ភ្នំប្រសិទ្ធ មានពីរនៅទន្ទឹមគ្នាខ័ណ្ឌដោយជ្រលង បែងចែករវាងស្រុកអង្គស្នួល និងស្រុកពញាឮ។ ភ្នំខាងត្បូងពុំសូវមានសំណល់ប្រវត្តិសាស្ត្រទេ។ ចំណែកឯភ្នំខាងជើងវិញ មានប្រវត្តិសាស្ត្រ និងសំណល់បុរាណជាច្រើន ដូចជារូបសំណាកព្រះចូលនិពាន្តមួយយ៉ាងធំ ហើយក៏មាននៅសល់ប្រាសាទបុរាណមួយមុនសម័យអង្គរផងដែរ។ ប្រាសាទសង់ពីឥដ្ឋ បែកបាក់កំព...
ប្រាសាទមានរចនាបថគូលែន សង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២។ ប្រាសាទនេះមានប្រាង្គបីរត់ជួរជើងត្បូង បែរមុខទៅកើត មានទ្វារបញ្ឆោត នៅជ្រុងបីផ្សេងទៀត។ ប្រាង្គកណ្ដាលធ្វើពីថ្មភក់មានយ៉មួយ ចំណែកប្រាង្គពីរអមសងខាងធ្វើពីថ្មបាយក្រៀមបាក់បែករលំអស់។ ប្រាង្គទាំងនេះមានស៊ុមទ្វារធ្វើពីថ្មភក់តែមិនមានផ្ដែរទេ។ ប្រាង្គទីបួនអាចជ...
វត្តសូរិយាជាវត្តប្រកបដោយវ័យចំណាស់ ដែលមានភស្តុតាងគឺរូបគំនូរបុរាណក្នុងព្រះវិហារ។ ថ្វីត្បិតតែគំនូរនេះ រងការបំផ្លាញក្នុងសម័យកម្ពុជាប្រជាធិបតេយ្យក្ដី ក៏ភាគច្រើនយើងអាចនៅមើលឃើញសភាពដើម។ គួរកត់សម្គាល់ថា នៅសម័យប៉ុលពត ព្រះវិហារវត្តនេះបានក្លាយទៅជាឃ្លាំងដាក់អំបិលធ្វើឱ្យខូចខាតរូបគំនូរ រួមផ្សំជាមួយសភាពចាស់ទ្រុឌទ្រ...
ទីតាំងមានស្រះមួយនៅចំពីមុខសត្វដំរី ជាប្រភពទឹក ដែលជាទីសក្ការៈបូជាមួយ កសាងនៅចុងសតវត្សរ៍ទី៨។ ស្រះនោះមានបណ្ដោយ ១៥០ម៉ែត្រ និងទទឹង ៧០ម៉ែត្រ ជំរៅ ៣ម៉ែត្រ ដែលមានរូបដំរី-កង្កែប-គោ ហើយរូបទាំងអស់នោះសុទ្ធសឹងតែដាប់ចេញពីថ្មភ្នំទាំងអស់។ ទីតាំងនេះជាទីសក្ការៈ សម្រាប់អ្នកមានជំនឿដែលតែងតែមកគោរពបូជានៅនេះ។
រមណីយដ្ឋានវិស្សមកាលទេសចរណ៍តារាសាគរកម្ពុជាលំដាប់ខ្ពស់របស់ក្រុមហ៊ុន Union Development Group ប្រកបដោយសំណង់អគារទំនើបៗ។ មនុស្សជាច្រើនមានចំណាប់អារម្មណ៍លើគម្រោងសាងសង់លំនៅដ្ឋាននៅក្បែរ តំបន់អេកូទេសចរណ៍ឆ្នេរសមុទ្រថ្មីមួយនេះ ដែលគេហដ្ឋាននឹងត្រូវបានគេសង់ជាប់នឹងកន្លែងលំហែកាយ។ គម្រោងដ៏មហាសាលនេះ រួមមានឆ្នេរសម្រាប់ទ...
ប្រាសាទកសាងនៅសតវត្សរ៍ទី១១។ ប្រាសាទបាក់បែកក្នុងទីវត្តនេះ មានប្រាង្គមួយរាងបួនជ្រុងទ្រវែង អាចមានទ្វារចូលពីកើតនិងពីលិច។ ប្រាសាទសង់ពីឥដ្ឋ ប៉ុន្តែដោយសភាពបាក់បែកខ្លាំង យើងពិបាកធ្វើការសម្គាល់ពីរូបរាងក៏ដូចជាប្រវត្តិកសាងរបស់វាផងដែរ។
វត្តវ៉ារិនមានព្រះវិហារបុរាណមួយ ដែលត្រូវបានជួសជុលឡើងវិញ ដោយរក្សាទ្រង់ទ្រាយដើម បានយ៉ាងល្អ។ ព្រះវិហារនេះក៏មាននៅសល់គំនូរបែបបុរាណនៅផ្នែកពិតាន ហើយកសាងឡើងនៅ ដើមស.វ.ទី២០ ផងដែរ។ សំណង់បេតិកភណ្ឌនេះ បែរមុខទៅទិសខាងកើតសង់ពីឥដ្ឋ បូកស៊ីម៉ង់ នឹងប្រក់ក្បឿង មានរចនាបថខ្មែរលាយបស្ចឹមប្រទេសខ្លះ។
ឈ្មោះរបស់ប្រាសាទនេះអ្នកស្រុកហៅថា «ប្រាសាទប្រាំបីល្វែង» ប៉ុន្តែមិនដឹងជាមានមូលហេតុយ៉ាងណា គេបានហៅឈ្មោះជាផ្លូវការថា «ប្រាសាទប្រាំបួនល្វែង» ទៅវិញ។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ័ន្មទី១ ក្នុងសតវត្សទី៦-៧ ដើម្បីឧទ្ទិសចំពោះសាសនាព្រហ្មញ្ញសាសនា។ គ្រឹះប្រាសាទប្រាំបីល្វែងស្ថិតនៅជិតផ្លូវក្នុងព្រៃ ហើយត្រ...
