ក្នុងខេត្តដែលកំពុងរីកដុះដាលយ៉ាងខ្លាំងផ្នែកទេសចរណ៍ធម្មជាតិនេះ ទេសចរអាចជ្រើសរើសសេវាស្នាក់នៅសម្រាប់លំហែនៅតាមរីស៊តជាច្រើនជាអាទិ៍ រីស៊តចំការកាហ្វេ, បឹងកាឡូចំការតែ, បឹងកាឡូផ្ទះជនជាតិដើម, រីស៊ត រីឡេកជាដើម។ រឺស៊តតាំងនេះសុទ្ធតែប្រកបដោយទេសភាពស្អាតៗ និងតម្លៃពីទាបទៅខ្ពស់តាមការនិយមរបស់ភ្ញៀវ។
បឹងនៅជិតក្រុងបានលុងបានក្លាយជាទីរមណីយដ្ឋានដ៏ស្រស់ស្អាត មានទឹកបឹងប្រកបដោយ វិសាលភាពធំធេងរហូតដល់ទៅ៣គីឡូម៉ែត្រការ៉េ។ វារីរតនៈជាឈ្មោះរមណីយដ្ឋានមួយរួមនិងរមណីយដ្ឋានដទៃទៀតនៅក្បែរៗនេះ ស្ថិតនៅតាមមាត់បឹងដ៏ស្ងប់ស្ងាត់។ ទីនេះទេសចរមានតូបសម្រាកលំហែ មានទូកជួលជិះ អាចហែលទឹកលេង មើលទេសភាពទឹកបឹងដ៏ធំធេង និងពិសាអាហារផងដែរ។
វត្តនេះជាទីសក្ការៈបូជានិងជាទីបុរាណដ្ឋានប្រវត្តិសាស្ត្រផងដែរ។ វត្តមានព្រះវិហារពីរនិងចេតិយជាច្រើន ដែលមាននៅសល់វត្ថុបុរាណជាច្រើននៅខាងជើងព្រះវិហារ និងកូនចេតិយមួយធ្វើពីថ្មភក់លាបល័ក្ខ និងទិបមាស។ នៅខាងកើតព្រះវិហារមានត្រពាំងធំមួយដែលមានកូនកោះតូចមួយចំកណ្ដាល។ ផ្តែរបុរាណមួយចំនួនត្រូវបានភ្ជាប់ទៅនឹងបេតុង និងក្នុងខ...
នៅលើកូនភ្នំមួយប៉ែកអគ្នេយ៍នៃភ្នំអដ្ឋរស ដែលអាចទៅដល់ ដោយចូលតាមវត្តធម្មកេរ្តិ៍ មានព្រះចេតិយរបស់ព្រះចន្ទរាជា ដែលជាក្សត្រមួយអង្គដែលមានស្នាព្រះហស្ថដោយការកសាងក្រុងលង្វែក ហើយបន្តការងារចម្លាក់នៅជ្រុងខាងត្បូងនៃប្រាសាទអង្គរវត្តដែលឆ្លាក់មិនទាន់រួច។ នៅជិតនោះមានដុំថ្មដែលជាចម្លាក់ព្រះបាទ និងវិហារមួយដែលធ្លាក់រងការទម...
ប្រាសាទស្រះខ្មៅ ស្ថិតនៅលើជួរភ្នំមួយដែលរត់ជួរតាំងពីភ្នំចំប៉ា ភ្នំស្រួច ភ្នំសន្ទុក ភ្នំភ្លើង ភ្នំពែន។ល។ ភ្នំនេះ មានរឿងព្រេងនិទានថា កាលពីបុរាណភ្នំស្រះខ្មៅ មានឈ្មោះថា "ភ្នំតូច" ឯភ្នំ សន្ទុកមានឈ្មោះថា “ភ្នំធំ"។ ក្រោយមានស្ដេចមួយអង្គទ្រង់ត្រាស់បង្គាប់ឱ្យពលសេនាជីកស្រះយកទឹកប្រើប្រាស់ និងយកខ្ចៅ ខ្យង គ្រំចិញ្ច...
វត្តមានប្រវត្តិតាំងពីយូរលង់ ដោយមានសល់ព្រះវិហារកសាងក្នុងសម័យទសវត្សឆ្នាំ១៩៦០ ហើយមានព្រៃព្រឹក្សាតូចធំនិងសំណង់ថ្មីជាច្រើន។ វត្តត្រូវបានស្នើជាវត្តទេសចរណ៍សម្រាប់ខេត្ត។
ទំនប់ធារាសាស្ត្រមួយ ដែលជាសំណង់បម្រើវិស័យកសិកម្ម មានទេសភាពរដូវវស្សាមានទឹកពេញប្រៀប ហើយនៅរដូវទឹកសម្រកមានការនេសាទនៅចំតំបន់មុខទឹកនេះយ៉ាងអ៊ូអរ។ នៅទីនេះយើងអាចឃើញទិដ្ឋភាពនៃការនេសាទជាលក្ខណៈគ្រួសាររបស់ពលរដ្ឋក្នុងតំបន់និងមានការលក់ដូរផលិតផលនេសាទស្រស់ៗនៅលើទំនប់ផ្ទាល់តែម្ដង។
សួនស្ទឹងកែវ ជារមណីយដ្ឋានមួយដែលកំពុងទាក់ទាញភ្ញៀវទេសចរ ថ្វីត្បិតតែមិនទាន់ចុះបញ្ជីជារមណីយដ្ឋាន។ នៅជុំវិញរមណីយដ្ឋានសួនស្ទឹងកែវ មានវាលស្រែខៀវស្រងាត់ព័ទ្ធជុំវិញ គួបផ្សំខ្យល់អាកាសបរិសុទ្ធធម្មជាតិ ជាពិសេសក្នុងរមណីយដ្ឋានដ៏ស្រស់ស្អាតមួយនេះផងដែរ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេនោះគឺ ត្រីក្រហមរាប់ម៉ឺនក្បាលក្នុងទឹ...
