងអ្នកទេសចរមាន...
កាំពីជាឈ្មោះភូមិមួយដែលមានទីតាំងខាងកើតច្រាំងទន្លេមេគង្គខាងជើងក្រុងក្រចេះ។ ក្រៅពីរមណីយដ្ឋានកាំពីដ៏ល្បីល្បាញ ទីនេះក៏កន្លែងល្អនិងនៅជិតបំផុតពីរាជធានីដែលអាចទស្សនាផ្សោតទន្លេមេគង្គដ៏កម្រ។ អន្លង់ផ្សោតកាំពីជាអន្លង់ដែលមានផ្សោតរស់នៅប្រហែល២០ក្បាល។ តំបន់ផ្សោតកាំពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដើម្បីស្វាគមន៍ភ្ញៀ...
ឆ្លូងភ្នំព្រះ គឺជាតំបន់វប្បធម៌ និងប្រវត្តិសាស្ត្រមួយនៅទីរួមស្រុកឆ្លូង។ មានអាស្រម និងព្រះពុទ្ធរូបដ៏ធំមួយ ដែលមនុស្សមកពីកន្លែងផ្សេងៗ បានទៅលេងកម្សាន្ត។ គេនិយាយថារូបសំណាកព្រះពុទ្ធនេះ ធ្វើពីឈើតាត្រាវ ដែលអណ្ដែតតាមទន្លេមេគង្គពីប្រទេសឡាវ ហើយមកជាប់នៅនឹងកំពង់ទឹកវត្តមួយ ដែលឥឡូវមានឈ្មោះថា វត្តសិលានទីឆ្លូង។ ឧបាសក...
ប្រាសាទតែមួយគត់ក្នុងខេត្តដែលអាចទៅដល់ដោយស្រួល បន្សល់រូបរាងតែជាគំនរឥដ្ឋបែកបាក់និងសំណល់ជញ្ជាំងតិចតួចគួរឱ្យសោកស្ដាយពន់ពេក។ ក្រៅពីនេះក្នុងខេត្តមានប្រាសាទដទៃទៀតដែលនៅកប់ក្នុងទីឆ្ងាយមិនទាន់មានផ្លូវធ្វើដំណើរទេសចរណ៍ទៅដល់ដោយស្រួលបានដូចជាប្រាសាទល្បើកស្រុត ប្រាសាទព្រះធាតុខ្វាន់ពីរជាដើម។ លោកយាយដែលជាអ្នកនៅថែរក្សាអ...
ព្រែកមួយដែលមានទឹកថ្លាយង់នារដូវប្រាំង អមដោយទេសភាពព្រៃព្រឹក្សាដុះអមសងខាងព្រែកយ៉ាងស្រស់ស្អាត និងមានដើមឫស្សីដោះទេរជាជួរនៅផ្នែកខាងលើនៃព្រែកយ៉ាងស្រស់ស្អាត ជារមណីយដ្ឋានដែលមាននាមថា ព្រែកតាព្រហ្មនោះហើយ។ ទេសចរមកកម្សាន្តទីនេះតែនៅរដូវប្រាំងតែប៉ុណ្ណោះ ព្រោះនៅរដូវវស្សាមានទឹកជន់ជោរមិនអាចចុះលេងបានទេ។ ភ្ញៀវទេសចរណ៍អា...
ទេសចរអាចទស្សនាពីចម្ងាយនូវបណ្ដុំទេសភាពធម្មជាតិនៃផ្ទៃទន្លេក្នុងរដូវប្រាំងមានភាពថ្លាឆ្លុះឃើញមុខ រុក្ខជាតិតូចធំមានស្លឹកពណ៌បៃតងស្រងាត់ដុះមាត់ច្រាំង ផ្ទាំងថ្ម និងដីរដិបរដុបលាយឡំគ្នាដោយអន្លើនៃដែនដីកោះនានា។ ដែនដីកោះនេះមានបណ្ដោយប្រហែល ៤០ គីឡូម៉ែត្រ និងទទឹងជិត ២ គីឡូម៉ែត្រនៃសហគមន៍អេកូទេសចរណ៍កោះផ្ដៅមានភូមិចំនួ...
2024 © Royal Academy of Cambodia