ស្តូបក្រាំងតាចាន់

ទីចុងបពា្ចប់របស់មន្ទីរអប់រំស្រុកត្រាំកក់របស់ខ្មែរក្រហម បានបន្សល់ទុកនូវរណ្ដៅសាកសពរួមចំនួន ២១រណ្ដៅ និងមានប្រជាជនចំនួន១០,០៤៥នាក់ស្លាប់ ព្រមទាំងអគារគុកចាស់ៗដែលពោរពេញទៅ ដោយខ្នោះឃ្នាងជាច្រើន។ សព្វថ្ងៃក្នុងបរិវេណអតីតមន្ទីរអប់រំស្រុកត្រាំកក់ មានរោងដាក់អដ្ឋិធាតុមួយ ធ្វើពីឈើទំហំទទឹង៣ម៉ែត្រនិង បណ្ដោយ៥ម៉ែត្រ និងសាលាឆទាន(សាលាសំណាក់) មួយធ្វើអំពីឈើ ទំហំ ៥ម៉ែត្រ និង៨ម៉ែត្រ សង់ឡើងដើម្បីប្រារឰពិធីបុណ្យប្រចាំឆ្នាំក្នុងភូមិ និងដើម្បីឧទ្ទិសមគ្គផលដល់អ្នកដែលបានស្លាប់ក្នុងមន្ទីរអប់រំ ស្រុកត្រាំកក់នេះ។ ចាប់តាំងពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០២ អដ្ឋិធាតុទាំងអស់ត្រូវប្ដូរពីអគារឈើដែល មានសភាពចាស់ទ្រុឌទ្រោម ទៅកាន់ទីតាំងអគារថ្មីធ្វើអំពីថ្ម ដែលផ្ដួចផ្ដើមកសាងដោយសមេ្ដច ជា ស៊ីម។ មណ្ឌលឧក្រិដ្ឋកម្ម ក្រាំងតាចាន់ ជា ស៊ីម មានខឿនទំហំ ១៥ម៉ែត្រក្រឡា តួស្ដូបទំហំ៥ម៉ែត្រ ក្រឡា និងកម្ពស់១២,៧០ម៉ែត្រ។ ថ្វីត្បិតតែមានអដ្ឋិធាតុ ច្រើនដាក់តម្កល់ក្នុងមន្ទីរបូជនីយដ្ឋាននេះ ប៉ុន្ដែនៅពេលក្រោយមកទៀត អដ្ឋិធាតុជាច្រើនត្រូវបានរកឃើញ និងគាស់ចេញពីក្នុងរណ្ដៅនាបរិវេណទីទួលក្រាំងតាចាន់។ តាមការស្រាវជ្រាវរបស់ក្រុមព្រះសុរិយា តារាភាពយន្តប្តីប្រពន្ធ ណុប ណែមនិងភរិយា គីម ណូវ៉ា ក៏ជាអ្នករងគ្រោះនៅតិនោះដែរ។

ទីតាំងនៅលើផែនទី