ទីពិឃាតនេះជាកន្លែងដែលពួកខ្មែរក្រហមបានប្រមូលយកទាហាន និងអ្នករដ្ឋការនៃរបបសាធារណរដ្ឋលន់នល់ជាច្រើនយកមកសម្លាប់។ រណ្ដៅសាកសពជាច្រើនត្រូវបានគេប្រទះឃើញ ដែលជាកន្លែងសម្លាប់អំឡុងឆ្នាំ ១៩៧៥ ដែលតាមរបាយការណ៍មានជនរងគ្រោះប្រមាណជាង ១០ពាន់នាក់។ នៅលើទីទួលនេះ មានសាងសង់សាលាបុណ្យមួយ ផ្ដួចផ្ដើមគំនិតដោយជំទាវ ភឿង សកុណា ជារដ្ឋ...
ប្រាសាទព្រះធាតុខ្វាវកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧ យោងតាមចម្លាក់មានរចនាបថពីរផ្សេងគ្នា គឺនៅដើមសតវត្សរ៍ទី១២និងចុងទី១២។ ប្រាសាទបូជាដល់សាសនាហិណ្ឌូនិងព្រះពុទ្ធសាសនាមហាយាន មានរចនាបថអង្គរវត្តនិងបាយ័ន។ ប្រាសាទនៅថែរក្សារាងបានល្អ ធ្វើពីថ្មបាយក្រៀម មានទ្វារពិតពីខាងកើត នឹងទ្វារបញ្ឆ...
ប្រសិនបើប្រៀបធៀបទឹកធ្លាក់អន្លង់ជើងចាបនិងទឹកធ្លាក់អន្លង់មាសដែលមានទីតាំងនៅជិតគ្នានេះ យើងអាចកត់សម្គាល់ថា ទីតាំងក្រាលដោយផ្ទាំងថ្មជាច្រើន មានផ្លូវទឹកហូរកាត់ ហើយមានទឹកហូរជាច្រើនដំណាក់ ទើបទីនេះមានវាលលម្ហែច្រើនជាងទឹកធ្លាក់អន្លង់មាស។ ទេសភាពដ៏ប្រណិតបានទាក់ទាញទេសចរមកសម្រាក ងូតទឺក បោះតង់សម្រាកពេលយប់ទៀតផង។
ប្រាសាទគុកអំពិលទ្វារមានកំពែងថ្មបាយក្រៀមកំពស់ប្រមាណ ២.៥ ម. ព័ទ្ធជុំវិញ ទំហំ ៣០ x ៣០ ម.។ តាមកំណត់ត្រាចាស់ទីនេះជាក្រុមប្រាសាទមានប្រាង្គបីសង់លើខឿនតែមួយ បែរមុខទៅកើត រត់ជួរជើង-ត្បូង តែគួរឱ្យស្ដាយ ប្រាង្គពីរទៀតត្រូវរលំបាក់បែកអស់។ តួប្រាង្គកណ្ដាលធំជាងគេ មានច្រកចូលពីខាងកើត និងទ្វារបញ្ឆោតធ្វើអំពីឥដ្ឋនៅទិសផ្សេ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទមានរូបរាងជាព្រះពុទ្ធ៤ អង្គទ្រង់ឈរទល់ខ្នងគ្នា មានកម្ពស់ប្រមាណ ១០ ម៉ែត្របែរទៅទិសធំទាំង៤។ ប្រាសាទនេះត្រូវបានចាត់ទុកជាប្រាសាទដ៏កម្រ ដែលស្ថិតនៅក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ប្រាសាទចតុមុខបានដួលរលំហើយក៏ត្រ...
ទីនេះគឺច្រកព្រំដែនអន្តរជាតិកម្ពុជាថៃ ដែលជាច្រកសេដ្ឋកិច្ចនាំទំនិញចេញចូល ពីខេត្តបាត់ដំបង ស្រុកកំរៀងទៅប្រទេសថៃ ក៏ប៉ុន្តែខ្មែរយើងភាគច្រើនហៅច្រកនេះថា ឡែម តាមឈ្មោះថៃទៅវិញ។ នៅទីនេះ ក៏មានឃ្លាំង និងផ្ទះសំណាក់ និងកាស៊ីណូដែរ។
2024 © Royal Academy of Cambodia