កោះខ្សាច់មួយនៅកណ្ដាលស្ទឹងពោធិ៍សាត់ ក្នុងទីរួមខេត្តបានរចនាកែច្នៃជារាងសំពៅ មានសួនច្បារជាទីលំហែកម្សាន្ត។ គេអាចមើលឃើញកោះនេះគ្រាន់តែចូលដល់ក្រុងពោធិ៍សាត់ភ្លាម។ ប្រវត្តិកោះសំពៅមាសនេះមិនមានឯកសារណាច្បាស់លាស់ទេ គ្រាន់តែឮគេតំណាលតៗគ្នាថា មានសំពៅមួយដែលមកពីស្រុកចិនបានចូលមកដឹកទំនិញនៅម្ដុំផ្សារក្រោមខេត្ត ពោធិ៍សាត់ន...
ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាសតវត្សរ៍ទី១០។ ប្រាសាទនេះស្ថិតនៅជាគូជិតប្រាសាទដំរី មានប្រាង្គទោលរាងបួងជ្រុងស្មើ ធ្វើអំពីថ្មបាយក្រៀម មានជណ្ដើរឡើងទាំងបួនទិស ទៅកាន់ទ្វារបញ្ឆោតលើកលែងតែជណ្ដើរខាងកើត មានទ្វារចូលក្នុងតួប្រាង្គតែម្ដង គឺប្រាសាទនេះបែរមុខទៅទិសខាងកើត។ ស៊ុមទ្វារអំពីថ្មភក់និងលំអដោយស...
ថ្វីបើទីនេះមិនទាន់បានបើកដំណើរការទទួលភ្ញៀវជាសារមន្ទីរអចិន្ត្រៃយ៍ក្ដី ប៉ុន្តែសមុច្ច័យនេះមានវត្ថុបុរាណជាច្រើនយ៉ាងគួរឱ្យកត់សម្គាល់ ដូចជា រូបចម្លាក់ ផ្ដែរ បល្ល័ង្ក បំណែកសសរពេជ្រជាដើម។ ជាពិសេសនៅទីនេះ មានការប្រមូលផ្ដុំសិលាចារឹកជាច្រើនផ្ទាំង។ វត្ថុសិល្បៈទាំងនេះទទួលបានមកពីការគាស់កកាយឃើញរបស់អ្នកស្រុក ទីប្រាសា...
ប្រាសាទប្រហែលជាកសាងឡើងក្នុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ ប្រាសាទនេះរលំបែកបាក់អស់ជាច្រើន តែយើងអាចកំណត់ថាវាមានប្រាង្គបី បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់ ឥតមានផ្ដែរទេ។ ប្រាសាទមានកំពែងជុំវិញធ្វើពីថ្មបាយក្រៀមទំហំ៤៥x២៥ម៉ែត្រ ដែលមានខ្លោងទ្វារចូលពីខាងកើត និងទ្វារបញ្ឆោតមួយនៅខាងលិច។ ប្រា...
ប្រាសាទកសាងឡើងក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី២ នៅសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទបក្សីចាំក្រុងមានកាំជណ្ដើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពណ៌ក្រហម។ ប្រាសាទមានរាងជាសាជី មាន៤ថ្នាក់ៗ ធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត។ ក្បាច់ផែ្តរលើខ្លោងទ្វារនៅល្អ មានចម្លាក់ព្រះឥន្រ្ទគង់លើដំរីព្ធរាវ័ណ...
ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាលហៅវត្តខ្ចាស់ បានជំរុញការរៀបចំប្រព័ន្ធអប់រំយ៉ាងល្អប្រសើរ ព្រមទាំងស្ថាបនាអារាមដ្ឋានឱ្យមានសោភ័ណភាពគួរជាទីជ្រះថ្លាចំពោះបូជនីយេសក៍ បង្កើតកម្មវិធីជួយគាំពារកិច្ចការសង្គម និងដឹកនាំភិក្ខុសង្ឃក្រោមឱវាទប្រមាណជិត២០០អង្គ។ ព្រះអង្គក៏មានគំរោងដឹកនាំកសាងព្រះពុទ្ធបដិមាអង្គធំកម្ពស់៨០ម៉...
ថ្មដា ជាឃុំមួយក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់ទេសចរណ៍ថ្មីសន្លាងមួយ កំពុងទាក់ទាញភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយ។ តំបន់ទេសចរណ៍មួយនេះ នៅជាប់ព្រំប្រទល់កម្ពុជា-ថៃ ដែលថ្មដា ជាច្រកមួយឆ្លងចូលប្រទេសថៃផងដែរ។ រីឯទេសភាពនៅលើភ្នំថ្មដា មើលមួយភ្លែតស្មានតែសមុទ្រឈើដូចនៅមណ្ឌលគិរី និងពពកហោះលើភ្នំបូកគោ។ ថ្មដានៅពេលព្រឹ...
