ទឹកជ្រោះសហគមន៍ តាចាត ជារមណីយដ្ឋានធម្មជាតិថ្មីមួយ ដែលកំពុងពេញនិយមសម្រាបភ្ញៀវ។ នៅតំបន់នេះ មានទឹកហូរល្មម ប្រៀបដូចអាងទឹក អាចលោតលេងនិងហែលយ៉ាងសប្បាយរីករាយ។ ទន្ទឹមនឹងនេះក៏មានព្រៃឈើតូច-ធំ ក្រាស់ក្រែល ដែលបង្កើតជាបរិយាកាសខ្យល់បរិសុទ្ធ គួរជាទីសម្រាកលំហែលំហើយ។ ភ្ញៀវអាចវេចខ្ចប់អាហារខ្លួនឯងមកបរិភោគឬកុម្ម៉ង់ម្ហូបន...
ថ្វីបើទីនេះមិនទាន់បានបើកដំណើរការទទួលភ្ញៀវជាសារមន្ទីរអចិន្ត្រៃយ៍ក្ដី ប៉ុន្តែសមុច្ច័យនេះមានវត្ថុបុរាណជាច្រើនយ៉ាងគួរឱ្យកត់សម្គាល់ ដូចជា រូបចម្លាក់ ផ្ដែរ បល្ល័ង្ក បំណែកសសរពេជ្រជាដើម។ ជាពិសេសនៅទីនេះ មានការប្រមូលផ្ដុំសិលាចារឹកជាច្រើនផ្ទាំង។ វត្ថុសិល្បៈទាំងនេះទទួលបានមកពីការគាស់កកាយឃើញរបស់អ្នកស្រុក ទីប្រាសា...
មន្ទីរបូជនីយដ្ឋានសង់ឡើងដោយបេតុងប្រក់ក្បឿង មានកម្ពស់ប្រហែល៤ម៉ែត្រ និងទំហំប្រហែល៣ម៉ែត្រនៅទល់មុខវត្តព្រៃផ្អាវ មានដាក់ឆ្អឹងលលាដ៏ក្បាលប្រហែលជាង១០០។ អដ្ឋិធាតុជាច្រើនបានត្រូវជញ្ជូនមកពីភូមិសន្លុង និងជុំវិញបរិវេណវត្តជើងចាប។ ប៉ុន្ដែរយៈ ក្រោយមក អដ្ឋិធាតុភាគច្រើនបានបាត់បង់និងត្រូវសត្វស៊ី។
ទួលឥដ្ឋធំមួយមានបល្ល័ង្កធ្វើអំពីថ្មភក់មួយ និងថ្មទ្រនាប់ជណ្ដើរដែលហាក់ដូចជាបញ្ជាក់ថា ប្រាសាទចាស់ពីមុនបែរមុខទៅទិសខាងកើតស្ថិតនៅជាប់ផ្លូវទៅស្រុកសំបូរ។ ចម្ងាយប្រមាណ១៥០ម៉ែត្រពីទីនេះមានត្រពាំងមួយស្ថិតនៅខាងកើត។ ទីកន្លែងស្ថិតនៅជាប់ផ្លូវមួយនេះក៏ជាទីដែលគេរកឃើញបល្ល័ង្កមួយ, ផ្តែរមួយ និងកុលាលភាជន៍ធំមួយដែលបាននាំយកទៅ...
ប្រាសាទកសាងនៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ ប្រាសាទមានប្រាង្គពីរធ្វើពីឥដ្ឋនិងថ្មភក់បែរមុខទៅកើត សង់លើចង្កេះភ្នំម្រេច។ ប្រាង្គខាងត្បូងមានរាងធំជាងប្រាង្គខាងជើងបន្តិច ដែលផ្នែកខាងក្រៅធ្វើពីថ្មបាយក្រៀមនិងថ្មភក់។ ប្រាង្គខាងជើងរាងបួនជ្រុងស្មើ ហើយក៏មានផ្នែកខាងក្រោមធ្វើពីថ្មបាយក្រៀមដែរ។ ប្...
