ប្រាសាទទទឹងថ្ងៃជាប្រាសាទមួយដែលកសាងឡើងនៅសតវត្សរ៍ទី១០ ធ្វើអំពីថ្មភក់ និងឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះបានបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះ។ ខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាបដែលសំបូរដើមឈើ ប្រាសាទតូចមួយនេះបែរជាសំបូរដោយដើមឫស្សីទៅវិញ។ ប្រាសាទនេះមានក្រុមប្រាង្គមាន៨ ចែកជាពីរក...
ប្រាសាទក្នុងក្រុមព្រះខ័ន (កំពង់ស្វាយនេះ) សាងឡើងច្រើនជំនាន់ តាំងពីព្រះបាទសូរ្យវរ្ម័នទី១ដល់ព្រះបាទជ័យវរ្ម័នទី៧ ពោលគឺរវាងសតវត្សរ៍ទី១១ដល់១២។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅទិសឦសាន និងមានទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ យ៉មួយលយចេញទៅកើត ដែលលំអដោយបង្អួចតាមជញ្ជាំងសងខាងរបស់យ៉។ ប្រាសាទព័ទ...
ប្រាសាទបានកសាងឡើងក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រច្រើនអង្គដោយចាប់ផ្ដើមពីព្រះបាទជ័យវរ្ម័នទី៥ ដែលជាប្រាសាទរដ្ឋរបស់ទ្រង់ និងបានកសាងបន្តដោយព្រះបាទសុរ្យវរ្ម័នទី១ គឺនៅចុងសតវត្សរ៍ទី១០-ដើមសតវត្សរ៍ទី១១។ ប្រាសាទតាកែវឧទ្ទិសដល់សាសនាហិណ្ឌូនិកាយព្រះព្រះសិវៈ ដែលប្រាសាទនេះ តំណាងឱ្យភ្នំព្រះសុមេរុ មានកម្ពស់ ២២ ម៉ែត្រ មា...
ប្រាសាទសូរព្រ័ត្រ មានតួប្រាង្គចំនួន១២ធ្វើអំពីឥដ្ឋ គឺ៦ម្ខាងនៃផ្លូវទៅទ្វារជ័យ។ ក្នុងចំណោមប្រាសាទទាំងនេះ មានពីរបែរមុនទល់ផ្លូវទៅទ្វារជ័យ។ រចនាបថ ស្ថាបត្យកម្ម និងវិចិត្រសិល្បៈនៃប្រាង្គទាំងនេះ មានលក្ខណៈខុសពីគេស្រឡះ ធ្វើឱ្យមានការលំបាកក្នុងការចាត់ថ្នាក់ និងកំណត់កាលបរិច្ឆេទ។ ការសាងសង់ប្រហែលជាត្រូវបានធ្វើឡើងក...
ប្រាសាទនេះមានតួនាទីជាដូចជាប្រាសាទដូនម៉ៅនៃប្រាសាទតាកែវដែរ គឺគ្រាប់តែជាខ្លាងទ្វារទៅកានបារាយណ៍នៃប្រាសាទខ្នារ (ក្រឡាពាស) តែប៉ុណ្ណោះ។
នៅទីតាំងនោះមានមន្ទីរបូជនីយដ្ឋានមួយដែលមានកំពូលស្រួច រៀបជាថ្នាក់ៗ ព័ទ្ធជុំវិញដោយកពា្ចក់។ ឆ្អឹងលលាដក្បាលត្រូវរៀបនៅថ្នាក់ខាងលើ។ ឆ្អឹងស្មងដៃ ស្មងជើង និង ឆ្អឹងផេ្សងៗទៀតត្រូវរៀបនៅថ្នាក់បន្ទាប់ ហើយច្រវ៉ាក់ ខ្នោះ និងសម្លៀកបំពាក់ត្រូវរៀបនៅថ្នាក់ក្រោម បង្អស់។ នៅក្បែរមន្ទីរបូជនីយដ្ឋាននេះ មានរណ្ដៅកប់ សាកសពរួមចំន...
