បន្តដំណើរពីកោះទន្សាយ ៥ គម. យើងអាចទៅដល់កោះពោធិ តាមកាណូត។ ពិតណាស់ថាកោះពោធិ៍ស្ថិតនៅឆ្ងាយជាងកោះទន្សាយពីរដង ប៉ុន្តែទេសចរ អាចត្រូវចំណាយដល់ទៅបីដងដើម្បីទៅកាន់ទីនោះ។ កោះពោធិ គឺជាកោះមួយ ដែលមានទេសភាពស្រស់ស្អាត អាចត្រូវ នឹងចំណង់ចំណូលចិត្តរបស់ទេសចរ ដែលនិយមបែបអេកូទេសចរណ៍ ហើយវា ក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស...
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងត្បូង។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
ទំនប់ស្ទាក់ទឹកសាលាតាអន ជាទំនប់ប្រវត្តិសាស្ត្រដែលបានសាងសង់ឡើងក្នុងតម្លៃជាង៣២ លានដុល្លាអាមេរិកជាគម្រោងនៃកម្ចីហិរញ្ញប្បទានសម្បទាន របស់ សាធារណរដ្ឋកូរ៉េ បានបំពាក់និងតម្លើងរួចរាល់អស់ហើយផងដែរ។ ទំនប់ស្ទាក់ទឹកសាលាតាអន រួមមាន សំណង់មេមានបន្ទះទ្វារទឹក ដែលស្ទាក់ទឹកស្ទឹងសង្កែ និង ប្រឡាយមេដូនទាវ ផ្ដល់អត្ថប្រយោជន៍ដ...
ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងលិចខាងក្រៅ។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។
ប្រាសាទនេះសាងសង់ឡើងប្រហែលជានៅសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីឥដ្ឋ បែរមុខទៅកើត សង់លើគ្រឹះថ្មបាយក្រៀម។ ប្រាសាទមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត ហើយមានស្លាកស្នាមគ្រឹះប្រាង្គដទៃ ដែលប្រហែលជាហោត្រៃ។
ខុសប្លែកពីទីដទៃដែលមានភាពអ៊ូអរសម្បូរដោយមនុស្ស នៅទីនេះមានសភាពស្ងប់ស្ងាត់សម្រាប់ការ បោះជំរំជាក្រុម ហើយសប្បាយកម្សាន្តនៅពេលយប់។ ទឹកធ្លាក់ហូរមិនខ្លាំងអាចកំដដល់ទេសចរណ៍ជាក្រុម ក្នុងភាពស្ងប់ស្ងាត់។
ដំណើរតាមទូកទៅកោះព្រហ្មចារីយ៍ទេសចរអាចគយគន់ទេសភាពទន្លេ ប្រជុំកោះខ្សាច់និងរុក្ខជាតិមានឫសដ៏រឹងមាំសម្រាប់ទប់ទល់នឹងកម្លាំងទឹកហូរ និងសត្វកម្រជាច្រើន ដូចជា សត្វផ្សោត សត្វក្ដាន់ជាដើម។ កោះមានឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាតដូចនារីក្រមុំព្រហ្មចារីយ៍ កំពុងគ្រប់គ្រងដោយ «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ»។...
ប្រាសាទនេះជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ ហើយមានស្រះរាងការ៉េមានគែមស្រះ ជាថ្មបាយក្រៀម។ សាលាសំណាក់នេះស្ថិតនៅពីខាងជើងវាលមួយហៅថាវាលរាជា ឬព្រះរាជាដាក ដែលជាបារាយណ៍នៃប្រាសាទព្រះខ័នមានទ...
