ទឹកជួរទូកយោលជារមណីយដ្ឋានទេសចរណ៍ប្លែកមួយ ក្នុងចំណោមរមណីយដ្ឋានល្បីៗនៅ ខេត្តរតនគីរី។ ទីនេះជាមានទឹកទន្លេសេសានដែលហូរកាត់ ប្រកបដោយឆ្នេរខ្សាច់សម្រាប់ងូតទឹកកម្សាន្ត រួមនិងថ្មប៉ប្រះទឹកជាច្រើន។ តាមមាត់ច្រាំងទន្លមានផ្ទាំងថ្មប្រកបដោយរូបរាងជាច្រើន ដែលបង្កើតបានជារឿងនិទានរបស់អ្នកស្រុក។ រឿងនោះតំណាលថា កាលដើមឡើយមានបង...
វត្តលើដែលស្ថិតនៅលើភ្នំមួយនៃ ខេត្តព្រះសីហនុមានកម្ពស់១៣២ម៉ែត្រ ត្រូវបានកសាងឡើង១៩៦៤។ វត្តនេះមានរូបគំនូរដែលព័ណ៌នាអំពីពុទ្ធប្រវត្តិ និងជាវត្តដ៏ចំណាស់មួយ។ អារាមមួយនេះជាទីសក្ការៈរបស់ពុទ្ធសាសនិក ជារមណីយដ្ឋានដែលមានខ្យល់អាកាសបរិសុទ្ធ និងអាចមើលឃើញ «ទិដ្ឋភាពក្រុង» គឺទេសភាពនៃទីក្រុងព្រះសីហនុនេះផងដែរ។ ទីនេះជាសម្ប...
វត្តវិបុលត្ថារាម ហៅវត្តកណ្ដាល ត្រូវបានកសាងឡើងប្រហែលជាក្នុងទសវត្សរ៍ឆ្មាំ១៨០០ ដែលកាលគេបានកាប់ឆ្ការព្រៃសាងសង់ជាសាលាបុណ្យមួយខ្នងធ្វើអំពីឈើប្រក់ស្លឹកនិងកុដិតូចៗមួយចំនួន។ ហេតុដែលនាំឱ្យហៅថា វត្តកណ្ដាល ដោយសារវត្តស្ថិតនៅចំកណ្ដាលនៃវត្តពីរគឺ វត្តពោធិ៍ក្នុង និងវត្តសង្កែឬហៅម៉្យាងទៀតថាវត្តថ្មី។ លុះក្រោយមក ព្រះសង្...
ប្រាសាទកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទទ័ពជ័យធំ និងប្រាសាទទ័ពជ័យតូច សង់នៅឃ្លាតពីគ្នាប្រហែល ៤០០ម៉ែត្រ។ ប្រាសាទទាំងពីរនេះសង់នៅលើដីរាបស្មើ ក្នុងនោះប្រាសាទទ័ពជ័យធំ ទំហំ៥០ម៉ែត្របួនជ្រុង មានកំពែងព័ទ្ធជុំវិញ ធ្វើពីថ្មភក់ ប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ។ ប្រាសាទនេ...
ឆ្នេរនេសាទមានឆ្នេរខ្សាច់សអមដោយដូងជ្រំ តាមបណ្ដោយឆ្នេរ ដែលប៉ុន្មានឆ្នាំចុងក្រោយឆ្នេរនេសាទបានទទួលភ្ញៀវទេសចររឹតតែច្រើនឡើងៗ។ ឆ្នេរនេសាទមានសភាពល្អ និងមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរច្រើន ប៉ុន្តែសហគមន៍នៅខ្វះសេវាកម្មស្នាក់នៅនិងម្ហូបអាហារព្រមទាំងបញ្ហាបរិស្ថាននៅជុំវិញឆ្នេរ។ សក្ដានុពលចម្បងគឺឆ្នេរខ្សាច់សស្អាតប្រវ...
ភ្នំព្រះគឺជារមណីយដ្ឋានបុរាណវិទ្យាដែលអ្នកស្រុកគោរពបូជា ដោយម្នាក់ៗមានជំនឿថា គឺជាភ្នំដែលមានបារមីពូកែស័ក្តសិទ្ធិ។ ភ្នំព្រះមានប្រវត្តិទាក់ទងនឹងរឿងរ៉ាវព្រះបាទត្រសក់ផ្អែមផងដែរ ដោយគេ សន្មតថា ចម្ការត្រសក់ផ្អែមនៅទីនេះ មុនពេលដែលបានឡើងសោយរាជ្យ។ គួរកត់សម្គាល់ថា ប្រវត្តិនេះក៏មានទាក់ទងដល់ទឹកជ្រោះជ្រាវដែលនៅមិនឆ្ងាយ...
វត្តព្រះព្រហ្មរ័ត្នជាកន្លែងទេសចរណ៍គួរឲ្យទាក់ទាញ ដោយភាពស្រស់ស្អាត។ សំណង់សួនច្បារ និងបរិស្ថានស្រស់ស្អាត គួរផ្សំនឹងរូបសំណាកជាច្រើន បានធ្វើឲ្យវត្តមានអាយុកាលជាង៥០០ឆ្នាំនេះ ទាក់ទាញទេសចរបានច្រើន ជាពិសេសគំនូរពុទ្ធប្រវត្តិនៅរោងទង ព្រះពុទ្ធបដិមានៅក្នុងវត្ត រចនាបថ និងការរៀបចំគួរឲ្យចាប់អារម្មណ៍ ស័ក្តិសមជាទីសក្ក...
