ឆ្នេរកោះកុងក្រៅ

កោះកុងក្រៅមានផ្ទៃដីប្រមាណ ៨០ គីឡូម៉ែត្រការ៉េ និងកម្ពស់ប្រហែល ១០ ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះ បាតសមុទ្រ មានឆ្នេរខ្សាច់សម្រាប់កម្សាន្តដល់ទៅ០៧កន្លែង មានឈ្មោះរៀងគ្នាជា ចម្ការដូងទី១, ចម្ការដូងទី២, ..., ចម្ការដូងទី៧។ កោះកុងគឺជាកោះក្នុងសមុទ្រកម្ពុជា ដែលមានទំហំធំជាងគេ ទើបក្លាយទៅជាឈ្មោះខេត្តភាគនិរតីមួយនេះផងដែរ។ ដើមដូងត្រឈឹងត្រឈៃ ការមុជទឹកមើលផ្កាថ្ម ការបោះតង់ឬចងអង្រឹងជាកម្មវត្ថុសម្រាប់កម្សាន្តនៅទីនេះ។ ភ្ញៀវត្រូវវិញខ្ចប់ទុកជាមុនពីកំពង់ផែទីរួមខេត្ត ឬអាចទិញគ្រឿងសមុទ្រពីអ្នកភូមិនៅក្បែរៗនោះ។ ក្រៅពីកោះកុងក្រៅ នៅមានឆ្នេរសមុទ្រជាច្រើនដែលគេអាចបន្តដំណើរកម្សាន្ត ដូចជា ឆ្នេរកោះមូល កោះស្មាច់ជាដើម។

ទីតាំងនៅលើផែនទី