ខុសពីប្រាសាទល្បើកស្រុតដែលនៅតំបន់ជាមួយគ្នានោះ ប្រាសាទនេះនៅមានរូបរាងនៅសល់ខ្លះ រួមមានប្រាង្គមួយធ្វើពីឥដ្ឋប្រកបដោយក្បូរក្បាច់រចនាដ៏រស់រវើកមានរចនាបថសំបូរ ថ្វីត្បិតតែមានការជីកគាស់កកាយហើយមែន។ សំណល់មេទ្វារមួយធ្វើពីថ្មភក់នៅអែបជញ្ជាំងឥដ្ឋ ដែលនៅសល់ក្រោយពីដំបូលបានរលំបាក់បែកអស់។ ចំណែកសសរពេជ្រនិងផ្ដែរបាត់បង់អស់។...
តំបន់វាលវែងកំពុងអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិកែឆ្នៃ ដោយមានការសាងសង់រីស៊តឯកជនជាច្រើនសម្រាប់ទទួលភ្ញៀវទៅកាន់តំបន់នោះ។ តំបន់អេកូធម្មជាតិថ្មីស្រឡាងនេះកំពុងទាក់ទាញទេសចរទៅសម្រាកលំហែ មើលទេសភាពព្រៃភ្នំពីទីតាំងរីស៊តស្ថិតនៅតំបន់ជួរភ្នំ១៥០០ រហូតដល់ទៅច្រកថ្មដា ជាអាទិ៍មាន ផ្ទះលំហែជើងភ្នំទំព័រ, ហ៊ីលសាយរីស៊តវាលវែង,...
ខេត្តព្រៃវៃងមានសារមន្ទីរដែលប្រមូលផ្ដុំទុកដាក់នូវសម្បត្តិវប្បធម៌ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដែលយើងអាច ឃើញមានសិលាចារឹកដែលទើបរកឃើញថ្មីៗ សំណល់កុលាលភាជន៍ សំណល់កែវកងបុរាណ ហើយភ្ញៀវទេសចរណ៍អាចឆ្លៀតចូលទស្សនាបានដោយស្រួលព្រោះស្ថិតក្នុងទីរួមខេត្ត។
រមណីយដ្ឋានឆ្នេរកោងកាង ដែលស្ថិតនៅជិតឆ្នេរនេសាទដែរនោះ ក៏មានទិដ្ឋភាពធម្មជាតិលំអដោយព្រៃកោងកាង និងឆ្នេរសមុទ្រដែលមានខ្សាច់សក្បុសគួរឱ្យចង់គយគន់។ សកម្មភាពកម្សាន្តមាន ការបោះតង់គេងជាមួយធម្មជាតិ, ស្នាក់នៅផ្ទះបឹងកាឡូ, មើលទេសភាពថ្ងៃលិច, ថតរូប, ជិះម៉ូតូទឹក, ទូកកាយ៉ាក់ និង អូប័រ ឬមួយក៏ជិះគោយន្តជាក្រុមទៅចាប់អយស្ទ័រ...
ប្រាង្គ N១៩ មានឈ្មោះថា ប្រាសាទបេង ស្ថិតនៅទិសឦសានប្រាង្គកណ្ដាល N១ ស្ថិតនៅខាងក្រៅគូទឹកនៃក្រុមប្រាសាទសំបូរ។ ប្រាង្គនេះសាងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ ហើយជាប្រាង្គតែមួយគត់នៅក្រុមប្រាសាទសំបូរ ដែលគេសង់បែរមុខទៅទិសខាងលិច។ ក្រៅពីច្រកចូលនៅខាងលិច ផ្នែកជញ្ជាំងផ្សេងទៀតគេមិនមានលម្អទ្វារបញ្ឆោត ដូចប្រាង្គផ្សេងៗទៀតឡើ...
រមណីយដ្ឋានធម្មជាតិ ជ្រោះផ្អោក គឺជារមណីយដ្ឋានដែលបានបង្កើតឡើងនៅឆ្នាំ២០០០ ដែលមានទីតាំងជិតច្រកព្រំដែនភ្នំដិន។ រមណីដ្ឋាននេះនៅរដូវវស្សា មានទឹកជ្រោះធ្លាក់ច្រើនពីលើភ្នំ និងនៅរដូវប្រាំង គឺពុំសូវមានទឹកធ្លាក់ទេ ហើយរមណីយដ្ឋាននេះក៏សំបូរផងដែរនូវ ដំណាំហូបផ្លែ ដូចជាខ្នុរ ចេក ដំឡូង ស្វាយ។ល។ ពិសេសទៀត នោះនៅទីនោះក៏មានល...
