ខេត្តដែលមានវ័យចំណាស់ជាងគេក្នុងចំណោមខេត្តរាជធានីទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា ដោយមានភ្នំដា ជាភស្តុតាង។ ទឹកដីដ៏យូរលង់នេះសំបូរទៅដោយធនធានប្រវត្តិសាស្រ្តជាច្រើនដែលទាក់ទងនៅសម័យ អាណាចក្រភ្នំ និងសម័យចេនឡា ដែលទីនេះត្រូវបានគេស្គាល់ថា ជាចេនឡាទឹក ហើយក៏ជាដើមកំណើត នៃអាណាចក្រខ្មែរបុរាណដែរ។ ខេត្តមានប្រាសាទបុរាណជាច្...
មន្ទីរបូជនីយដ្ឋានដ៏ថ្មីមួយ ត្រូវបានប្រជាជននិងក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់នៅទីតាំង សម្លាប់ទួលតាភ្លង សហការគ្នាសាងសង់ឡើងនៅលើដីនាទីតាំងសម្លាប់តែម្ដង បន្ទាប់មកនៅពេលបច្ចុប្បន្នទីតាំងនេះបានក្លាយទៅជាវត្តមួយ។ អដ្ឋិធាតុដែលបានគាស់ ចេញពីរណ្ដៅនៅជុំវិញមន្ទីរបូជនីយដ្ឋានទាំងអស់ ត្រូវប្រមូលយកមកដាក់តម្កល់នៅក្នុង...
សំណង់ធ្វើពីថ្មបាយក្រៀមនិងឥដ្ឋរត់ជួរកើត-លិច និងសង់ពីលើខឿនមួយដែលមានកម្ពស់១ម៉ែត្រ។ មានបន្ទប់កណ្ដាលបែរមុខ ទៅខាងត្បូងតាមស៊ុមទ្វារមួយ ដែលធ្វើពីថ្មភក់និងស៊ុមទ្វារធ្វើពីថ្មភក់នៅខាងកើតនិងខាងលិច។ បន្ទប់អមសងខាងទាំងពីរ មានបង្អួចដែលលំអ ដោយបង្គោលជើងទៀនបែរចេញទៅត្បូង។ ស្រះមួយស្ថិតនៅខាងកើត។ ប្រាសាទបានរលំបែកបាក់នៅសល់...
ប្រាសាទនេះសង់នៅចុងសតវត្សរ៍ទី១១ ដើម្បីបូជាព្រះសិវៈ ក្នុងរជ្ជកាលស្ដេចជាច្រើនអង្គរួមមាន ព្រះបាទយសោវរ្ម័នទី១ និងសូរ្យវរ្ម័នទី១ រហូតដល់ព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទព្រះវិហារ គឺជាប្រាសាទខ្មែរនៅលើពយតាឌី នៅជាប់ច្រាំងថ្មកម្ពស់៦២៥ ម៉ែត្រនៃភ្នំដងរែក។ ប្រាសាទមានទីតាំងដ៏អស្ចារ្យបំផុតក្នុងចំណោមប្រាសាទដែលបានសាងសង...
វត្តព្រះអង្គធំនៅលើភ្នំគូលែន ដែលជាទីសក្ការៈរបស់មហាជនទូទៅ ដែលប្រជុំទៅដោយអ្នកគោរពបូជានិងអ្នកទេសចរណ៍កុះករ។ វត្តមានជណ្ដើរឡើងទៅកាន់ព្រះបដិមាព្រះពុទ្ធ ដែលមនុស្សភាគច្រើនយល់ថា ជារូបសំណាកព្រះសម្មាសម្ពុទ្ធចូលនិព្វាន។ ប៉ុន្តែរូបនេះព្រះអង្គនៅបើកព្រះនេត្រនៅឡើយ តែព្រះនេត្រពិតត្រូវចោរលួចយកទៅបាត់ ហើយសព្វថ្ងៃនេះគេជំន...
ប្រាសាទសង់នៅចុងសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ មានរចនាបថឃ្លាំង។ ប្រាសាទចៅស្រីវិបុលមានសភាពទ្រុឌទ្រោមនិងទទួលរងនូវការបាក់បែកស្ទើរតែទាំងស្រុង។ កាលពីសម័យមុន ប្រាសាទនេះមានបារមីខ្ពស់បំផុតដោយសារតែមានព្រះកម្ចាយមួយព្រះអង្គនៅទីនោះ ប៉ុន្តែក្រោយមកត្រូវបានពួកប៉ុលពតសែងទៅបោះចោលនៅទីព្រៃក្បែរនោះ។ ពីសម័...
ខេត្តព្រៃវៃងមានសារមន្ទីរដែលប្រមូលផ្ដុំទុកដាក់នូវសម្បត្តិវប្បធម៌ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដែលយើងអាច ឃើញមានសិលាចារឹកដែលទើបរកឃើញថ្មីៗ សំណល់កុលាលភាជន៍ សំណល់កែវកងបុរាណ ហើយភ្ញៀវទេសចរណ៍អាចឆ្លៀតចូលទស្សនាបានដោយស្រួលព្រោះស្ថិតក្នុងទីរួមខេត្ត។
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទស្ថិតនៅកណ្ដាលព្រៃជិតមាត់ស្ទឹងឈូកឆ្លងទៅកាន់ភូមិក្រឡាពាស។ ប្រាសាទមានប្រាង្គទោលស្ថិតក្នុងសភាពល្អគួរសមហើយមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ សសរពេជ្រ៨ជ្រុងទ្រផ្ដែរមួយ ឆ្លាក់រូបព្រះឥន្ទ្រគង់លើដំរីឰរាវ័ណ។
ឱកាសដ៏ស័ក្ដិសមសម្រាប់រមណីយដ្ឋានទំនប់ឈើតោក ក៏ដូចជាទំនប់ដំណាក់អំពិលដែរ ទីនេះស្វាគមន៍ភ្ញៀវភ្លូកទឹកភ្លូកដីនៅរដូវបុណ្យភ្ជុំបិណ្ឌ ស្របពេលកម្ពស់ទឹកស្ទឹងគួបនឹងសម្រស់ព្រៃភ្នំ និងវត្តមានភ្ញៀវរំលេចជាទិដ្ឋភាពស្រស់បំព្រងមួយឆ្នាំម្ដង។ ទឹកហូររឹមៗច្រៀកតាមទីទួលដីដុះលើកម្រាលបាតស្ទឹង បង្កើតបានជាទស្សនីយភាពស្រដៀងនឹងប្រជ...
