ប្រាង្គសង់ពីឥដ្ឋដែលបាក់បែកអស់ដោយគ្មានការថែរក្សា ស្ថិតនៅកណ្ដាលវាលស្រែដែលមានឈ្មោះថាវាលសម្ដី។ ថ្វីត្បិតតែប្រាសាទនៅចម្ងាយប្រមានតែ៥០០ម. ពីផ្លូវជាតិ លេខ៧៣ និងទីរួមខេត្តដែលសាងសង់ថ្មីអាចមើលឃើញ តែផ្លូវទៅកាន់ទីនោះ(ក្នុងពេលមិនទាន់មានការអភិវឌ្ឍជាទីរួមខេត្ត) គឺត្រូវដើរតាមវាលស្រែ ឬតាមម៉ូតូ នៅរដូវប្រាំងតែប៉ុននោះ ប...
ស្ពានសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ស្ពានបុរាណសង់ពីថ្មបាយក្រៀមតាមបណ្ដោយផ្លូវពីអង្គរធំទៅភិម័យ។ ស្ពានមានទទឹងប្រវែង ៧ម៉ែត្រ និងបណ្ដោយ ៤៧ម៉ែត្រ មានរន្ធត្រដេវចំនួន ៩។
ប្រាសាទកសាងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទគោលមានប្រាង្គទោលរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀម សង់លើខឿនថ្មបាយក្រៀមនិងមានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គនេះបែរទៅកើតមានយ៉មួយធ្វើពីថ្មបាយក្រៀមនិងមានស៊ុមទ្វារធ្វើពីថ្មភក់។ ហោត្រៃពីររាងចតុកោណកែង ធ្វើពីថ្មបាយក្រៀមដោយមានដំបូលធ្វើពីឥដ្ឋ។ ប្រាសាទហ៊ុំព័ទ្ធដោយកំពែងថ្មបាយក្...
មន្ទីរបូជនីយដ្ឋានមួយក្បែរវត្តឫស្សីសាញ់ មានតម្កល់ឆ្អឹងលលាដ៏ក្បាលប្រហែល១០០០។ អដ្ឋិធាតុទាំងអស់នេះត្រូវបានថែរក្សាការពារយ៉ាងល្អ ទោះជាមន្ទីរបូជនីយដ្ឋានមួយនេះមានសភាពទ្រុឌទ្រោមណាស់ទៅហើយក៏ដោយ។ សាក្សីនិយាយថា មានរណ្ដៅសាកសពចំនួន៣ ដែលត្រូវបានគាស់នៅក្នុងឆ្នាំ១៩៨២ ហើយ អដ្ឋិធាតុត្រូវបានយកទៅតម្កល់នៅក្នុងមន្ទីរបូជនីយ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទមានប្រាង្គបីធ្វើអំពីឥដ្ឋរត់ជួរជើង-ត្បូង បែរមុខទៅកើតមានស៊ុមទ្វារមួយ និងលំអដោយទ្វារបញ្ឆោត នៅតាមជ្រុងផ្សេងទៀត។ មានគូទឹកមួយនិងកំពែងធ្វើពីថ្មភក់មានផ្លូវចូលពីខាងកើត។ មានត្រពាំងមួយឈ្មោះថា ត្រពាំងឈូក ស្ថិតនៅទិសឦសាន។
ប្រាសាទក្នុងក្រុមព្រះខ័ន (កំពង់ស្វាយនេះ) សាងឡើងច្រើនជំនាន់ តាំងពីព្រះបាទសូរ្យវរ្ម័នទី១ដល់ព្រះបាទជ័យវរ្ម័នទី៧ ពោលគឺរវាងសតវត្សរ៍ទី១១ដល់១២។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅទិសឦសាន និងមានទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ យ៉មួយលយចេញទៅកើត ដែលលំអដោយបង្អួចតាមជញ្ជាំងសងខាងរបស់យ៉។ ប្រាសាទព័ទ...
ប្រាសាទព្រៃគុកកសាងដំបូងកាលពីសតវត្សរ៍ទី៧-៨ បន្ទាប់មកនៅរវាងស.វ.ទី១០ នារជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ន គេបានសង់សំណង់ឥដ្ឋគ្របពីលើសំណង់ចាស់។ ប្រាសាទមានលក្ខណៈពិសេសខុសគេ ដោយគេបានឆ្លាក់ថ្មធម្មជាតិដែលមាននៅទីតាំងដើមស្រាប់ឱ្យចេញជាក្បាច់ មានរូបព្រះគណេសអង្គុយ ក្នុងកាយវិការពែនភ្នែកនៅលើជើងទម្រមួយ ដែលនៅខាងក្រោមទម្រគេ...
