អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីថ្មភក់ បែរមុខទៅកើតជាមួយយ៉មួយធ្វើពីថ្មភក់ និងលំអដោយទ្វារបញ្ឆោត ដោយទ្វារបញ្ឆោតមានយ៉ដែរតាមជ្រុងផ្សេងទៀត។ ប្រាសាទមានហោត្រៃពីរបែរមុខទៅលិចដែលមួយស្ថិតនៅអាគ្នេយ៍មានយ៉ ធ្វើពីថ្មភក់និងមួយទៀត ធ្វើពីថ្មភក់និងថ្មបាយក្រៀមស្ថិតនៅទិសឦសា...
ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងលិចខាងក្នុង។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។
ភ្នំព្រះនេះគេតែងហៅតៗគ្នាមកថា «ភ្នំតាព្រះៗ» ដោយសារតែក្នុងរូងភ្នំមានរូបព្រះបដិមាពីបុរាណកាលមក ហើយគេតែងទៅគោរពថ្វាយសក្ការៈបូជា។ ទីនេះគេសន្មតថា ជាកន្លែងមានបារមីនិងជាភ្នំមួយសំបូរទៅដោយរូង ដែលមានប្រមាណជិត ៣០រូង។ ក្នុងនោះរូងសំខាន់ៗ មានរូងព្រះ (បិទបាំងដោយបារមី) រូងតាឥសី រូងក្អមខ្លោច និងរូងបាយសី ជាដើម។ ទីនេះជាទ...
ប្រាសាទនេះត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ ស្ថិតក្នុងរចនាបថបាខែងក្នុងរជ្ជកាល ព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់អាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនាគឺ ព្រះឥសូរ ព្រះវិស្ណុ និង ព្រះព្រហ្ម។ ប្រាសាទនេះមានប្រាង្គបីធ្វើអំពីថ្មភក់ ស្ថិតនៅជាជួរលើខឿនមួយពីខាងជើងទៅត្បូង។ ប្រាង្គកណ្ដាល ឧទ្ទិសដល់ព្រះឥសូរ...
លើទឹកដីនៃខេត្តសៀមរាបការទស្សនាទេសភាពបឹងទន្លេសាប ហ្វូងសត្វ សម្រស់ព្រៃលិចទឹក ក៏អាចជ្រើសយកតំបន់ទេសចរណ៍ «មេជ្រៃ» ជាទីនៅជិតជាងគេតំបន់ព្រែកទាល់នៃខេត្តបាត់ដំបងធៀបនិងផែដទៃ។ តំបន់ទេសចរណ៍មួយនេះ មានប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹកដោយការប្រកបរបរនេសាទប្រមាណជា ៥០០នាក់ តែមិនមានជនជាតិវៀតណាមដូចតំបន់ដទៃនោះទេ។ តំបន់ទេសច...
ជាអារាមមួយ ដែលតាមរាជពង្សាវតារជាសាស្រ្តាស្លឹករឹតនៅវត្តកោកកាក បានឲ្យដឹងថា វត្តហរិរក្សរាជិនី ឬវត្តវាំងចាស់នេះ ត្រូវបានកសាងឡើងក្នុងរាជព្រះបាទអង្គដួង ស្ថិតនៅក្នុងបរិវេណក្រុងឧដុង្គ ដែលព្រះវិហារចាស់ ត្រូវបានជួសជុលឡើងវិញ ព្រមទាំងមានដាក់តាំងកាំភ្លើងធំបុរាណចំនួន ១១ដើមព័ទ្ធជុំវិញ។ ទីក្រុងឧត្តុង្គចាប់ផ្តើមសាងឡើ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ តួប្រាសាទមានតម្កល់បដិមាព្រះនាងក្រពុំឈូកនៅក្រោយព្រះបដិមាមួយអង្គនៅមានសភាពល្អនៅឡើយ...
ឧកញ៉ា ម៉ុង ឫទ្ធី បានប្រកាសថា ឆ្នេរសមុទ្ទកែវផុស បានបើកឱ្យពលរដ្ឋចូលលេងដោយមិនគិតថ្លៃ។ លោកបានចំណាយប្រាក់មិនតិចជាង១០លានដុល្លារសហរដ្ឋអាមេរិកនិងរយៈពេល២០ឆ្នាំ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង ប្រែក្លាយពីឆ្នេរកែវផុស ដែលសម្បូរដោយល្បាប់ភក់ ឱ្យក្លាយជាឆ្នេរដែលមានខ្សាច់សស្អាត អាចឱ្យអ្នកទេសចរចុះងូតទឹកលេងកម្សាន្ត...
