ប្រាសាទដូនមោង មានទីតាំងស្ទើរតែចំចំណុចកណ្ដាលកំពែងខាងកើតរបស់ក្រុងឦសានបុរ ដែលជាច្រកចេញចូលរវាងក្រុមប្រាសាទសំខាន់ៗនិងក្រុងឆ្លងកាត់តាមអូរគ្រូកែ។ ប្រាសាទនេះជាគូគ្នាជាមួយប្រាសាទបាយដាដែលស្ថិតនៅពាក់កណ្ដាលកំពែងខាងលិចរបស់ក្រុង។ ប្រាសាទដូនមោងមានប្រាង្គសរុបចំនួន ៣ សង់តម្រៀបគ្នាលើអ័ក្សជើង-ត្បូង សាងអំពីឥដ្ឋ បែរមុខទ...
ទឹកជ្រោះភ្នំខៀវត្រូវបានរៀបចំដោយមានសម្រស់ធម្មជាតិ និងសត្វព្រៃ។ ទឹកជ្រោះនេះហូរធ្លាក់ពីចំហៀងភ្នំ ហើយមានល្បាក់ច្រើនជាន់ ដែលប្រជាជនក្នុងតំបន់ហៅទឹកជ្រោះនេះថាទឹកជ្រោះព្រៃ ពីព្រោះមានស្លឹកឈើដ៏ក្រាស់ធ្លាក់ជុំវិញទឹកជ្រោះនោះ។ ជាទូទៅប្រជាជនបានអះអាងថាជាភ្នំនេះមានឈ្មោះចេញពីទឹកជ្រោះទឹកថ្លាឆ្វង់របស់ទឹកធ្លាក់ដែលចាំងឆ...
អដ្ឋិធាតុ ដែលបានគាស់ចេញពីទីតាំងសម្លាប់កូនត្នោត វាលតារាងបាល់ និងខាងលិចសាលារៀនភូមិរំលេច ត្រូវនាំយកមកដាក់តម្កល់នៅក្នុងបរិវេណវត្តនេះ ដើម្បីទុកធ្វើជាទីសម្រាប់គោរពវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ និងជាកន្លែងរំឭកទិវាថ្ងៃ២០ ឧសភា។ កាលពីឆ្នាំ១៩៧៩ ប្រជាជន និងរដ្ឋអំណាចមូលដ្ឋានបាននាំគ្នាជីកកកាយរណ្ដៅសាកសពរួមនៅតាមទ...
ភ្នំសំបុកមានកម្ពស់ប្រមាណ ៧០ម៉ែត្រ និងមានចម្ងាយប្រហែល៣០០ម៉ែត្រពីផ្លូវធំ។ ភ្នំមួយនេះគ្របដណ្ដប់ដោយដើមឈើច្រើនប្រភេទ ដែលមានដាក់ស្លាកឈ្មោះវិទ្យាសាស្ត្រ ហើយក៏មានជណ្ដើរនិងផ្លូវបេតុងឡើងទៅដល់វាលនៅជាន់ខាងលើ។ សំណង់លើកំពូលភ្នំនេះមានប្រាសាទតូចមួយ ផ្ទះ និងខ្ទម ដែលជាទីស្នាក់អាស្រ័យសម្រាប់ព្រះសង្ឃ អ្នកបួស និងដូនជី។...
ថ្មកែវជាថ្មកម្រ ហើយត្រូវបានគេនិយមយកមកឆ្លាក់ជាចម្លាក់ផ្សេងៗដូចជាព្រះបដិមា ទេព និងសត្វផ្សេងទៀតទៅតាមពណ៌របស់ថ្ម។ ដោយសារតែចម្លាក់ថ្មកែវមានលក្ខណៈរលោង និងរំលេចនូវក្បាច់យ៉ាងរលូន និងផូរផង់មានមនុស្សជាច្រើនយល់ថា ចម្លាក់ថ្មកែវរបស់ខ្មែរត្រូវបានឆ្លាក់ដោយម៉ាស៊ីនកែច្នៃថ្ម។ តាមការពិតចម្លាក់ថ្មកែវ ពោធិ៍សាត់មិនមែនឆ្លា...
ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ ប្រាសាទសង់ពីឥដ្ឋដែលរលំបាក់បែកអស់សល់តែមេទ្វារនៅបញ្ឈរ និងសំណល់វត្ថុលំអមួយចំនួន។
ទីតាំងមួយមាននាមថា ភ្នំអណ្ឌូងស្នេហ៍ ដែលស្ថិតនៅតាមផ្លូវទៅច្រកដាក់ដាំ ជាតំបន់មានចម្ការស្រល់ និងភ្នំមួយដែលមានទេសភាពស្អាតគ្រប់រដូវកាលមិនថាប្រាំងឬវស្សា។ វាជាកន្លែងមួយអាចឱ្យអ្នកផ្តិតបានទេសភាពយ៉ាងស្រស់ត្រកាលជាមួយនឹងព្រៃ ភ្នំ វាលស្មៅ ដាច់កន្ទុយភ្នែក និងផ្លូវកាច់កុងបត់បែនយ៉ាងវែងអន្លាយដែលអ្នកអាចថតជាប់ពីកំពូលភ្...
