ស្តូបទួលតាភ្លង

មន្ទីរបូជនីយដ្ឋានដ៏ថ្មីមួយ ត្រូវបានប្រជាជននិងក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់នៅទីតាំង សម្លាប់ទួលតាភ្លង សហការគ្នាសាងសង់ឡើងនៅលើដីនាទីតាំងសម្លាប់តែម្ដង បន្ទាប់មកនៅពេលបច្ចុប្បន្នទីតាំងនេះបានក្លាយទៅជាវត្តមួយ។ អដ្ឋិធាតុដែលបានគាស់ ចេញពីរណ្ដៅនៅជុំវិញមន្ទីរបូជនីយដ្ឋានទាំងអស់ ត្រូវប្រមូលយកមកដាក់តម្កល់នៅក្នុងចេតិយនេះ ដែលមានរាងប្រាំបីជ្រុង។ សាក្សីបាននិយាយថា មានសាកសពចំនួនប្រហែល៥០,០០០នាក់ ត្រូវបានគាស់ចេញពីរណ្ដៅចំនួនពី២៥០ទៅ៥០០រណ្ដៅ ហើយអដ្ឋិធាតុរបស់សាកសពទាំងនោះ ត្រូវបាននាំយកទៅដាក់តម្កល់នៅក្នុងមន្ទីរបូជនីយដ្ឋានទួលតាភ្លង។

ទីតាំងនៅលើផែនទី