ភ្នំអណ្ដូងស្នេហ៍

ទីតាំងមួយមាននាមថា ភ្នំអណ្ឌូងស្នេហ៍ ដែលស្ថិតនៅតាមផ្លូវទៅច្រកដាក់ដាំ ជាតំបន់មានចម្ការស្រល់ និងភ្នំមួយដែលមានទេសភាពស្អាតគ្រប់រដូវកាលមិនថាប្រាំងឬវស្សា។ វាជាកន្លែងមួយអាចឱ្យអ្នកផ្តិតបានទេសភាពយ៉ាងស្រស់ត្រកាលជាមួយនឹងព្រៃ ភ្នំ វាលស្មៅ ដាច់កន្ទុយភ្នែក និងផ្លូវកាច់កុងបត់បែនយ៉ាងវែងអន្លាយដែលអ្នកអាចថតជាប់ពីកំពូលភ្នំ។ ភ្នំនោះពីមុនគេត្រូវដើរឡើងដោយជើងឬជិះម៉ូតូដោយលំបាក តែឥឡូវអាចឡើងរថយន្តតាមផ្លូវ ឈូសឆាយថ្មី រំលេចឱ្យចេញទស្សនីយភាពកាន់តែស្អាតទ្វេឡើង។

ទីតាំងនៅលើផែនទី