ប្រាសាទចិនស្រមកសាងឡើងនៅចុងសតវត្សរ៍ទី១០និងដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលស្តេចបីអង្គគឺព្រះបាទជ័យវរ្ម័នទី៤ក្នុងរចនាបថកោះកេរ ព្រះបាទរាជេន្ទ្រវរ្ម័នក្នុងរចនាបថប្រែរូប និងព្រះបាទជ័យវរ្ម័នទី៥ ក្នុងរចនាបថបន្ទាយស្រី។ បន្ទាយចិនស្រមឬអ្នកស្រុកហៅថា «ប្រាសាទភូមិព្រៃវែង» មានកំពែង ៣ ជាន់ ធ្វើពីថ្មបាយក្រៀម កម្ពស់ ២,៥០...
ប្រាសាទកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២ មានរចនាបថអង្គរវត្ត ឧទិ្ទសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍។ ពាក្យបន្ទាយសំរ៉ែនេះគឺ បន្ទាយជាទីមានកំពែងព័ទ្ធជុំវិញ ចំណែក សំរ៉ែគឺជនជាតិភាគតិចមួយពួកនៅក្នុងកម្ពុជរដ្ឋ ដូច្នេះឈ្មោះដែលហៅថាបន្ទាយសំរ៉ែនេះគឺប្រហែលជាទាក់ទងទៅនឹងទីតាំងដែលមានកំពែងខ្ពស់ជុំវិញ ហើយដែលមានស្...
ចម្លាក់ថ្មស្ថិតនៅចម្រាក់ផ្លូវទឹកហូរ សង់ឡើងក្នុងរាជព្រះបាទឧទ្យាទ័យទិត្យវរ្ម័នទី២ នាសតវត្សរ៍ទី១១ គឺជាចម្លាក់ថ្មភក់រូបព្រះនរាយណ៍ផ្ទំលើនាគអនន្តៈ។
វត្តតាំងក្រសាំង គឺជាអតីតទីតាំងប្រាសាទបុរាណមួយកាលពីស.វ.ទី៧ ប៉ុន្តែសព្វថ្ងៃគេ បានកសាងព្រះវិហារពីលើទួលប្រាសាទ ធ្វើឱ្យបាត់បង់ស្លាកស្នាមបុរាណទាំងស្រុងទៅហើយ។ នៅក្នុងទីវត្តនេះមានចេតិយមួយសងបែរមុខទៅស្រះទឹក ប៉ុន្តែមិនមានការថែទាំដិតដល់ទេ។ នៅលើធ្នើរមានតំកល់ធាតុមួយចំនួន ដែលត្រូវបានប្រមូលមកពីទីតាំងសម្លាប់នានាក្នុ...
វិមានរំឭកវិញ្ញាណក្ខន្ធថ្មីមួយ ត្រូវបានធ្វើឡើងនៅក្នុងបរិវេណវត្តមុនីសាលវ័ន អូរត្រកួនកាលពីខែឧសភា ឆ្នាំ១៩៩២ ដើម្បីដាក់តម្កល់អដ្ឋិធាតុដែលគាស់ចេញពីរណ្ដៅមួយចំនួនក្នុងចំណោមរណ្ដៅទាំង៤៦៧។ យោងតាមឯកសារដែលទទួលបានពីសាលាស្រុកកងមាសបានឱ្យដឹងថា ចំនួនសាកសពដែលត្រូវខ្មែរក្រហមសម្លាប់គឺមានរហូតដល់ទៅ៣២,៦៩០នាក់ឯណោះ។ ក្នុងចំន...
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងលិច។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
ប្រាសាទឯកភ្នំឬវត្តឯក ជាស្ថាបត្យកម្មរចនាបថសតវត្សរ៍ទី ១១ កសាងឡើងនៅក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០)។ នៅជុំវិញប្រាសាទមានគូទឹក ដែលសព្វថ្ងៃប្រាសាទនេះត្រូវបាក់បែកជាច្រើនអន្លើដោយមូលហេតុធម្មជាតិនិង ការជីកកកាយរបស់មនុស្ស។ ប៉ុន្តែទោះជាយ៉ាងនេះក្ដីប្រាសាទនៅមានទ្រង់ទ្រាយល្អខ្លះ គួរឱ្យចង...
