ទឹកជ្រោះវាលពួច ជាតំបន់រមណីយដ្ឋានធម្មជាតិហ៊ុមព័ទ្ធទៅដោយព្រៃក្រាស់ៗ ជាទីកន្លែងស្ងប់ស្ងាត់ ព្រោះកម្រមិនសូវមានទេសចរបានទៅដល់ទីនោះទេ។ ប្រភពទឹកជ្រោះគឺជូរភ្នំបូកគោដ៏វែងអន្លាយ មានដល់ទៅ១១ដំណាក់ ប្រសិនបើសិនគេតស៊ូដើរសសៀរឡើងជម្រាលភ្នំប្របមាត់ទឹកនោះ។ ជាទូទៅគេច្រើនទៅដល់ត្រឹមដំណាក់ទី២ដល់ទី៤ប៉ុណ្ណោះ ដោយសារផ្លូវពិបាក...
វាលធំ ជាតំបន់ធម្មជាតិគ្របដណ្ដប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីនូវខែវស្សា និងពណ៌មាសនូវខែប្រាំង មានទំហំ១.០៣០ហិកតា។ យោងតាមការសិក្សាស្រាវជ្រាវរបស់លោក Gregory McCann គ្មានតំបន់ធម្មជាតិណានៅប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី អាចមកប្រកួតសម្រស់ធម្មជាតិវាលធំឡើយ។ នៅវាលធំគេអាចគយគន់ទេសភាព មើលថ្ងៃលិច ថ្ងៃរះនិងសម្រាកបោ...
ប្រាសាទជ្រុងត្រូវបានកសាងនៅចុងសតវត្សរ៍ទី ១២ ដោយព្រះបាទជ័យវរ្ម័នទី ៧ មានក្បាច់រចនាផ្កាភ្ញីរស់រវើក អមដោយចម្លាក់អាទិទេពជាច្រើននៅគ្រប់ផ្នែកនៃប្រាសាទ។ ប្រាសាទជ្រុងជាប្រាសាទតូចមួយ ដែលស្ថិតនៅគ្រប់ជ្រុងលើបរិវេណកំពែងប្រាសាទអង្គរធំហើយមានរូបរាងដូចគ្នាទាំងបួន។ ប្រាសាទជ្រុងដែលអាចដើរទៅដល់ជិតជាងគេគឺនៅជ្រុងឦសាន(ខាងក...
ដើមពោធិ៍ក្នុងប្រវត្តិស្នេហ៍ទុំទាវ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជនទូទៅ។ ទីតាំងនៃដើមពោធិ៍នេះ ស្ថិតក្នុងភូមិជើងខាល ក្រុងសួង ខេត្តត្បូងឃ្មុំសព្វថ្ងៃ ដែលមានទីតាំងរហូតដល់ទៅពីរ គឺ៖ មួយនៅខាងជើងផ្លូវជាតិ កណ្ដាលវាលស្រែក្រោយភូមិ គ្មានផ្លូវ ត្រូវដើរចូលតាមភ្លឺស្រែ។ ទីនោះមានតូបអ្នកតា តាំងរូ...
ប្រាសាទកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទទ័ពជ័យធំ និងប្រាសាទទ័ពជ័យតូច សង់នៅឃ្លាតពីគ្នាប្រហែល ៤០០ម៉ែត្រ។ ប្រាសាទទាំងពីរនេះសង់នៅលើដីរាបស្មើ ក្នុងនោះប្រាសាទទ័ពជ័យធំ ទំហំ៥០ម៉ែត្របួនជ្រុង មានកំពែងព័ទ្ធជុំវិញ ធ្វើពីថ្មភក់ ប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ។ ប្រាសាទនេ...
លោក HENRY MOUHOT ជាជនជាតិបារាំងដែលជាអ្នកស្រាវជ្រាវរកឃើញអង្គរវត្តបានរាយការណ៏១៤០ឆ្នាំកន្លងទៅហើយថា ទឹកនៅក្នុងល្អាងដ៏ពិសិទ្ឋិ ដែលផឹកវាទៅនាំឱ្យដឹងដល់អតីតកាល អនាគតកាល និងបច្ចុប្បន្នកាល។ ល្អាងនៅខាងត្បូងភ្នំបាណន់នេះ គេហៅថា ល្អាងព្រះទឹក ដែលតាមរយៈរឿងនិទានចៅរាជកុល គឺជាទីស្នាក់អាស្រ័យ របស់តាបស នាងរំសាយសក់និងចៅរ...
ប្រាសាទភ្នំត្រប់ សង់ឡើងរវាងសតវត្សទី១០ លើកំពូលភ្នំកម្ពស់ ២៥ម៉ែត្រ។ គឺជាក្រុមប្រាសាទដែលមានតួប្រាង្គបី ធ្វើអំពីឥដ្ឋតម្រៀបគ្នាជាជួរនៅលើខឿនថ្មបាយក្រៀមមួយដ៏រឹងមាំ។ រីឯផ្តែរ សសរពេជ្រ ប្រអប់ឬ ស៊ុមទ្វារ នៃតួប្រាង្គទាំងនោះលំអដោយក្បាច់ក្បូរគួរឲ្យគយគន់។ នៅផ្នែកខាងត្បូងបំផុត គេឃើញមានសំណល់គ្រឹះប្រាសាទមួយទៀត ដែលរល...
ទំនប់ទឹកស្ទឹងគង្គាជាកន្លែងមុជទឹកកម្សាន្តមួយ ដែលនៅក្នុងខែវស្សាមានទឹកហូរធ្លាក់តាមទ្វារទំនប់យ៉ាងត្របាញ់គួរជាទីគយគន់ និងរៀងរាល់ថ្ងៃរសៀលគេតែងឃើញភ្ញៀវទេសចរណ៍ក្នុងខេត្តនាំគ្នាមកមុជទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយដែលងាយស្រួលក្នុងការធ្វើដំណើរទៅមកមិនសូវចំណាយថវិកាច្រើន។ នៅខាងក្រោមទ្វារទឹកស្ទឺងគង្គា ភាគច្រើនគឺមាន...
