Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំសែនមនោរម្យ ខេត្តមណ្ឌលគិរី
334 km ពីរាជធានី
ជម្រកសត្វទោចអណ្ដូងក្រឡឹង

ផែនទី

អាហារ

សណ្ឋាគារ

31.3 km ពី ខេត្តមណ្ឌលគិរី

តំបន់សហគមន៍អេកូទេសចរណ៍អណ្ដូងក្រឡឹង ឬ ជំរំសត្វទោចចាហូ (Jahoo Gibbon Camp) លាតសន្ធឹងនៅលើផ្ទៃដីជាង ១៤០០ ហិកតា និងចម្រុះទៅដោយបណ្ដុំនៃទេសភាពរុក្ខជាតិធម្មជាតិប្រភេទព្រៃពាក់កណ្ដាលស្រោង មានសត្វព្រៃច្រើនប្រភេទជាក្ដីរំពឹងនៃការស្រោចស្រង់ និងការអភិរក្សសត្វព្រៃផងដែរ។ តំបន់នេះផ្ដួចផ្ដើមគម្រោងដោយសកម្មជនការពារព្រៃឈ...

ឃុំភ្នំត្បែងពីរ ខេត្តព្រះវិហារ
346 km ពីរាជធានី
ប្រាសាទត្រពាំងខ្នារសែនកែវ

ផែនទី

អាហារ

សណ្ឋាគារ

45.0 km ពី ខេត្តព្រះវិហារ

ប្រាសាទត្រពាំងខ្នារសែនកែវស្ថិតក្នុងរចនាបថបាភួន សាងសង់នៅចុងសតវត្សរ៍ទី១១។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់បែរមុខទៅកើតនិងលំអដោយទ្វារបញ្ឆោតតាមជ្រុងដទៃទៀត។ ប្រាង្គមានយ៉មួយលយទៅខាងកើត និងមានហោត្រៃពីរធ្វើពីថ្មភក់បែរទៅលិចនិងលំអដោយទ្វារបញ្ឆោតនៅខាងកើត។ ប្រាសាទព័ទ្ធដោយកំពែងមួយមានខ្លោងទ្វារពីរនៅទិ...

កំពែងអង្គរធំ សៀមរាប
324 km ពីរាជធានី
ប្រាសាទជ្រុងនិរតី

ផែនទី

អាហារ

សណ្ឋាគារ

10.1 km ពី សៀមរាប

សូមអានក្នុងប្រាសាទជ្រុងឦសាន

ឃុំឫស្សីក្រោក ខេត្តបន្ទាយមានជ័យ
356 km ពីរាជធានី
វត្តហ្លួង, វត្តហ្លួងស៊ីសុវត្ថិរតនារាម

ផែនទី

អាហារ

សណ្ឋាគារ

11.3 km ពី ខេត្តបន្ទាយមានជ័យ

វត្តនេះត្រូវបានកសាងឡើងដោយព្រះមហាក្សត្រមួយអង្គ គឺព្រះបាទស៊ីសុវត្ថិ នឹងបានប្រសិទ្ធិនាមថា វត្តហ្លួងស៊ីសុវត្ថិរតនារាម។ វត្តនេះស្ថិតនៅលើត្រើយស្ទឹងមង្គលបុរីខាងកើតគឺម្ខាងទៀតធៀបនឹងវត្តឫស្សីក្រោក។ វត្តនេះក៏ត្រូវបានចាត់ចូលជាវត្តទេសចរណ៍ប្រចាំខេត្តផងដែរ។ វត្តមានកសាងព្រះវិហារបែបបុរាណមានហប់ ដែលជារោងបិទជិតលយទៅខាងម...

ឃុំខ្នងភ្នំ សៀមរាប
335 km ពីរាជធានី
ប្រាសាទអូរផ្អុង

ផែនទី

អាហារ

សណ្ឋាគារ

79.8 km ពី សៀមរាប

ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សរ៍ទី៩។ ប្រាសាទនេះមានប្រាង្គមួយរាងការ៉េធ្វើពីឥដ្ឋ បែរមុខទៅកើត មានស៊ុមទ្វារ ធ្វើពីថ្មភក់ និងមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ប្រាង្គនេះមានកម្ពស់ ៩ម៉ែត្រ មានជាន់បញ្ឆោតបីលម្អដោយទ្វារបញ្ឆោតតាមទិសដទៃ។ នៅជ្រុងកែងនៃជាន់បញ្ឆោតនេះមានប្រាង្គបង្រួមធ្វើពីឥដ្ឋនៅជ្រុ...

