ប្រាសាទស្ថិតនៅលើទីទួលមួយ ដែលជុំវិញជាវាលស្រែ សង់ពីឥដ្ឋដែលមានទ្វារបញ្ឆោតនៅទិសទាំងបី និងទ្វារ ចូលពីខាងកើត។ ផ្ដែរនៅល្អដែលផ្ដែរខាងកើតបង្ហាញរូបមនុស្សរាំ ខាងជើងបង្ហាញការកូរសមុទ្រទឹកដោះ ខាងលិចបង្ហាញពីចម្បាំងរវាងពាលីនិងសុគ្រីព ចំណែកខាងលិចរូបព្រះនារាយណ៍ផ្ទុំលើនាគអនន្ត។ ក្នុងប្រាសាទ ក៏មានតម្កល់រូបអ្នកតាមួយផងដែ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
អដ្ឋិធាតុរាយប៉ាយមួយចំនួនដែលស្ថិតនៅក្នុងបូជនីយដ្ឋានវត្តសមេ្ដចមុនី ជាអដ្ឋិធាតុដែលប្រជាជនគាស់បានពីរណ្ដៅជុំវិញបរិវេណវត្តសមេ្ដចមុនីកាលពីអំឡុងឆ្នាំ១៩៨០។ ឆ្អឹងភាគច្រើនត្រូវបែកបាក់ជាកំណាត់ៗ និងមានសភាពពុកផុយ។ អដ្ឋិធាតុយ៉ាងច្រើនកាលពីមុន ឥឡូវនេះនៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ។ បូជនីយដ្ឋាននេះសង់ឡើងជាទ្រង់ទ្រាយចេតិយ...
ជារមណីយដ្ឋានមួយកំពុងលាក់ខ្លួនក្បែរជើងភ្នំ រំលេចទេសភាពដ៏ស្រស់ត្រកាល ប្រកបដោយខ្យល់ត្រជាក់ធម្មជាតិ រួមជាមួយអាហារគ្មានជាតិគីមីដែលដាំផ្ទាល់ក្នុងរមណីយដ្ឋានពិកនិកនឹងធ្វើឱ្យទេសចរជួបអារម្មណ៍ចម្លែក។ លើសពីនេះទេសចរអាចជួលកង់ជិះឡើងលើចង្កេះភ្នំ ព្រមទាំងទស្សនាចម្ការបន្លែធម្មជាតិជាច្រើនហិកតានៅក្នុងរមណីយដ្ឋានទៀតផង។ រ...
ត្រង់ម្ដុំប្រាសាទកូនដំរីនេះ មានប្រាសាទបុរាណប្រហែល១៥ មានប្រាសាទក្រហម , ប្រាសាទដំបូក, ប្រាសាទកូនដំរី, ប្រាសាទតុប, ប្រាសាទនរាយណ៏ និងឈ្មោះប្រាសាទប្រហែល១០ទៀត ដែលភាគច្រើនត្រូវបានបំផ្លាញដោយមនុស្សនិងធម្មជាតិ។ សព្វថ្ងៃទីនេះកំពុងតែយារយីយ៉ាងដំណំអំពីការឈូសឆាយដាំដំឡូងមី និងស្រែចម្ការរបស់កសិករ។ ប្រាសាទមានប្រាង្គប...
ប្រាសាទជ្រុងត្រូវបានកសាងនៅចុងសតវត្សរ៍ទី ១២ ដោយព្រះបាទជ័យវរ្ម័នទី ៧ មានក្បាច់រចនាផ្កាភ្ញីរស់រវើក អមដោយចម្លាក់អាទិទេពជាច្រើននៅគ្រប់ផ្នែកនៃប្រាសាទ។ ប្រាសាទជ្រុងជាប្រាសាទតូចមួយ ដែលស្ថិតនៅគ្រប់ជ្រុងលើបរិវេណកំពែងប្រាសាទអង្គរធំហើយមានរូបរាងដូចគ្នាទាំងបួន។ ប្រាសាទជ្រុងដែលអាចដើរទៅដល់ជិតជាងគេគឺនៅជ្រុងឦសាន(ខាងក...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
ភ្នំនេះមានឈ្មោះបីគឺ ភ្នំឧដុង្គ ភ្នំព្រះរាជទ្រព្យ និង ភ្នំអដ្ឋរស្ស។ ឧដុង្គ ជាខ្សែភ្នំមួយដែលលាតសន្ធឹងពីជើងទៅត្បូង ប្រវែង ១៥០០ ម៉ែត្រ និង ទទឹង ៧០០ ម៉ែត្រ។ ភ្នំនេះមានកំពូល ៥ គឺ កំពូលចេតីយ៍ទន្ទឹម កំពូលត្រៃត្រឹង្គ កំពូលភ្នំចេតីយ៍កំពូលបួន ព្រះអង្គចូលបរិនិព្វាន្ត និងកំពូលភ្នំអរិយកាស្សប។ ភ្នំនេះមានរាងដូចជាសត...