ប៉ែកខាងលិចនៃជើងភ្នំព្រះរាជទ្រព្យ មានវត្តមួយដ៏ស្រស់ស្អាត ដែលកសាងឡើងក្រោមការផ្ដួចផ្ដើម របស់ព្រះសពព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ ជាអធិបតីពុទ្ធមណ្ឌលនិងជាអគ្គនាយកវិបស្សនាធុរៈសិក្សា នៃព្រះរាជណាចក្រកម្ពុជា។ ក្រៅពីសំណង់ទីសេនាសនៈនានាដ៏ស្អេកស្កះ ក្នុងទីវត្តនៅមានស្រះ សំណង់លម្អ ក៏មានតូបសម្រាប់តាជីយាយជីធ្...
បើទោះបីមិនមែនជារមណីយដ្ឋានដែលចុះបញ្ជីផ្លូវការពីមន្ទីរទេសចរខេត្តយ៉ាងណាក៏ដោយ ទំនប់ទឹកដំណាក់អំពិលស្វាគមន៍ភ្ញៀវទេសចរជាតិដ៏ច្រើនណែនណាន់តាន់តាប់ក្នុងរដូវបុណ្យទាន។ ទំនប់ទឹកនេះក្នុងខែសម្រករំលេចបង្គោលថ្មបេតុងឆ្លាស់ដូចក្រឡាអុកដ៏គួរឱ្យគយគន់និងអង្គុយលេង។ បន្ទាប់ពីរដូវបុណ្យបានបញ្ចប់ ទីកម្សាន្តប្រែក្លាយជាស្ងាត់ជ្រ...
នៅក្នុងការរៀបរាប់របស់រឿងព្រេងដែលនិទានអំពី “ភ្នំសន្ទុក" ក៏មានរំលេចនូវឈ្មោះគុកវាំង ដែរ។ គុកវាំង សាងសង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងកើត ហើយជញ្ជាំងផ្សេងទៀតគេលម្អជាទ្វារបញ្ឆោត។ ទ្វារនីមួយៗ គេរៀបឥដ្ឋដូចជាបន្ទះត្រង់នៅចំកណ្ដាល ហើយអមដោយសសរផ្អោបនិងហោជាងនៅខាងលើ។ ហោជាងនៅទិសខាងកើត នៅកណ្ដាលមានលម្អ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មភក់ បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់។ ប្រាង្គសងខាងបានរលំបាក់អស់មួយភាគធំ។
មាត់ទន្លេសេសានគឺជាចុងបំផុតនៃផ្លូវជាតិលេខ៧៨A ដែលបែកចេញពីក្រុងបានលុង។ ទន្លេនេះមានឆ្នេរខ្សាច់ពណ៌ស និងមានទឹកថ្លាឆ្វង់ចាំងស្រមោលភ្នំនិងព្រៃឈើសូម្បីនៅក្នុងរដូវរប្រាំង។ ទន្លេសេសានជាទន្លេដែលមានទឹកហូរគ្រប់រដូវកាលពីខាងកើតទៅខាងលិច ដែលតាមបណ្ដោយឆ្នេរខ្សាច់នេះ មានចំណុចជាច្រើនដែលអាចមុជហែលនិងនេសាទត្រីបាន។ អ្នកស្រុក...
ប្រាសាទនេះសង់នៅលើដីទួលខ្ពស់សាងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ មានយ៉លយទៅទិសខាងកើត ហើយនៅខាងកើតមានស្រះទឹកធំមួយ។ ប្រាង្គនេះមានប្រវែង ៤,៥០ ម៉ែត្របួនជ្រុង កម្ពស់ប្រាសាទប្រមាណ ៧ ម៉ែត្រ ហើយទ្វារប្រាសាទមានកម្ពស់២ម៉ែត្រ ទទឹង ១៥០សង់ទីម៉ែត្រ។ ក្នុងប្រាសាទក្លាយជាប្រហោងជ្រៅ ដោយសារជនខិលខូចលួចជីកកកាយច្រើនលើកច្រើនសា។ ចំ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីថ្មភក់ បែរមុខទៅកើតជាមួយយ៉មួយធ្វើពីថ្មភក់ និងលំអដោយទ្វារបញ្ឆោត ដោយទ្វារបញ្ឆោតមានយ៉ដែរតាមជ្រុងផ្សេងទៀត។ ប្រាសាទមានហោត្រៃពីរបែរមុខទៅលិចដែលមួយស្ថិតនៅអាគ្នេយ៍មានយ៉ ធ្វើពីថ្មភក់និងមួយទៀត ធ្វើពីថ្មភក់និងថ្មបាយក្រៀមស្ថិតនៅទិសឦសា...
តាមពិតទៅ ប្រាសាទវត្តប្រាសាទប្រាកដជាមានឈ្មោះរបស់ខ្លួន តែដោយសារគ្មានសិលាចារឹក ឬរឿងព្រេងនិទានបន្សល់ទុក ទើបគេដាក់ឈ្មោះតាមវត្ត ថាប្រាសាទវត្តប្រាសាទ។ សរុបទៅឈ្មោះវត្ត ដាក់តាមប្រាសាទ ហើយឈ្មោះប្រាសាទដាក់តាមឈ្មោះវត្ត។ ប្រាសាទកសាងឡើងអំពីថ្មបាយក្រៀម ហើយមានការបាក់បែកច្រើនអន្លើ ដោយបន្សល់ទុកតែជញ្ជាំង ប្រាសាទ និងខ្...
2024 © Royal Academy of Cambodia