ប្រាសាទនេះត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ ស្ថិតក្នុងរចនាបថបាខែងក្នុងរជ្ជកាល ព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់អាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនាគឺ ព្រះឥសូរ ព្រះវិស្ណុ និង ព្រះព្រហ្ម។ ប្រាសាទនេះមានប្រាង្គបីធ្វើអំពីថ្មភក់ ស្ថិតនៅជាជួរលើខឿនមួយពីខាងជើងទៅត្បូង។ ប្រាង្គកណ្ដាល ឧទ្ទិសដល់ព្រះឥសូរ...
ទេសភាពព្រៃឫស្សីពណ៌បៃតងលាយឡំដោយព្រៃឈើតូចៗអមតាមផ្លូវកាត់ចម្ការចេកនិងចម្ការកៅស៊ូសំដៅទៅ ទីកម្សាន្តមានជម្រៅទឹករាក់ៗ។ នៅទីនេះមានទឹកហូរមិនដាច់ពីខ្ពង់រាបជ្រែកផ្ទាំងថ្ម ជាទីកន្លែងថ្មីស័ក្ដិសមសម្រាប់ភ្ញៀវ។ ដោយសារមិនមានការផ្សព្វផ្សាយឱ្យបានទូលាយនោះ ទេសចរទាំងជិតទាំងឆ្ងាយមិនសូវស្គាល់រមណីយដ្ឋានទឹកហូរថ្មរអិលនេះទេ។...
ភ្នំសរសៀជារមណីយដ្ឋានធម្មជាតិដ៏អស្ចារ្យ មានភ្នំតូចៗបី លាតសន្ធឹងក្នុងផ្ទៃដីសរុបប្រហែល ១.៥ គីឡូម៉ែត្រការ៉េ ហើយមានកម្ពស់ប្រហែល ៤០ ម៉ែត្រ។ នៅទីនោះមានល្អាងរូងភ្នំពីធម្មជាតិនេះ រួមមានដូចជា រូងភ្នំអាចម៍ប្រចៀវ រូងភ្នំដំរីស ដែលមានស្ថាបត្យកម្មកំពូលមួយគឺវាលស្រែ ១០០ ដែលបានលាក់បំពួនអាត្មាក្នុងរូងងងឹតនេះ។ ក្នុងចំណ...
ថ្វីបើប្រព័ន្ធសារព័ត៌មានមួយចំនួនអះអាងថាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ដែលក្រសួងបរិស្ថានបានលាតត្រដាងពីប្រាសាទបុរាណនេះលាក់ខ្លួនកណ្ដាលព្រៃឡង់ ប៉ុន្តែតាមការពិតប្រាសាទត្រពាំងប្រើសបានចុះក្នុងបញ្ជីបេតិកភណ្ឌកម្ពុជាតាំងពីយូរមកហើយ ដែលមានលេខរមណីដ្ឋាន ១៩៦ និងលេខ IK 159។ ការហៅឈ្មោះប្រាសាទថា “ត្រពាំងប្រើស” ដូច្នេះ គឺគេ...
ប្រាសាទខ្ទីងស្លាប់ កសាងនៅដើមសតវត្សរ៍ទី៩ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ មានរចនាបទគូលែន។ ប្រាសាទនេះជាប្រាសាទតូចមួយធ្វើពីឥដ្ឋបែរមុខទៅជើងមានស៊ុមទ្វារធ្វើពីថ្មភក់។ គេឃើញមានស្នាមយ៉មួយផ្សេងទៀត ហើយមានហោត្រៃមួយធ្វើពីឥដ្ឋ។ ប្រាសាទមានកំពែងធ្វើពីឥដ្ឋប្រកបដោយ ខ្លោងទ្វារធ្វើពីឥដ្ឋដែរដែលខូចខាតអស់នៅជ្រុងខាងជ...
លក្ខណៈពិសេសរបស់សួនសត្វ ភ្នំពេញ សាហ្វារី ចែកចេញជាបួនតំបន់សំខាន់ៗ មានដូចជា ទី១ កន្លែងសម្តែងសត្វខ្លា ទី២ កន្លែងសម្តែងសត្វក្រពើ ទី៣ កន្លែងសម្តែងសត្វស្វា អ៊ូរ៉ង់អ៊ូតង់ និងទី៤ កន្លែងសម្តែងសត្វសេក មកពីអាហ្វ្រិក។ ក្រៅពីទីតាំងបួនសំខាន់ៗខាងលើនេះ នៅមានទ្រុងសត្វជាច្រើនប្រភេទទៀតសម្រាប់ទស្សនា ហើយក៏មានសួនទឹកសម្រាប...
2024 © Royal Academy of Cambodia