ប្រាសាទភ្នំថ្មសំលៀង

ប្រាសាទប្រហែលកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ឬមុននេះបន្តិច។ ប្រាសាទថ្មសំលៀង ជាប្រាសាទមួយ ដែលមិនទាន់មាននៅក្នុងបញ្ជីរបស់ CISARK ទេ ហើយក៏ជាប្រាសាទមួយដែលមិនសូវមានអ្នកស្គាល់ ឬចង់ទៅទស្សនាកម្សាន្តឡើយ។ អ្នកស្រុកនៅតំបន់នេះជឿថាប្រាសាទមានបារមីខ្ពស់ តែងរំខានដល់អ្នកដែលមានបំណងមកយាយីទីនេះ។ ប្រាសាទថ្មសំលៀងនេះស្ថិតក្នុងព្រៃហ៊ុមព័ទ្ធដោយឫស្សីយ៉ាងក្រាស់ ស្ងាត់ជ្រងំ។ ប្រាសាទសាងអំពីឥដ្ឋ មានប្រាង្គចំនួនបី បែរមុខទៅកើត ហើយកំពូលបានបាក់រលំអស់ជាច្រើន។ ប្រាសាទពុំទាន់មានឈ្មោះហៅជាផ្លូវការនោះទេ គឺកំណត់ហៅតាមឈ្មោះដូនតាអ្នកស្រុកអង្គរជុំបានហៅតៗគ្នាមកប៉ុណ្ណោះ។

ទីតាំងនៅលើផែនទី