ពណ៌នា៖ ក្រៅពីប្រាសាទបាយ៉ង់ នៅលើភ្នំបាយ៉ង់ មានប្រាសាទព្រះគោ ដែលដែលស្ថិតនៅតាមដងផ្លូវ។ ប្រាសាទនេះសង់អំពីឥដ្ឋ នៅសម័យបុរេអង្គរ។ ប្រាសាទសង់កំឡុងពេលប្រហាក់ប្រហែលគ្នានិងប្រាសាទភ្នំបាយ៉ង់ដែរ គឺក្នុងរចនាបថព្រៃក្មេង។ប្រាសាទរាង៤ជ្រុងសង់អំពីឥដ្ឋ និងថ្មបាយក្រៀម បែរមុខទៅទិសខាងកើត និងមានទ្វារបញ្ឆោត៣ ផ្នែកខាងក្នុងប្...
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងត្បូង។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
រមណីយដ្ឋានថ្មក្រាល ជារមណីយដ្ឋានស្ថិតក្នុងខេត្តកំពង់ឆ្នាំងដែលបានទាក់ទាញទេសចរជាច្រើន។ ទោះបី ជាតំបន់ទេសចរណ៍មួយនេះមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងក្លា ហើយមានផ្លូវលំបាកក៏ដោយ ប៉ុន្តែវាជាតំបន់មួយនេះជាប់នឹងជើងភ្នំឱរ៉ាល់ ដែលជាប្រភពទឹក។
ថ្មកែវជាថ្មកម្រ ហើយត្រូវបានគេនិយមយកមកឆ្លាក់ជាចម្លាក់ផ្សេងៗដូចជាព្រះបដិមា ទេព និងសត្វផ្សេងទៀតទៅតាមពណ៌របស់ថ្ម។ ដោយសារតែចម្លាក់ថ្មកែវមានលក្ខណៈរលោង និងរំលេចនូវក្បាច់យ៉ាងរលូន និងផូរផង់មានមនុស្សជាច្រើនយល់ថា ចម្លាក់ថ្មកែវរបស់ខ្មែរត្រូវបានឆ្លាក់ដោយម៉ាស៊ីនកែច្នៃថ្ម។ តាមការពិតចម្លាក់ថ្មកែវ ពោធិ៍សាត់មិនមែនឆ្លា...
សារមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងជាទីប្រមូលផ្ដុំនូវវត្ថុបុរាណនានាដែលប្រទះឃើញក្នុងខេត្តនេះ។ សារមន្ទីរមានដាក់តាំងនូវផ្ដែរបុរាណចំនួន ៧ យកមកពីបណ្ដាប្រាសាទក្នុងខេត្តដូចជាប្រាសាទស្លុតីជាដើម។ ក្រៅពីនោះមានបំណែកសសរពេជ្រ រូបបដិមាព្រះវិស្ណុ និងព្រះបដិមាព្រះពុទ្ធប្រក់នាគ ដែលជារចនាបថបាពួន។ គេអាចឃើញផ្កាឈូកកំពូលប្រ...
គ្រឹះថ្មបាយក្រៀមសង់ជាលានមួយ តាមលក្ខណៈសំណង់ដូចជាគ្រឹះប្រាសាទកប់គងដែរ ពោលគឺមានសំណង់ឈើនៅពីលើ។ ទីនេះមាននៅសល់បល្ល័ង្ក៤សម្រាប់តំកល់រូបបដិមានិងមានសិលាចារឹកចុះលេខ K.១៥៨។
ស៊ីម៉ាក់បានរៀបចំសារមន្ទីរសំណល់យុទ្ធភណ្ឌពីសង្គ្រាមមួយកន្លែងទៀត នៅវិទ្យាស្ថានសកម្មភាពកំចាត់មីនស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង។ ការរៀបចំសារមន្ទីរនេះ ប្រើប្រាស់សំណល់យុទ្ធភណ្ឌពីសង្គ្រាម ដែលជាស្នាដៃរបស់ខ្លួន ជាគុណប្រយោជន៍សំរាប់អប់រំ សិក្សាស្រាវជ្រាវ និងការស្វែងយល់របស់មនុស្សលោក។ វិទ្យាស្ថាននេះក៏បាននិងកំពុងហ្វឹកហ...
2024 © Royal Academy of Cambodia