ឆ្នេរឯករាជ្យ ជារមណីយដ្ឋានដែលមានឆ្នេរខ្សាច់សក្បុស ហើយត្រូវបានគេហៅឈ្មោះតាមសណ្ឋាគារឯករាជ្យ៧ជាន់។ ឆ្នេរឯករាជ្យមានសភាពស្ងប់ស្ងាត់ ដែលជាកន្លែងសម្រាប់អ្នកដែលមិនចូលចិត្តភាពអ៊ូរអរ និងសម្រាប់អ្នកដែលចូលចិត្តនៅជាមួយគូស្នេហ៍របស់គេតែពីរនាក់។ នៅទីនេះ អ្នកអាចមានអារម្មណ៍សុខក្សេមក្សាន្ត និងអាចគយគន់នូវសម្រស់ធម្មជាតិបា...
ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នៅសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅកើតនិងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គកណ្ដាលមានយ៉មួយដែលលំអដោយបង្អួចពីរនៅតាមជញ្ជាំងសងខាង។ ចំណែកឯគ្រឿងលំអប្រាង្គខាងជើង និងខាងត្បូងមិនទាន់បានឆ្លាក់រួចនៅឡើយទេ។ ប្រាង្គទាំងបី ស្ថ...
ប្រាសាទប្រហែលជាសង់ឡើងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ដែលក្នុងកំពែងទីមួយមាន ប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ សង់លើខឿន ធ្វើពីថ្មបាយក្រៀមលំអដោយថ្មភក់។ ប្រាង្គទាំងនេះបែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងលំអដោយ ទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គកណ្ដាលមានយ៉មួយធ្វើពីឥដ្ឋ។ កំពែងទីមួ...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គទោលរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅទិសនិរតីឆ្ពោះទៅរហាល និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គនេះសង់លើខឿនមួយ និងមានដំកល់លិង្គធំមួយដែលទ្រដោយបល្ល័ង្គ។ ប្រាសាទមានកំពែងថ្មបាយក្រៀម និងខ្លោងទ្វារធ្វើពីថ្មបាយក្រៀមស្ថិ...
ប្រជាជនបានសាងសង់មន្ទីរបូជនីយដ្ឋានមួយនៅវត្តក្ដីដូង ដើម្បីតម្កល់អដ្ឋិធាតុជនរងគ្រោះដែលស្លាប់ជំនាន់ខ្មែរក្រហម។ សាក្សីនិយាយថា អដ្ឋិធាតុដែលដាក់តម្កល់នៅក្នុងបូជនីយដ្ឋាននេះ សុទ្ធតែត្រូវបានគាស់ និងជញ្ជូនយកចេញពីអណ្ដូងទឹកចំនួនបួនកន្លែង ដែលមាននៅក្នុងភូមិក្ដីដូង និងយកមកពីគ្រប់កន្លែងក្នុងក្រុងស្ទឹងសែន។ សាក្សីដែលធ...
ប្រាសាទតូចមួយរាងការ៉េទំហំជ្រុង៣.៥ម. ធ្វើពីឥដ្ឋបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មថ្លើមអណ្ដើក និងសសរពេជ្រ រាងមូល។ តាមទិសធំផ្សេងៗទៀតមានទ្វារបញ្ឆោត ហើយនៅក្នុងប្រាសាទសព្វថ្ងៃមានព្រះពុទ្ធរូប ព្រមទាំងសំណល់ វត្ថុបុរាណជាច្រើនទៀត។ ប្រាសាទនេះធ្លាប់ត្រូវបានជួសជុលជាច្រើនដង ដូចជាក្នុងសម័យព្រះបាទស៊ីសុវត្ថិជាដើម ជាព...
រឿងព្រេងភ្នំនេះតំណាលពីសេដ្ឋីម្នាក់មានកូនស្រីឈ្មោះនាង រំសាយសក់ ដែលចេះតែឈឺ ហើយក្រោយមកមានតាបសឈ្មោះតាគ្រាមបានមើលជំងឺនាងជា ទើបឪពុកបានផ្សំផ្គុំនាងជាភរិយាតាបសនោះ។ តាបសបានបង្ហាត់បង្រៀនឱ្យនាងចេះមន្តអាគមជាច្រើន។ ក្រោយមកមានព្រះរាជបុត្រមួយអង្គនាមចៅរាជកុលមកសុំរៀនមន្តវិជ្ជាពីតាគ្រាម ប៉ុន្តែតាបសហាមមិនឱ្យមើលប្រពន្ធ...
2024 © Royal Academy of Cambodia