នេះជាច្រកព្រំដែនអន្តរជាតិតូចដែលដើរតួសំខាន់សម្រាប់ផ្លាស់ប្ដូរទំនិញរវាងខេត្តកណ្ដាលនិងវៀតណាម។ គឺនៅច្រកនេះហើយដែលទេសចរអាចធ្វើដំណើរឆ្លងកាត់ចូលមកកម្ពុជាពីវៀតណាមតាមនាវាទេសចរណ៍ពីខេត្តមាត់ជ្រូក (ដុកឡាប់)។ នៅច្រកនេះមានកាស៊ីណូជាច្រើនផងដែរ។
ប្រាសាទកសាងក្នុងសតវត្សរ៍ទី៩ បាក់រលំអស់នៅសល់តែគ្រឹះថ្មបាយក្រៀម។ ប្រាសាទមានប្រាង្គទោលសង់ពីឥដ្ឋលំអដោយថ្មភក់ មានរចនាបថ គូលែន។ គេអាចឃើញសំណល់បុរាណវត្ថុផ្សេងៗនៅក្បែរនោះ។
ប្រាសាទនេះជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ ហើយមានស្រះរាងការ៉េមានគែមស្រះ ជាថ្មបាយក្រៀម។ សាលាសំណាក់នេះស្ថិតនៅពីខាងជើងវាលមួយហៅថាវាលរាជា ឬព្រះរាជាដាក ដែលជាបារាយណ៍នៃប្រាសាទព្រះខ័នមានទ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះស្ថាបនាឡើងអំពីឥដ្ឋមានប្រាង្គមួយបែរមុខទៅទិសខាងកើតលំអដោយស៊ុមទ្វារនិងផ្តែរជាថ្មភក់។ ប្រាសាទហ៊ុំព័ទ្ធដោយកំពែងសង់អំពីថ្មបាយក្រៀម មានខ្លោងទ្វារមួយពីទិសខាងកើត ព្រមទាំងគូទឹកផងដែរ។ ការបំផ្លាញរបស់មនុស្សនិងធម្មជាតិបានធ្វើឱ្យប្រាសាទនេះទុ្រឌទ្រោមយ៉ាងខ្...
ទីនេះគឺជាល្អាងភ្នំ ដែលមានជញ្ជាំងថ្មបាយក្រៀមរៀបនៅមាត់ល្អាង។ នៅចំកណ្ដាលល្អាងមានទ្វារមួយ និងយ៉មួយបែរចេញមកខាងក្រៅឆ្ពោះទៅទិសឦសាន។ សំណង់តូចមួយរាងចតុកោណកែង ធ្វើពីថ្មបាយក្រៀមស្ថិតនៅអាគ្នេយ៍ បែរមុខទៅទិសអាគ្នេយ៍តាមមេទ្វារធ្វើពីថ្មភក់។ ជញ្ជាំងថ្មបាយ ក្រៀមរៀបជាបីថ្នាក់មួយថ្នាក់ៗមានប្រវែង ២០ ម៉ែត្រ កម្ពស់៤ទៅ៥ម៉ែ...
កាលបរិច្ឆេទនៃការកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១០ និងដើមសតវត្សរ៍ទី១១ នៃគ.ស. ដើម្បីឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូ។ ប្រាសាទមានប្រាង្គរហូតដល់ទៅបួន ដែលបីសាងពីឥដ្ឋតម្រៀបគ្នាខាងមុខ ចំណែកមួយទៀតនៅខាងក្រោយសាងពីថ្មភក់ថ្មបាយក្រៀមនិងឥដ្ឋ។ ប្រាសាទបីខាងមុខត្រូវបានគេស្ថាបនាពីឥដ្ឋហើយមានការឆ្លាក់ហោជាងយ៉ាងស្អាតគ្រប់ជ្រុង។ សរសរ...
«កម្ពោជិកបុត្តាខេមរាតរី» មានន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា» មានបណ្តោយប្រវែងជាង ៨៧,៤៧ ម៉ែត្រ ទទឹងប្រមាណជិត២ម៉ែត្រ ជម្រៅ០,៨០ម៉ែត្រ និងផ្ទុកចំណុះមនុស្សបានចំនួន១៧៩នាក់។ ទូកងនេះបានរក្សាទុកនៅជិតទួលបារាយអណ្ដែត ហើយជាទូកងដែលជាប់កំណត់ត្រាពិភពលោក World Guinness Record នេះ ត្រូវបានរចនាឡើងដោយផ្នែក...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គបីដែលពីរធ្វើពីឥដ្ឋតែបាក់រលំអស់។ ចំណែកប្រាង្គដែលនៅសល់ធ្វើពីថ្មភក់ហើយក៏កំពុងរងនូវការទ្រុឌទ្រោមយ៉ាងខ្លាំង។
រមណីយដ្ឋានទើបបើកទ្វារទទួលអតិថិជនដែលមកកម្សាន្តនៅតំបន់នេះ។ រចនាសម្ព័ន្ធនៃរមណីយដ្ឋាននេះក៏មានភាពទាក់ទាញដូចរមណីយដ្ឋានកសិទេសចរណ៍នានានៅតំបន់នេះដែរ ខុសប្លែកតែប្រភពទឹកដែលហូរពីរភ្នំផ្សេងៗគ្នា។
2024 © Royal Academy of Cambodia