វត្តនេះត្រូវបានកសាងនៅលើទីទួលមួយជាប់ធារទឹកនៃទំនប់ទឹកអូរស្វាយ។ អ្នកទេសចរអាចធ្វើដំណើរទៅទស្សនាប្រាសាទព្រះវិហារបន្ទាប់មកក៏អាចមកទស្សនានៅទីអារាមមួយនេះផងដែរ។ វត្តត្រូវបានជ្រើសជាវត្តទេសចរណ៍គំរូប្រចាំខេត្ត។
ប្រាសាទគក់ទ្រូង មានរាងបួនជ្រុងទ្រវែង មានកំពែងព័ទ្ធជុំវិញ មានស្រះពីរនៅទិសឦសាន។ អ្នកស្រុកហៅ ប្រាសាទនេះថា គក់ទ្រូង ទំនងមកពីគេឃើញរូបចម្លាក់ទេពមួយធ្លាក់នៅលើវិមានអណ្ដែតមុខខាង ត្បូងផ្នែកខាងកើត ដែលយកព្រះហស្តកាន់វត្ថុអ្វីមួយដាក់នៅលើដើមទ្រូង។ ផ្នែកខាងក្រៅ យើងឃើញចម្លាក់ស្អេកស្កះនៅគ្រប់ផ្នែកទាំងអស់ រាប់តាំងពីខឿ...
កោះទ្រង់ជាកោះនៅលើទន្លេមេគង្គទល់មុខនឹងទីរួមខេត្ត។ អ្នកទស្សនាត្រូវធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គតាមទូកដទៅកាន់ទីនោះ ដែលអាចឱ្យគេស្គាល់ពីជីវភាពរស់នៅនៃអ្នកចម្ការ ដើមឈើធំៗ ទេសភាពទន្លេនៅជុំវិញនិងខ្យល់អាកាសដ៏បរិសុទ្ធ។ ទេសចរនឹងទទួលបានការស្វាគមន៍ពីសំណាក់សហគមន៍ ដោយមានសេវាហូបចុក នឹងស្នាក់នៅទីនោះផងដែរ។ លក្ខណៈពិសេសម...
ប្រាសាទប្រុសឬប្រាសាទសក្ល មានទីតាំងស្ថិត នៅកណ្តាលវាលស្រែ តាមផ្លូវពីកំពង់លែងទៅកំពង់ធំ។ ប្រាសាទនេះត្រូវបានគេសាងសង់បន្ថែមនូវជណ្តើរឡើងនិងកំពូលប្រាង្គដែលសាងពីស៊ីម៉ង់។ ប្រាសាទនេះមានទំហំ ៨ x ៧ ម. ខាងក្នុងមានទំហំ ៦ x ៥ ម. មានទ្វារបញ្ឆោត ៣។ បើមើលតាមរចនាបថក្នុងការសាងសង់ ប្រាសាទប្រុសប្រហែលត្រូវបានសាងសង់ដំណាលគ្ន...
យោងលើចម្លាក់ប្រាសាទប្រហែលជាសង់នៅសតវត្សរ៍ទី១០ ស្ថិតក្នុងរចនាបថបន្ទាយស្រី។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញប្រហែល ៣៥x២៥ ម៉ែត្រ បែរមុខទៅរកទិសខាងកើត។ តួប្រាសាទបានបាក់រលំអស់បន្សល់តែឥដ្ឋនិងចម្លាក់ថ្មភក់មួយចំនួន។ មេទ្វារខាងមុខនិងកំពែងក៏បានស្ថិតនៅក្នុងទ្រង់ទ្រាយដើមដែរ។ នៅខាងមុខប្រាសាទប្រហែល ១០០ម៉ែត្...
ប្រាសាទមានឈ្មោះផ្សេងទៀតដូចជា ប្រាសាទព្រៃជើងស្រុក, ព្រៃចុងស្រុក, ព្រះធាតុរាជមន្ទីរផងដែរ។ ឈ្មោះទាំងនេះប្រហែលជាល្អៀងដោយការកត់សូររបស់បារាំងរវាងពាក្យ «ជើង» និង «ចុង» តែអ្នកស្រុកនិយមហៅថា ដើមស្រុក គឺមានន័យប្រហែលនឹង ជើងស្រុក គឺព្រៃចាប់ផ្ដើមពីទីនេះទៅ។ ប្រាសាទឥដ្ឋនាសម័យពាក់កណ្តាលសវ.ទី៧ និងទី៨ និងក្រោយមកនាសម័យ...
សួនរុក្ខជាតិអង្គរជាសួនមានដាំរុក្ខជាតិរាប់ម៉ឺនដើម និងផ្កាចម្រុះជាង៥០០ប្រភេទ។ ការបង្កើតឲ្យមានសួនរុក្ខជាតិនេះឡើងគឺក្នុងគោលបំណង ដើមី្បធ្វើការផ្សព្វផ្សាយដល់ទេសចរដែលចូលមកទស្សនា ស្វែងយល់អំពីអំបូររុក្ខជាតិគ្រប់ប្រភេទដែលត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ សួនរុក្ខជាតិអង្គរបែងចែកជា...
2024 © Royal Academy of Cambodia