ស៊ីម៉ាក់បានរៀបចំសារមន្ទីរសំណល់យុទ្ធភណ្ឌពីសង្គ្រាមមួយកន្លែងទៀត នៅវិទ្យាស្ថានសកម្មភាពកំចាត់មីនស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង។ ការរៀបចំសារមន្ទីរនេះ ប្រើប្រាស់សំណល់យុទ្ធភណ្ឌពីសង្គ្រាម ដែលជាស្នាដៃរបស់ខ្លួន ជាគុណប្រយោជន៍សំរាប់អប់រំ សិក្សាស្រាវជ្រាវ និងការស្វែងយល់របស់មនុស្សលោក។ វិទ្យាស្ថាននេះក៏បាននិងកំពុងហ្វឹកហ...
ទឹកជ្រោះនេះនៅយ៉ាងកណ្ដោចកណ្ដែងក្នុងព្រៃព្រឹក្សាតែម្នាក់ឯង។ ទឹកធ្លាក់អន្លង់ស្វាយ មាន ៤ ដំណាក់ដែលមានចម្ងាយខុសៗគ្នា។ ភ្ញៀវទេសចរត្រូវសម្រូតខ្លួនចុះតាមចំណោតព្រៃល្បោះដើម្បីទៅកាន់ដំណាក់ទី ១ ដែលនៅរដូវប្រាំងមានទឹកហូររិចៗប៉ុណ្ណោះ។ ចម្ងាយប្រមាណ ៤០០ ម៉ែត្រពីដំណាក់ទី ១ ដោយធ្វើដំណើរឡើងជម្រាលដ៏ចោតគួរសម គេអាចទៅដល់ដំ...
ប្រាសាទប្រហែលជាកសាងនៅដើមសតវត្សរ៍ទី១១។ ប្រាសាទសង់ពីថ្មភក់មានរាងជារោងទងប្រកបដោយមានយ៉និងទ្វារនៅតាមចុងសងខាង ព្រមទាំងមានបង្អួចបែរចេញមកខាងក្រៅ។ ថែវមានបីជ្រុងធ្វើពីថ្មបាយក្រៀម មានអគារវែងមួយអាចចូលពីកើតនិងពីលិច។ អគារនេះបែរចូលក្នុងដោយមានបង្អួចធំៗធ្វើពីថ្មភក់។ ប្រាសាទមានកំពែងធ្វើពីថ្មបាយក្រៀម និងមានខ្លោងទ្វារធ...
វត្តមានឈ្មោះដើមថា សុរិយាវង្ស សាងសង់ឡើងក្នុងឆ្នាំ ១៦៦៤ (ព.ស ១២២៤) ។ វត្តនេះជាអារាមព្រះពុទ្ធសាសនាមួយ ដែលបានសាងសង់ឡើងនៅលើទីតាំងប្រាសាទចាស់ក្នុងកំឡុងស.វ.ទី៧ សព្វថ្ងៃនៅមានសេសសល់បុរាណវត្ថុមួយចំនួនផងដែរ។ វត្តនេះជាប្រភពសិលាចារឹកលេខ K49 (បាត់) និង K50 (នៅសារមន្ទីរជាតិក្រុងភ្នំពេញ)។ យោងតាមសិលាចារឹក ទាំងពីរដែល...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះគ្មានឈ្មោះដើមនៅក្នុងសិលាចារឹកឡើយ ទើបសម័យក្រោយមកនេះគេហៅថា ប្រាសាទច្រាបជាផ្លូវការជារៀងមក។ ដល់បច្ចុប្បន្ននេះ។ ប្រាសាទមានកំពែងការពារពីរជាន់ ធ្វើអំពីថ្មបាយក្រៀមដូចគ្នា ដោយកំពែងទី១ឬកំពែងខាងក្នុងរត់ជួរជើងទៅត្បូង បែរមុខទៅរកទិស ខាងលិចតាមស៊...
