ប្រាសាទព្រលាន

ប្រាសាទប្រហែលជាសង់ឡើងនៅសម័យបុរេអង្គរ បន្ទាប់មកត្រូវបានជួសជុលបន្ថែមនៅសតវត្សរ៍ទី១១ ។ ប្រាសាទស្ថិតនៅលើភ្នំព្រះលានដែលមានជណ្ដើរចុះមកដល់ផ្លូវជាតិលេខ៦២តែម្ដង។ ប្រាសាទជាសំណង់ចាស់ ដែលរើយកឥដ្ឋចាស់មកប្រើ។ ដូចជាប្រាសាទដទៃទៀតដែរ ប្រាសាទមានទ្វារពិតមួយពីជ្រុងខាងកើត និងទ្វារបញ្ឆោតបីពីជ្រុងផ្សេងទៀត។ ប្រាសាទមានខ្លោងទ្វារបីដែលប្រហែលជាសំណង់បន្ថែមសម័យក្រោយធ្វើពីថ្មភក់និងថ្មបាយក្រៀម។

ទីតាំងនៅលើផែនទី