លោក HENRY MOUHOT ជាជនជាតិបារាំងដែលជាអ្នកស្រាវជ្រាវរកឃើញអង្គរវត្តបានរាយការណ៏១៤០ឆ្នាំកន្លងទៅហើយថា ទឹកនៅក្នុងល្អាងដ៏ពិសិទ្ឋិ ដែលផឹកវាទៅនាំឱ្យដឹងដល់អតីតកាល អនាគតកាល និងបច្ចុប្បន្នកាល។ ល្អាងនៅខាងត្បូងភ្នំបាណន់នេះ គេហៅថា ល្អាងព្រះទឹក ដែលតាមរយៈរឿងនិទានចៅរាជកុល គឺជាទីស្នាក់អាស្រ័យ របស់តាបស នាងរំសាយសក់និងចៅរ...
ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ គ្រឹះប្រាសាទស្ថិតនៅកណ្ដាលព្រៃធ្លាប់មានប្រាង្គពីរសង់ពីឥដ្ឋដែលរលំបាក់បែកអស។ ប្រាសាទមានស្រះនៅទិសខាងកើត។
វត្តសូរិយាជាវត្តប្រកបដោយវ័យចំណាស់ ដែលមានភស្តុតាងគឺរូបគំនូរបុរាណក្នុងព្រះវិហារ។ ថ្វីត្បិតតែគំនូរនេះ រងការបំផ្លាញក្នុងសម័យកម្ពុជាប្រជាធិបតេយ្យក្ដី ក៏ភាគច្រើនយើងអាចនៅមើលឃើញសភាពដើម។ គួរកត់សម្គាល់ថា នៅសម័យប៉ុលពត ព្រះវិហារវត្តនេះបានក្លាយទៅជាឃ្លាំងដាក់អំបិលធ្វើឱ្យខូចខាតរូបគំនូរ រួមផ្សំជាមួយសភាពចាស់ទ្រុឌទ្រ...
វត្តស្លែង ជាអតីតទីតាំងប្រាសាទមួយ ដែលអាចមានអាយុកាលតាំងពីស.វ.ទី៧ និងសាងសង់ឡើងវិញនៅស.វ.ទី១០ ឬ១១ ប៉ុន្តែសំណង់ប្រាសាទចាស់បានបាក់បែកទាំងស្រុងទៅហើយ ពោលគឺស្ថិតនៅក្រោមព្រះវិហារចាស់សព្វថ្ងៃនេះ។គ្រឿងលម្អរបស់ប្រាសាទចាស់ដូចជា ផ្តែរទ្វារចំនួន ៧ផ្ទាំង, ជើងទម្រ ៤ដុំ, ថ្មគោលព្រះពុទ្ធសាសនា ៣ ដុំ។ល។ មិនមែនជារបស់ស្ថិតទ...
ប្រាសាទប្រហែលជាសង់ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ សតវត្សរ៍ទី១០។ ប្រាសាទសង់ពីឥដ្ឋ ស្ថិតក្នុងទីវត្តសន្លោង មានទ្វារពិតមួយនៅខាងកើត និងទ្វារបញ្ឆោតបីនៅទិសដទៃ។ ប្រាសាទបែរមុខទៅកើត មានយ៉មួយនិងជាន់បញ្ឆោតបួន។ ចំណែកនៅជ្រុងឦសានមានសំណង់មិនទាន់រួចរាល់ហៅថាប្រាសាទធំ ដែលសង់ពីឥដ្ឋប្រកបដោយស៊ុមទ្វារធ្វើពីថ្មភក់និងមានស...
វត្តទេសចរណ៍មួយក្នុងខេត្តស្ទឹងត្រែង មានឈ្មោះថាវត្តពោធិញាណឬវត្តព្រះងង្គធំ។ ក្នុងទីវត្តមានសំណង់បុរាណតាំងពីសម័យសង្គមរាស្ត្រនិយមជាច្រើនផងដែរ។
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គពីរបែរមុខទៅឦសានសង់លើខឿនថ្មបាយក្រៀមមួយនិងមានហោត្រៃមួយធ្វើពីថ្មបាយក្រៀម ស្ថិតនៅទិសអាគ្នេយ៍។ ប្រាសាទមានស្រះមួយស្ថិតនៅខាងកើត។
ទំនប់កូនមុំជាទីកម្សាន្តដែលមានតូបជាច្រើនសម្រាប់អង្គុយទស្សនាទេសភាព។ ទំនប់ទប់ទឹកធម្មជាតិមានជួលទូកអុំកម្សាន្ត និងមានសេវាម្ហូបអាហារផងដែរ។ ស្រុកកូនមុំ ដែលជាស្រុកមួយបំបែកចេញពីស្រុកលំផាត់កាលពីឆ្នាំ១៩៨៧ ហើយជាស្រុកមួយដាច់ស្រយ៉ាល និងក្រខ្សត់ជាងគេ។ ការសាងសង់ទំនប់ទឹកមួយកន្លែងនេះ ទុកសម្រាប់ប្រើប្រាស់និងក្លាយជាកន្...
2024 © Royal Academy of Cambodia