រមណីយដ្ឋានកែឆ្នៃនេះ ស្ថិតនៅក្បែរជើងភ្នំគីរីរម្យ ទីនេះភាគច្រើនត្រូវបានគេកែច្នៃឱ្យមានភាពរស់រវើកល្អស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ទីនោះមានសេវា សណ្ឋាគារ សួនច្បារ សួនកុមារ សួនសត្វ សួននៃរូបចម្លាក់ ទីលានលេងកីឡា និងកន្លែងងូតទឹកជាដើម។ ដោយទីនោះជាតំបន់ត្រូវឆ្លងកាត់ទៅឧទ្យានជាតិគីរីរម្យ ព្រមទាំងទឹកធ្លាក់ចំបក់ផងន...
ប្រាសាទត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី៧ បានបាក់រលំអស់សល់តែមេទ្វារបញ្ឈរ។ ប្រាសាទមានប្រាង្គបួនសង់លើខឿនថ្មបាយក្រៀមរួមមួយរត់ជូរជើង-ត្បូងបែរមុខទៅកើត។ ប្រាសាទសង់អំពីឥដ្ឋលំអដោយថ្មភក់ ព័ទ្ធដោយគូទឹកដែលមានផ្លូវចូលខាងកើត និងខាងលិចដោយ។ ប្រាសាទមានសិលាចារឹកជាច្រើន។
ជាតំបន់រមណីយដ្ឋានកែច្នៃថ្មីបន្ទាប់ពីការសាងសង់ទំនប់មុខទឹកទប់ទឹកស្ទឹង ដែលមានប្រភពពីខ្ពង់រាបនៅខាងជើងតំបន់នេះនៃខេត្តត្បូងឃ្មុំ។ មានសំណង់តូបជាច្រើនអមមាត់ទំនប់ដែលផ្លូវគមនាគមន៍ផងដែរ ដែលរង់ចាំបម្រើសេវាដល់ភ្ញៀវនៅថ្ងៃសម្រាកឬរដូវបុណ្យទាន ដែលមានចំនួនរាប់ពាន់។ ទីកម្សាន្តនេះមានទឹកទំនប់ដែលអាចងូតកម្សាន្ត ហើយអាចជិះទ...
វត្តភ្នំរាបជាវត្តបង្កើតថ្មី តែត្រូវបានកែឆ្នៃប្រកបដោយសំណង់យកតាមលំនាំរបស់ប្រាសាទនានា ដែលធ្វើឱ្យទីនេះក្លាយជាកន្លែងចាប់អារម្មណ៍របស់ទេសចរជាពិសេសអ្នកនៅភ្នំពេញ។ ប្រាសាទទាំងនេះបានក្លាយជាឆាកដ៏ល្អស្អាត ក្នុងការថតភាពយន្ត និងវីដេអូសម្រាប់រឿងបុរាណ។ ជុំវិញទីនេះក៏មានការសង់ជាតូបតូចៗ បម្រើសេវាកម្មម្ហូបអាហារដល់ភ្ញៀវផ...
ហោងជារមណីយដ្ឋានទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាតមួយរបស់ខេត្តត្បូងឃ្មុំ ក៏ប៉ុន្តែរមណីយដ្ឋាននេះមិនសូវជាមានអ្នកចម្ងាយស្គាល់ទេ ព្រោះវានូវកំបាំងឆ្ងាយពីផ្លូវជាតិ និងដោយកង្វះខាតការផ្សព្វផ្សាយផង លើកលែងតែប្រជាពលរដ្ឋក្បែរនោះ ដែលស្គាល់ទីនោះច្បាស់ មួយវិញទៀតដោយសារផ្លូវចូលមានភាពក្រវៀចក្រវៀន ចំណែកស្លាកសញ្ញាបង្ហាញផ្លូវ...
2024 © Royal Academy of Cambodia