ប្រាសាទប្រហែលជាកសាងក្នុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ ប្រាសាទនេះនៅសល់ប្រាង្គតែមួយធ្វើពីឥដ្ឋបែរមុខទៅកើតមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ពីមុនអាចមានប្រាង្គពីរនៅអមខាងជើងនិងខាងត្បូង ប៉ុន្តែបច្ចុប្បន្នបានបាក់រលំអស់ទៅហើយ។ ស្រះធំមួយប្រវែង១០០x១០០ម៉ែត្រ ស្ថិតនៅចម្ងាយ៥០ម៉ែត្រ ខាងកើតប្រាសាទ។
ទំនប់លំហាច ជាអនុគម្រោងមួយនៃគម្រោងកែលំអប្រព័ន្ធស្រោចស្រពនិងរំដោះទឹកភាគខាងលិចបឹងទន្លេសាប ដែលចាប់ផ្តើមពីឆ្នាំ ២០១៦។ សំណង់នេះរួមមាន សំណង់ក្បាលហុង សំណង់នាំទឹកជាប្រឡាយបេតុងប្រវែង ១៦,៤០ គីឡូម៉ែត្រនិងប្រឡាយតូចៗជាច្រើនទៀត។ ទំនប់នេះមានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានចំនួន៣២៨៩ហិកតា បម្រើឱ្យជីវភាពប្រចាំថ្...
ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងកើតក្នុងបារាយណ៍។ សព្វថ្ងៃនេះមានស្ពានឈើសម្រាប់ដើរឆ្លងទៅទីនោះ។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។
បារាយណ៍ខាងលិច គឺជាបឹងដែលបង្កើតឡើងដោយមនុស្សធំជាងគេនៅតំបន់អង្គរ។ អ្នកទេសចរអាចជួលទូកជិះទៅកោះនៅកណ្ដាលបារាយណ៍ ដែលមានប្រាសាទមេបុណ្យខាងលិចនៅទីនោះ។ ដោយសារតែប្រាសាទនៅកណ្ដាលបារាយណ៍នោះស្ថិតនៅក្នុងរចនាបទបាភួន បារាយណ៍នោះប្រហែលជាសាងសង់ឡើងនៅក្នុងសតវត្សរ៍ទី១១។ ប្រវត្តិវិទូមួយចំនួនគិតថា បារាយណ៍នេះជាកន្លែងចតទូករបស់ព្...
នៅក្នុងរាជធានី “ស្រឡប់ដូនតីពិជ័យព្រៃនគរ” នៅខេត្តកំពង់ចាមកន្លងមក យើងបានកត់សម្គាល់នូវវត្តមាននៃប្រាង្គប្រាសាទនាសម័យបុរេអង្គរមួយចំនួន។ ដោយសារតែវត្តមានរបស់បូជនីយដ្ឋានបែបព្រហ្មញ្ញសាសនាទាំងនោះ ទើបយើងបានទទួលស្គាល់ថា មុននឹងក្លាយទៅជាព្រះរាជាធានីរបស់ស្តេចកន នាដើមស.វទី១៦ តំបន់ខាងលើនេះធ្លាប់ជាមជ្ឈមណ្ឌលវប្បធម៌យ៉ា...
សិលាចារឹក«សុវណ្ណភូមិ» ក្នុងវត្តគិរីស្ដេចគង់ ចារនៅស.វ.ទី៧ លេខ k១៤១៩ មានចារឹកពាក្យដ៏សំខាន់បំផុតថា «សុវណ្ណភូមិ» នោះ ត្រូវបានរកឃើញវិញហើយ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ ក្រោយព្រះគ្រូ ចៅអធិការវត្តគិរីស្ដេងគង់ ព្រមប្រគល់ជូនអាជ្ញាធរដើម្បីយកមកតម្កល់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ នៅសារមន្ទីរជាតិ រាជធានីភ្ន...
ទឹកធ្លាក់ ៧ ដំណាក់ព្រៃព្រឹក្សាបៃតងខ្ចី និងសំឡេងសត្វយំប្រគំជាតន្ត្រីធម្មជាតិលាយឡំសូរទឹកហូរឈូៗឥតឈប់ឈរ គឺជាភាពទាក់ទាញបែបធម្មជាតិនៃទឹកធ្លាក់ជ្រាវ ដែលមានជម្រាលច្រើនដំណាក់អំណោយផលដល់ការងូតទឹកលេងកម្សាន្ដពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ពីកន្លែងចតយានជំនិះភ្លាមប្រមាណតែជាង ១ រយម៉ែត្រលោកអ្នកនឹងទៅដល់ទឹកធ្លាក...
2024 © Royal Academy of Cambodia