ប្រាសាទព្រះខ័នកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី១២ ឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន។ ព្រះអង្គបានកសាងព្រះបរមរូបព្រះបាទធរណិន្ទ្រវរ្ម័នទី២ជាព្រះវរបិតា ជាទេវរាជតំណាងព្រះពោធិសត្វលោកេស្វរៈដូចគ្នានឹងប្រាសាទតាព្រហ្ម ដែលព្រះអង្គបានកសាងព្រះបរមរូបព្រះវរមាតា ជ័យរាជចូឌាមណី ជាទេវរាជតំណាងព្រះនាងប្រ...
ឧទ្យានជាតិគិរីរម្យមានផ្ទៃដី ប្រមាណ៨៤០១ហិកតា ដែលស្ថិតនៅលើខ្ពង់រាបមានកម្ពស់ចាប់ពី ៣០០ ទៅ ១០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ រមណីយដ្ឋានគិរីរម្យគឺជាតំបន់ឧទ្យានធម្មជាតិដ៏ធំ និងនៅជិតរាជធានីភ្នំពេញ ជាងគេ។ តំបន់នេះត្រូវបានកសាងឡើងតាំងពីជំនាន់សង្គមរាស្ត្រនិយម ហើយបន្ទាប់មករាជរដ្ឋាភិបាលកម្ពុជា បានចុះបញ្ជីជាឧទ្យានជាតិ...
គ្រឹះថ្មបាយក្រៀមសង់ជាលានមួយ តាមលក្ខណៈសំណង់ដូចជាគ្រឹះប្រាសាទកប់គងដែរ ពោលគឺមានសំណង់ឈើនៅពីលើ។ ទីនេះមាននៅសល់បល្ល័ង្ក៤សម្រាប់តំកល់រូបបដិមានិងមានសិលាចារឹកចុះលេខ K.១៥៨។
ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទក្បាលបីស្ថិតនៅតាមបណ្តោយផ្លូវបុរាណពីអង្គរធំទៅកាន់តំបន់ភិម័យ។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើត មានស៊ុមទ្វារនិងមានទ្វារបញ្ឆោតធ្វើពីថ្មភក់នៅមុខបីផ្សេងទៀត។ កំពែងធ្វើពីថ្មបាយក្រៀម និងខ្លោងទ្វារកំពែង៤ធ្វើពីថ្មបាយក្រៀមដែរ។ ខ្លោងទ្វារខាងកើត...
រមណីយដ្ឋាននេះបានកសាងឡើងដោយអាណានិគមនិយមបារាំងនៅឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ដោយលោក ហ្វ្រង់ស្វាបូដ្វាំង ជារ៉េស៊ីដង់សុប៉េរីយើរ នៅប្រទេសកម្ពុជា ហើយសម្ពោធជាផ្លូវការ នៅឆ្នាំ ១៩២៥។ ភ្នំបូកគោគឺជាកន្លែងកម្សាន្តសម្រាប់ពួកអាណានិគមបារាំង ដែលត្រូវការផ្លាស់ប្តូរបរិយាកាសពីតំបន់វាលទំនាបទៅតំបន់ភ្នំក្បែរមា...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គទោលរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅទិសនិរតីឆ្ពោះទៅរហាល និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គនេះសង់លើខឿនមួយ និងមានដំកល់លិង្គធំមួយដែលទ្រដោយបល្ល័ង្គ។ ប្រាសាទមានកំពែងថ្មបាយក្រៀម និងខ្លោងទ្វារធ្វើពីថ្មបាយក្រៀមស្ថិ...
ប្រាសាទប្រហែលកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ឬមុននេះបន្តិច។ ប្រាសាទថ្មសំលៀង ជាប្រាសាទមួយ ដែលមិនទាន់មាននៅក្នុងបញ្ជីរបស់ CISARK ទេ ហើយក៏ជាប្រាសាទមួយដែលមិនសូវមានអ្នកស្គាល់ ឬចង់ទៅទស្សនាកម្សាន្តឡើយ។ អ្នកស្រុកនៅតំបន់នេះជឿថាប្រាសាទមានបារមីខ្ពស់ តែងរំខានដល់អ្នកដែលមានបំណងមកយាយីទីនេះ។ ប...
ប្រាសាទនេះសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាសតវត្សរ៍ទី១០។ ប្រាសាទបាក់បែកមួយនេះមានប្រាង្គចំនួនបី សង់ពីឥដ្ឋលំអដោយថ្មភក់បែរមុខទៅកើត។ នៅលើមេទ្វារសងខាងមានសិលាចារឹកពីរ។
2024 © Royal Academy of Cambodia