ឃុំជាំក្សាន្ត ខេត្តព្រះវិហារ
406 km ពីរាជធានី
គ្រឹះប្រាសាទចៅកំម៉ុន

ផែនទី

អាហារ

សណ្ឋាគារ

105 km ពី ខេត្តព្រះវិហារ

គ្រឹះប្រាសាទក្នុងស្រុកជាំក្សាន្តក្នុងជម្រៅព្រៃមិនទាន់រុករានលំបាកនឹងទៅដល់។ នៅទីទួលនេះមានត្រឹមតែថ្មបាយក្រៀមមួយចំនួនតែប៉ុណ្ណោះ។ គួរកត់សម្គាល់ថាក្រៅពីគ្រឹះប្រាសាទនេះនៅជុំវិញក៏មានគ្រឹះប្រាសាទបាក់បែកជាច្រើនទៀតផងដែរ។

សង្កាត់ប៉ាលហាល ខេត្តព្រះវិហារ
288 km ពីរាជធានី
ភ្នំត្បែង

ផែនទី

អាហារ

សណ្ឋាគារ

19.0 km ពី ខេត្តព្រះវិហារ

តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងអាចជាកន្លែងទេសចរណ៍ថ្មីសម្រាប់ភ្ញៀវជាតិ និងអន្តជាតិ ដោយនៅទីនោះមានទឹកធ្លាក់ រូងប្រជៀវ និងជាកន្លែងសក្ការៈ។ ភ្នំត្បែង ជាតំបន់បេតិកភណ្ឌធម្មជាតិដែលមានសម្រស់ស្រស់ស្អាត ដោយមានទាំងព្រៃធម្មជាតិ សត្វព្រៃ ទឹកធ្លាក់ និងតំបន់បុរាណឋានសម្រាប់ពិធីផ្សេងៗផងដែរ។ ជាមួយនឹងទេសភាពធម្មជាតិដ៏ស្...

ឃុំដូនកែវ សៀមរាប
341 km ពីរាជធានី
ប្រាសាទនាមរូប, ប្រាសាទដូនអ៊ូ

ផែនទី

អាហារ

សណ្ឋាគារ

26.5 km ពី សៀមរាប

ប្រាសាទប្រហែលជាសង់នៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ នៅក្នុងទីវត្តនាមរូបនេះមានប្រាសាទចាស់បុរាណមួយធ្វើពីឥដ្ឋ សង់លើគ្រឹះថ្មបាយក្រៀមលំអដោយថ្មភក់។ ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មភក់បែរមុខទៅកើត។ ប្រាង្គកណ្ដាលមានលម្អទ្វារបញ្ឆោតអមដោយទេវរូបភេទស្រីឆ្លាក់ចូលក្នុងបល្ល័ង្ក។ ប្រាសាទហ៊ុមព័ទ្ធដោយ...

ឃុំបឹងមាលា សៀមរាប
305 km ពីរាជធានី
ប្រាសាទទ័ពជ័យធំ

ផែនទី

អាហារ

សណ្ឋាគារ

70.9 km ពី សៀមរាប

ប្រាសាទកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទទ័ពជ័យធំ និងប្រាសាទទ័ពជ័យតូច សង់នៅឃ្លាតពីគ្នាប្រហែល ៤០០ម៉ែត្រ។ ប្រាសាទទាំងពីរនេះសង់នៅលើដីរាបស្មើ ក្នុងនោះប្រាសាទទ័ពជ័យធំ ទំហំ៥០ម៉ែត្របួនជ្រុង មានកំពែងព័ទ្ធជុំវិញ ធ្វើពីថ្មភក់ ប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ។ ប្រាសាទនេ...

សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង
92.4 km ពីរាជធានី
ទេសភាពទន្លេសាប

ផែនទី

អាហារ

សណ្ឋាគារ

2.5 km ពី ខេត្តកំពង់ឆ្នាំង

មាត់ទន្លេកំពង់ឆ្នាំងប្រកបដោយទេសភាព ទន្លេ និងភ្នំដ៏ស្រស់ស្អាត។ ពីទីនេះទៅគេអាចមើលឃើញរូបរាងនៃភ្នំនាងកង្រី និងទឹកទន្លេសាបដែលហូរកាត់ទីនេះ។ តំបន់នេះជាកន្លែងប្រមូលផ្តុំភ្ញៀវទេសចរ ជាពិសេសវាក៏ជាតំបន់ពាណិជ្ជកម្មដ៏សកម្មផងដែរ គឺជាទីដោះដូរទំនិញរបស់អ្នករស់នៅក្នុងទន្លេសាប ព្រមទាំងអ្នកស្រុកកំពង់លែងដែលមានកំពង់ដទៅកាន...