សាលាសំណាក់មួយក្នុងចំណោមសាលាសំណាក់ជាច្រើនដែលស្ថិតនៅតាមបណ្ដាយយផ្លូវបុរាណ អង្គរធំទៅភិម័យ បន្តពីប្រាសាទព្រហ្មកិល។ ប្រាសាទថ្មបាយក្រៀមនិងមានថ្មភក់ជាលំអតាមទ្វារ ដែលសង់ក្នុងសម័យអង្គរសតវត្សរ៍ ទី១២ ១៣។ ធៀបនឹងប្រាសាទនៅជិតគ្នានេះ ប្រាសាទមានសភាពទ្រុឌទ្រោមជាងគេ ព្រោះបាក់រលំដំបូលអស់ទាំងស្រុងស្ទើរបាត់រូបរាង មានសំណល...
ដំណាក់ព្រះបាទមុនីវង្ស គឺជាអគារមួយក្នុងចំណោមសំណង់អគារជំនាន់អាណានិគមដ៏ធំស្កឹមស្កៃគួរឲ្យកត់សម្គាល់នៅលើភ្នំបូកគោ។ ដំណាក់នេះត្រូវបានសង់ឡើងនៅក្បែរមាត់ជ្រោះ ដែលអាចគយគន់សម្រស់ព្រៃភ្នំពណ៌បៃតងដាច់កន្ទុយភ្នែក និងព្រះអាទិត្យរះរៀងរាល់ព្រឹកថែមទៀត។ វាជាដំណាក់ដែលព្រះបាទមុនីវង្ស ទ្រង់សម្រាកកម្សាន្តគេចពីអាកាសធាតុក្តៅ...
បើគេនិយាយពីប្រវត្តិនៃការធ្វើដំណើររវាងខេត្តមណ្ឌលគិរីនិងរតនគិរីនោះអ្នកដំណើរជើងចាស់នឹងនឹកឃើញភ្លាមអំពីភ្នំមួយដ៏សែនលំបាក ប្រកបដោយគ្រោះថ្នាក់ ហើយជួនកាលក៏ជាប់គាំងដំណើរពេលឆ្លងកាត់ទីនោះ គ្រាដែលផ្លូវជាតិលេខ៧៦ថ្មី នៅមិនទាន់ស្ថាបនារួចរាល់។ ភ្នំដែលអ្នកដំណើរតែងតែបុកពោះព្រឺសម្បុរនោះ គេឱ្យឈ្មោះថា ភ្នំបាយឆៅ ស្ថិតនៅប...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គបីដែលពីរធ្វើពីឥដ្ឋតែបាក់រលំអស់។ ចំណែកប្រាង្គដែលនៅសល់ធ្វើពីថ្មភក់ហើយក៏កំពុងរងនូវការទ្រុឌទ្រោមយ៉ាងខ្លាំង។
វត្តសូរិយាជាវត្តប្រកបដោយវ័យចំណាស់ ដែលមានភស្តុតាងគឺរូបគំនូរបុរាណក្នុងព្រះវិហារ។ ថ្វីត្បិតតែគំនូរនេះ រងការបំផ្លាញក្នុងសម័យកម្ពុជាប្រជាធិបតេយ្យក្ដី ក៏ភាគច្រើនយើងអាចនៅមើលឃើញសភាពដើម។ គួរកត់សម្គាល់ថា នៅសម័យប៉ុលពត ព្រះវិហារវត្តនេះបានក្លាយទៅជាឃ្លាំងដាក់អំបិលធ្វើឱ្យខូចខាតរូបគំនូរ រួមផ្សំជាមួយសភាពចាស់ទ្រុឌទ្រ...
ច្រកផ្សារព្រំគឺជាច្រកព្រំដែនតែមួយគត់រវាងកម្ពុជាថៃស្ថិតក្នុងខេត្តប៉ៃលិន។ នៅទីនោះគេឃើញមានសំណង់ដ៏ស្កឹមស្កៃជាច្រើន មានសណ្ឋាគារ កាស៊ីណូ ផ្សារ អគារធំៗជាច្រើន។ ថ្វីត្បិតតែច្រកនេះមិនអាចប្រៀបជាមួយ ច្រកប៉ោយប៉ែតមែន ក៏វាស្ថិតនៅក្នុងលំដាប់ខ្ពស់ដែរ ព្រោះថាច្រកដទៃក្រៅពីក្រុងប៉ោយប៉ែតចេញ មិនមានសំណង់ច្រើនដូចនៅទីនេះទេ...
ក្រៅពីប្រាសាទដ៏ល្បាញល្បី នៅវត្តនេះក៏មានព្រះវិហារបុរាណ ដែលអ្នកស្រុករមែងមកធ្វើបុណ្យ។ ព្រះវិហារដ៏ចំណាស់មួយនេះ មានសសរអាយុកាលជាង ១០០ឆ្នាំ មានហោជាងធ្វើពីឈើប្រកបដោយក្បាច់ចម្លាក់វិចិត្របិទកញ្ចក់ ហើយបានរួចរស់ពីការបំផ្លិចបំផ្លាញក្នុងសម័យខ្មែរក្រហម ដោយគេយកទីនេះធ្វើជាឃ្លាំងស្រូវ។ នៅឆ្នាំ២០១៩ ព្រះវិហារត្រូវបានជួ...
2024 © Royal Academy of Cambodia