ទួលនេះជាទីសក្ការៈបូជារបស់អ្នកភូមិដែលមានសង់ជាសាលាឆទាននិងមានតូបអ្នកតាមួយ ដែលតម្កល់វត្ថុបុរាណមួយចំនួន ដូចជាសិលាចារឹកមួយផ្ទាំង K726 រៀបរាប់ពីដីក្នុងតំបន់នេះហើយនិងបល្ល័ង្កព្រមទាំងបំណែកវត្ថុបុរាណដទៃទៀត។
វត្ត ពិភទ្ទរង្សី ហៅវត្ត ចិនដំដែកខាងជើង។ ព្រះវិហារដ៏វ័យចំណាស់នៃវត្តនេះ កសាងឡើង ក្នុងឆ្នាំ ១៨៨៧ (អាយុកាលបច្ចុប្បន្ន១៣៣ឆ្នាំ) ក្នុងរជ្ជកាលសម័យ ឧដុង្គ ហើយជាពិសេសផ្ទាំងគំនូរបុរាណនៅក្នុងវិហារមួយនេះ គឺមានអាយុកាលរាប់រយឆ្នាំមកហើយ។ ខាងត្បូងវត្តនេះមានវត្តព្រះពុទ្ធឃោសាចារ្យ ហៅចិនដំដែកខាងត្បូង។
ប្រាសាទបាដើម ស្ថិតនៅតាមបណ្ដោយដងទន្លេសេសានជិតវត្តចេតិយារាម។ គួរកត់សម្គាល់ថា ព្រះវិហារវត្តនៅតំបន់នេះមានរចនាបថឡាវ ដែលមានទំហំតូចជាងព្រះវិហារខ្មែរ។ បាឌឿម ជាពាក្សភាសាឡាវ មានន័យថាឪពុកដើម ដែលត្រូវនឹងពាក្យថា បាដើម។ នៅច្រាំងទន្លេមេគង្គក៏ធាប់មានប្រាសាទមួយឈ្មោះ បាចុង ដែរ ប៉ុន្តែគួរឱ្យស្ដាយបា្រសាទបាចុងត្រូវបានច្...
ប្រាសាទស្ថាបនាឡើងនាសតវត្សទី១១ នៃគ.ស ក្នុងរជ្ជកាលព្រះបាទសូរ្យវរម្ម័នទី១ ឧទ្ទិសថ្វាយសាសនាហិណ្ឌូស្ថិតក្នុងរចនាបទឃ្លាំង។ ប្រាសាទសង់ឡើងពីថ្មភក់មានលក្ខណៈប្រាសាទជារោងទងវែងៗចំនួនពីរ ស្របគ្នាពីលិចទៅកើត ប្រវែងប្រមាណ ២០ម៉ែត្រ។ រោងទងខាងជើង ត្រូវទ្រុឌទ្រោមអស់ ចំណែករោងខាងត្បូងមានចម្លាក់ដ៏ប្រណិតៗជាច្រើន ហើយមានមតិខ...
ទំនប់សំណង់ធារាសាស្រ្ត «កង្ហត» ជាសំណង់ដែលធំជាងគេក្នុងចំណោមទំនប់ធារាសាស្រ្តនានាក្នុងប្រទេសកម្ពុជា។ ទំនប់ទឹក «កង្ហត» ដ៏ធំសម្បើមនេះស្ថាបនាដោយក្រុមហ៊ុនចិនដែលត្រូវចំណាយថវិកាប្រមាណ៦០លានដុល្លារជាជំហានដំបូង ហើយអាចបន្តចំណាយរាប់សិបលានដុល្លាបន្ថែមទៀត ដើម្បីឱ្យទំនប់នេះអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងមានប្រសិទ្...
រមណីយដ្ឋាននេះមានលក្ខណៈស្រដៀងគ្នាទៅនឹងទីដទៃនៃតំបន់នេះ ដោយស្ថិតនៅជាប់ទឹកធ្លាក់ហើយបានកែឆ្នៃជាតំបន់កម្សាន្ត។ ទីនេះស្ថិតនៅផ្នែកខាងលើនៃខ្សែទឹកឈូជាប់នឹងទំនប់វារីអគ្គិសនី។
បណ្ដុំថ្មនិងដីច្រោះច្រូងច្រាងពណ៌មាស ដែលហ៊ុមព័ទ្ធដោយព្រៃរបោះតូចធំ និងស្មៅកម្រម្យ៉ាងដុះនៅជាប់ផ្ទាំងថ្មនោះគឺជាតំបន់រមណីយដ្ឋានទេសចរណ៍សហគមន៍រលុះធំ។ រមណីយដ្ឋាននេះមានទំហំដីទទឹងប្រហែលជា ៨ គីឡូម៉ែត្រ និងបណ្ដោយប្រហែល ១០ គីឡូម៉ែត្រនៅជាប់ព្រំប្រទល់ប្រទេសថៃខណ្ឌដោយជួរភ្នំដងរ៉ែក។ ផ្ទាំងដីដែលមានផ្នែកខាងលើជាដីឥដ្ឋទឹ...
ប្រសិនបើប្រៀបធៀបទឹកធ្លាក់អន្លង់ជើងចាបនិងទឹកធ្លាក់អន្លង់មាសដែលមានទីតាំងនៅជិតគ្នានេះ យើងអាចកត់សម្គាល់ថា ទីតាំងក្រាលដោយផ្ទាំងថ្មជាច្រើន មានផ្លូវទឹកហូរកាត់ ហើយមានទឹកហូរជាច្រើនដំណាក់ ទើបទីនេះមានវាលលម្ហែច្រើនជាងទឹកធ្លាក់អន្លង់មាស។ ទេសភាពដ៏ប្រណិតបានទាក់ទាញទេសចរមកសម្រាក ងូតទឺក បោះតង់សម្រាកពេលយប់ទៀតផង។
ប្រាសាទគុកព្រះធាតុ ត្រូវបានសាងសង់ឡើង នៅក្បែរដងទន្លេមេគង្គ នៅលើចង្កេះភ្នំហាន់ជ័យ។ ដោយសារបូជនីយដ្ឋាន ដ៏សំខាន់នេះមាន លក្ខណៈស្រដៀង នឹងប្រាសាទអាស្រមមហាឥសី នៅស្រុកអង្គរបុរីទើបបានជាគេបញ្ចូលប្រាសាទនេះ ក្នុងសម័យកាលនគរភ្នំមានរចនាបថភ្នំដា។ ប្រាសាទសង់ឡើងដោយថ្មបាសាល់ មានរាងការ៉េជ្រុងទំហំ ៤.៥ ម. និងកម្ពស់ ៥ ម៉ែត្...
2024 © Royal Academy of Cambodia