ខេត្តឧត្តរមានជ័យបានបង្កើតនៅឆ្នាំ១៩៦៤ ប៉ុន្តែក្នុងសម័យសង្គ្រាមស៊ីវិលរដ្ឋបាលខេត្តត្រូវបានលើកមកដាក់នៅខេត្តសៀមរាប ហើយនៅឆ្នាំ១៩៩៥ ខេត្តនេះត្រូវបានបង្កើតឡើងសាជាថ្មី។ ខេត្តដែលមានព្រំប្រទល់ជាប់នឹង ប្រទេសថៃវែងជាងគេបំផុតនេះទល់នឹងខេត្តបីរបស់ថៃ រួមមានខេត្តបូរីរ៉ាំ, សុរិន និង ស៊ីសាកេត គឺប្រវែងដល់ទៅ ២២៤ គីឡូម៉ែត្...
រមណីយដ្ឋាន «ស្ទឹងម្រាក» ជារមណីយដ្ឋានបែបធម្មជាតិដែលនៅមិនទាន់កែច្នៃនៅឡើយ ក្នុងស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។ ទីនេះប្រកបដោយទេសភាពស្រស់ស្អាត ធ្វើឱ្យអារម្មណ៍ទេសចរស្រស់ស្រាយ អាចងូតទឹកលេង បរិភោគអាហារឆ្ងាញ់ៗ កំដដោយទេសភាពល្អត្រកាល។ ទីនេះក្លាយជាទីកម្សាន្តសម្រាប់អ្នកស្រុក ដែលក្នុងរដូវបុណ្យទានទទួលបានភ្ញៀវរាប...
ក្នុងប្រទេសកម្ពុជា ពោរពេញទៅដោយតំបន់ទេសចរណ៍យ៉ាងច្រើន ជាពិសេសតំបន់ទេសចរណ៍ បែបធម្មជាតិតែម្តង។ តំបន់ទេសចរណ៍ថ្មីមួយទៀតដែលទើបតែរុករកឃើញកាលពីថ្មីៗនេះ នៅមិនសូវ ឆ្ងាយពីក្រុងភ្នំពេញនោះទេ។ ប្រសិនអ្នកបានទៅដល់ទីនោះ អ្នកមានអារម្មណ៍ដូចឋានសួគ៌ ក្រោមមេឃ ព្រោះតែទីនោះពិតជាមានទេសភាពព្រៃភ្នំដុះយ៉ាងក្រាស់ពណ៍ខៀវស្រងាត់ ទឹ...
ថ្មរូង ជារមណីយដ្ឋានធម្មជាតិមួយ ដ៏ស្រស់ត្រកាល ដែលសម្បូរណ៍ទៅដោយបរិយាកាសធម្មជាតិស្រស់ស្អាតជាច្រើន ដូចជា៖ ព្រៃភ្នំ ទឹកធ្លាក់ សត្វបក្សាបក្សី និង កន្លែងសម្រាកទទួលទានអាហារ នៅជាប់មាត់ទឹកដ៏ទាក់ទាញ។ ទេសចរចូលចិត្តទៅកម្សាន្តនៅតំបន់ទឹកធ្លាក់ទឹកសាបនេះ រីករាយជាមួយនឹងការហែលទឹក ដើរកម្សាន្តជុំវិញទីតាំង ថតរូប និងទទួលទ...
ទំនប់ស្ទាក់ទឹកសាលាតាអន ជាទំនប់ប្រវត្តិសាស្ត្រដែលបានសាងសង់ឡើងក្នុងតម្លៃជាង៣២ លានដុល្លាអាមេរិកជាគម្រោងនៃកម្ចីហិរញ្ញប្បទានសម្បទាន របស់ សាធារណរដ្ឋកូរ៉េ បានបំពាក់និងតម្លើងរួចរាល់អស់ហើយផងដែរ។ ទំនប់ស្ទាក់ទឹកសាលាតាអន រួមមាន សំណង់មេមានបន្ទះទ្វារទឹក ដែលស្ទាក់ទឹកស្ទឹងសង្កែ និង ប្រឡាយមេដូនទាវ ផ្ដល់អត្ថប្រយោជន៍ដ...
ប្រាសាទសាងឡើងក្នុងសតវត្សរ៍ទី៧ ហើយត្រូវបានជួសជុលនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៣ ប៉ុន្តែប្រាសាទបានបាក់រលំទៅហើយ។ ប្រាសាទមានប្រាង្គបីធ្វើពីឥដ្ឋរត់ជូរជើងត្បូង បែរមុខទៅកើតព័ទ្ធជុំវិញដោយគូទឹក។
ស្ថិតក្នុងក្រុមប្រាសាទរលួស ប្រាសាទត្រពាំងផុងត្រូវបានសង់ឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី៩។ ប្រាសាទមានប្រាង្គកណ្ដាល រាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្ម និងមានទ្វារបញ្ឆោតនៅមុខផ្សេងទៀត។ ប្រាង្គមួយចំនួនទៀតនៅអមសងខាងនាជ្រុងអាគ្នេយ៍និងឦសាន ព្រមទាំងប្រាង្គតូចមួយផ្សេងនៅជ្រុងពាយ័ព្យ។ ប្រាសាទមា...