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ខេត្តកំពត
186 km ពីរាជធានី
ទំនប់បារាំង

ផែនទី

អាហារ

សណ្ឋាគារ

39.2 km ពី ខេត្តកំពត

ទំនប់ទឹកនេះបានកសាងឡើងតំណាលគ្នានឹងសំណង់នានាលើខ្នងភ្នំនេះ ដើម្បីស្តុកទឹកទុកប្រើប្រាស់។ បឹងបូកគោជាប្រភពទឹកតែមួយគត់ដែលផ្គត់ផ្គង់តម្រូវការលើភ្នំនេះ ទើបតម្រូវឱ្យមានការទប់ ដោយទំនប់នេះតាំងពីជំនាន់បារាំងមកកសាងទីនេះ ហើយនៅតែបានប្រើប្រាស់រហូត។ មានស្ថានីយបូមទឹកយកទៅអាង និងទំនប់ចាស់ ដែលហៅថាទំនប់បារាំង។

ឃុំគូលែនត្បូង ខេត្តព្រះវិហារ
346 km ពីរាជធានី
វត្តពោធិ៍៥០០០ដើម

ផែនទី

អាហារ

សណ្ឋាគារ

44.7 km ពី ខេត្តព្រះវិហារ

វត្តពោធិ៍៥០០០ដើម ជាទីវត្តបង្កើតឡើងដោយមាននូវសំណង់មជ្ឈមណ្ឌលវិបស្សនាធុរៈដ៏ធំមួយ។ ទីនេះជាទីប្រតិស្ឋានព្រះមហាបរមពោធិព្រឹក្ស៥០០០ដើម និងតម្កល់រូបព្រះពុទ្ធបដិមា៥០០០អង្គ តាមដើមពោធិ៍នីមួយៗ។ ទីវត្តមានផ្ទៃដី ៣០០ហិកតា និងមានសាលាវិបស្សនាដ៏ធំស្កឹមស្កៃ សាងសង់ពីឈើ មានទំហំ ១៥០x៥០ម៉ែត្រ និងកំពុងសាងសង់សាលាវិបស្សនាបន្ថែ...

សង្កាត់ស្វាយដង្គំ សៀមរាប
318 km ពីរាជធានី
វត្តគោកប៉ាទ្រី, វត្តប្រាសាទឥន្ទ្រា

ផែនទី

អាហារ

សណ្ឋាគារ

4.1 km ពី សៀមរាប

វត្តមានព្រះវិហារដែលមានរចនាបថយ៉ាងចម្លែកខុសគេ ស្ថិតនៅក្នុងក្រុងសៀមរាប ហើយជាទីតាំងដែលគេប្រើសម្រាប់ជួសជុលព្រះបដិមាបុរាណឡើងវិញ។ ក្រុមបុរាណវិទូបានធ្វើកំណាយលើទួលមួយក្នុងទីវត្តនេះ ហើយគេបានរកឃើញកូនប្រាសាទកប់ក្នុងដីដ៏ចំណាស់ គឺប្រាសាទគោកប៉ាទ្រី ដែលមានរចនាសម្ព័ន្ធប្លែកៗគ្នាចំនួនប្រាំ ដែលទស្សនៈខ្លះយល់ថា ជាឡដុតឥដ...

សង្កាត់ប៉ាលហាល ខេត្តព្រះវិហារ
314 km ពីរាជធានី
វត្តតាំងយូ

ផែនទី

អាហារ

សណ្ឋាគារ

13.2 km ពី ខេត្តព្រះវិហារ

វត្តតាំងយូមានអាស្រមមួយដែលសង់បន្តើតលើថ្មមួយដុំធំ មើលឃើញ គួរស្ញប់ស្ញែង ប៉ុន្តែដំណើរទៅកាន់ទីនោះ ត្រូវមានការជូនដំណើរពីសហគមន៍ សេដ្ឋកិច្ចរុងរឿង ដែលស្ថិតនៅជើងភ្នំត្បែង (កូអរដោណេ 13.780888, 104.901652) ដែលជាអ្នកនាំផ្លូវឡើងភ្នំ ហើយគេត្រូវស្នាក់នៅតាមភ្នំមួយយប់។ មិនឆ្ងាយប៉ុន្មានពីទីវត្ត ក៏មានទឹកជ្រោះដ៏ស្រស់ស្អ...