ប្រាសាទត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី៧ បានបាក់រលំអស់សល់តែមេទ្វារបញ្ឈរ។ ប្រាសាទមានប្រាង្គបួនសង់លើខឿនថ្មបាយក្រៀមរួមមួយរត់ជូរជើង-ត្បូងបែរមុខទៅកើត។ ប្រាសាទសង់អំពីឥដ្ឋលំអដោយថ្មភក់ ព័ទ្ធដោយគូទឹកដែលមានផ្លូវចូលខាងកើត និងខាងលិចដោយ។ ប្រាសាទមានសិលាចារឹកជាច្រើន។
ទេសចរដែលចង់ទៅទស្សនាហ្វូងសត្វត្មាតត្រូវងើបពីព្រលឹម ដើម្បីចេញដំណើរទៅកាន់ទីលានអាហារដ្ឋានសត្វត្មាត លួចសម្លឹងពីខ្ទមមួយតាមប្រឡោះតូចៗ។ ស្ថិតនៅចម្ងាយប្រមាណជិត ១០០ ម៉ែត្រ ពីចំណីគេអាចមើលឃើញហ្វូងសត្វត្មាត ហើរចុះពីដើមឈើមកហែកស៊ីខ្មោចសត្វគោនាវេលាព្រឹកពេលថ្ងៃរះព្រាងៗ។ ទីតាំងស្ថិតនៅតំបន់ដែនជម្រកសត្វព្រៃឆែប និង ឧទ្យ...
ប្រាសាទតាក្របីមានផ្លូវចាក់បេតុងឡើង រហូតដល់លើភ្នំក្បែរប្រាសាទតែម្ដង។ តាមផ្លូវចូលទៅកាន់ប្រាសាទតាក្របីគេអាចពិនិត្យដើមឈើក្បែរនោះនឹងបានឃើញស្លាកស្នាមគ្រាប់កាំភ្លើងបាញ់ត្រូវដើមឈើបន្សល់ទុក តាំងពីមានការប៉ះទង្គិចគ្នានាខែមេសា ឆ្នាំ២០១១ មក។ ប្រាសាទតាក្របីព័ទ្ធដោយដើមឈើធំៗដុះជុំជិត លុះត្រាតែចូលទៅកៀករូបរាង ថាជាប្រ...
ទីសំចតដ៏ស្រស់ស្អាត ដែលនៅរដូវវស្សាបឹងព្រៃប្រស់មានផ្ទៃទឹកថ្លាឈ្វេងគួរឱ្យចង់ងូតនិងទេសភាពស្រស់ត្រកាល។ នៅទីនេះមានតូបអង្គុយលើមាត់ទឹកតំរៀបជាជួររួមជាមួយមុខម្ហូបក្នុងស្រុក ដែលអាចបញ្ជាទិញតាមតម្រូវការដូចជា មាន់ដុត ត្រីដុត បុកល្ហុង ព្រមទាំងផ្លែឈើតាមរដូវនិងភេសជ្ជៈគ្រប់ប្រភេទ ហើយមានសេវាកម្មរហ័សទាន់ចិត្ត។ ស្ទឹងព្រ...
មិនដូច ទេទឹកពុះ នៅកំពង់ស្ពឺនោះទេ នៅទីនេះគឺជាតំបន់កម្សាន្តដែលមានទឹកស្ទឹងកំរៀងហូរចុះមកប៉ះនឹងថ្មនាបាតស្ទឹងបង្កើតជាទស្សនីយភាពទឹកបែកពពុះ ទើបគេហៅថា ទឹកពុះ (ពពុះ) កំរៀងយ៉ាងដូច្នេះ។ សភាពទឹកមានទំនងដូចជារមណីយដ្ឋានពពុះពេជ្រចិន្តាដែរ ជាពិសេសនៅរដូវប្រាំង។ ស្ទឹងកំរៀងមានប្រភពទឹកពីជួរភ្នំ ដែលបង្កើតជាទេសភាពល្អត្រកាល...
រមណីដ្ឋានអូរឫស្សីកណ្ដាល ជាតំបន់អភិរក្សមានដីនិងព្រៃឈើ ទំហំជាង៥០០០ហិកតា តាមបណ្ដោយទឹកធ្លាក់។ ទីនេះច្រើនមានភ្ញៀវនៅចុងសប្ដាហ៍ ប៉ុន្តែនៅថ្ងៃបុណ្យទានវិញមានភ្ញៀវរហូតដល់ពាន់នាក់មកលេងទីនេះ។ អូរឫស្សីកណ្ដាលជាមរណីដ្ឋានអេកូទេសចរណ៍ ប្រកបដោយទឹកហូរខួបប្រាំងវស្សា ព្រៃព្រឹក្សាម្លប់ត្រឈៃ។ ទីនោះត្រូវបានអភិវឌ្ឍន៍ដោយសហគមន...
ប្រាសាទនេះប្រហែលជាសង់ឡើងចុងសតវត្សរ៍ទី១០។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ដែលក្នុងធ្លាកំពែងទីមួយមានប្រាង្គមួយរាងបួនជ្រុងស្មើ ធ្វើពីថ្មបាយក្រៀម បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ប្រកបដោយសសរពេជ្ររាងមូល។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតធ្វើពីឥដ្ឋ ស្ថិតនៅជ្រុងផ្សេងទៀតនិងមានផ្ដែរធ្វើពីថ្មភក់។ ហោត្រៃពីរស្ថិតនៅឦសាន...
2024 © Royal Academy of Cambodia