ប្រាសាទកសាងឡើងនៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ក្នុងរចនាបថឃ្លាំង។ ប្រាសាទមានប្រាង្គមួយរាងកាកបាទធ្វើពីថ្មបាយក្រៀមបែរមុខទៅកើត មានយ៉ដែលចោះប្រហោងជាបង្អួច។ ប្រាង្កនេះមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀម បែរមុខទៅលិច ប៉ុន្តែត្រូវបាក់បែកអស់ សល់តែកំពែងនិងខ្លោងទ្វារ ដែលមា...
ប្រាសាទសាងសង់ឡើងនៅដើមសតវត្សរ៍ទី១០ ជាប្រាសាទទោលតូចមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើត បាក់បែកអស់ មានត្រពាំងមួយនៅខាងកើតឈ្មោះ ត្រពាំងចំបក់។ ក្របទ្វារ សរសរពេជ្រ និងផ្តែរធ្វើពីថ្មភក់។ ពីមុនអ្នកស្រុកហៅប្រាសាទនេះថាប្រាសាទត្រយាំង ដោយហេតុថាមានដើមត្រយាំងធំមួយដុះចំពីលើប្រាង្គ។
នៅតំបន់ជីផាតនេះភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ មើលសត្វព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះ។ ទីនេះជាតំបន់អេកូទេសចរណ៍ប្...
ប្រាសាទធ្វើពីឥដ្ឋមួយដែលបែកបាក់អស់មួយផ្នែកធំ នៅតែសំណល់ជញ្ជាំង ចំណែកដំបូលខូចអស់គ្មានសល់ ហើយប្រកបដោយទ្វារបញ្ឆោត៣ទៀតតាមទិសធំនីមួយៗ ។ ប្រាសាទមានរាងការ៉េ ទំហំ ៣.៥ x ៣.៥ម. នៅសល់មេទ្វារសងខាងដែលមានសិលាចារឹក ចុះលេខ K92 ។ ប្រាសាទនៅកណ្ដាលវាលស្រែនេះ មានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញប្រវែង២៥ម.x២០ម. ខ្លោងទ្វារកំពែងធ្...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
ប្រាសាទនេះត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ ស្ថិតក្នុងរចនាបថបាខែងក្នុងរជ្ជកាល ព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់អាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនាគឺ ព្រះឥសូរ ព្រះវិស្ណុ និង ព្រះព្រហ្ម។ ប្រាសាទនេះមានប្រាង្គបីធ្វើអំពីថ្មភក់ ស្ថិតនៅជាជួរលើខឿនមួយពីខាងជើងទៅត្បូង។ ប្រាង្គកណ្ដាល ឧទ្ទិសដល់ព្រះឥសូរ...
ស្ពានទ័ព គឺជាស្ពានបុរាណខ្មែរដែលតាមការបញ្ជាក់ពីអ្នកស្រាវជ្រាវ ស្ពាននេះមានប្រវែងវែងជាងគេដែលសង់នៅសម័យនោះ។ ទោះជាមានអាយុរាប់រយឆ្នាំទៅហើយក្ដី ប៉ុន្តែស្ពាននេះនៅមានភាពរឹងមាំនៅឡើយ ពិសេសជើងក្រោម ដោយមិនគិតពីបង្កាន់ដៃដែលរងការបំផ្លាញដោយធម្មជាតិនិងមនុស្សឡើយ។ ស្ពានទ័ពស្ថិតនៅតាមបណ្ដាយផ្លូវបុរាណអង្គរធំទៅភិម័យ។ ក្នុង...
ដើមពោធិ៍ក្នុងប្រវត្តិស្នេហ៍ទុំទាវ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជនទូទៅ។ ទីតាំងនៃដើមពោធិ៍នេះ ស្ថិតក្នុងភូមិជើងខាល ក្រុងសួង ខេត្តត្បូងឃ្មុំសព្វថ្ងៃ ដែលមានទីតាំងរហូតដល់ទៅពីរ គឺ៖ មួយនៅខាងជើងផ្លូវជាតិ កណ្ដាលវាលស្រែក្រោយភូមិ គ្មានផ្លូវ ត្រូវដើរចូលតាមភ្លឺស្រែ។ ទីនោះមានតូបអ្នកតា តាំងរូ...
បឹងចំការតែ គិរីរម្យជាប្រភេទរមណីយដ្ឋានធម្មជាតិកែឆ្នៃនៅលើខ្នងភ្នំគិរីរម្យ។ នៅទីនោះ មានសំណង់ ទំនប់ទឹកថ្មី ដែលគេសាងសង់ឡើងដើម្បីយកទឹកប្រើប្រាស់ ក៏ដូចជាបម្រើវិស័យកសិកម្ម។ នៅរមណីយដ្ឋានបឹងចំការតែ គិរីរម្យទេសចរអាច បោះជំរុំ, ដើរទស្សនាកសិដ្ឋាន, ឡើងភ្នំ, គយគន់ថ្ងៃរះនិងលិច, ស្ទូចត្រី។ល។ ដូចជានៅទីដទៃទៀតលើខ្នងភ្នំ...