ប្រាសាទត្រពាំងប្រាសាទខាងត្បូងឬប្រាសាទខ្នារចារ ត្រូវបានអ្នកស្រុកហៅថា ប្រាសាទតូច។ ប្រាសាទមានបារាយណ៍ឬតដាកនៅចំពីមុខនាទិសខាងកើត ដែលមានទំហំធំជាងតដាកនៅខាងកើតប្រាសាទធំឬប្រាសាទត្រពាំងប្រាសាទខាងជើង។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋរត់ជួរជើង-ត្បូងបែរមុខទៅខាងកើត ដោយមានស៊ុមទ្វារពីថ្មភក់ ទ្វារបីផ្ស...
សារមន្ទីរនេះកាលដើមឡើយជាលំនៅឋានរបស់ពួកអាណានិគមបារាំង ដែលសង់ឡើងក្នុងឆ្នាំ ១៩០៨។ ក្រោយមកជាកន្លែងបម្រើការងាររបស់ខេត្តកំពត ហើយបានធ្វើការជួសជុលប្រែក្លាយទៅជាសារមន្ទីរ ក្រោមការឧបត្ថម្ភពីសមាគមបារាំង។ សារមន្ទីរខេត្តកំពតការរចនាបថអគារជាលក្ខណៈបារាំង ប្រមូលផ្តុំនូវរូបថតចាស់ៗក្នុងសម័យបារាំង ចម្លាក់ពីប្រាសាទបុរាណ ន...
នៅបូជនីយដ្ឋានប្រវត្តិសាស្រ្តលោកតាឃ្លាំងមឿងស្ទើរពេញមួយសប្ដាហ៍មិនដាច់ភ្ញៀវឡើយ ពិសេសនៅថ្ងៃសីលដោយពួកគាត់ភាគច្រើនជាអ្នកទៅបែរបន់សុំសេចក្ដីសុខសប្បាយពីបារមីអ្នកតាមេទ័ព។ ទាក់ទងនឹងអ្នកតាឃ្លាំងមឿងមិនមានរូបរាងបែបឈើឬថ្មជាតំណាងទេ គឺជាតួដីដំបូកសុទ្ធៗ ទំហំបណ្ដោយ ២ ម៉ែត្រ ទទឹង ១ ម៉ែត្រ កម្ពស់ ២ ម៉ែត្រ ដែលកើតអំពីសត្វ...
ខេត្តព្រៃវែងមានច្រកព្រំដែនចំណាស់មួយគឺច្រកបន្ទាយចក្រីឆ្លងទៅកាន់ប្រទេសវៀតណាម។ ច្រកនេះក៏ដូចច្រកព្រំដែនដទៃទៀតដែរ គឺមានទីផ្សារ ផ្ទះសំណាក់ កាស៊ីណូ និងអាហារដ្ឋាន។
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ធាតុសំខាន់បំផុតនៃវត្តព្រះវិហារប្រាំពីរល្វែងនេះ គឺពុទ្ធបដិមា មួយអង្គ មានឈ្មោះថា «ជ័យពុទ្ធមហានាថ» ដែលដើមឡើយត្រូវបានគេតម្កល់នៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបាយ័ន ប៉ុន្តែត្រូវបានគេវាយកម្ទេចនិងកប់ចោលក្នុងអណ្ដូងមួយក្រោមប្រាសាទ នៅអំឡុងពេលមានការផ្លាស់ប្ដូ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ នៅលើធ្នឹមច្រកចូលប្រាសាទនេះមានសិលាចារឹកភាសាសំស្ក្រឹត ដែលពីមុនជាមេទ្វាររបស់ប្រាសា...
ប្រាសាទភ្នំជីសូរបែរមុខទៅទិសខាងកើត ដែលមានជណ្តើរចោតមួយចុះទៅក្រោមមាន ៣៩៦កាំ កសាងពីថ្មបាយក្រៀម ដែលប្រៀបបានទៅជណ្តើរនៅប្រាសាទអង្គរវត្ត។ ពេលចុះដល់ក្រោមមាន កូនប្រាសាទតូចមួយជាគោបុរៈ ឈ្មោះប្រាសាទសែនធ្មុល។ ភាសាខ្មែរបុរាណ ធ្មុល គឺ សត្វគោ មានន័យថា ជាទីតម្កល់គោ។ គោនេះគឺជាគោនន្ទិន ជាយានជំនិះរបស់ព្រះឥសូរនេះឯង។ ទីនេ...
វត្តវ៉ារិនមានព្រះវិហារបុរាណមួយ ដែលត្រូវបានជួសជុលឡើងវិញ ដោយរក្សាទ្រង់ទ្រាយដើម បានយ៉ាងល្អ។ ព្រះវិហារនេះក៏មាននៅសល់គំនូរបែបបុរាណនៅផ្នែកពិតាន ហើយកសាងឡើងនៅ ដើមស.វ.ទី២០ ផងដែរ។ សំណង់បេតិកភណ្ឌនេះ បែរមុខទៅទិសខាងកើតសង់ពីឥដ្ឋ បូកស៊ីម៉ង់ នឹងប្រក់ក្បឿង មានរចនាបថខ្មែរលាយបស្ចឹមប្រទេសខ្លះ។
2024 © Royal Academy of Cambodia