ទឹកធ្លាក់ព្រះនិម្មិត

រមណីយដ្ឋានទឹកជ្រោះព្រះនិមិត្តនេះកំពុងមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ដោយមានភ្ញៀវទេសចរជាច្រើនតែងតែនាំគ្នាទៅទស្សនាកម្សាន្តនិងគយគន់មើលផ្ទាំងទស្សនីយភាពទឹកជ្រោះព្រះនិមិត្តមិនដែលខានឡើយ។ ទឹកជ្រោះព្រះនិមិត្តស្ថិតនៅតាមដងទន្លេមេគង្គភាគខាងជើងនៃប្រទេសកម្ពុជា ជាប់ព្រំដែនជាមួយប្រទេសឡាវ។ ទឹកជ្រោះព្រះនិមិត្តឬទឹកជ្រោះសុភមិត្តជាកន្លែងដែលទឹកទន្លេមេគង្គហូរធ្លាក់យ៉ាងគំហុកមានកម្ពស់រហូតដល់ទៅ ២៦ ម៉ែត្រធៀបនឹងកម្ពស់ទឹកនៅទន្លេមេគង្គក្នុងទីរួមខេត្តស្ទឹងត្រែង។ នៅរដូវវស្សាពេលទឹកទន្លេឡើងខ្ពស់ដល់ចំណុចអតិបរមា ល្បឿនទឹកហូរមានកម្លាំងខ្លាំងបំផុត ដោយបង្កើតបានជាផ្ទាំងទស្សនីយភាពជាផ្សែងអ័ព្ទ។

ទីតាំងនៅលើផែនទី