ចម្លាក់ថ្មស្ថិតនៅចម្រាក់ផ្លូវទឹកហូរ សង់ឡើងក្នុងរាជព្រះបាទឧទ្យាទ័យទិត្យវរ្ម័នទី២ នាសតវត្សរ៍ទី១១ គឺជាចម្លាក់ថ្មភក់រូបព្រះនរាយណ៍ផ្ទំលើនាគអនន្តៈ។
វត្តរាំងទិលជាវត្តមួយបង្កប់ខ្លួនក្នុងព្រៃរនាមបឹងទន្លេសាប ដែលមានតាំងពីសម័យដើមមក ជាទីសក្ការៈសំរាប់បងប្អូនខ្មែរដែលរស់នៅលើផ្ទៃទឹកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ តំបន់រាំងទិលមានភូមិបណ្ដែតទឹកដែលអ្នកភូមិប្រកបរបរនេសាទ និងមានព្រៃលិចទឹកប្រកបដោយទេសភាពត្រកាល។ តំបន់នេះមានដុះដើមរាំងនិងដើមសណ្ដាន់ ព្រមទាំងប្រភេទស...
វិមានអនុស្សាវរីយ៍ ២ធ្នូ ត្រូវបានកសាងឡើង ដើម្បីរំលឹកអនុស្សាវរីយ៍នៃការបង្កើតឡើងនូវ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយ សម្ដេច ហេង សំរិន។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅទីតាំងភូមិសាស្រ្តនៃវិមានអនុស្សាវរីយ៍នេះ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាថ្ងៃនាំទៅដល់ការផ្ដួលរំលំរបបខ្...
រមណីយដ្ឋានបាភ្នំ មានភ្នំ ៤ នៅម្តុំគ្នា គឺ ភ្នំសំពៅ ភ្នំល្អាង ភ្នំធំ និងភ្នំបញ្ជារ។ បាភ្នំ ជាអតីតរាជធានីចាស់ឈ្មោះថា «នគរភ្នំ» ស្ថិតនៅក្បែរភ្នំទាំងឡាយក្នុងស្រុកបាភ្នំ ដែលបច្ចុប្បន្ននៅបន្សល់ស្នាមខ្លះៗប៉ុណ្ណោះ ដូចជាប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខវត្តវិហារគុកក្បែរជើងភ្នំសំពៅ ក្នុងឃុំជើ...
ប្រាសាទដំរីក្រាប ត្រូវបានកសាងនៅចុងសតវត្សរ៍ទី៨ ដើមសតវត្សរ៍ទី៩ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងធ្វើពីឥដ្ឋ សង់លើខឿនខ្ពស់មួយធ្វើពីថ្មបាយក្រៀម និងមានទ្វារបញ្ឆោតនៅមុខផ្សេងទៀត។ ប្រាង្គកណ្ដាលមានជាន់បញ្ឆោតមានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គខាងជើងមានតែសល់តែផ្នែកខាងក្រោម ឯប្រាង្គខាងត្បូ...
ទីនេះជាអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ និង សួនសត្វជាច្រើនប្រភេទ។ អាងចំណុះ ៥០០ម៉ែត្រគូបសម្រាប់ត្រីទឹកសាប និង អាងចំណុះ ៦០០ ម៉ែត្រគូបសម្រាប់ត្រីទឹកប្រៃ មានពូជត្រីនៅប្រទេសកម្ពុជា ថៃ និងវៀតណាមផងដែរ។ ចំណែកនៅខាងក្រៅវិញ ជាសួនសត្វមានទំហំ ១០ ហិកតា ដែលមានសត្វខ្លាមកពីប្រទេសអាព្រិច ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក...
អារាមលើភ្នំត្បែង ឬវត្តដំបូកខ្មៅ មានភាពល្បាញល្បីដោយបារមីសច្ចំ លោកតាសូងដែលពលរដ្ឋខ្មែរនិងជនជាតិថៃគោរព មានជំនឿស័ក្ដិសិទ្ធិ។ មានអ្នកផ្ដល់សេវាកម្មស្ពាយសម្ពាយជូនភ្ញៀវដែលមានបំណងឡើងភ្នំត្បែង ព្រមទាំងជូនដំណើរពួកគេទៅតាមគោលដៅកម្សាន្តមួយចំនួនទៀតផង។ វត្តដ៏មានសោភ័ណភាពស្រស់ស្អាតលើកំពូលភ្នំត្បែងនេះត្រូវបានរាប់បញ្ចូល...
ស្រះឈូក កំពត ឬក៏គេច្រើនហៅថា ស្រះឈូក ជាស្រះទឹកបុរាណមួយដែលកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរអភិវឌ្ឍន៍ឱ្យក្លាយជា រមណីយ៍ដ្ឋានដ៏ស្រស់ត្រកាល។ មនុស្សម្នាបានទៅសម្រាកលំហែកាយនៅទីកន្លែងនោះជាច្រើនហូហែរ ជាពិសេសគឺភ្ញៀវទេសចរដែលបានឆ្លងកាត់ និងសម្រាកក្នុងខេត្ត ជាពិសេសនៅពេលរសៀលល្ងាច។ ទីនេះមានខ្យល់អាកាសបរិ...
2024 © Royal Academy of Cambodia