ប្រាសាទសង់នៅក្រោយរចនាបថគូលែន ចុងសតវត្សរ៍ទី១០ឬដើមសតវត្សរ៍ទី១១។ ប្រាសាទស្ថិតនៅជាប់ប្រភពទឹកជប់ខ្លាឃុំមានប្រាង្គតូចបីធ្វើពីឥដ្ឋ បែរមុខទៅកើត។ ប្រាង្គកណ្តាលមានយ៉នៅខាងកើតនិងមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃមួយស្ថិតនៅជ្រុងអាគ្នេយ៍ និងមានកំពែងមួយធ្វើពីឥដ្ឋ ដែលមានខ្លោងទ្វារស្ថិតនៅខាងកើត។ ផ្ទាំងថ្មបាយក្រៀម...
ប្រាសាទមានរចនាបថអង្គរវត្ត សាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២។ ប្រាសាទនេះមានកំពែងពីរជាន់ ហើយធ្លាប់មានការយល់ច្រឡំហៅថា ប្រាសាទវត្តចាន់គិរី ដោយស្មានថាជាប្រាសាទរកឃើញថ្មី។ លក្ខណៈសំខាន់ៗនៃប្រាសាទរួមមាន៖ ប្រាង្គមួយមានរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀមបែរមុខទៅកើត មានយ៉ធ្វើពីឥដ្ឋអមដោយបង្អូចពីរធ្វើពីថ្មបាយក្រៀ...
ទំនប់ទឹកសម័យប៉ុលពត ដែលត្រូវបានជួសជុលឡើងវិញសម្រាប់តម្កល់ទឹកស្រោចស្រពដំណាំ និងប្រើប្រាស់បានក្លាយជាទឹកជ្រោះសិប្បនិមិត្ត។ វាបានបង្កើតជាផ្លូវទឹកពត់ពេនផុសត្រសងរុក្ខជាតិផ្កាស្មៅ ចាំងឆ្លុះជួរភ្នំឱរ៉ាល់ ដែលមានសំណង់តួទំនប់ប្រវែង ៣០០០ ម៉ែត្រ សំណង់សិល្បការតូចធំសរុបចំនួន ៤ កន្លែង និងផ្លូវចូលទំនប់១ខ្សែប្រវែង១០០០...
រមណីយដ្ឋានកោះអណ្ដែតអេកូរីស៊តជារមណីយដ្ឋានអណ្ដែតលើដងស្ទឹងតាតៃ ដែលព័ទ្ធជុំវិញ ដោយជួរភ្នំក្រវាញជាងបួនលានហិកតា គ្របដណ្ដប់យ៉ាងក្រាស់ដោយព្រៃមានទឹកខៀវស្រងាត់។ រមណីយដ្ឋានមានលក្ខណៈជាបឹងហ្គាឡូដ៏ធំប្រណិត បែរមុខទៅរកទេសភាពដងស្ទឹង មានកាយ៉ាក់សម្រាប់ការសម្រាក លំហែ និងដំណើរទេសចរបែបឯកជន។
ទេសចរអាចសម្រាកលំហែនៅតំបន់នេះ ដែលមានតូបលក់អាហារ និងកន្លែងមុជទឹកស្ទឹងដែលហូរមកពីទំនប់ពាមល្វា ហើយកាត់សំដៅទៅទីរួមស្រុកឱរ៉ាល់ ចូលទៅស្ទឹងព្រែកត្នោត។ នៅទីនេះមានផ្ទាំងថ្មធំៗជាច្រើនកប់នៅបាតស្ទឹងសម្រួលដល់ការមុជទឺក ហើយបន្ទាប់មកអាចហូបអាហារបែបស្រុកស្រែយ៉ាងឆ្ងាញ់ពិសា។ ទឹកនៅតំបន់នេះហូរខ្លាំងគួរសម ដូចនេះទេសចរដែលមានអ...
រមណីយដ្ឋានឆ្នេរសុខាមានមួយផ្នែកជាកន្លែងឯកជនរបស់សណ្ឋាគារសុខា នៅសល់មួយចំណែកតូចផ្នែកខាងកើត ដែលបើកឱ្យសាធារណជនចូលកម្សាន្តផងដែរ។ ឆ្នេរសុខាលាតសន្ឋឹងយ៉ាងវែងនៅខាងលិចឆ្នេរអូរឈើទាល ប៉ុន្តែទឹកមាន លក្ខណៈជ្រៅជាង មានរលកសមុទ្រខ្ពស់ជាងឆ្នេរអូរឈើទាល។ សព្វថ្ងៃនេះទេសចរភាគច្រើនកុះករជាភ្ញៀវបរទេសដែលស្នាក់នៅសណ្ឋាគារដែលវិនិយ...
2024 © Royal Academy of Cambodia